ក្រសួងកសិកម្មអនុវត្តកម្មវិធី ASPIRE គាំទ្រគ្រួសារកសិករគោលដៅបានជាង13ម៉ឺនគ្រួសារហើយ

រហូតមកដល់ពេលនេះ កម្មវិធី ASPIRE គាំទ្រគ្រួសារកសិករគោលដៅបាន 130,556 គ្រួសារ ឬ ជាង 91ភាគរយនៃគ្រួសារគោលដៅសរុបចំនួន ដែលមានចំនួន144,000 គ្រួសារ និងកំពុងបន្តការអនុវត្តឲ្យបានគ្រប់តាមផែនការដែលបានគ្រោងទុក។

“មានយោបល់ និងសំណូមពរជាច្រើនមកកាន់ក្រសួង ជាពិសេសមកកាន់រូបខ្ញុំផ្ទាល់ ដែលមានចម្ងល់ថា តើក្រសួងបាន និងកំពុងជួយអ្វីខ្លះជូនដល់កសិករ ហើយទន្ទឹមនឹងនេះគេបានបង្ហាញទស្សនៈយោបល់ជាច្រើនមកកាន់ហ្វេសប៊ុករបស់ខ្ញុំ”

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

“ដើម្បីបំបាត់ចម្ងល់លើបញ្ហាកន្លងមក ខ្ញុំនឹងចាត់ចែងរៀបចំដោយផ្ទាល់ក្នុងការផ្តល់ជូនប្រជាពលរដ្ឋនូវគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដែលមានក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងអនុវត្តន៍ ដើម្បីឱ្យបានជ្រាបពីសកម្មភាពម្តងមួយៗ ដើម្បីចូលរួមអភិវឌ្ឍន៍កសិកម្មទាំងអស់គ្នា”

ឯកឧត្តមបន្តថា

ជាមួយនឹងការលើកឡើងខាងលើនេះ ឯកឧត្តមក៏បានបញ្ជាក់ឲ្យដឹងថា

រហូតមកដល់ពេលនេះ កម្មវិធី ASPIRE បានចំណាយថវិកាអស់ប្រមាណ 59លានដុល្លារ  ស្មើនឹងជាង 88ភាគរយនៃថវិកាសរុបចំនួនជាង 67លានដុល្លារ ហើយសម្រេចបានជោគជ័យប្រមាណជាង 89ភាគរយនៃលទ្ធផលដែលបានគ្រោង។ ទន្ទឹមនឹងនេះ កម្មវិធី ASPIRE គាំទ្រគ្រួសារកសិករគោលដៅបាន 130,556 គ្រួសារ ឬជាង 91ភាគរយនៃគ្រួសារគោលដៅសរុបដែលមានចំនួន 144,000គ្រួសារ ហើយបានបង្កើនចំណូលគ្រួសារកសិករពី 2,859 ដុល្លារ/គ្រួសារ នៅឆ្នាំ2017 ដល់ 3,308 ដុល្លារ/គ្រួសារ នៅឆ្នាំ២០២០កន្លងទៅនេះ ពោលគឺកើនឡើង 16ភាគរយ ដោយក្នុងរយៈពេល 3ឆ្នាំ (ស្មើនឹង 5.33ភាគរយ/ឆ្នាំ) ។

កម្មវិធី ASPIRE ទទួលបន្ទុកគ្រប់គ្រង និងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសហការជាមួយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គជអប ឬ NCDD)និងដោយប្រើប្រាស់​​ថវិកាជាង67 លានដុល្លារអាមេរិក ដែលថវិកានេះភាគច្រើនជាជំនួយ និងកម្ចីរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និងពីប្រទេស និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត ។

កម្មវិធី ASPIRE មានគោលដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់ទ្រាំរបស់កសិករដែលមានទំហំផលិតកម្មតូច ជាមួយនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងនោះ កម្មវិធីមានគោលបំណងធ្វើឱ្យមានគំរូសេវាកម្មកសិកម្ម ដែលមានប្រសិទ្ធភាពសម្រាប់គាំទ្រកសិករដែលមានទំហំផលិត​កម្មតូច សំដៅរួមចំណែកបង្កើនសេដ្ឋកិច្ច ដោយធ្វើអាជីវកម្មបានចំណេញ ធន់ទ្រាំនឹងអាកាស​ធាតុ ហើយ​គំរូសេវាកម្មកសិកម្ម ត្រូវបានយកទៅពិចារណាក្នុងការរៀបចំធ្វើគោលនយោបាយ។ ការអនុវត្តកម្មវិធីនេះមានរយៈពេល7ឆ្នាំ គឺពីឆ្នាំ2015 ដល់ត្រីមានទី1 ឆ្នាំ2022  ប៉ុន្តែដោយសារការរាតត្បាតនៃជំងឺកូវីដ-19 កម្មវិធីនេះអាចត្រូវបានបន្លាយដល់ចុងឆ្នាំ2022។

កាលពីឆ្នាំ2015 កម្មវិធីនេះត្រូវបានអនុវត្តនៅក្នុងខេត្តចំនួន 6 គឺខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ដោយត្រូវបានទទួលការវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយបេសកកម្មជាបន្តបន្ទាប់របស់ IFAD ជាកម្មវិធីដ៏ល្អ ដែលបានរួមចំណែកអភិវឌ្ឍវិស័យកសិកម្មជាតិ និងបង្កើនជីវភាពប្រជាកសិករ។ ដោយឡែក ចាប់ពីឆ្នាំ2020 កម្មវិធីនេះត្រូវបានអនុវត្តនៅក្នុងខេត្តទាំង24 នៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធី ASPIRE មានសមាសភាគចំនួន 4 គឺ ៖ (1) ការអភិវឌ្ឍគោលនយោបាយផ្អែកលើភស្តុតាង (2) ការអភិវឌ្ឍសមត្ថភាពសម្រាប់សេវាកម្មផ្សព្វផ្សាយ (3) សេវាកម្មផ្សព្វផ្សាយដែលបានកែលម្អ និង (4) ហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រវិស័យកសិកម្មឲ្យមានភាពធន់នឹងអាកាសធាតុ។

កម្មវិធី ASPIRE មានវិធីសាស្ត្រផ្សព្វផ្សាយចំនួន 5 គឺ ៖ 1) ការធ្វើកិច្ចសន្យាជាមួយអ្នកក្រៅ 2) ភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន 3) ការគាំទ្រសហគមន៍កសិកម្ម និងអង្គការកសិករ 4) ការផ្សព្វផ្សាយពីកសិករទៅកសិករ និង5) សេវាកម្មដែលធ្វើដោយអង្គភាពរដ្ឋផ្ទាល់។

កម្មវិធី ASPIRE មានគោលការណ៍អនុវត្តចំនួន 5 គឺ ៖ 1) ការផ្សារភ្ជាប់នឹងទីផ្សារ 2) ការធ្វើអាជីវកម្មជាក្រុម 3) វេទិកាអ្នកពាក់ព័ន្ធចម្រុះ 4) គុណភាព និងសុវត្ថិភាពស្បៀង និង 5) ភាពធន់នឹងអាកាសធាតុ ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី