មុខរបរដាំស្មៅលម្អរតាមសួនច្បារកាន់តែមានតម្រូវការទីផ្សារ ខណៈតម្លៃចាប់ពី ១ដុល្លារឡើងទៅក្នុង ១ម៉ែត្រការ៉េ

ភ្នំពេញ ៖ ស្របពេលដែលវិស័យសាងសង់សំណង់អគារតូច-ធំបន្តរីកលូតលាស់កាន់តែច្រើន តម្រូវការស្មៅលម្អរសួនច្បារក៍មានកាន់តែច្រើនឡើងៗផងដែរនៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលក្នុងនោះមានទាំងនៅក្នុងគម្រោងអភិវឌ្ឍន៍បុរី បណ្តុំលំនៅដ្ឋាន សណ្ឋាគារ ដែលស្ថិតក្នុងវិស័យឯកជន ហើយក៏មានតម្រូវការសម្រាប់សំណង់វិស័យរដ្ឋផងដែរទៅលើការសាងសង់គម្រោងមន្ទីរ និងក្រសួងជាដើម។

លោក ព្រីន ថាន ម្ចាស់កសិដ្ឋានដាំស្មៅពិភពបៃតងធម្មជាតិ ​បានឱ្យដឹងថា​ មុខរបរដាំស្មៅសម្រាប់ដេគ័រលម្អរសួនច្បារ ពិតជាមានតម្រូវការច្រើនឡើងៗពិតមែន ខណៈដែលអាគារបុរី ខុនដូរ ក្រុមហ៊ុន និងអគាររដ្ឋាភិបាលជាដើម មានការរីកដុះដាលគួរឱ្យកត់សម្កាល់នៅក្នុងរយៈពេលប៉ុនានឆ្នាំចុងក្រោយនេះ។

លោកបញ្ជាក់ថា ៖

«មិនថានៅតាមផ្ទះ ឬតាមបូរីទេ សូម្បីមន្ទីរពេទ្យ វត្តអារ៉ាម មន្ទីរពេទ្យ ក៏មានតម្រូវការរៀបចំសួនច្បារ លម្អរក្នុងបរិវេណទីធ្លាដែរ ដើម្បីកែលម្អរលើកសម្រស់សោភ័ណភាព និងបរិយាកាសឱ្យកាន់តែស្រស់ស្អាត និងមានផាសុកភាពសម្រាប់អង្គុយលេង»។

យ៉ាងណាក៍ដោយ នេះមិនមែនជាស្មៅដុះនៅតាមវាលស្រែនោះទេ តែជាពូជស្មៅនាំចូលមកពីប្រទេសជប៉ុន ឬប្រទេសម៉ាឡេស៊ី ដែលគេដាំឡើង ហើយក៏មិនមែនសម្រាប់ធ្វើជាចំណីសត្វគោនោះដែរ តែដាំសម្រាប់តាំងលម្អរនៅតាមសួនច្បារប៉ុណ្ណោះ ដែលក្នុងមួយម៉ែត្រការ៉េ មានតម្លៃចន្លោះពី ១ដុល្លារ ឡើងទៅ អាស្រ័យលើការកម្ម៉ង់តិច ឬច្រើន ការដឹកជញ្ជូនទៅតាមទីតាំងជិត ឬឆ្ងាយប៉ុណ្ណោះ។

ម្ចាស់កសិកដ្ឋានខាងលើឱ្យដឹងបន្ថែមថា ការដាំស្មៅសម្រាប់ដេគ័រសួនច្បារនេះ មានរយៈពេលប្រមាណជាង២០ឆ្នាំមកហើយ ពោលគឺមុខរបរនេះបន្សល់ទុកតាំងពីឪពុកម្តាយជំនាន់មុនៗមកម្ល៉េះ។ សម្រាប់កសិដ្ឋានពិភពស្មៅបៃតងធម្មជាតិ ត្រូវបានដាំដុះនៅក្នុងភូមិអញ្ចើញលើ ឃុំពុកឬស្សី ខេត្តកណ្តាល ដែលដាំដុះលើផ្ទៃដីប្រមាណជា ៤ហិកតា ប៉ុន្តែចំនួននេះមិនអាចផ្គត់ផ្អង់គ្រប់គ្រាន់តាមតម្រូវការរបស់អតិថិជននោះឡើយ ពោលគឺម្ចាស់កសិដ្ឋានខាងលើ បានសហការជាមួយសកសិករចំនួន ២ភូមិ គឺភូមិអញ្ចើញលើ និងភូមិស្វាយអាត់ ធ្វើយ៉ាងណាផ្គត់ផ្គង់ឱ្យគ្រប់គ្រាន់ទៅតាមតម្រូវការរបស់អតិថិជន នៅទូទាំង ២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជា។

គួរកត់សម្គាល់ថា ចំពោះការដាំស្មៅជប៉ុន ឬស្មៅម៉ាឡេស៊ី ហាក់មិនមានការលំបាកនោះទេ ដោយគ្រាន់តែទាមទារឱ្យមានការថែមទាំបន្តិចបន្តួចតែប៉ុណ្ណោះ ដោយដំបូងឡើយ អ្នកដាំដុះ គ្រាន់តែរៀបចំភ្ជួរដី ហាលទុកមួយរយៈខ្លី ហើយរាស់ដីឱ្យបានស្មើល្អមុននឹងយកគ្រាប់ពូជទៅសាបព្រោះនៅលើដីនោះ។ ការសាបព្រោះស្មៅ មិនមានអ្វីខុសពីការសាបព្រោះស្រូវនោះឡើយ ពោលគឺមានលក្ខណៈដូចគ្នា រួចហើយគេបូមកទឹកដាក់មួយសប្តាហ៍ ២ ទៅ ៣ ដង អាចដុះលូតលាស់បានហើយ។ ប៉ុន្តែ ទោះជាយ៉ាងណា ក៏ទាមទារឱ្យមានបន្ថែមជីគីមីខ្លះៗ ដើម្បីជួយឱ្យស្មៅដុះល្អ ហើយក្នុងរយៈពេល ២ ទៅ ៣ខែ គេអាចឈូសយកស្មៅទៅដាំនៅតាមសួនច្បារថ្មីបានហើយ៕ វិន ឈុនហ៊ាត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....


Leave a Reply

Your email address will not be published.Required fields are marked *