ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំពុងរៀបចំកញ្ចប់ថវិកាអន្តរាគមន៍ពិសេសមួយ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិប្រេងឥន្ធនៈនិងតម្លៃហ្គាស (LPG) ដែលកំពុងហក់ឡើងថ្លៃខ្ពស់នៅលើទីផ្សារក្នុងប្រទេស។
នេះជាការបញ្ជាក់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជំនួបជាមួយលោកស្រី ថាញ៉ា ម៉ៃយ័រ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងក្នុងជំនួបខាងលើថា សង្គ្រាមនៅមជ្ឈិមបូព៌ាបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរចំពោះនិរន្តរភាពនៃការផ្គត់ផ្គង់ថាមពល ដែលរដ្ឋាភិបាលបានចាត់វិធានការបន្ទាន់ រួមមានការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ប្រេងម៉ាសូត និងឧស្ម័ន (LPG) ដែលបានធ្វើឱ្យរាជរដ្ឋាភិបាលបាត់បង់ចំណូល ខណៈពេលដែលរាជរដ្ឋាភិបាលមានតម្រូវការប្រើប្រាស់ថវិកាបន្ថែម សម្រាប់គាំទ្រដល់ការងារគាំពារសង្គម។
ករណីនេះ រដ្ឋាភិបាលបានរៀបចំកញ្ចប់អន្តរាគមពិសេសជាក់ស្តែង ក្នុងការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិឱ្យចំគោលដៅ និងកាន់តែគ្រប់ជ្រុងជ្រោយប្រកបដោយភាពប្រាកដនិយមសហថាមភាពនិងប្រសិទ្ធភាពខ្ពស់ ដែលនឹងអាចធានារក្សាបាននូវកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាពនិងភាពធន់ សម្រាប់រយៈពេលមធ្យម និងវែង។
លោកស្រី ថាញ៉ា ម៉ៃយ័រ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោក ដោយសហការជាមួយដៃគូអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀត ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំកញ្ចប់អន្តរាគមឆ្លើយតបបន្ទាន់ ទៅនឹងវិបត្តិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ ។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវសង្គមសេដ្ឋកិច្ចមើលឃើញថា ការឡើងថ្លៃប្រេងឥន្ឋនៈនិងឧស្ម័ន (LPG) នៅក្នុងប្រទេសកម្ពុជា បានដាក់សម្ពាធធ្ងន់ធ្ងរចំពោះថវិកាជាតិ ក្នុងការគាំទ្រទៅលើការឧបតម្ថម្ភធនទប់ទល់ការឡើងថ្លៃប្រេងដ៍គំហុក ដែលបង្ករផលប៉ះពាល់ដល់ការផ្គង់ផ្គង់ប្រេង ប៉ះពាល់ជីវភាពពលរដ្ឋ និងខ្សែរចង្វាក់ផលិតកម្មទូរទាំងប្រទេស។
លោកថា ជាសំណាងដែលកម្ពុជាបានផលិតថាមកកើតឡើងវិញប្រមាណជា ៦២ ភាគរហយ សម្រាប់ផ្គត់ផ្គង់ថាមពលអគ្គិសនីនៅក្នុងប្រទេស។
តាមរយៈការផលិតថាមពលកកើតឡើងវិញនេះ អ្នកជំនាញសេដ្ឋកិច្ចដដែលខាងលើ បានជំរុញដល់រដ្ឋាភិបាលសហការជាមួយដៃគូវិនិយោគនានា ផលិតនូវថាមពលកកើតឡើងវិញឱ្យបានចំនួនកាន់តែច្រើន និងជំរុញដល់ពលរដ្ឋងាកមកប្រើប្រាស់អគ្គិសនីតាមផ្ទះ ជំនួសឧស្ម័នហ្គាស (LPG) និងប្រើប្រាស់រថយន្តអគ្គិសនីជំនួសរថយន្តប្រើប្រេងឱ្យបានកាន់តែច្រើន ជាយន្តការត្រៀមទប់ទល់នឹងវិបត្តិឡើងថ្លៃប្រេង នៅលើទីផ្សារអន្តរជាតិនៅពេលខាងមុខ ដោយសារតែកម្ពុជានាំចូលប្រេង១០០ ភាគរយ ពីទីផ្សារអន្តរជាតិ។
ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសកាលពីខែមិនា ឆ្នាំ២០២៦ ដែលគ្រោងអនុម័តកញ្ចប់ជំនួយហិរញ្ញវត្ថុ ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក កាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ា។
គេនៅមិនទាន់ដឹងពីអំពីចំនួនកញ្ចប់ថវិកា ដែលរដ្ឋាបាល ក៍ដួចជាធនាគារធំៗទាំងពីរខាងលើ ត្រៀមសម្រាប់ទប់ទល់ការឡើងថ្លៃប្រេងឥន្ធនៈនោះឡើយ ប៉ុន្តែបើតាមការបញ្ជាក់ពីមន្រ្តីគយឱ្យដឹងថា កម្ពុជាបានបាត់ចំណូលប្រមាណជា ៤៧ លានដុល្លារក្នុងមួយខែ តាមរយៈការឧបត្ថម្ភធនទប់ទល់នឹងវិបត្តិប្រេងឥន្ឋនៈ និងតម្លៃហ្គាស(LGP) ឡើងថ្លៃនេះ៕




វិថីហិរញ្ញវត្ថុ


Account
Security
Favourite Content