បរទេស៖ យោងតាមការបញ្ជាក់ដោយក្រុមហ៊ុនចែកចាយឧបករណ៍ IT ដ៏ធំមួយរបស់ប្រទេសថៃនៅថ្ងៃអង្គារនេះបានឲ្យដឹងថា កំព្យូទ័រថ្មីៗនៅតែបន្តកើនឡើងតម្លៃនៅឡើយក្នុងពេលដែលសាកលលោកកំពុងខ្វះខាតខ្លាំងទៅលើផលិតផលបន្ទះឈីប ជាពិសេសតម្រូវការកើនឡើងយ៉ាងខ្លាំងនៃការប្រើប្រាស់ឧបករណ៍ប្រភេទនេះពីសំណាក់អ្នកធ្វើការងារពីផ្ទះ។
លោក Somsak Pejthaveeporndej ប្រធានប្រតិបត្តិនៃក្រុមហ៊ុន VST ECS ជាក្រុមហ៊ុនចែកចាយឧបករណ៍បច្ចេកវិទ្យាដ៏ធំមួយរបស់ថៃនៅក្នុងតំបន់ផងបាននិយាយថា ពិភពលោកកំពុងជួបប្រទះទៅនឹងបញ្ហាកង្វះខាតនៃគ្រឿងបន្លាស់ និងឧបករណ៍ចាំបាច់មួយចំនួនដូចជាកំព្យូទ័រជាដើម។
លោកបន្តឲ្យដឹងថា ស្តុកទំនិញជាប្រភេទកំព្យូទ័ររបស់ក្រុមហ៊ុនកន្លងមកមុនពេលបញ្ហាកូវីដជាធម្មតាគឺមានចំនួនអាចសល់រហូតទៅដល់ 30ថ្ងៃ ប៉ុន្តែចាប់តាំងតែពីឆ្នាំទៅមកស្តុករបស់ខ្លួនបានធ្លាក់ចុះមកនៅសល់តែ 14 ឬ 15 ថ្ងៃប៉ុណ្ណោះ ប៉ុន្តែលោកសង្ឃឹមថាស្ថានភាពនេះនឹងអាចត្រឡប់ទៅជាល្អប្រសើរឡើងវិញនៅចុងឆ្នាំ2021 នេះ។
សម្រាប់ខែឧសភានេះលោក Somsak បានអះអាងថាតម្លៃរបស់កំព្យូទ័រថ្មីៗមានការកើនឡើងតម្លៃបន្ថែមចន្លោះពី 800 បាតទៅ 2,000 បាតអាស្រ័យទៅលើម៉ូឌែល ហើយសម្រាប់គ្រឿងបន្លាស់វិញអាចកើនឡើងចន្លោះពី 950 បាតទៅ 6,300 បាតឬ 30 ទៅ 200 ដុល្លារអាស្រ័យទៅនឹងផលិតផល ប៉ុន្តែមិនរាប់បញ្ចូលកាត VGA ឡើយ។
មិនត្រឹមតែប៉ុណ្ណោះ លោក Somsak បានមើលឃើញទៀតថាក្រុមហ៊ុនអ្នកផលិតកំព្យូទ័រជាច្រើនលើលោកបានព្យាយាមក្នុងការបញ្ចូនប្រភេទកំព្យូទ័រដែលមានគុណភាពល្អទៅកាន់ទីផ្សារអឺរ៉ុប និងអាមេរិកជាជាងមកកាន់តំបន់អាស៊ី និងថៃដោយសារតែពួកគេអាចបង្កើនតម្លៃលក់បានខ្ពស់ជាង៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 19/08/2026
៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

រលកកម្ដៅ និងគ្រោះរាំងស្ងួត អាចបង្កវិបត្តិស្បៀងអាហារនៅអឺរ៉ុប
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/08/2026
រលកកម្ដៅខ្លាំង និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ អាចបង្កឱ្យមានវិបត្តិក្នុងវិស័យកសិកម្ម និងជំរុញការឡើងថ្លៃអាហារនៅទូទាំងអឺរ៉ុប ខណៈផលិតកម្មដំណាំ និងការចិញ្ចឹមសត្វកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង

ចិនចំណាយ ៦៥ ពាន់លានដុល្លារ ពង្រីកបណ្តាញផ្លូវដែកជាតិ ក្នុង ៧ ខែដំបូងឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/08/2026
ប្រទេសចិនបានបង្កើនការវិនិយោគលើការពង្រីកបណ្តាញផ្លូវដែកជាតិរបស់ខ្លួន ដោយចំណាយប្រមាណ ៤៤០,៦ ពាន់លានយ័ន ឬប្រហែល ៦៥ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំ ២០២៦ ស្របពេលដែលទីក្រុងប៉េកាំងបន្តផ្តោតលើការតភ្ជាប់ទីក្រុង និងសមាហរណកម្មសេដ្ឋកិច្ចតំបន់




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content