តម្លៃប្រេងបានកើនឡើងក្នុងទីផ្សារជួញដូរនៅអាស៊ីជាលើកដំបូងនៅក្នុងសប្ដាហ៍នេះបន្ទាប់ពីធ្លាក់ចុះដល់កម្រិតទាបជាច្រើនខែកន្លងមក ដែលបណ្តាលមកពីតម្រូវការប្រេងសាំងធ្លាក់ចុះពីទីផ្សារអាមេរិក។

ប្រេងឆៅរបស់ក្រុមហ៊ុន Brent Crude កើនឡើង ៥៣សេន ស្ថិតនៅក្នុងអត្រាកើនឡើង ០,៦% និងត្រូវជា ៩៧,៣១ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង០ និង២០នាទីម៉ោងសកលកាលពីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។
យោងទៅតាមរដ្ឋបាលព័ត៌មានថាមពលបាននិយាយថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងដោយមិននឹកស្មានដល់កាលពីសប្តាហ៍មុន ដោយសារក្រុមហ៊ុនចម្រាញ់ប្រេងបានធ្លាក់ចុះ និងការនាំចេញក៏បានធ្លាក់ចុះដូចគ្នា ខណៈពេលដែលស្តុកប្រេងសាំងក៏មានការកើនឡើងគួរឱ្យភ្ញាក់ផ្អើលផងដែរនៅពេលដែលតម្រូវការធ្លាក់ចុះ។

ដោយឡែកនៅខាងផ្នែកផ្គត់ផ្គង់រដ្ឋមន្ត្រីរបស់ OPEC និងសម្ព័ន្ធមិត្តរួមទាំងរុស្ស៊ី ដែលគេស្គាល់ថាជា OPEC+ បានយល់ព្រមលើការកើនឡើងតិចតួចនៃគោលដៅទិន្នផលរបស់ប្រទេសដែលជាសមាជិកស្មើនឹងប្រហែល ០.១% នៃតម្រូវការប្រេងពិភពលោក។
មួយវិញទៀត សហរដ្ឋអាមេរិកបានស្នើសុំឱ្យសមាជិក OPEC+ មានការបង្កើនទិន្នផល ប៉ុន្តែសមត្ថភាពក្នុងការប្រតិបត្តិការ និងការអនុវត្តនៅមានកំណត់ ហើយអារ៉ាប៊ីសាអូឌីតអាចនឹងមានភាពស្ទាក់ស្ទើរ។ OPEC+ បានកាត់បន្ថយការព្យាកររបស់ខ្លួនសម្រាប់ទីផ្សារប្រេងដែលផលិតលើសនៅឆ្នាំនេះពី ២០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ដល់ ៨០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាមេរិក ចាយលុយជិត ៦០ពាន់លានដុល្លារ ពន្លឿនការផលិតមីស៊ីល Patriot ចំពេលមានព័ត៌មានថាកំពុងខ្វះគ្រាប់នៅអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/07/2026
កងទ័ពជើងគោកអាមេរិក បានសម្រេចចុះកិច្ចព្រមព្រៀងដ៏ធំសម្បើមមួយដែលមានតម្លៃរហូតដល់ ៥៨,៦ ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន Lockheed Martin ដើម្បីពង្រីក និងពន្លឿនការផលិតមីស៊ីលស្ទាក់ចាប់ (Patriot)




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content