សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

បរទេស ៖ សិង្ហបុរី នឹងដាក់ចេញកញ្ចប់ថវិកាគាំទ្រដល់កុមារក្នុងម្នាក់ជិត ៧ ម៉ឺនដុល្លារសិង្ហបុរី រហូតដល់អាយុ ១៧ ឆ្នាំ រួមនឹងការចេញវិធានការគាំទ្រផ្សេងៗទៀត ដែលការគាំទ្រនេះដោយសារតែអត្រាកំណើតធ្លាក់ចុះយ៉ាងខ្លាំង នេះបើយោងតាមសេចក្ដីរាយការណ៍ពី Press Insider។

កុមារសិង្ហបុរី ក្នុងម្នាក់នឹងទទួលបានការគាំទ្រពីរដ្ឋជិត ៧ ម៉ឺនដុល្លារសិង្ហបុរី (ប្រហែល ៥៥ ១៤០ដុល្លារអាម៉េរិក) រហូតដល់អាយុ ១៧ ឆ្នាំ។ លើសពីនេះ រដ្ឋាភិបាលក៏បន្ថែមថ្ងៃឈប់សម្រាកសម្រាប់ឪពុកម្ដាយដើម្បីមើលថែទាំកូន ការឧបត្ថម្ភធនសម្រាប់សាលាមត្តេយ្យ និងជំនួយលំនៅឋានផងដែរ ដោយសារកំពុងប្រឈមមុខនឹងអត្រាកំណើតធ្លាក់ចុះយ៉ាងគំហុក។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ នាយករដ្ឋមន្ត្រី លោក Lawrence Wong បានប្រកាសពីវិធានការទាំងនេះក្នុងអំឡុងពេលសុន្ទរកថាទិវាជាតិដោយលើកឡើងថា រដ្ឋាភិបាលចង់សម្រួលដល់ពលរដ្ឋសិង្ហបុរីក្នុងការចាប់ផ្តើមគ្រួសារ និងចិញ្ចឹមកូនឲ្យកាន់តែមានភាពងាយស្រួលជាងមុន។

កញ្ចប់ថវិកាថ្មីនេះនឹងផ្តល់ប្រាក់ចាប់តាំងពីកុមារកើតរហូតដល់អាយុ ១៧ ឆ្នាំដោយរួមបញ្ចូលនូវ ៖

  • ប្រាក់ឧបត្ថម្ភសាច់ប្រាក់សរុប ៤២ ០០០ ដុល្លារសិង្ហបុរី ៖ កាដូសាច់ប្រាក់ ១០ ០០០ ដុល្លារសិង្ហបុរីក្នុងឆ្នាំដំបូង និងផ្តល់ជាឥណទានប្រចាំឆ្នាំ ២ ០០០ ដុល្លារសិង្ហបុរីចាប់ពីអាយុ ១ ឆ្នាំដល់ ១៦ឆ្នាំ។
  • គណនីអភិវឌ្ឍន៍កុមារ និងការអប់រំ៖ ទទួលបានជំនួយឥតសំណង ៥ ០០០ ដុល្លារសិង្ហបុរីក្នុងគណនីសន្សំពិសេសរបស់កុមារ។ រដ្ឋាភិបាលនឹងរួមចំណែកដាក់ប្រាក់បន្ថែមស្មើនឹងទឹកប្រាក់សន្សំរហូតដល់ ៥ ០០០ ដុល្លារសិង្ហបុរី។ នៅពេលពួកគេមានអាយុ ១៧ ឆ្នាំ រដ្ឋាភិបាលនឹងថែមជូន ១០ ០០០ ដុល្លារសិង្ហបុរីទៀតចូលទៅក្នុងគណនីអប់រំក្រោយមធ្យមសិក្សា។
  • ជំនួយបន្ថែមផ្សេងទៀត៖ ប្រាក់ឧបត្ថម្ភ MediSave សម្រាប់ទារកទើបនឹងកើតចំនួន ៥ ០០០ដុល្លារសិង្ហបុរី និងជំនួយផ្នែកអប់រំប្រហែល ២ ៥០០ ដុល្លារសិង្ហបុរី។

យោងតាមសារព័ត៌មាន CNA បានឱ្យដឹងថា កុមារជាង ៦១០ ០០០ នាក់ក្នុងចំណោមគ្រួសារប្រមាណ ៣៨០ ០០០ ត្រូវបានរំពឹងថា នឹងទទួលបានផលប្រយោជន៍ទាំងនេះ។ ជំនួយផ្នែកហិរញ្ញវត្ថុនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីលើកទឹកចិត្ត និងកាត់បន្ថយសម្ពាធនានាដែលរារាំងពលរដ្ឋសិង្ហបុរីមិនឱ្យចង់មានកូន។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលក៏បន្ថែមថ្ងៃឈប់សម្រាក និងការបញ្ចុះតម្លៃសាលាមត្តេយ្យផងដែរ។ ឪពុកម្តាយដែលកំពុងធ្វើការនឹងទទួលបានថ្ងៃឈប់សម្រាក ៨ ថ្ងៃក្នុងមួយឆ្នាំ ប្រសិនបើមានកូនមួយអាយុ ១២ ឆ្នាំ ឬ ក្រោមនេះ, ១០ ថ្ងៃសម្រាប់អ្នកមានកូន២, និង ១២ថ្ងៃសម្រាប់កូន ៣ ឬ ច្រើនជាងនេះ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលក៏នឹងសងប្រាក់ជូននិយោជកវិញផងដែរសម្រាប់ការសុំច្បាប់ទាក់ទងនឹងកូន ដូចជា ការសម្រាលកូន ការឈប់សម្រាកភាពជាឪពុក ការសុំកូនចិញ្ចឹម ការឈប់សម្រាករួមគ្នារបស់ឪពុកម្តាយ និងការឈប់សម្រាកថែទាំកូន។ លើសពីនេះ រដ្ឋាភិបាលនឹងគាំទ្រដល់ការបញ្ចុះតម្លៃសេវាសាលាមត្តេយ្យ និងការថែទាំកូនផងដែរ។ តម្លៃសាលាមត្តេយ្យនឹងត្រូវកាត់បន្ថយជាដំណាក់កាលចាប់ពីឆ្នាំ ២០២៨ តទៅ ខណៈដែលថ្លៃសេវាប្រចាំខែនៅតាមមណ្ឌលដែលគាំទ្រដោយរដ្ឋនឹងកាត់បន្ថយឱ្យមកត្រឹម ១៥០ ដុល្លារសិង្ហបុរីសម្រាប់ការថែទាំកូនពេញមួយថ្ងៃ និង ៣០០ ដុល្លារសិង្ហបុរីសម្រាប់ការថែទាំទារកត្រឹមឆ្នាំ ២០៣០។ បច្ចុប្បន្ន គ្រួសារសិង្ហបុរីត្រូវបង់ប្រាក់ជិត ៦០០ ដុល្លារសិង្ហបុរីក្នុងមួយខែសម្រាប់ការថែទាំពេញមួយថ្ងៃ និងជាង ១ ០០០ ដុល្លារសិង្ហបុរីសម្រាប់ការថែទាំទារក។

ជាមួយគ្នានេះ ដើម្បីផ្តល់ឱកាសឱ្យពលរដ្ឋកាន់តែច្រើនអាចមានលទ្ធភាពទិញផ្ទះឧបត្ថម្ភធនដោយរដ្ឋ (BTO) រដ្ឋាភិបាលបានដំឡើងកម្រិតប្រាក់ចំណូលអតិបរមាប្រចាំខែរបស់គ្រួសារ។ សម្រាប់ប្រភេទលំនៅឋាន BTO (សាងសង់បន្ទាប់ពីឈ្នះការចាប់ឆ្នោតទិញផ្ទះ) គ្រួសារដែលមានកម្រិតប្រាក់ចំណូលប្រចាំខែអតិបរមា ១ ៦០០០ ដុល្លារសិង្ហបុរី អាចមានសិទ្ធិដាក់ពាក្យទិញ (កើនពីកម្រិតអតិបរមាបច្ចុប្បន្ន ១ ៤០០០  ដុល្លារសិង្ហបុរី)។ សម្រាប់ប្រភេទខនដូរប្រណិត កម្រិតប្រាក់ចំណូលប្រចាំខែអតិបរមា ១ ៨០០០ ដុល្លារសិង្ហបុរី (កើនពីអត្រាបច្ចុប្បន្ន ១ ៦០០០ ដុល្លារសិង្ហបុរី)។ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៧ តទៅ សម្រាប់គ្រួសារទើបដាក់ពាក្យស្នើសុំទិញផ្ទះរដ្ឋ BTO ជាលើកដំបូង ពួកគេនឹងទទួលបានសិទ្ធិចាប់ឆ្នោតបន្ថែមទៀតអាស្រ័យលើចំនួនកូន (កូនមួយ ចាប់ឆ្នោតបានមួយដង)៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា


Leave a Reply

Your email address will not be published.Required fields are marked *