BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

បរទេស ៖ ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន ដើម្បីស្វាគមន៍ពួកគេមកកាន់ទឹកដីដ៏អស្ចារ្យ មានទាំងវប្បធម៌ដ៏សម្បូរបែប ធម្មជាតិដ៏ស្រស់ត្រកាល និងភាពកក់ក្តៅ នេះបើយោងតាមការចេញផ្សាយរបស់ BBC ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរចនាឡើងបែបសំណង់ទំនើប ប៉ុន្តែបង្កប់ជាមួយនឹងវប្បធម៌ប្រពៃណីរបស់ខ្មែរដែលអ្នកដំណើរអាចមើលឃើញពីបេតិកភណ្ឌខ្មែរយ៉ាងប្រណិតនៅគ្រប់ជ្រុងជ្រោយទាំងអស់។ ដំបូលអាកាសយានដ្ឋានមានរូបរាងកោងឡើងចុះ ដែលមើលពីចម្ងាយដូចដងខ្លួនរបស់នាគរាជដែលលេចធ្លោក្នុងទេវកថាខ្មែរ និងទាញយកគំនិតច្នៃប្រឌិតពីកន្ត្រកផ្តៅរបស់ខ្មែរ។ នៅកន្លែងយកវ៉ាលី មានដើមផ្ការំដួលដែលជាផ្កាតំណាងជាតិ និងបណ្តុំរូបចម្លាក់ចំនួន ២០០ រាយប៉ាយទូទាំងអគារ ដែលបង្ហាញនូវការគោរពដឹងគុណយ៉ាងទន់ភ្លន់របស់កម្ពុជាចំពោះបេតិកភណ្ឌវប្បធម៌ដ៏រឹងមាំរបស់ខ្លួន។ ក្រៅពីកន្លែងសម្រាប់ធ្វើដំណើរ និងទទួលភ្ញៀវទេសចរ អាកាសយានដ្ឋានអន្តរជាតិតេជោក៏បានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយសម្រាប់ពលរដ្ឋក្នុងស្រុកផងដែរ។ នៅត្រង់ច្រកចូល អ្នកដំណើរមកដល់មើលឃើញរូបសំណាកព្រះពុទ្ធបដិមាធ្វើពីសំរឹទ្ធកម្ពស់ ៩ ម៉ែត្រ បានក្លាយជាទីកន្លែងដែលប្រជាជនខ្មែរអាចមកគោរពបួងសួង សុំពរជ័យ និងថតរូបអនុស្សាវរីយ៍។


យ៉ាងណាមិញ អាកាសយានដ្ឋានអន្តរជាតិតេជោមិនមែនជាច្រកទ្វារតែមួយគត់ដែលនាំភ្ញៀវទេសចរចូលមកកាន់ទឹកដីកម្ពុជានោះទេ ប៉ុន្តែក៏មានព្រលានយន្តហោះសៀមរាបអង្គរ និងព្រលានយន្តហោះក្រុងព្រះសីហនុដែលអាចនាំភ្ញៀវទេសចរទៅកាន់អតីតរាជធានីអង្គរ និងតំបន់ឆ្នេរសមុទ្រផងដែរ។ ក្រៅពីនេះបើទោះបីជាការធ្វើដំណើរពីអាកាសយានដ្ឋានសៀមរាបអង្គរទៅកាន់ក្រុងសៀមរាបប្រើរយៈពេលប្រហែលមួយម៉ោងក៏ដោយ ប៉ុន្តែភ្ញៀវទេសចរមានជម្រើសមធ្យោបាយធ្វើដំណើរជាច្រើន ដូចជា រថយន្តក្រុងខ្នាតតូច រ៉ឺម៉កតុកតុក និងរថយន្តឈ្នួលឯកជន។ ដោយឡែក នៅខាងខេត្តព្រះសីហនុវិញ បានវិវត្តន៍ខ្លួនបន្តិចម្តងៗពីព្រលានយន្តហោះក្នុងតំបន់ធម្មតាទៅជាច្រកទ្វារអន្តរជាតិដ៏ទំនើបមួយដែលបម្រើដល់ទេសចរណ៍ឆ្នេរសមុទ្រ និងកោះយ៉ាងសម្បូរបែប។

មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាបានសម្រួលដល់ដំណើរការចូលក្នុងប្រទេសផងដែរតាមរយៈដាក់ឱ្យប្រើប្រាស់ប្រព័ន្ធឌីជីថល ដូចជា សេវាកម្មទិដ្ឋាការអេឡិចត្រូនិក (e-visa) និងនីតិវិធីនៃការមកដល់ (e-arrival) ដែលធ្វើឱ្យការតម្រង់ជួរមានភាពរហ័ស និងលឿនជាងមុន។ ស្វ័យប្រវត្តិកម្មឆ្លាតវៃ (Smart gates) ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់ដែលភ្ញៀវទេសចរអាចឆ្លងកាត់ច្រកទ្វារដោយមិនចាំបាច់ឈរតម្រង់ជួរដើម្បីបោះត្រាលើលិខិតឆ្លងដែនរបស់ពួកគេនោះទេ។ ជាមួយគ្នានេះ ស្របពេលដែលវិស័យហោះហើរកំពុងលូតលាស់ វាក៏នាំឱ្យកម្ពុជាមានលទ្ធភាពតភ្ជាប់ជាមួយនឹងពិភពលោកបានច្រើនជាងមុនផងដែរជាពិសេសការហោះហើរត្រង់ទៅកាន់ប្រទេសគោលដៅបានដោយផ្ទាល់។

គួរកត់សម្គាល់ថា កម្ពុជាត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍គ្រប់រដូវកាល (Open Season) ដែលផ្តល់នូវបទពិសោធន៍ទេសចរណ៍ ៣ រួមមាន វប្បធម៌ រមណីយដ្ឋាន/ឆ្នេរ និងបរិយាកាសទីក្រុងដ៏រស់រវើក មិនថាក្នុងរដូវប្រាំង ឬរដូវវស្សានោះឡើយ។ វប្បធម៌ ប្រពៃណី របស់កម្ពុជាមានភាពរស់រវើកដែលបង្ហាញតាមរយៈប្រពៃណី តំបន់បេតិកភណ្ឌ សិល្បៈទស្សនីយភាព មហោស្រព ម្ហូបអាហារ និងសិល្បៈតាមសម័យកាល។ ដោយឡែក ទេសភាពធម្មជាតិវិញ មានចាប់តាំងពីតំបន់ខ្ពង់រាបភាគឦសាន តំបន់ដីសើមនៅតាមបឹងទន្លេសាប និងទន្លេមេគង្គ តំបន់ជួរភ្នំក្រវាញ រហូតដល់ឆ្នេរខ្សាច់ និងកោះ។ សម្រាប់បរិយាកាសទីក្រុងភ្នំពេញវិញ​ មានចាប់តាំងពីសារមន្ទីរ មាត់ទន្លេ ហាងកាហ្វេ ជីវិតពេលរាត្រី និងកន្លែងច្នៃប្រឌិតមួយចំនួន។ អ្វីដែលពិសេសនោះគឺការផ្លាស់ប្តូរតាមរដូវកាល ផ្តល់បទពិសោធន៍ប្លែកសម្រាប់ភ្ញៀវទេសចរ ដោយរដូវប្រាំងនាំមកនូវមេឃស្រឡះ និងអាកាសធាតុក្តៅល្មមសមស្របសម្រាប់ការស្វែងយល់ពីកន្លែងប្រវត្តិសាស្ត្រវប្បធម៌សំខាន់ៗ ខណៈដែលរដូវវស្សានាំមកនូវទេសភាពខៀវស្រងាត់ ភ្នំដែលគ្របដណ្តប់ដោយអ័ព្ទ និងមិនសូវមានភាពកកស្ទះ។ ទាំងអស់នេះបានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏អស្ចារ្យក្នុងការទទួលបានបទពិសោធន៍នៅពេលណាមួយក៏បានក្នុងមួយឆ្នាំ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងការងារ បន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងបន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្ដែងនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅ The Factory Phnom Penh

វៀតណាម និងប្រទេសអឺរ៉ុបចំនួន ៤ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ វៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលមាន ៤ ប្រទេសរួមមាន អ៊ីស្លង់ លិចតិនស្តាញ ន័រវែស និងស្វីស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នានៅទីក្រុងហាណូយ

ចំណូលប្រជា​សហគមន៍​នេសាទត្រពាំង​សង្កែ មានកំណើនខ្ពស់​ក្រោយ​ទទួលបាន​ការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

ចំណូលរបស់ប្រជា​សហគមន៍​នេសាទត្រពាំង​សង្កែ មានកំណើនខ្ពស់​ក្រោយ​ទទួលបាន​ការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី....

សេដ្ឋកិច្ចចិនកើនឡើង ៤.៥% ក្នុងត្រីមាសទី ៣ ជំរុញដោយការនាំចេញ ខណៈដែលវិស័យអចលនទ្រព្យនៅតែបន្តដាំក្បាលចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កំណើនចិនសេដ្ឋកិច្ចកើនឡើងដល់ ៤,៥ ភាគរយនៅក្នុងត្រីមាសទីបី កើនពី ៤,៣ ភាគរយក្នុងត្រីមាសទីពីរ និង លើសពីការព្យាករណ៍ ៤,៤ ភាគរយ

អាមេរិក ព្រមានមេដឹកនាំអ៊ុយក្រែន ឲ្យប្រយ័ត្នពាក្យសម្តី និងការផ្សព្វផ្សាយព័ត៌មានមិនពិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/10/2026

បរទេស ៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានបដិសេធចំពោះការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក V​ladimir Zelensky ដែលថា សហរដ្ឋអាមេរិកបានផ្អាកការចែករំលែកព័ត៌មានសម្ងាត់ពាក់ព័ន្ធយោធាជាបណ្តោះអាសន្នជាមួយទីក្រុងគៀវ។ កាលពីពេលថ្មីៗនេះ មេដឹកនាំអាមេរិក លោក Scott Bessent បានព្រមានធ្ងន់ៗទៅកាន់មេដឹកនាំអ៊ុយក្រែន ឲ្យមានការប្រុងប្រយ័ត្នចំពោះពាក្យសម្តីដែលថ្លែងសារជាសាធារណៈ​ក្រោយពេលលោក Zelensky

ABA ​ឈរ​លេខ​ ​១ ​ក្នុង​ចំណោម​ធនាគារ​មាន​ទ្រព្យ​សកម្ម​ច្រើន​ជាង​គេ​នៅ​កម្ពុជា​ តាម​ការ​វាយតម្លៃ​របស់​ SuperBank​Ratings

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/10/2026

​ភ្នំពេញ​៖​ ធនាគារ​ A​BA ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ​ក្នុង​ចំណោម​ធនាគារ​ពាណិជ្ជ​នៅ​កម្ពុជា​ចំនួន​៤ ​ដែល​មាន​ទ្រព្យ​សកម្ម​លើស​ពី​ ៥ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដោយ​ទទួល​បាន​ពិន្ទុ ៤​,​៥០ ​លើ​ ​៥ ​ក្នុង​សន្ទស្សន៍​វាយតម្លៃ​ធនាគារ​កម្ពុជា​ Super​Power ​Banking ​Index 2026 ​របស់​ SuperBankRatings ​ដែល​បាន​ចេញផ្សាយ​លទ្ធផល​ចុងក្រោយ​នៅ​ថ្ងៃ​ទី​២១​

អ្នកវិនិយោគនៅលើផ្សារហ៊ុនកម្ពុជា កាន់តែមានចំណេះដឹង​គ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ការទិញ-លក់ ដើម្បីទទួលបានផលចំណេញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/10/2026

ភ្នំពេញ ៖ ក្នុងពេលដែលទីផ្សារភាគហ៊ុនមានភាពរីកចម្រើន ជាការកត់សម្គាល់ត្រូវបានគេមើលឃើញថា អ្នកវិនិយោគនៅលើទីផ្សារភាគហ៊ុននៅកម្ពុជា បាន និងកំពុងបង្ហាញពីចំណេះដឹងនៃការចេះសន្សំប្រាក់ ក៏ដូចជាភាពប៉ិនប្រសប់ក្នុងការវិនិយោគភាគហ៊ុនដើម្បីទទួលបានផលចំណេញ និងកើនទ្រព្យ។  ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​កន្លងទៅនេះ ទី​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX) ​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ និងបាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ខណៈសកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​

CM​G ​អញ្ជើញ​អ្នក​សារព័ត៌មាន​កម្ពុជា​ ​និង​អាស៊ាន​ទៅ​ស្វែងយល់​ពី​សក្តានុពល​ខេត្ត​ហៃ​ណាន

បទយកការណ៍, សេដ្ឋកិច្ច

• 19/10/2026

បណ្តាញសារព័ត៌មាន AMS ពីកម្ពុជា​ ​ស្ថិត​ក្នុង​ចំណោម​តំណាង​ប្រព័ន្ធ​សារព័ត៌មាន​ចំនួន​ ​១៩ រូប ​មកពី​ប្រទេស​ចំនួន​ ៨ ​នៅ​អាស៊ី​អាគ្នេយ៍ ​បានចូលរួម​ក្នុង​សកម្មភាព​ទស្សនកិច្ច​ ​និង​សម្ភាសន៍ រៀបចំ​ដោយ​អគ្គ​ស្ថានីយ​វិទ្យុ ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ ​(​CMG​)​ ​នៅ​ខេត្ត​ហៃ​ណាន ​ដើម្បី​ស្វែងយល់​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ការ​អភិវឌ្ឍ​ជនបទ ​និង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ទូលំទូលាយ​រវាង​ខេត្ត​នេះ​ ​និង​​អាស៊ាន​​

ហៃ​ណាន​កាត់​បន្ថយ​ពន្ធ​ជិត ៦០០​ លាន​យន់ ​ក្រោម​គោលនយោបាយ​ពន្ធ​សូន្យ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន​របស់​ប្រទេស​ចិន ​បាន​កាត់បន្ថយ​ពន្ធ​ចំនួន​ ​៥៩៨ លាន​យន់ ​តាមរយៈ​គោលនយោបាយ​ពន្ធ​សូន្យ​ ​(​zero​-​tariff​)​ ​គិត​ត្រឹម​ចុង​ខែ​កក្កដា ​បន្ទាប់ពី​កោះ​នេះ​បាន​ចាប់ផ្តើម​ដំណើរការ​ប្រតិបត្តិការ​គយ​ពិសេស​ទូទាំង​កោះ​ជា​ផ្លូវការ

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..


Leave a Reply

Your email address will not be published.Required fields are marked *