An employee (C) pumps liquefied petroleum gas (LPG) into the vehicle of a customer at a fuel station in Phnom Penh on March 23, 2026. A major energy supplier in Cambodia has said it will halt sales of liquefied petroleum gas from the start of next month due to supply disruptions resulting from the Middle East war. (Photo by TANG CHHIN Sothy / AFP)

សង្គ្រាមនៅមជ្ឈិមបូព៌ា បង្កើនសម្ពាធដល់សេដ្ឋកិច្ច អ្នកជំនាញផ្តល់យោបល់ឱ្យកម្ពុជាបង្កើនភាពធន់ក្នុងវិបត្តិ

សង្គ្រាមនៅមជ្ឈិមបូព៌ា និងភាពមិនច្បាស់លាស់នៃពិភពលោកនាពេលបច្ចុប្បន្ន បានជះផលអវិជ្ជមានដោយផ្ទាល់មកលើសេដ្ឋកិច្ចកម្ពុជា ជំរុញឱ្យដែលរដ្ឋាភិបាលចេញវិធានការដើម្បីដោះស្រាយជាបន្តបន្ទាប់ ស្របពេលដែលអ្នកជំនាញផ្តល់យោបល់ថាគួរពិចារណាលើការផែនការសកម្មភាពជាយុទ្ធសាស្រ្តដើម្បីបង្កើនភាពធន់ក្នុងវិបត្តិ។

ផលប៉ះពាល់ភ្លាមៗដែលគំរាមកំហែងដល់សេដ្ឋកិច្ចកម្ពុជាគឺសម្ពាធថ្លៃប្រេងឥន្ធនៈ ដែលឈានទៅប៉ះពាល់ដល់ថ្លៃដឹកជញ្ជូន និងតម្លៃនៃការរស់នៅ។

ក្រោយសង្គ្រាមផ្ទុះឡើងបានជិត ១ ខែ នៅថ្ងៃទី ១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងរ៉ែ ឯកឧត្តម កែវ រតនៈ បានប្រាប់សារព័ត៌មាន រ៉យទ័រថា មួយភាគបីនៃស្ថានីយប្រេងឥន្ធនៈសរុបចំនួន ៦ ៣០០ កន្លែងនៅកម្ពុជា បានផ្អាកជាបណ្តោះអាសន្ន។ ជាបន្តបន្ទាប់ តម្លៃប្រេងឥន្ធនៈចាប់ផ្តើមឡើងថ្លៃយ៉ាងគំហុក ដែលបង្ខំឱ្យរដ្ឋាភិបាលត្រូវចេញវិធានការអនុគ្រោះពន្ធ និងប្តូររយៈពេលប្រកាសតម្លៃប្រេងឥន្ធនៈពី ១០ ថ្ងៃ មក ៣ ថ្ងៃវិញ។

សារព័ត៌មានដដែលបានរាយការណ៍ថា កម្ពុជាគ្មានរោងចក្រចម្រាញ់ប្រេង ស្របពេលដែលស្តុកប្រេង និងឧស្ម័នអាចទ្រទ្រង់បានតិចជាង ១ ខែ។ កត្តានេះធ្វើកម្ពុជា ប្រឈមនឹងហានិភ័យខ្ពស់ប្រសិនបើសង្គ្រាមនៅបន្តអូសបន្លាយ។

ទីភ្នាក់ងារថាមពលអន្តរជាតិបានរាយការណ៍ថា វិបត្តិថាមពលបច្ចុប្បន្នជាវិបត្តិធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ ហើយការកកស្ទះកប៉ាល់នៅច្រកសមុទ្រ Hormuz ធ្វើឱ្យប៉ះពាល់ប្រហែល ១/៥ នៃលំហូរប្រេង និងឧស្ម័ន LNG ពិភពលោក។ បញ្ហានេះបាននាំឱ្យ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានចេញការព្រមានថា តម្លៃប្រេងនឹងបន្តឡើងខ្ពស់ជាង ១០០% និងឧស្ម័នឡើងជាង ២០០% ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តំបន់អាស៊ី ដែលជាតំបន់ពឹងផ្អែកខ្លាំងលើការនាំចូលប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz។

ងាកទៅសម្ពាធអតិផរណា និងជីវភាពប្រជាជនវិញ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា អត្រាអតិផរណានៅកម្ពុជានឹងកើនឡើងដល់ ២,៨% ក្នុងឆ្នាំ ២០២៦ ប្រសិនបើជម្លោះនៅមជ្ឈិមបូព៌ាមិនអូសបន្លាយទៅមុខយូរ តែបើសង្គ្រាមនេះបន្តអូសបន្លាយ ស្ថានការណ៍នឹងអាក្រក់ជាងនេះ។ ដំណើរកើនឡើងនៃអតិផរណានេះ ត្រូវទទួលសម្ពាធកាន់តែធ្ងន់ ដែលដើរបញ្ច្រាសគ្នាដោយការថមថយនៃកំណើនសេដ្ឋកិច្ចពី ៥.២%នៅឆ្នាំ ២០២៥ មកត្រឹម ៤.៥%នៅឆ្នាំ ២០២៦។

ធនាគារពិភពលោកបានព្រមានថា ក្នុងឆ្នាំ ២០២៦ តម្លៃប្រេងកាន់តែខ្ពស់នឹងរុញច្រានអតិផរណាកាន់តែលឿន ដោយព្យាករណ៍ថាប្រសិនបើតម្លៃអាហារកើនឡើង ៥% នោះអត្រានៃភាពក្រីក្រនឹងកើនពន្ទុ ០,៨% ដែលអាចជះផលប៉ះពាល់ដល់គ្រួសារដែលមានចំណូលទាប និងអ្នកក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ចំណែកវិស័យទេសចរណ៍ និងសេវាកម្មដែលជាសសរគ្រឹះសំខាន់មួយនៃ សេដ្ឋកិច្ចក៏ទទួលរងផលប៉ះពាល់ផងដែរ។ របាយការណ៍អភិវឌ្ឍអាស៊ី (ODA) បានឲ្យដឹងថាភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាបានធ្លាក់ចុះ ១៦,៩% ក្នុងឆ្នាំ២០២៥។ ADB ព្រមានថា ការអូសបន្លាយនៃវិបត្តិ នឹងធ្វើឱ្យប៉ះពាល់កាន់តែធ្ងន់ដល់វិស័យអាកាសចរណ៍ និងធ្វើឱ្យទេសចរ បន្តធ្លាក់ចុះកាន់តែខ្លាំង។

ដំណាលគ្នានេះ វិស័យធនាគារ និងហិរញ្ញវត្ថុក៏ស្ថិតក្នុងសម្ពាធផងដែរ ដោយសារតែការកើនឡើងនៃឥណទានមិនដំណើរការ។ ធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាមានភាពធន់ ដោយសារតែឆ្នាំ ២០២៥ ទ្រព្យសកម្មប្រព័ន្ធធនាគារបានកើនឡើង ៨,២%, ឥណទានកើន ៥,៤%, ប្រាក់បញ្ញើកើន ១២,៤%, និងទុនបម្រុងអន្តរជាតិមានចំនួនស្មើនឹង ៨ ខែនៃការនាំចូល តែស្ថានភាពនេះប្រឈមនឹងការគំរាមកំហែង ដោយសារចំនួនឥណទានមិនដំណើរការបានកើនឡើងដល់ ៨,៩% ស្របពេលដែលវិស័យលក់រាយ កសិកម្ម អចលនទ្រព្យ ម្ហូបអាហារ និងការធ្វើដំណើរសុទ្ធតែរងផលប៉ះពាល់។

ដើម្បីបង្កើនភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងឧបសគ្គដែលកើតចេញជម្លោះនៅមជ្ឈឹមបូព៌ានេះ លោក ឌួង ពូឡង់ សេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រាប់ AMS ថា កម្ពុជាគួរធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយលើកទឹកចិត្តឱ្យសហគ្រាស ផលិតនូវផលិតផលក្នុងស្រុកឱ្យបានច្រើន និងបង្កើនទីផ្សារខាងក្រៅបន្ថែម។ 

លោក ឌួង ពូឡង់៖ “យើងគួរធ្វើពិពិធកម្មទីផ្សារនាំចេញឱ្យបានច្រើន ដើម្បីកុំពឹងផ្អែកលើទីផ្សារណាមួយហួសហេតុពេក។ ប្រសិនបើយើងពឹងលើទីផ្សារណាមួយធំពេក ពេលប្រទេសនោះរងផលប៉ះពាល់ ទីផ្សារយើងនឹងថមថយ ហើយប៉ះពាល់ខ្លាំងភ្លាម”។

សេដ្ឋវិទូរូបនេះបន្ថែមទៀតថា កម្ពុជាចាំបាច់ត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់ ដើម្បីកាត់បន្ថយចំណាយលើការដឹកជញ្ជូន និងទាក់ទាញការវិនិយោគបន្ថែម។ បន្ថែមពីលើនេះ កម្ពុជាគួរជំរុញការអភិវឌ្ឍធនធានមនុស្ស ដោយបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ផ្គត់ផ្គង់កម្លាំងពលកម្មដល់ឧស្សាហកម្ម និងសេវាកម្មដែលមានជំនាញខ្ពស់។ ដំណាលគ្នានេះ កម្ពុជាគួរជំរុញផលិតកម្ម ផលិតផលដែលមានតម្លៃបន្ថែម ដើម្បីបង្កើនទំហំចំណូលសម្រាប់សេដ្ឋកិច្ចខាងក្នុងឱ្យកាន់តែរឹងមាំ និងធន់ជាមួយវិបត្តិ។

ក្រៅពីទីផ្សារ និងធនធានមនុស្ស លោកបណ្ឌិត ហុង វណ្ណៈ បានផ្តល់យោបល់ថា កម្ពុជាគួរយកចិត្តទុកដាក់លើអធិបតេយ្យភាពថាមពល ដោយបង្កើនស្តុកថាមពលពី ១ ខែ ទៅ ៣ ខែ ដើម្បីធានាការប្រើប្រាស់ និងស្ថិរភាពតម្លៃ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីរ៉ែ និងថាមពលបញ្ជាក់ថា ដើម្បីបង្កើនភាពធន់ដល់សេដ្ឋកិច្ច កម្ពុជាគួរធ្វើពិធកម្មប្រភពនាំចូលប្រេង និងពង្រឹងភាពធន់នៃថាមពល ដោយជំរុញការវិនិយោគថាមពលកកើតឡើងវិញដើម្បីកាត់បន្ថយការពឹងផ្អែកលើថាមពលពីខាងក្រៅ។

ចំពោះវិស័យហិរញ្ញវត្ថុ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ បានបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានកម្ពុជាថ្មីថា កម្ពុជាគួរធ្វើពិពិធកម្មប្រព័ន្ធទូទាត់ និងពាណិជ្ជកម្ម ដើម្បីបង្កើនភាពធន់នៃជាតិ។ លោកថា ការពង្រឹងប្រព័ន្ធទូទាត់ នឹងជួយឱ្យកម្ពុជាអាចគេចផុតពីឧបសគ្គ ប្រសិនបើ ប្រទេសមហាអំណាចណាមួយចង់បង្កបញ្ហាដោយបិទកម្ពុជាចេញពីប្រព័ន្ធទូទាត់។

របាយការណ៍ស្តីពីស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ ២០២៥ របស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយកាលពីដើមខែមីនា ឆ្នាំ ២០២៦ បានបញ្ជាក់ថា កម្ពុជា ត្រូវវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធ, ជំនាញកម្លាំងពលកម្ម ឌីជីថល និងប្រសិទ្ធភាពការបង់ប្រាក់។ ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា ប្រព័ន្ធបាគង (Bakong) និងការទូទាត់តាមឌីជីថលកំពុងរីកលូតលាស់ខ្លាំង ដែលអាចជួយកាត់បន្ថយថ្លៃប្រតិបត្តិការ និងបង្កើនភាពធន់ដល់សេដ្ឋកិច្ចក្នុងរយៈវែង៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ រាជធានីចតុមុខមង្គលត្រូវមានដង្ហើមសេដ្ឋកិច្ច និងជាកន្លែងលំហែកម្សាន្តស្រស់បំព្រង

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/05/2026

ប្រែក្លាយភ្នំពេញទៅជារាជធានីចតុមុខមង្គល ដែលមានភាពស្រស់បំព្រងជាងមុន មានដង្ហើមសេដ្ឋកិច្ចចេញ-ចូល និងជាទីដែលប្រជាជនអាចទៅលំហែកម្សាន្តបាន គឺជាជំហានថ្មីមួយទៀតដែលត្រូវធ្វើ។

អ្នកជំនាញ​មើលឃើញថា​ អគារ​ពាណិជ្ជកម្ម​ដែល​​រងផលប៉ះពាល់ក្រោយបង្ក្រាប​​ Scam Online នឹងល្អប្រសើរឡើងវិញ​ក្នុងពេលឆាប់ៗ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 12/05/2026

នៅពេលដែលកម្ពុជា​លុប​បំបាត់ ឬកម្ចាត់ចោល​នូវការ​រកស៊ី​ ការធ្វើជំនួញដែលមិនស្រប​ច្បាប់អស់ពីប្រទេស​ នឹង​ធ្វើឱ្យកម្ពុជា​មានកេរ្តិ៍ឈ្មោះល្អ​លើឆាកអន្តរជាតិ ហើយទទួលបានតែអ្នកវិនិយោគ និងអ្នករកស៊ី​ដែល​ល្អៗជំនួស​មក​វិញ

ភ្ញៀវទេសចរបរទេសទៅលេងថៃ ធ្លាក់ចុះក្នុងរយៈពេល ៤ ខែដំបូង ឆ្នាំ ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/05/2026

វិស័យទេសចរណ៍របស់ថៃ មានការធ្លាក់ចុះនៃចំនួនភ្ញៀវបរទេសប្រមាណ ៣,៤៥ ភាករយ ក្នុងរយៈពេល ៤ ខែដំបូង ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥

តម្លៃប្រេងកើនឡើងជាង ៣% ក្នុងមួយបារ៉ែល ដោយសារអាម៉េរិក និងអ៊ីរ៉ង់បរាជ័យចរចាកិច្ចព្រមព្រៀងសន្តិភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/05/2026

តម្លៃប្រេងបានកើនឡើងជាង ៣% ក្នុងមួយបារ៉ែល ដោយសារអាម៉េរិក និងអ៊ីរ៉ង់បរាជ័យក្នុងការចរចាកិច្ចព្រមព្រៀងលើសំណើសន្តិភាពដែលស្នើដោយទីក្រុងវ៉ាស៊ីនតោន ខណៈដែលច្រកសមុទ្រ Hormuz នៅតែបន្តបិទ

អ្នកប្រកបមុខរបរ និងអាជីវកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់ប្រទេសជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/05/2026

អ្នកលក់ដូរតាមដងផ្លូវ បុគ្គលិកដឹកជញ្ជូនម្ហូបអាហារ កសិករខ្នាតតូច កម្មករការងារតាមផ្ទះ និងអ្នកប្រកបអាជីវកម្មខ្នាតតូច គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ក៏ដូចជាកម្លាំងពលកម្មរបស់ប្រទេសជាតិ

ជីប ម៉ុង ឧបត្ថម្ភថវិកា ៥០ ម៉ឺនដុល្លារ សាងសង់ផ្ទះ ១០០ ខ្នង ជាលើកទី ២ ជូនសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/05/2026

ក្នុងស្មារតី ខ្មែរជួយខ្មែរ ក្រុមហ៊ុន ជីប ម៉ុង បានសម្រេចឧបត្ថម្ភថវិកាចំនួន ៥០ ម៉ឺនដុល្លារអាម៉េរិក សម្រាប់ការសាងសង់ផ្ទះចំនួន ១០០ ខ្នង ជាលើកទី ២ ជូនដល់អតីតយុទ្ធជនកម្ពុជា

ប្រព័ន្ធ cdcIPM របស់កម្ពុជា ជួយពន្លឿនការផ្តល់សេវាចុះបញ្ជីគម្រោងវិនិយោគ និងបង្កើនទំនុកចិត្តដល់វិនិយោគិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/05/2026

រាជរដ្ឋាភិបាលបន្តពង្រឹងយន្តការច្រកចេញ-ចូលតែមួយ តាមរយៈដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ដើម្បីជួយពន្លឿនការផ្តល់សេវាចុះបញ្ជីគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (QIP) ដោយប្តូរពីការធ្វើលើឯកសាររឹង ទៅជាការធ្វើតាមប្រព័ន្ធឌីជីថលទាំងស្រុង

ផ្សារទំនើប ម៉ាត និងមីនីម៉ាតជាច្រើន គាំទ្រផលិតផលក្នុងស្រុក ខណៈរាល់ផលិតផលតាំងលក់ ត្រូវអនុលោមតាមស្តង់ដារក្រសួង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/05/2026

យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម មកទល់ពេលនេះ មានការចូលរួមគាំទ្រពីផ្សារទំនើប ម៉ាត និងមីនីម៉ាតចំនួនជាង ៤០០ ទីតាំង ហើយនៅទូទាំងប្រទេស

An employee (C) pumps liquefied petroleum gas (LPG) into the vehicle of a customer at a fuel station in Phnom Penh on March 23, 2026. A major energy supplier in Cambodia has said it will halt sales of liquefied petroleum gas from the start of next month due to supply disruptions resulting from the Middle East war. (Photo by TANG CHHIN Sothy / AFP)

សង្គ្រាមនៅមជ្ឈិមបូព៌ា បង្កើនសម្ពាធដល់សេដ្ឋកិច្ច អ្នកជំនាញផ្តល់យោបល់ឱ្យកម្ពុជាបង្កើនភាពធន់ក្នុងវិបត្តិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/05/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា និងភាពមិនច្បាស់លាស់នៃពិភពលោកនាពេលបច្ចុប្បន្ន បានជះផលអវិជ្ជមានដោយផ្ទាល់មកលើសេដ្ឋកិច្ចកម្ពុជា ដោយបង្ខំឱ្យរដ្ឋាភិបាលចេញវិធានការដើម្បីដោះស្រាយ ស្របពេលដែលអ្នកជំនាញផ្តល់យោបល់ថាគួរពិចារណាលើការធ្វើកំណែទម្រង់ដើម្បីបង្កើនភាពធន់ក្នុងវិបត្តិ

សម្តេចតេជោ ហ៊ុន សែន គាំទ្រសេវាលឿនរហ័ស របស់ក្រសួងរៀបចំដែនដី ក្នុងការធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/05/2026

សម្តេចតេជោ ហ៊ុន សែន បានគាំទ្រសេវាលឿនរហ័សរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]

Leave a Reply

Your email address will not be published. Required fields are marked *