ការផ្តល់ឱកាសឱ្យស្រ្តីកាន់តែច្រើន អាចជួយអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចកាន់តែប្រសើរឡើង

បរទេស ៖ បច្ចុប្បន្ននេះ ស្រ្តីភាគច្រើនមិនសូវជាមានឱកាសក្នុងវិស័យសេដ្ឋកិច្ចដូចបុរសនោះទេ ដែលរឹតតែធ្វើឲ្យមានវិសមភាពយេនឌ័រ និង ប៉ះពាល់ដល់ការលូតលាស់នៃកំណើនសេដ្ឋកិច្ច ខណៈដែល Weforum បានបង្ហាញថា ការចូលរួមកម្លាំងពលកម្មពីស្ត្រីអាចបង្កើនការលូតលាស់នៃកំណើនសេដ្ឋកិច្ចជាមធ្យម ៣៥ ភាគរយ។ ដូច្នេះ ការដោះស្រាយបញ្ហាវិសមភាពយេនឌ័រ គឺជាគោលនយោបាយសេដ្ធកិច្ច និងហិរញ្ញវត្ថុដែលអាចជួយលើកកម្ពស់ស្រ្តីទទួលបានឱកាសយ៉ាងទូលំទូលាយក្នុងការចូលរួមអភិវឌ្ឍក្នុងវិស័យសេដ្ធកិច្ច ដោយអាចផ្តោតលើដំណោះស្រាយ ៤ ចំណុចដូចជា ៖

១. បង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ធនធានស្ត្រី៖ រដ្ឋាភិបាលអាចជួយជាជំនួយដល់គ្រួសារដែលខ្វះខាត ជាពិសេសចំពោះសេដ្ឋកិច្ចដែលកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍ ។ ជាក់ស្តែង នៅក្នុងប្រទេសប្រេស៊ីលបានអនុវត្តកម្មវិធីមួយគឺជំនួយសាច់ប្រាក់អាសន្នបន្ទាន់ ដែលជួយសម្រួលជាច្រើនដល់បន្ទុកស្រ្តីដែលជាមេគ្រួសារ។ IMF ក៏បាននិយាយផងដែរថា កម្មវិធីនេះបានធ្វើឲ្យកំណើនភាពក្រីក្រធ្លាក់ ១១ ភាគរយ ហើយប្រសិនបើគ្មានកម្មវិធីនេះទេ​ កំណើននៃភាពកក្រីក្រនឹងឡើងដល់ ៣០ ភាគរយ។

២. ការលើកទឹកចិត្តស្រ្តីឲ្យធ្វើការក្រៅផ្ទះ ឬបង្កើតអាជីវកម្មផ្ទាល់ខ្លួន៖ ការជំរុញលទ្ធភាពក្នុងការថែទាំកុមារប្រកបដោយគុណភាព និងតម្លៃសមរម្យ គឺផ្តល់សេរីភាពដល់ស្ត្រីបានច្រើនក្នុងការធ្វើការផ្ទាល់ខ្លួន និងបង្កើតអាជីវកម្មខ្លួនឯងផងដែរ។ នៅប្រទេសន័រវេស បានពង្រឹងការមើលថែកុមារដោយផ្តល់ទំនុកចិត្តខ្ពស់ដល់ឪពុកម្តាយ ដែលធ្វើឲ្យលទ្ធភាពនៃការងាររបស់ម្តាយកើនឡើងបាន ៣២ ភាគរយ។

៣. ការមានដំណោះស្រាយលើភាពលំអៀង៖ ធនាគារពិភពលោកបានរកឃើញថា ក្នុងចំណោមប្រទេសចំនួន ១៩០ មានតែ ១២ ប្រទេសប៉ុណ្ណោះ ដែលស្ត្រីមានឋានៈស្មើនឹងបុរសនៅក្នុងសង្គម ។ ការរើសអើងផ្អែកលើយេនឌ័រនៅក្នុងស្ថាប័នសង្គម បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់ដល់ទៅ ៦ ទ្រីលាន ប៉ុន្តែក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសជាច្រើនបានកាត់បន្ថយការចំណាយទាំងនេះ តាមរយៈសកម្មភាពសង្គម និងផ្លូវច្បាប់ ដូចជាការហាមឃាត់លើអាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុ ការដាក់ទោសលើអំពើហិង្សាក្នុងគ្រួសារ និងការបង្កើនចំនួនមន្ត្រីដែលជាប់ឆ្នោតជាស្ត្រី។

៤. ការ​គាំទ្រលើ​អ្នក​តំណាង ឬ អ្នក​ដឹក​នាំ​ស្ត្រី​ ៖ IMF បានបង្ហាញថា វត្តមានរបស់ស្ត្រីនៅក្នុងស្ថាប័នហិរញ្ញវត្ថុ និងការបង្កើតគោលនយោបាយហិរញ្ញវត្ថុ អាចធ្វើឲ្យសេដ្ឋកិច្ចកាន់តែប្រសើរមួយកម្រិតទៀត ដោយសារស្ត្រីភាគច្រើនដែលមានតំណែងជាអ្នកដឹកនាំ មានសកម្មភាពការងារ និងជំនាញជាក់លាក់ អាចជំរុញលទ្ធភាពការងារបានកាន់តែប្រសើរនៅក្នុងស្ថាប័នរបស់ពួកគេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក