ភ្នំពេញ ៖ ស្របពេលដែលអាជីវកររអ៊ូថាពិបាករកទីផ្សារលក់ទំនិញ ឯអ្នកទិញថាទំនិញខ្វះគុណភាព និងដឹកជញ្ជូនជួបផលលំបាក Application (App) ថ្មីមួយដែលត្រូវបានបង្កើតឡើងដោយកូនខ្មែរមានតួនាទីចម្រុះ អាចជួយសម្រួលដល់បញ្ហាទាំងនេះ ហើយថែមទាំងផ្ដល់ទំនុកចិត្តចំពោះអ្នកលក់ និងអ្នកទិញផងដែរ។

អាយអ៊ីបាយ (iEBuy) ជាអេបថ្មីមួយដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយសម្រួលក្នុងការបញ្ជាទិញ និងលក់ទំនិញ ធានារក្សាសុវត្ថិភាព គុណភាពទំនិញ ពិសេសគឺអាចបង្កើតគណនេយ្យសម្រាប់ជជែកលេងកម្សាន្តជាមួយគ្រួសារ មិត្តភក្ដិ និងមនុស្សជាទីស្រឡាញ់ ដោយអាចបង្ហោះរូបភាព ឬវីឌីអូ និងសរសេរពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនបានដូចជាបណ្ដាញសង្គមផ្សេងៗដទៃទៀតដែរ។
លោក ឯម ឫទ្ធី ជាស្ថាបនិករបស់ក្រុមហ៊ុន អាយអ៊ីបាយ បានប្រាប់ AMS ឱ្យដឹងថា ៖
« យើងបង្កើត App នេះឡើងក្នុងគោលបំណងជួយដោះស្រាយបញ្ហាលើការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលអាចកាត់បន្ថយការចំណាយរបស់ម្ចាស់អាជីវកម្ម គ្រប់គ្រងរបាយការណ៍លក់ប្រចាំថ្ងៃ និងអាចលក់ទំនិញបានគ្រប់កន្លែង ជាពិសេសធានាសុវត្ថិភាពសម្រាប់អ្នកទិញចៀសវាងការឆបោករបស់ជនខិលខូចមួយចំនួន»

លោកបានបញ្ជាក់ទៀតថា App iEBuy នេះជាប្រភេទ App មួយដែលផ្ដល់ភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទាន់សម័យ (All in One ) ដែលមានន័យថា នៅក្នុងកម្មវិធីនេះមួយមានកម្មវិធីច្រើនផ្នែកដូចជា៖
១. ផ្សារទំនើបអេឡិចត្រូនិក (E-commerce) ដែលមានលក្ខណៈងាយស្រួលបំផុតក្នុងការទិញលក់ទំនិញតាមរយៈប្រព័ន្ធអនឡាញប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់ ។
២. មានប្រព័ន្ធទូទាត់ប្រាក់ច្បាស់លាស់ និងសុវត្ថិភាព ហើយមានចេញវិក័យបត្រដោយស្វ័យប្រវត្តិនឹងត្រឹមត្រូវ ថែមទាំងមាន E-Wallet ដែលអាចឱ្យអ្នកប្រើប្រាស់ធ្វើការទូទាត់សាច់ប្រាក់បាន ឬតាមរយៈធនាគារផ្សេងៗ។
៣. មានប្រព័ន្ធដឹកជញ្ជូននៅទូទាំងប្រទេស លឿនរហ័ស និងអាចត្រួតពិនិត្យបាន ។
៤. ជាបណ្តាញសង្គម (Social Media) ដែលអាចធ្វើការទំទាក់ទំទងគ្នាបានយ៉ាងងាយស្រួល ។ បន្ថែមពីលើនេះទៀតវាក៏ជាប្រព័ន្ធ Digital Marketing ដែលអាចអនុញ្ញាត្តឱ្យអ្នកប្រើប្រាស់ចូលទៅធ្វើការផ្សព្វផ្សាយទំនិញ ឬសេវាកម្ម របស់ខ្លួនទៅចំអតិថិជនគោលដៅដែលមានប្រសិទ្ធភាពខ្ពស់។
ចំពោះម្ចាស់អាជីវកម្មទាំងអស់ដែលជាដៃគូរសហការរបស់ក្រុមហ៊ុន អាយ អ៊ី បាយ អាចដាក់លក់ទំនិញរបស់ខ្លួនបានតាមរយៈការចូលទៅផុសលក់ទំនិញដោយគ្មានលក្ខខណ្ឌ។ ប៉ុន្តែចំពោះម្ចាស់អាជីវកម្មដែលចង់បង្កើតហាងដាក់លក់ទំនិញផលិតផលរបស់ខ្លួនបែបកម្រិតស្តង់ដារលើ App iEBuy ត្រូវតែគោរពតាមលក្ខខណ្ឌមួយចំនួនដូចជា ត្រូវជាអាជីវកម្មដែលមានអាជ្ញាប័ណ្ណបញ្ជាក់ទទួលស្គាល់ពីស្ថាប័នពាក់ព័ន្ធ និងមានផលិតផល ឬសេវាកម្មដែលមានគុណភាពពិតប្រាកដត្រឹមត្រូវ។ មួយវិញទៀត នៅក្នុង App ខាងលើនេះក៏មានក្រុមការងារចុះត្រួតពិនិត្យរាល់ផលិតផលរបស់ហាងនីមួយៗមុននឹងអនុញ្ញាតឱ្យធ្វើការបង្កើតហាងដាក់លក់ទំនិញរបស់ខ្លួន។ ក្នុងករណីដែលហាងណាមួយមានលក្ខណៈពុំពិតប្រាកដ ក្រុមការងារ iEBuy មានសិទ្ធិបិទមិនឱ្យគាត់លក់ទំនិញនៅលើ App នេះតទៅទៀត ឬក៏មានការរាយការណ៍ពីអតិថិជនថាគាត់ទទួលបានផលិតផលក្លែងក្លាយនោះ ម្ចាស់អាជីវកម្មត្រូវទទួលខុសត្រូវចំពោះផលិតផលរបស់ខ្លួនទៅកាន់អតិថិជន បើមិនដូច្នោះទេក្រុមហ៊ុននឹងបង្អាក់ថ្លៃទូទាត់ទំនិញនោះទុក លុះត្រាមានការដោះស្រាយរួចរាល់។ បន្ថែមលើនេះ រាល់ទិន្នន័យដូចជាការបញ្ជាទិញ ការទូទាត់ប្រាក់ ការដឹកជញ្ជូនជាដើមសុទ្ធតែត្រូវបានកត់ទុកនៅក្នុងកម្មវិធី តួយ៉ាងដូចជានៅពេលដែលមានការកម្ម៉ង់គឺវានឹងចេញវិក័យត្រឱ្យដោយស្វ័យប្រវត្តិទាំងអ្នកទិញ និងអ្នកលក់។iEBuy ត្រូវបានដាក់ឱ្យដំណើរក្នុងខែមិថុនា ឆ្នាំ២០២១ ដោយបើកឱ្យដំណើរការប្រើប្រាស់នូវមុខងារដំបូងគេបង្អស់ គឺបណ្ដាញសង្គម (Social Media) ហើយ ក្រុមហ៊ុន អាយ អ៊ី បាយ នឹងបើកបន្ថែមនូវមុខងារបង្កើតហាងដាក់លក់ទំនិញអនឡាញ (E- commerce) សម្រាប់ម្ចាស់ហាងដែលចង់បង្កើតហាងដាក់លក់ទំនិញរបស់ខ្លួនលើ App iEBuy ចាប់ពីចុងខែកញ្ញានេះតទៅ ។គួរបញ្ជាក់ដែរថា Application ថ្មីនេះត្រូវបានចាប់ផ្ដើមបង្កើតឡើងនៅឆ្នាំ២០១៨ ក្រោមការសហការគ្នារវាងលោក ឯម ឫទ្ធី ដែលជាអ្នកផ្ដួចផ្ដើមគំនិត និងសហស្ថាបនិកម្នាក់ផ្សេងទៀត។ ក្នុងការបង្កើតនេះទៀតសោត គេបានចំណាយដើមទុនអស់ជាង ១០ម៉ឺនដុល្លារក្នុងការដាក់ទុនដែលបានមកពីដៃគូសហការដទៃទៀត។ទាក់ទងទៅនឹងការបង្កើត iEBuy បានជួបនូវបញ្ហាប្រឈមមួយចំនួន ជាពិសេសគឺបញ្ហាដើមទុន និងធនធានមនុស្សក្នុងចាប់ដៃគ្នាផលិតកមវិធីនេះឡើង។ ទោះបីជា iEBuy ជាកម្មវិធីថ្មីក៏ពិតមែន តែយើងមានចក្ខុវិស័យ នឹងអភិវឌ្ឍកម្មវិធីនេះឱ្យក្លាយទៅជា platform ចម្រុះមួយដែលអាចជួយដោះស្រាយបញ្ហាពាណិជ្ជកម្មលើប្រព័ន្ធអនឡាញ និងក្លាយជាកម្មវិធីដ៏ទំនើបសម្រាប់កម្ពុជា និងអន្តរជាតិ។ ចុងក្រោយ ស្ថាបនិក iEBuy ក៏សូមលើកទឹកចិត្តដល់អ្នកដែលស្រឡាញ់វិស័យនេះឱ្យព្យាយាមធ្វើ តែក៏ត្រូវសិក្សាឱ្យបានលម្អិត និងច្បាស់លាស់អំពីគោលបំណង ក៏ដូចជាមានជំនាញជាមុនសិន ចៀសវាងការបរាជ័យដោយសារកត្តាណាមួយ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រុស្ស៊ី ព្រមានជាថ្មីដល់ជនបរទេស និងអ្នកការទូត ឲ្យឆាប់ចាកចេញពីទីក្រុងគៀវ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/10/2026
បរទេស ៖ ក្រុងមូស្គូស នៅប្តាហ៍នេះបានថ្លែងថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងបន្តបើកការវាយប្រហារសងសឹកខ្លាំងក្លាបន្ថែមទៀតទៅលើគោលដៅយោធានានានៅក្នុងប្រទេសអ៊ុយក្រែន។ នៅក្នុងអត្ថបទដែលត្រូវបានចេញផ្សាយដោយ Novinata បានឱ្យដឹងថា ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីព្រមានសាជាថ្មីដល់បណ្តាជនបរទេស និងបុគ្គលិកនៃបេសកកម្មការទូតនានា ដាច់ខាតកុំឱ្យស្នាក់នៅ ឬធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ក៏ដូចជាកុំឱ្យបន្តស្នាក់នៅជិតទីតាំងយោធាក្នុងតំបន់គោលដៅ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីបានចង្អុលបង្ហាញថា ដើម្បីឆ្លើយតបទៅនឹងអ្វីដែលក្រុងមូស្គូបានកំណត់ថាជាសកម្មភាពភេរវកម្មដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ប្រឆាំងប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរុស្ស៊ីនាពេលកន្លងមក កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងនៅតែបន្តវាយប្រហារលើគោលដៅយោធាក្នុងក្រុងគៀវ និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន។ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ទៀតថា

ក្រុមការងារគម្រោង ICCAP ប្រជុំបើកដំណើរការគម្រោងជំនួយបច្ចេកទេសសម្រាប់គ្រឹះស្ថាន ខេមា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 06/10/2026
ក្រុមការងារក្នុងគម្រោងបរិយាបន្នហិរញ្ញប្បទានអាកាសធាតុសម្រាប់សហគមន៍ងាយរងគ្រោះនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (ICCAP) ជួបប្រជុំបើកដំណើរការគម្រោងជំនួយបច្ចេកទេសសម្រាប់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅការិយាល័យកណ្ដាលរបស់ គ្រឹះស្ថាន ខេមា

ឥណ្ឌាបារម្ភ ពាណិជ្ជកម្មអាម៉េរិក-ចិនធូរស្រាល អាចធ្វើឱ្យខ្លួនខាតឱកាសសេដ្ឋកិច្ច និងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/10/2026
ឥណ្ឌាកំពុងបារម្ភថា ការធូរស្រាលនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចធ្វើឱ្យខ្លួនខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងខកខានឱកាសវិនិយោគសំខាន់ៗ





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content