ក្រសួងទេសចរណ៍ ចាត់ទុកការចូលរួមពីវិស័យជាឯកជនកម្លាំងចលករយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានចាត់ទុកថា ការចូលរួមពីវិស័យឯកជនតាមរយៈការបង្កើតសេវាកម្ម និងផលិតផលទេសចរណ៍ថ្មីៗគឺជាឃ្នាស់ ឬជាចលករយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែង និងអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍កម្ពុជាឱ្យមានសកម្មភាពរស់ឡើងវិញ។

ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ នាពិធីសម្ពោធកម្មវិធីដំណើរកម្សាន្តក្នុងស្រុកតាមតំបន់សមុទ្រ «រដូវកាលបៃតង» របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក កម្ពុជា នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ក្រោយការដាក់ចេញនូវយុទ្ធនាការទេសចរណ៍រដូវកាលបៃតងរបស់ក្រសួងទេសចរណ៍ ដែលដឹកនាំដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គ្រប់ភាគីពាក់ព័ន្ធទាំងអស់បានចូលរួមយ៉ាងផុលផុស ដើម្បីជំរុញចលនាទេសចរណ៍នៅក្នុងរដូវកាលបៃតងនេះ ដែលកន្លងមកបានប្រែក្លាយពីរដូវកាលភ្លៀងមកជារដូវកាលបៃតង ដោយសង្កេតឃើញថា វិស័យឯកជនក្នុងស្រុកបានចូលរួមយ៉ាងផុលផុស ដែលជាកម្លាំងចលករជួយឱ្យឧស្សាហកម្មមួយនេះរស់ឡើងវិញជាបណ្តើរៗ។

ឯកឧត្តមបានបញ្ជាក់ថា ៖

« សម្បទាទេសចរណ៍នៅក្នុងវិស័យទេសចរណ៍តាមតំបន់ឆ្នេរសមុទ្រកម្ពុជា និងនៅតាមគោលដៅផ្សេងៗទៀត គឺនៅតែមានភាពល្អប្រសើរ ការផ្ដល់សេវាកម្មគឺនៅដដែល និងមានលក្ខណៈល្អដូចនៅក្នុងរដូវកាលក្ដៅដដែល។ ប៉ុន្តែទោះជាយ៉ាងណា យើងសង្កេតឃើញថា ចរន្តភ្ញៀវនៅតែមានទៅលេងកម្សាន្ត ហើយការផ្ដល់សេវាកម្មក៏នៅតែល្អ គ្រាន់តែនៅក្នុងរដូវកាលនេះគឺមានការបញ្ចុះតម្លៃពិសេស ហើយការរៀបចំកញ្ចប់ទេសចរណ៍គឺមានតម្លៃសមរម្យផងដែរ»។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម នី ផល្លី បានបញ្ជាក់ដែរថា សម្រាប់បងប្អូនភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបំណងចង់ធ្វើដំណើរកម្សាន្តនៅក្នុងរដូវកាលបៃតងនេះ គឺជាបទពិសោធន៍មួយថ្មី បទពិសោធន៍មួយពិសេស ដែលអាចទទួលបានការកម្សាន្ដជាមួយនឹងធម្មជាតិដ៏ស្រស់ត្រកាលបៃតង និងទទួលបានកញ្ចប់តម្លៃនៃការចំណាយតិចជាងមុន ហើយទទួលបានបទពិសោធន៍ល្អមិនចាញ់នៅក្នុងរដូវកាលក្ដៅនោះទេ ក្រោមការរៀបចំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ដោយផ្ទាល់។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិក កម្ពុជា បានលើកឡើងឱ្យដឹងថា សម្រាប់កម្មវិធីដំណើរកម្សាន្តក្នុងស្រុកតាមតំបន់សមុទ្រ រដូវកាលបៃតងរបស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក កម្ពុជា នាពេលនេះគឺជាលើកដំបូងដែលផ្តួចផ្តើមដោយសមាគមផ្ទាល់ ក្រោមការគាំទ្រពីសំណាក់ក្រសួងទេសចរណ៍ ជាពិសេសមានការចូលរួមពីបណ្តាក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ក្នុងស្រុកមួយចំនួន។

លោកបណ្ឌិតបានបញ្ជាក់ថា ៖

«ក្រោមកិច្ចគាំទ្រ និងជំរុញជួយសម្រួលពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ស្ថានភាពនៃវិស័យទេសចរណ៍កម្ពុជានៅមិនទាន់បានវិលត្រឡប់ទៅដូចមុនគ្រាជួបវិបត្តិនៅឡើយនោះទេ ប៉ុន្តែស្ថានការណ៍មានភាពធូរស្រាលជាងមុនច្រើន ជាពិសេសកំណើនទេសចរក្នុងស្រុកតែម្ដង។ ក្នុងឱកាសនេះ ក្នុងនាមខ្ញុំជាប្រធានសមាគម និងជាអ្នកប្រតិបត្តិលើវិស័យនេះផ្ទាល់សូមថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលលោកតែងខិតខំ និងយកចិត្តទុកដាក់ជួយសម្រួល និងលើកស្ទួយវិស័យទេសចរណ៍តាមរយៈយុទ្ធសាស្ត្រជាច្រើនរូបភាព»។

យ៉ាងណាក៏ដោយ លោក ធួន ស៊ីណាន នៅតែលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាដែលជាទេសចរក្នុងស្រុកកាត់បន្ថយការចំណាយធនធាន និងពេលវេលាក្នុងការចេញកម្សាន្តនៅក្រៅប្រទេស ហើយងាកមកចាប់អារម្មណ៍ជាមួយដំណើរកម្សាន្តនៅតាមតំបន់ទេសចរណ៍ជាច្រើនទាំងជាទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិ ក៏ដូចជាតំបន់ទេសចរណ៍កែច្នៃ ជាពិសេសទស្សនានៅតាមតំបន់កោះ និងឆ្នេរសមុទ្រកម្ពុជា ដែលមានភាពស្រស់ស្អាតជាប់កម្រិតពិភពលោក។

លោក ម៉េត សុជាតិ អគ្គលេខាធិការសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិក កម្ពុជា ដែលជាអ្នកដឹកនាំកម្មវិធីដំណើរកម្សាន្តក្នុងស្រុកតាមតំបន់សមុទ្រ «រដូវកាលបៃតង» បានប្រាប់ឱ្យដឹងថា សម្រាប់កម្មវិធីលើកដំបូងនេះ មានរយៈពេល ១យប់ ២ថ្ងៃ នៅតាមតំបន់ឆ្នេរសមុទ្រនាទីក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

លោកបានបញ្ជាក់ឱ្យដឹងទៀតថា ៖ ក្នុងរយៈពេល២ថ្ងៃនៃដំណើរកម្សាន្តនេះ ក្រោយពេលជិះទូកឆ្លងសមុទ្រទៅដល់ទីក្រុងកោះរ៉ុង ដែលជាគោលដៅ និងសម្រាកនៅ រីហ៊្សត លើឆ្នេរឡុងសិត ក្រុមភ្ញៀវទេសចរបានបន្តដំណើរដោយការជិះរថយន្តទស្សនាតាមឆ្នេរនានា ដូចជា ឆ្នេរសុខសាន្ត ឆ្នេរ Long Beach មើលថ្ងៃលិច ក៏ដូចជាទស្សានរីហ៊្សតដែលស្ថិតនៅជិតកោះសង្សារ ជាពិសេស មានពិធីទទួលទានអាហារពេលរាត្រី (BBQ Diner) នៅមាត់ឆ្នេរឡុងសិត។ លុះព្រឹកឡើង មានអ្នកខ្លះជួលទូកជិះស្ទូចត្រី ខ្លះជួលម៉ូតូកម្សាន្តតាមភូមិ ខ្លះទស្សនាតាមព្រៃកោងកាង ហើយខ្លះទៀតនៅងូតទឹកសមុទ្រលេងយ៉ាងរីករាយរហូតដល់វេលាកំណត់ដែលត្រូវជិះទូកវិលត្រឡប់មកផែទេសចរណ៍ព្រះសីហនុ ដើម្បីបន្តដំណើរឆ្ពោះទៅរាជធានីភ្នំពេញវិញ។ សូមជម្រាបដែរថា បច្ចុប្បន្ន សមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិច កម្ពុជា បានបើកការិយាល័យផ្តល់ព័ត៌មាន និងកក់សំបុត្រទូក កក់រីហ៊្សត នៅកំពង់ផែទេសចរណ៍ព្រះសីហនុ ដើម្បីផ្តល់ភាពងាយស្រួល និងជួយសម្រួលផ្តល់ព័ត៌មានជូនភ្ញៀវជាតិ និងអន្តរជាតិ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ជាង​ ៤០០ ​​គ្រួសារ​នៅ​រមាស​ហែក​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/09/2026

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ក្នុង​ឃុំ​អំពិល​ ​ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​កំពុង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៤០០​ ​គ្រួសារ​ ​តាមរយៈ​ការ​ប្រមូល​អនុផល​ព្រៃឈើ​ ​និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ

ទំហំជួញដូរផ្សារមូលបត្រកម្ពុជាឡើងដល់ ១៦.៩៦ ពាន់លានរៀល បំបែកកំណត់ត្រាថ្មី

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/09/2026

ផ្សារមូលបត្រកម្ពុជា (CSX) បានបន្តកត់ត្រាកំណត់ត្រាថ្មី ដោយទំហំជួញដូរសរុបប្រចាំថ្ងៃកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានកើនដល់ ១៦.៩៦៥.៩១៥.៩៧០ រៀល ឬប្រមាណ ៤,២ លានដុល្លារ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ​ពេលនេះកសិករបាន​ដាំ​ស្វាយ​ចន្ទីថ្មីរួចរាល់ហើយ

កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្វាងស៊ី ប្រទេសចិន ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មជាមួយស្ថាប័នជំនាញរបស់ចិន ក្នុងងគោលបំណងលើកកម្ពស់វិស័យ និងឈានទៅកាត់បន្ថយភាពក្រីក្រឱ្យបានកាន់តែប្រសើរ។ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧

មេផ្សារ​មូលបត្រ​កម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ១ ភាគរយ បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីតរកឃើញផ្លូវដឹកជញ្ជូនប្រេងថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

បរទេស៖ តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចនៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈដែលវិនិយោគិនបង្កើនក្ដីសង្ឃឹមលើការផ្គត់ផ្គង់ប្រេងឆៅពីអារ៉ាប៊ីសាអ៊ូឌីតចូលទៅដល់ទីផ្សារសកល ដោយសារការប្តូរផ្លូវដឹកជញ្ជូនបើទោះបីជាមានការវាយប្រហារពីក្រុមយេម៉ែន Houthi​ ក៏ដោយ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC។ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ០.៩៤ ភាគរយ ពោល គឺមកនៅត្រឹម ១០៣,៨៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas

អារ៉ាប៊ី​សាអូឌីត ​​ត្រៀម​បំពាក់​យន្តហោះ​​បំបាំង​កាយ​ F​-​35 ​ចំនួន​ ៤៨​គ្រឿង​ ​ក្រោយ​អាម៉េរិក​អនុម័ត​​លក់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/09/2026

អារ៉ាប៊ី​សាអូឌីត​គ្រោង​ទិញ​យន្តហោះ​ចម្បាំង​បំបាំង​កាយ F-35 ​Lightning ​II ​ចំនួន​ ៤៨​គ្រឿង​ពី​រដ្ឋាភិបាល​អាម៉េរិក​ ​ក្រោយ​ទីក្រុង​វ៉ាស៊ីនតោន​អនុម័ត​កិច្ចព្រមព្រៀង​លក់​អាវុធ​ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ ២៤​,​៣​ពាន់​លាន​ដុល្លារ

អាម៉េរិក គ្រោងអនុម័តវិធានការដំឡើងពន្ធរហូតដល់ ១០០ ភាគរយ លើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

អាម៉េរិកគ្រោងនឹងអនុម័តលើសេចក្តីព្រាងច្បាប់មួយដែលផ្តល់អំណាចដល់ប្រធានាធិបតីលោក Donald Trump សម្រាប់ដាក់ទណ្ឌកម្ម ឬ ដំឡើងពន្ធដល់ទៅ ១០០ ភាគរយលើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ក្រសួងរ៉ែ និងថាមពល ប្រកាសផ្អាកទទួលពាក្យស្នើសុំថ្មី សម្រាប់ក្រុមហ៊ុនដំឡើងសូឡាលើដំបូល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្រសួងធនធានរ៉ែ និងថាមពល បានសម្រេចផ្អាកជាបណ្តោះអាសន្នការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មីពីក្រុមហ៊ុនផ្តល់សេវាតម្លើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដោយសារក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតរួចមានចំនួនគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន

អ្នកជំនាញសេដ្ឋកិច្ច៖ ការទាមទារឱ្យដំឡើងប្រាក់ឈ្នួលដល់ ២៥០ ដុល្លារ អាចធ្វើឱ្យរោងចក្របិទទ្វារដោយសារតម្លៃពលកម្មថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាបានអះអាងថា ការទាមទារប្រាក់ឈ្នួលអប្បរមាចំនួន២៥០ដុល្លារ គឺជារឿងមួយហានិភ័យ ព្រោះមានកម្រិតខ្ពស់ខ្លាំងដែលអាចធ្វើឱ្យមានការរើរោងចក្រចេញពីកម្ពុជា។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ការទាមទារឱ្យប្រាក់ឈ្នួលកម្មកររោងចក្រអប្បបរមាកើនដល់ ២៥០ដុល្លារអាម៉េរិក អាចជាកម្រិតខ្ពស់ ប្រសិនបើការដំឡើងប្រាក់ឈ្នួលមិនត្រូវបានពិចារណា រួមជាមួយនឹងផលិតភាពការងារ សមត្ថភាពរបស់រោងចក្រ សហគ្រាស និងស្ថានភាពវិនិយោគ។ លោកបានបន្ដថា៖ «ចំពោះការលើកឡើងថា


Leave a Reply

Your email address will not be published.Required fields are marked *