របាយការណ៍របស់ CDRI និង ERIA ថា ពល​ករ​ខ្មែរ​ដែល​​មកពីថៃជាង ៦០ម៉ឺននាក់​មានការងារធ្វើ ដែល​ផ្ទុយ​ពីរបាយការណ៍របស់សង់ត្រាល់

(ភ្នំពេញ)៖ វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍កម្ពុជា(CDRI) និងវិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋ​កិច្ច​អាស៊ាន និងអាស៊ីបូព៌ា(ERIA) បានផ្សាយ​របាយ​ការណ៍​សិក្សា​ស្រាវជ្រាវរបស់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០២៦នេះថា ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង ៦០ម៉ឺននាក់ទទួលបានការងារធ្វើតាមរយៈការផ្គូរផ្គងការងារ​ទ្រង់​ទ្រាយធំ ដែលមានវេទិកាការងារ ពិព័រណ៌​ការ​ងារ​ចល័ត និងការពង្រីក​កម្មវិធីអប់រំ​បណ្តុះ​បណ្តា​ល​បច្ចេ​ក​ទេស និងវិជ្ជាជីវៈ(TVET)។

វិទ្យាស្ថាន CDRI និង ERIA បានឱ្យដឹងថា៖ អតីត​ពល​ករខ្មែរ​​ដែលបាន​វិលត្រឡប់​មកធ្វើ​ប្រទេសថៃ​ប្រមាណ​ជាង ៦០ម៉ឺននាក់ទទួលបានឱកាស​ការងារតាម​រយៈ​ការ​ផ្គូផ្គង​ការងារទ្រង់ទ្រាយធំ ដែលចូល​ធ្វើការងារ​នៅតាម​បណ្ដាក្រុមហ៊ុន រោងចក្រ សហគ្រាស។ ពួកគាត់ទទួល​បានការងារ​តាមរយៈ​វេទិកា​ការងារ កម្មវិធីពិរ​ព័ណ៍​ការ​ងារ​ចល័ត និងការពង្រីកកម្មវិធី TVET កាន់តែ​ទូលំ​ទូលា​យ​។

វិទ្យាស្ថានទាំងពីរបានបន្តថា កិច្ចខិតខំប្រឹងប្រែង​ទាំង​នេះ​បង្ហាញពីវឌ្ឍន​ភាពគួរឱ្យកត់​សម្គាល់​ក្នុង​ការធ្វើសមា​ហរ​ណ​កម្ម​ទីផ្សារ​ការ​ងារ និងឆ្លុះ​បញ្ចាំង​ពីភាពរឹង​មាំរបស់​ស្ថា​ប័ន​ជាតិក្នុង​ការឆ្លើយ​តបទៅ​នឹងការ​ប៉ះពាល់​កម្លាំ​ងពលក​ម្មដែល​មិន​ធ្លាប់​មាន​ពី​មុនមក។

ជុំវិញការចេញផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានទាំងពីរនេះ លោក ស៊ុន មេសា អ្នកនាំ​ពាក្យ​ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈបានឱ្យដឹងថា របាយការណ៍ដែលរកឃើញដោយវិទ្យាស្ថាន​ទាំង​ពីរ​នេះ​មាន​លក្ខណៈប្រហាក់ប្រហែល​ទៅនឹងរបាយការណ៍របស់​ក្រសួង​​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប៉ុន្ដែ​អាច​ទទួល​យកបាន។

សម្រាប់របាយការណ៍របស់ក្រសួងការងារ គិតត្រឹម​ពេល​នេះ អតីតពលករ ៦៥ម៉ឺននាក់ហើយ ដែលមានការងារធ្វើ ដោយក្នុងនោះអតីតពលករប្រមាណជាង ៣៣ម៉ឺន​នាក់​ទទួលបានការងារធ្វើក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្រ និង​កសិដ្ឋានធំៗ ព្រមទាំង​ទទួលបាន​របបសន្ដិ​សុខ​សង្គម ខណៈដែលជាង ៣២ម៉ឺននាក់ផ្សេងទៀត បានធ្វើការនៅតាមការដ្ឋានសំណង់ សិប្បកម្ម ភោជ​នីយ​ដ្ឋាន កសិដ្ឋាន និងកន្លែងលក់​ដូររាយនៅតាម​មូលដ្ឋាន​របស់​ពួកគាត់។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា​។

លោកបញ្ជាក់ថា៖

«ខ្ញុំបានឃើញរបាយការណ៍របស់វិទ្យាស្ថានទាំងពីរនេះ គឺមានលក្ខណៈ​ប្រហាក់​ប្រហែល​គ្នាជា​មួយ​តួលេខរបស់ក្រសួង ប៉ុន្ដែយើងអាចទទួលយកបាន ដែល​សមស្របទៅតាមអ្វីដែលរាជរដ្ឋាភិបាល ក្រសួង​ការ​ងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានធ្វើកន្លងមក»។

បើតាមលោក ស៊ុន មេសា របាយការណ៍របស់ CDRI និង ERIA មានលក្ខណៈអាចទទួលយកបាន និងតំណាង​ឱ្យ​បទ​ពិសោធន៍ ដែលអាច​វាយតម្លៃ​ជារួមចំពោះ​បងប្អូន​អតីត​ពលករដែលវិលត្រឡប់មកពីថៃ ខណៈ​ដែល​លោក​មើល​ឃើញថា របាយការណ៍របស់សង់ត្រាល់ មិនមាន​សុក្រឹត​ភាពត្រឹមត្រូវ ដោយសារបញ្ហា​បច្ចេកទេស​នៃការ​ស្ទង់​មតិ ដែលនាំឱ្យរបាយការណ៍នេះមិនអាចឆ្លុះបញ្ចាំង ឬសន្និដ្ឋានជារួមទៅលើអតីតពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃបានទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

Leave a Reply

Your email address will not be published.Required fields are marked *