ភ្នំពេញ ៖ ជាមួយនឹងភាពរីកចម្រើននៃវិស័យអចលនទ្រព្យ និងសំណង់ ជាពិសេសនៅក្នុងរាជធានីភ្នំពេញនាពេលបច្ចប្បន្ន គ្រប់គម្រោងសំណង់តូចធំទាំងអស់ គឺតម្រូវឱ្យមានការវាយតម្លៃពីផលប៉ះពាល់បរិស្ថានជាមុនសិន មុននឹងស្នើសុំលិខិតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីឱ្យការគ្រប់គ្រងសំណង់ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ និងមិនប៉ះពាល់បរិស្ថានយ៉ាងប្រាកដ។
តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងបរិស្ថានដែលចុះហត្ថលេខាដោយឯកឧត្តម សាយ សំអាល់ ស្តីពីនីតិវិធី និងការអនុវត្តគោលការណ៍ណែនាំសម្រាប់តារាងផ្ទៀងផ្ទាត់ក្នុងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើគម្រោងសំណង់អគារគ្រប់ប្រភេទនេះ ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលដល់ម្ចាស់គម្រោងសាងសង់ទាំងអស់ជៀសវាងកើតមានបញ្ហាក្រោយការសាងសង់។

នៅក្នុងសេចក្ដីប្រកាសដដែលបានបញ្ជាក់ថា ដោយហេតុនៅក្នុងគម្រោងសំណង់ មុននឹងចេញលិខិតអនុញ្ញាតឱ្យមានការសាងសង់ គឺគម្រោងខ្លះត្រូវតែមានភ្ជាប់មកជាមួយនូវលទ្ធផលនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ថាតើសំណង់ប្រភេទណាដែលត្រូវឆ្លងកាត់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានក្នុងគោលដៅដាក់ឱ្យប្រើប្រាស់នីតិវិធីនៃការរៀបចំ និងការឯកភាពលើរបាយការណ៍។
ម្ចាស់គម្រោងអភិវឌ្ឍន៍ឯកជន និងសាធារណៈត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងដោយខ្លួនឯងផ្ទាល់ ឬជួលទីប្រឹក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានជានីតិបុគ្គល/រូបវន្តបុគ្គល អនុលោមតាមគោលការណ៍ណែនាំសម្រាប់តារាងផ្ទៀងផ្ទាត់ ក្នុងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធនៃប្រកាសនេះ។

របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើគម្រោងសំណង់អគារគ្រប់ប្រភេទ ក៏តម្រូវឱ្យមានការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងអាជ្ញាធរភូមិ ឃុំ សង្កាត់ពាក់ព័ន្ធ។ ក្នុងករណីចាំបាច់ត្រូវមានការពិគ្រោះយោបល់ជាមួយរដ្ឋបាល ក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត មន្ទីរជំនាញពាក់ព័ន្ទ និងកិច្ចប្រជុំអន្តរក្រសួងផងដែរ។

យោងតាមការប្រកាសរបស់ក្រសួងបរិស្ថាន គឺសំណង់ដែលត្រូវឆ្លងកាត់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមនេះ ពាក់ព័ន្ធជាមួយនឹងឧបសម្ព័ន្ធ បានបញ្ជាក់ក្នុងគោលការណ៍ណែនាំសម្រាប់គម្រោងសំណង់អគារគ្រប់ប្រភេទ ដែលតម្រូវឱ្យមានការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងសំដៅដល់គម្រោងសំណង់អគារដែលមានផ្ទៃក្រឡាសំណង់ចាប់ពី ១៥ ០០០ម៉ែត្រការ៉េ ដល់ ៤៥ ០០០ម៉ែត្រការ៉េ។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ធ្លាប់បានលើកឡើងថា ការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាននេះត្រូវមានការចូលរួមពីគ្រប់អន្តរក្រសួងដែលពាក់ព័ន្ធ។ ក្រសួងក៏ត្រូវចាត់មន្រ្តីជំនាញទៅធ្វើការសិក្សាបន្ថែម ដើម្បីផ្ទៀងផ្ទាត់អំពីរបាយការណ៍ដែលក្រុមហ៊ុនទីប្រឹក្សារកឃើញ និងមន្រ្តីជំនាញរកឃើញថាតើទិន្នន័យដែលដាក់មកនេះត្រឹមត្រូវដែរឬទេ ហើយមានផលប៉ះពាល់អ្វីខ្លះ?
«ក្នុងនីតិវិធីវាយតម្លៃហេតុប៉ះពាល់បរិស្ថាននេះ ទីមួយត្រូវមានការស្នើសុំច្បាប់នៅក្រសួងបរិស្ថាន ហើយក្រុមហ៊ុនដែលធ្វើការស្នើសុំត្រូវមានក្រុមហ៊ុនទីប្រឹក្សាមួយ ដើម្បីរៀបចំ និងវាយតម្លៃទៅលើការសិក្សា ដោយរបាយការណ៍នេះត្រូវយកទៅដាក់នៅនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថានរបស់ក្រសួងបរិស្ថាន»
ឯកឧត្តម នេត្រ ភក្រ្តា បានមានប្រសាសន៍ថា៖

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content