លោក ​គាម សៀកឡុង ៖ អ្នកមានលុយ​កំពុង​ប្រមូល​ទិញ​អចលនទ្រព្យ​នៅទីតាំង​ល្អៗ និងតម្លៃក្រោមទីផ្សារ​​

ភ្នំពេញ ៖ ដូច​គេនិយាយ​មិនខុសមែន វិបត្តិ គឺជា​ឱកាស ខណៈមនុស្ស​ជាច្រើនកំពុង​ជួបវិបត្តិ​ និងបានប្រកាស​លក់​អចលនទ្រព្យជាបន្តបន្ទាប់នោះ អ្នកមានលុយ​បានសម្ងំ​ប្រមូលទិញអចលនទ្រព្យ​ដែលមានទីតាំង​ល្អៗ​ និង​តម្លៃក្រោ​មទីផ្សារយ៉ាង​ស្ងាត់ស្ងៀម​ ។

លោក គាម សៀកឡុង​ អគ្គ​នាយក​ក្រុមហ៊ុន​ Century 21 Dream Property បានលើ​កឡើងថា អ្នកអត់ទិញ ស្រែក​ឡូឡាថា កុំទិញអចលនទ្រព្យដែលកំពុងជាប់គាំង ចំណែក​អ្នកទិញពិតប្រាកដ​ កំពុង​ប្រមូ​ល​ទិញ​អច​ល​​នទ្រ​ព្យ​បា​ន​​ទី​តាំងល្អៗ និងតម្លៃក្រោមទីផ្សារយ៉ាងស្ងៀមស្ងាត់។

លោក លោក គាម សៀកឡុង​ ​បានថ្លែង​ប្រាប់ AMS តាមទូរសព្ទឱ្យដឹងថា​ ថ្វីត្បិតតែកា​រប្រមូលទិញអចលនទ្រព្យ​នៅទីតាំងល្អៗ  និងមានតម្លៃក្រោមទីផ្សារ​មានមិនច្រើនក្ដី ប៉ុន្តែសកម្មភាពនេះបានជួយឱ្យការទិញលក់​អចលនទ្រព្យ​នៅ​កម្ពុ​ជា​​នៅតែមាន​ ហើយអ្នកដែលទិញ​អចលនទ្រព្យ​នាពេលនេះ គឺជាអ្នកដែលមានលុយ​ស្រាប់ ដោយ​មិន​មែន​យកលុយពីប្រភពណា​ផ្សេងមកទិញឡើយ ​។​ មានន័យថា​អ្នកទិញ​អចលនទ្រព្យ​គឺជាអ្នកដែល​មា​ន​លុយ​ស​ល់​ ហើយក្នុងអំឡុង​មានអ្នកដាក់អចលនទ្រព្យ​ក្រោមទីផ្សារ​​ ពួកគេ​ក៏អាច​មានឱកាស​ក្នុងការទិញ​បាននៅ​ទីតាំង​ល្អៗដែរ ។

លោកបន្តថា​ អ្នកទិញអចលនទ្រព្យ​នាពេ​លនេះ ដូចជា​ការទិញដីធ្លី​ និងផ្ទះជាដើម មិនសំដៅ​លើ​ការវិនិយោគ​ក្នុង​រយៈពេលខ្លី​ទេ ។ សម្រាប់ដីធ្លី​អ្នកលុយ​គេអាចទិញ​ទុកយក​ចំណេញ​នៅពេលអនាគត​ ហើយការទិញ​ដីធ្លី​សម្រាប់វិនិយោគ​ ធនាគារ​ក៏មិនងាយ​នឹងផ្ដល់​ទុនជូនដែរ តែសម្រាប់​អ្នកដែលទិញដី ហើយអភិវឌ្ឍន៍ខ្លួន​ឯង អាចទទួល​បានការគាំទ្រពីធនាគារ ។ សម្រាប់ការទិញផ្ទះនា​អំឡុងពេលនេះវិញ គឺ ភាគច្រើនទិញសម្រាប់​ស្នាក់​នៅតែម្ដង ។ ការទិញផ្ទះសម្រាប់ស្នាក់​​នៅ ក៏អាច​ទទួលបានការគាំទ្រពីធនាគារ​ដែរ តែសម្រាប់ការទិញ​ដើម្បីវិនិយោគ ដើម្បីទុក​ចំនេញគឺមិនសូវ​ជាមានទេ ហើយធនាគារ​ក៏មិនគាំទ្រ​ហិរញ្ញវត្ថុ​ដល់ការ​វិនិយោគ​ប្រ​ភេ​ទ​នេះដែរ ។

លោក គាម សៀកឡុង បានលើកឡើងថា​ ការទិញ​អចលនទ្រព្យ​នាអំឡុងពេលនេះ អ្នកមានលុយ​អាច​ទិញ​បាន​ក្រោមទីផ្សារ​រហូតដល់​៣០​ភាគរយ​ ហើយគាត់អាច​ទុកតែរយៈពេល​ប៉ុន្មាន​ឆ្នាំ​វា​នឹង​ហក់ឡើង​វិញ​ ដូច្នេះ​គេ​អាច​រក​ប្រាក់ចំណេញបានវិញ​នៅពេលអនាគត។

ស្រដៀងគ្នានេះ ក៏មានអ្នកជំនាញវិស័យអចលនទ្រព្យ​ជាច្រើនទៀត​ក៏បានផ្ដល់ជាទស្សន​ថា ការ​ទិញ​ដីធ្លី​នាពេលនេះ​គឺអាចរកប្រាក់ចំនេញបានខ្ពស់​នាពេល​ខាងមុខ តែសុំតែកុំយកពីប្រភពណា​ដែល​បង្កើ​ត​អ​ត្រា​កា​រ​​ប្រាក់មកទិញទើបមិនបង្កជា​ហានិភ័យ ។ ការទិញដីដើម្បីចំណេញ​ គេមិនអាចកំណ​ត់​ពេ​លវេ​លា​​​​ជា​ក់​លាក់​ក្នុងការលក់ចេញវិញបានទេ ពេលខ្លះអាចលឿន តែពេលខ្លះអាយឺត​​ ដូច្នេះ​បើ​យកលុយពី​ធ​នា​គារ​​​ឬ​ប្រភ​ពដែលបង្កើតអត្រាការ​ប្រាក់​ វានឹងអាច​ធ្វើឱ្យ​ពិបាករកលុយបង់ការ​ប្រាក់ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ក្រុមហ៊ុនធំៗចំនួន៣ សម្លឹងឃើញឱកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមហ៊ុនធំៗចំនួន៣ បានសម្លឹងឃើញឱកាសវិនិយោគនៅកម្ពុជាលើវិស័យថាមពល និងសេដ្ឋកិច្ច​ឌីជីថល ហើយបានមកស្វែងយល់ និងសុំការប្រឹក្សាយោបល់ពីរាជរដ្ឋាភិបាល ។

ធនាគារពិភពលោក (World Bank) ព្រមានថា តម្លៃប្រេងអាចឡើងថ្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,១២ ភាគរយ ឬ ៨៩,០១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៩២ ឬ ៨៣,៥៧ ដុល្លារក្នុងមួយបារ៉ែល

នាវាមួយគ្រឿង នាំទេសចរជាង៨០០នាក់មកពី២៧ប្រទេសចូលទស្សនាកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ការចូលចតរបស់នាវា SEABOURN SOJOURN មានគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេស​វៀតណាម