គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ភ្នំពេញ ៖ គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ និងបង្កើតឱកាសការងារបានប្រមាណ ៦ម៉ឺនកន្លែង។ ទិន្នន័យទាំងនេះត្រូវបានបង្ហាញតាមរយៈរបាយការណ៍របស់ក្រុមការងារជំរុញកា​រវិនិយោគខេត្តព្រះសីហនុ គិតចាប់ពីដើមឆ្នាំ២០២៤ ដល់​ត្រឹមត្រីមាស​ទី​២ ឆ្នាំ២០២៦។

បើតាមរបាយការណ៍ឱ្យដឹងថា ​នៅក្នុងចំណោមនៃគម្រោង​វិនិយោគទាំង​ជាង​៤៩០​គម្រោងនេះ មាន​​គម្រោងអគារ​ពាក់ព័ន្ធនឹងការ​ជាប់គាំងចំនួន ២១៦,​ គម្រោងមិនពាក់ព័ន្ធនឹ​ងអគារ​ជាប់គាំង​ ឬគម្រោងថ្មីចំនួន​ ២៣៥, គម្រោងពង្រីក​ចំនួន ២៥ និងគម្រោង​មានស្រាប់ចំនួន១៥ គម្រោង ។

នៅក្នុង​កិច្ចប្រជុំ​ពិនិត្យគម្រោងវិនិយោគ​ និងធុរកិច្ច​ចំនួន១០ ក្រោមទុនវិនិយោគ ជាង​ ៧២​លានដុល្លារអាមេរិក កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិ​តសភាចារ្យ​ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារ​ជំរុញការ​វិនិយោគខេត្តព្រះសីហនុ បានបញ្ជាក់ថា នៅ​ត្រីមាសទី១ឆ្នាំ ២០២៦ ក្រុមការងារជំរុញការ​វិនិយោគ​ក្នុងខេត្តព្រះសីហនុ បានសិក្សា​អំពីបរិយាកាស​វិនិយោគបច្ចុប្បន្ន ពាក់ព័ន្ធនឹង​ស្ថានភាពពិភពលោក តំបន់ និងក្នុងស្រុក ដោយបានសាកសួរជាមួយម្ចាស់គម្រោង​វិនិយោគ ​និង​សង្កេតអំពីស្ថានភាពវិនិយោគនៅក្នុងខេត្តព្រះសីហនុ ។ ជាលទ្ធផល ម្ចាស់គម្រោងបាន​យល់ថា ​វិធានការ​ថ្មីៗ​របស់រាជរដ្ឋាភិបាល​ បាន និងកំពុង​ស្ដារទំនុកចិត្ត​វិនិយោគិន ជាពិសេស ក្នុងវិស័យអចលនទ្រព្យ​ និងទេសចរណ៍ ដែលជំរុញឱ្យមានសកម្មភាពបន្ត ខណៈសកម្មភាពវិនិយោគក្នុងវិស័យឧស្សាហកម្ម​ នៅតែមានសញ្ញា​ណល្អប្រសើរ ស្របពេលដែលក្រសួង ស្ថាប័ន​ ក្រុមការងារ និងរដ្ឋបាលខេត្តព្រះសីហនុ បាន និងកំពុង​បន្ត​ខិតខំសម្របសម្រួល។

ឯកឧត្តម​បន្ថែមថា ៖

«វិស័យឧស្សាហកម្មក្នុង​ខេត្តព្រះសីហនុ​ មាននិន្នាការ​ប្រើប្រាស់វត្ថុធាតុដើមពី​រោងចក្រ​សហគ្រាស​ក្នុងស្រុក ដូចជា ឈើ​ដាំក្នុងស្រុក កម្ទេចឈើ ម្សៅដំឡូង​មី កៅស៊ូ និង​អំបិលជាដើម ។ និន្នាការ​នេះ ជាកាលានុវត្ត​ភាពបន្ថែម​សម្រាប់​ការ​វិនិយោគ ដែល​ទាមទារឱ្យ​មាន​ការ​ជួយសម្រប​សម្រួល​ពីក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ចូលរួម​ធ្វើកិច្ច​ការ​ជាមួយគ្នា ដោះស្រាយបញ្ហា​ជាមួយគ្នាឱ្យ​កាន់តែជិត​ស្និទ្ធ និង​ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស្របតាមអភិក្រម​ ជវភាព​នៃប្រព័ន្ធតួអង្គ​តែមួយ»។​

លោក ​វណ្ណ ធី ភ្នាក់ងារអចលនវត្ថុ​មួយរូបប្រចាំខេត្តព្រះសីហនុ បានប្រាប់បណ្ដាញព័ត៌មាន AMS ឱ្យដឹងថា ជាការកត់សម្គាល់​ ចាប់តាំងពី​រាជរដ្ឋាភិបាល​ បានដាក់ឱ្យ​អនុវត្ត​ន៍កម្មវិធីជំរុញការ​វិនិយោគ​ខេត្តព្រះសីហនុ ឃើញថា​មានគម្រោងវិនិយោគថ្មីៗ និងគម្រោង​វិនិយោគ​ដែលជាប់គាំងបានបន្ត​ដំណើរការវិញជា​បន្ត​បន្ទាប់ ។

លោក​បន្តថា ៖

«បច្ចុប្បន្ន គម្រោងវិនិយោគថ្មីៗនៅក្នុងខេត្តព្រះសីហនុចាប់មានជាបន្តបន្ទាប់ ហើយគម្រោងដែលធ្លាប់តែជាប់គាំង ក៏មានសកម្មភាពឡើងវិញដែរ ពោលគឺចាប់តាំងពីបានដាក់ឱ្យ​អនុវត្តន៍នូវកម្មវិធីជំរុញកា​រវិនិយោគ​របស់រដ្ឋាភិបាល និងកំពុងរីកសាយពីតំបន់ក្រុង​ទៅ​តំបន់ជាយក្រុង​ ជាក់ស្ដែង ដូចជា ​នៅក្នុងក្រុងកំពង់សោម ស្រុកព្រៃនប់ និងស្រុក​ស្ទឹងហាវ ដោយ​វិនិយោគិន​បានបង្កើតតំបន់​សេដ្ឋកិច្ច​ពិសេស ដើម្បីទាក់ទាញ រោងចក្រ​ឧស្សាហកម្ម​​ចូលមកបណ្ដាក់ទុនបន្ថែម ជាពិសេសមកពីប្រទេស​ចិន» ។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា បច្ចុប្បន្ន នៅក្នុងខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស​ចំនួន ១៤ តំបន់​ ដោយក្នុងនោះ​មាន ៧តំបន់​កំពុង​ដំណើរការ និងទាក់ទាញ​បានគម្រោង​វិនិយោគជា​បន្ត​បន្ទាប់ ។ ដោយឡែក ក្នុងរយៈពេល​៦ខែ ដើមឆ្នាំ២០២៦នេះ ខេត្តព្រះសីហនុ​ក៏ទទួលបានគម្រោង​វិនិយោគចុះបញ្ជី​ចំនួន​ ២៩គម្រោង​ផងដែរ ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *