២០២២ គឺជាឆ្នាំទី៣ហើយដែលពិភពលោកបានប្រឈមមុខទៅនឹងវត្តមានរបស់វិរុសរាតត្បាតកូវីដ ខណៈដែលបញ្ហាកាកសំណល់ជីវសាស្ត្ររាប់ចាប់តាំងពីសំបកដបវ៉ាក់សាំងរហូតទៅដល់ម៉ាសពាក់សម្រាប់បង្ការការឆ្លងជំងឺផ្លូវដង្ហើមដ៏កាចសាហាវមួយនេះ ដែលពលរដ្ឋនៅទូទាំងពិភពលោករាប់ពាន់លាននាក់បានប្រើប្រាស់ជារៀងរាល់ថ្ងៃ។

ជាងរៀងរាល់ឆ្នាំ ម៉ាសប្រមាណជាង ៥០ពាន់លាន ត្រូវបានគេបោះបង់ចោល ខណៈដែលជិត២ពាន់លានម៉ាសត្រូវបានចាក់ចូលទៅក្នុងសមុទ្រដែលវាបានបង្កជាហានិភ័យខ្លាំងបំផុតសម្រាប់ជីវិតសត្វ និងមនុស្ស។
ក្រោយពីមើលឃើញនូវបញ្ហាទាំងនេះក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមបានខិតខំធ្វើការងារស្រាវជ្រាវ និងច្នៃប្រឌិតជាមួយនឹងបច្ចេកទេសដ៏ថ្មីស្រឡាងមួយដែលអាចច្នៃយកម៉ាសជាកាកសំណល់ទាំងនោះទៅជាវត្ថុធាតុដើមដ៏ចាំបាច់ក្នុងការផលិតបានទៅជាបន្ទះថ្មអគ្គិសនីដ៏តូច និងមានតម្លៃធូរថ្លៃបំផុត។

នៅក្នុងរបាយការណ៍ដែលត្រូវបានបង្ហាញនៅលើកាសែត The Journal of Energy Storage បានសរសេរថា ក្រុមអ្នកវិទ្យាសាស្ត្រដែលមានប្រភពមកពីសកលវិទ្យាល័យជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់រុស្សី NUST MISiS ក្រោមការចូលរួមពីសំណាក់ក្រុមអ្នកវិទ្យាសាស្ត្រជនជាតិអាមេរិក និងមិចស៊ិកផងដែរនោះ បានទាញយកកាកសំណល់ទាំងនោះមកបង្កើតបានទៅជាឧបករណ៍ផ្ទុកថាមពលអគ្គិសនី ឬពាក្យបច្ចេកទេស Supercapacitor (SCs)។

ក្រុមអ្នកវិទ្យាសាស្ត្រទាំងនេះបានបញ្ជាក់ថា ការកែច្នៃម៉ាសមានភាពងាយស្រួល និងចំណាយតិចជាងកាកសំណល់ផ្សេងៗ ហើយលើសពីនេះវាអាចទទួលបានប្រសិទ្ធភាពខ្ពស់ទៀតផងចំពោះការផ្ទុកអគ្គិសនី ប៉ុន្តែវាទាមទារដំណើរការធ្វើប្រតិកម្មជាមួយនឹងសីតុណ្ហភាពដ៏ខ្ពស់បំផុត។
លោកសាស្ត្រាចារ្យ Anvar Zakhidov ប្រធានក្រុមអ្នកវិទ្យាសាស្ត្រនៃគម្រោងដ៏អស្ចារ្យនេះបានបញ្ជាក់ថា នៅក្នុងដំណាក់កាលដំបូង ម៉ាសមុខទាំងនោះត្រូវបានយកទៅលាងសំអាតជាមួយនឹងបច្ចេកវិទ្យា Ultrasound បន្ទាប់មកយកទៅជ្រលក់ជាមួយនឹងទឹកថ្នាំពិសេស Graphene ដែលវានឹងធ្វើឲ្យម៉ាសនេះមានកំហាប់ខ្ពស់។ បន្ទាប់មកវាត្រូវបានយកទៅឆ្លងកាត់ដំណាក់កាលបង្ហាប់បញ្ចូលគ្នាជាមួយនឹងកំដៅរហូតទៅដល់១៤០អង្សារ ដើម្បីក្លាយទៅជាវត្ថុធាតុដើមដ៏សំខាន់ក្នុងការផលិតបន្ទះថ្មអគ្គិសនីដែលជាផលិតផលមានដង់ស៊ីតេខ្ពស់ហើយអាចផ្ទុកថាមពលអគ្គិសនីរហូតទៅដល់៩៨វ៉ាត់ម៉ោងក្នុងមួយគីឡូក្រាម។
ក្នុងដំណាក់កាលដំបូងនេះ បន្ទះថ្មតូចៗដែលផលិតបានទាំងនេះមានសមត្ថភាពត្រឹមតែអាចដាក់ឲ្យដំណើរការជាមួយនឹងនាឡិកា ឬអំពូលបញ្ឈរលើតុនៅឡើយ ប៉ុន្តែនាពេលខាងមុខក្រុមការងារបានដាក់ផែនការក្នុងការធ្វើឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតដោយអភិវឌ្ឍឲ្យបាននូវថ្មកាន់តែធំ មានថាមពលកាន់តែច្រើនអាចប្រើប្រាស់ទាំងនៅក្នុងរថយន្តអគ្គិសនី និងឧបករណ៍អគ្គសនីធំៗផ្សេងទៀតផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content