អ្នកជំនាញសេដ្ឋកិច្ចអំពាវនាវឱ្យ​កម្មករ និងនិយោជកពួត​ដៃគ្នារក្សាសុខដុម​នីយកម្មក្នុង​រោងចក្រ ដើម្បី​រក្សាការងារ និងទាក់​ទាញវិនិយោគ

(ភ្នំពេញ)៖ អ្នកជំនា​ញផ្នែកសេដ្ឋកិ​ច្ច​កម្ពុជា បានអំពាវនាវដល់​កម្មករនិយោជិត និយោ​ជក សហជីព និងភាគីពាក់ព័ន្ធ បន្តពួតដៃ​គ្នា​ពង្រឹង​សាម​គ្គី​ភាព សហការគ្នា និងដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិវិធី និងស្របតាមច្បាប់ ដើម្បីរក្សាសុខ​ដុមនីយកម្មនៅកន្លែងការងារ ការ​ពារ​ការងារ និងចូលរួមបង្កើនភាពទាក់​ទាញរបស់​កម្ពុជា​សម្រាប់​ការវិនិយោគ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជ​បណ្ឌិត្យសភា​កម្ពុជា បាន​លើក​ឡើងថា សុខដុម​នីយក​ម្មរវាង​កម្មករ​និយោជិត និង​និយោ​ជក គឺជាកត្តា​សំខាន់សម្រា​ប់ធានាឱ្យដំណើ​រការផលិតកម្មបន្តប្រព្រឹត្តទៅដោយ​រលូន ជួយរក្សា​ការងារ និងប្រាក់​ចំណូល​របស់កម្មករ ព្រម​ទាំងបង្កើនទំនុកចិត្តរបស់អ្នកបញ្ជាទិញ និងវិនិយោគិនបរទេសចំពោះបរិយាកាសវិនិយោគនៅកម្ពុជា។

លោកបណ្ឌិតបានបន្តថា ក្នុងបរិបទ​ដែលសេដ្ឋកិច្ច និងវិស័​យផលិតកម្មកំពុងប្រឈ​មនឹងបញ្ហា​ប្រឈម កម្មករ​និយោ​ជិត និយោ​ជក និង​ភាគីពាក់ព័ន្ធ គួររួម​គ្នាជាកម្លាំងតែមួយ ដើម្បីរក្សាសកម្មភាពផលិតកម្ម និងធានានិរន្តរភាពការងារ។ ការរក្សាឱ្យរោងចក្រ និង​សហគ្រា​សអាចបន្តដំណើ​រការបា​ន​ល្អ នឹងជួយ​ធានាប្រភពចំណូ​លរបស់កម្មករ និងប្រជាពលរដ្ឋ ហើយក្នុងរយៈ​ពេលវែង ក៏អាចបង្កើតល​ក្ខខណ្ឌឱ្យប្រាក់ឈ្នួល និងស្ថានភាពការងារបន្តមានភាពប្រសើរឡើងផងដែរ។

លោកបណ្ឌិត​ គី សេរីវឌ្ឍន៍ បញ្ជា​ក់ថា៖ «ខ្ញុំ​យល់ថា បងប្អូនក​ម្មករនិយោជិត និងនិយោ​ជក ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ គួរតែរួបរួមគ្នាជា​កម្លាំងតែ​មួយ ដើម្បីធានាឱ្យកម្លាំងផលិតកម្មរបស់យើងកាន់តែ​មានភាពសកម្ម និងបន្តដំណើរទៅ​មុខនៅក្នុងស្ថានភាពលំបាកនេះ។ ការរួម​គ្នានេះ នឹងជួយធានានិរន្តរភាពការងារ បង្កើនចំណូលរបស់កម្មករ និងប្រជាពលរដ្ឋ ហើយធ្វើឱ្យសេដ្ឋកិច្ចជាតិបន្តដំណើរការល្អ ដែលជាមូលដ្ឋាន​សម្រាប់​ការកែល​ម្អប្រាក់ឈ្នួ​ល​នាពេលខាងមុខ»។

ជាមួយគ្នានេះ លោកប​ណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែក​សេដ្ឋកិច្ចនៅរាជប​ណ្ឌិត្យ​សភាកម្ពុជា បានសង្កត់ធ្ងន់​លើសារៈសំខា​ន់នៃកិ​ច្ចសហកា​ររវាង​កម្មក​រនិយោជិត និយោ​ជក និងសហជីព ដោយ​ចាត់ទុកការយោគយ​ល់គ្នា និងសាមគ្គី​ភាពនៅកន្លែងការងារ ជាកត្តាចាំបាច់​សម្រាប់​រក្សាស្ថិរ​ភាពក្នុងវិ​ស័យផលិតកម្ម។

លោកបណ្ឌិតបានលើកឡើងថា នៅពេលមានបញ្ហា ឬវិវាទកើតឡើង ភាគីពាក់ព័ន្ធគួរប្រើ​ប្រាស់យន្តការចរ​ចាដោយ​សន្តិវិធី និងដោះស្រាយទៅតាមច្បាប់ ដោយ​ផ្តោតលើការការពារផលប្រយោជន៍រួមរបស់កម្មករ និងនិយោជក។ លើសពីនេះ ​ការអនុវ​ត្តច្បាប់​បានល្អ ការធានាសិទ្ធិ និងផលប្រយោជន៍របស់ភាគីទាំងអស់ និងការពង្រឹងគុ​ណភា​ពផលិតកម្ម គឺជាកត្តាដែល​អាច​ជួយ​បង្កើនទំនុកចិត្តពីអ្នកបញ្ជាទិញអន្តរជាតិ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាជាមួយប្រទេសផ្សេងៗ។


លោកបណ្ឌិត ហុង វណ្ណៈ បញ្ជាក់ថា៖ «ខ្ញុំចង់ឃើញកម្មករនិយោជិត និយោជក និងសហជីព បន្តសហការគ្នា ធ្វើការរួមគ្នា សាមគ្គីគ្នា និងមាន​ការយោ​គយល់គ្នាឱ្យកា​ន់តែច្រើន។ នៅក្នុងកាលៈទេសៈនេះ យើងត្រូវតែយោគយល់ និងសាមគ្គីគ្នាឱ្យបានស្អិតរមួត ហើយប្រសិន​បើមាន​បញ្ហា​អ្វី គួរអង្គុយចរចាគ្នាដោយសន្តិវិធី និង​ដោះស្រាយទៅតាម​ច្បា​ប់ ដើម្បីធានាផលប្រយោជន៍រួមរបស់កម្មករ និងនិយោជក»។

ចំពោះអ្នកបញ្ជាទិញអន្តរជា​តិ និងដៃគូពាណិជ្ជក​ម្ម ក៏កំពុងយកចិត្តទុកដាក់លើបរិយាកាសការងារ ការអនុវត្តច្បាប់ និងទំនាក់ទំនងរវាងកម្មករ និងនិយោជកផងដែរ។ ដូច្នេះការរក្សាបាននូវសុខដុមនីយកម្មក្នុងរោងចក្រ ការដោះ​ស្រាយវិវាទដោយសន្តិវិធី និងការពង្រឹងគុណភាពផលិតកម្ម មិនត្រឹមតែជួយការពារផលប្រយោជន៍របស់កម្មករ និងនិយោជកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ជួយលើកកម្ពស់ទំនុកចិត្តលើផលិតផលកម្ពុជា និងសមត្ថភាពប្រកួតប្រជែងនៅទីផ្សារអន្តរជាតិ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកបណ្ឌិត ហុង វណ្ណៈ។

ជាមួយគ្នានេះ អ្នកជំនាញសេដ្ឋកិច្ច បាន​លើកទឹកចិត្តដល់ភាគីពាក់ព័ន្ធ គួរបន្តផ្តោតលើការពង្រឹងគុណភាពផលិតផល ផលិត​ភាពការងារ និងសមត្ថភាពប្រកួតប្រជែង ដើម្បីធានាថាវិស័យផ​លិតកម្មកម្ពុ​ជាអាចរក្សាទីផ្សារ ទាក់ទាញការវិនិយោគ និង​បង្កើតការងារប្រកបដោយចីរភាពសម្រាប់ប្រជាពលរដ្ឋ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញសេដ្ឋកិច្ចអំពាវនាវឱ្យ​កម្មករ និងនិយោជកពួត​ដៃគ្នារក្សាសុខដុម​នីយកម្មក្នុង​រោងចក្រ ដើម្បី​រក្សាការងារ និងទាក់​ទាញវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/10/2026

(ភ្នំពេញ)៖ អ្នកជំនា​ញផ្នែកសេដ្ឋកិ​ច្ច​កម្ពុជា បានអំពាវនាវដល់​កម្មករនិយោជិត និយោ​ជក សហជីព និងភាគីពាក់ព័ន្ធ បន្តពួតដៃ​គ្នា​ពង្រឹង​សាម​គ្គី​ភាព សហការគ្នា និងដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិវិធី និងស្របតាមច្បាប់ ដើម្បីរក្សាសុខ​ដុមនីយកម្មនៅកន្លែងការងារ ការ​ពារ​ការងារ និងចូលរួមបង្កើនភាពទាក់​ទាញរបស់​កម្ពុជា​សម្រាប់​ការវិនិយោគ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជ​បណ្ឌិត្យសភា​កម្ពុជា បាន​លើក​ឡើងថា សុខដុម​នីយក​ម្មរវាង​កម្មករ​និយោជិត

AMRO ៖ សេដ្ឋកិច្ចអាស៊ានបូក ៣ អាចរក្សាកំណើន ៤,១ ភាគរយក្នុងឆ្នាំ២០២៦ និង ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/10/2026

បរទេស៖ អង្គការ AMRO បានចេញរបាយការណ៍ពីស្ថិរភាពហិរញ្ញវត្ថុអាស៊ានបូក ៣ ឆ្នាំ២០២៦ និងទស្សនវិស័យសេដ្ឋកិច្ចប្រចាំខែតុលា ដោយគូសបញ្ជាក់ពីលទ្ធផលសេដ្ឋកិច្ចដ៏រឹងមាំបើទោះបីជាមានវិបត្តិតម្លៃថាមពលក៏ដោយ។ តាមការព្យាករណ៍របស់ AMRO បានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ានបូក ៣ (អាស៊ាន,ចិន,ជប៉ុន, និងកូរ៉េខាងត្បូង) នឹងកើនឡើង ៤,១ ភាគរយទាំងនៅក្នុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ ហើយអត្រាអតិផរណាមាន

សហគ្រិន​កម្ពុជា​រំពឹង​ថា​​អង្គភាព​ SME ​ថ្មី​ ​នឹង​ជួយ​ធ្វើឱ្យ​បរិយាកាស​អាជីវកម្ម​កាន់តែ​ប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/10/2026

ហគ្រិន ​និង​ពាណិជ្ជករ​កម្ពុជា​ ​បាន​ស្វាគមន៍​ ​និង​គាំទ្រ​ការ​បង្កើត​អង្គភាព​សម្របសម្រួល​សហគ្រាស​ធុន​តូច ​និង​មធ្យម ​(​SME​)​ ​ដែល​ត្រូវ​បាន​បង្កើតឡើង​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះមហាក្សត្រ​ ​ដោយ​ស្ថិត​ក្រោម​ការ​បញ្ជា ​និង​ដឹកនាំ​ផ្ទាល់​របស់​សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី ​ដោយ​រំពឹង​ថា​ ​អង្គភាព​នេះ​នឹង​ជួយ​ធ្វើឱ្យ​វិស័យ​សហគ្រាស​ធុន​តូច ​និង​មធ្យម​នៅ​កម្ពុជា​កាន់តែ​រីកចម្រើន ​និង​បរិយាកាស​អាជីវកម្ម​កាន់តែ​ប្រសើរ

មេ​ផ្សារ​មូលបត្រ​កម្ពុជា​ ពន្យល់​ពី​មូលហេតុ​​ដែលការ​ជួញដូរ​ភាគហ៊ុន​សកម្ម​ជាង​ប័ណ្ណ​បំណុល​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/10/2026

ទី​ផ្សារ​មូលបត្រ​កម្ពុជា​ ​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ

អឺរ៉ុប ​ត្រៀម​ជួប​ចិន​នៅ​ប៉េកាំង ​​គោលដៅ​ទប់ស្កាត់​សង្គ្រាម​ពាណិជ្ជកម្ម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/10/2026

​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម​របស់​សហ​ភាព​អឺរ៉ុប ​លោក​ ​Maros ​Sefcovic ​នឹង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ ​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ចិន​រយៈពេល​ ២ ​ថ្ងៃ ​ក្នុង​គោលបំណង​ទប់ស្កាត់​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​អាច​កើតមាន​

ក្រុមការងារ​គម្រោង ​I​C​CAP ​ប្រជុំ​បើក​ដំណើរការ​គម្រោង​ជំនួយ​បច្ចេកទេស​សម្រាប់​គ្រឹះ​ស្ថាន ​ខេមា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 06/10/2026

​ក្រុមការងារ​ក្នុង​គម្រោង​បរិយាបន្ន​ហិរញ្ញប្បទាន​អាកាសធាតុ​សម្រាប់​សហគមន៍​ងាយ​រងគ្រោះ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​(​IC​CAP​)​ ​ជួប​ប្រជុំ​បើក​ដំណើរការ​គម្រោង​ជំនួយ​បច្ចេកទេស​សម្រាប់​គ្រឹះស្ថាន ​ខេមា មីក្រូ​ហិរញ្ញវត្ថុ​ ​លីមីតធីត ​នៅ​ថ្ងៃ​ទី​២២​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​នៅ​ការិយាល័យ​កណ្ដាល​របស់​ គ្រឹះស្ថាន ​ខេមា

ភ្ជុំ​បិណ្ឌ​បង្កើន​ការ​ចរាចរប្រាក់​រៀល​ និង​ចរន្ត​ចំណាយ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/10/2026

​ ​ពិធី​បុណ្យ​កាន់​បិណ្ឌបាន​ឈាន​ដល់​បិណ្ឌ​ទី​១០​ ​គិត​ត្រឹម​ថ្ងៃ​ទី​៦​ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ខណៈ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​ឬ​ ​«​ថ្ងៃ​ភ្ជុំ​ធំ​» ​នឹង​ឈាន​មក​ដល់​នៅ​ថ្ងៃ​ទី​១០​-​១២​ ​ខែ​តុលា ​ឆ្នាំ​២០២៦​

គោលនយោបាយលើកទឹកចិត្តវិស័យអចលនទ្រព្យកំពុងបង្កើនការលក់លំនៅដ្ឋានថ្មីក្នុងក្រុងប៉េកាំង

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/10/2026

ប៉េកាំង ៖ ទីផ្សារលំនៅដ្ឋានថ្មីៗក្នុងទីក្រុងប៉េកាំង បានស្ទុះងើបឡើងយ៉ាងខ្លាំង ទាំងចំនួនអតិថិជនមកទស្សនាផ្ទះដោយផ្ទាល់ និងប្រតិបត្តិការទិញ-លក់ ពោលគឺមានសកម្មភាពមមាញឹកគួរឱ្យកត់សម្គាល់ បន្ទាប់ពីអាជ្ញាធរបានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីជំរុញតម្រូវការទិញផ្ទះ សំដៅទីផ្សារក្នុងរដ្ឋធានីផ្ទាល់តែម្តង។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយកាសែត Novinata បានសរសេរថា ការងើបឡើងវិញនៃទីផ្សារនេះ ជាផ្លែផ្កានៃការសម្រេចចិត្តកាលពីខែសីហា ដោយអាជ្ញាធរក្រុងប៉េកាំង ដែលបានបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួន ជាពិសេស ការតម្លើងកម្រិតទំហំប្រាក់កម្ចីសម្រាប់អ្នកទិញ។ ការកែសម្រួលគោលនយោបាយទាំងនេះ

ឥណ្ឌា​បារម្ភ​ ​ពាណិជ្ជកម្ម​អាម៉េរិក​-​ចិន​ធូរ​ស្រាល​ អាច​ធ្វើឱ្យ​ខ្លួនខាត​ឱកាស​សេដ្ឋកិច្ច​ ​និង​សន្តិសុខ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/10/2026

ឥណ្ឌា​កំពុង​បារម្ភ​ថា​ ការ​ធូរ​ស្រាល​នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​ ​និង​ចិន​ ​អាច​ធ្វើឱ្យ​ខ្លួនខាត​បង់​ផលប្រយោជន៍​សេដ្ឋកិច្ច​ ​និង​ខកខាន​ឱកាស​វិនិយោគ​សំខាន់​ៗ

ផ្សារផលិតផលខ្មែរ បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ជួយផ្សព្វផ្សាយផលិតផលជាតិ​ដល់​អ្នកប្រើប្រាស់​កាន់តែទូលំទូលាយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ពិព័រណ៍ផលិតផល​ខ្មែរ ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌដែលបាន​ធ្វើ​ឡើង​នៅ​ផ្សារទំនើប​សូរិយា នឹង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ឱ្យ​កាន់តែទូលំទូលាយ ..