ថៃ កំពុងប្រឈមវិបត្តិសន្តិសុខថាមពល និងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ

បរទេស៖ សង្គ្រាមនៅមជ្ឈិមបូព៌ា និងការបិទច្រកសមុទ្រ Hormuz បានគំរាមកំហែងដល់សន្តិសុខថាមពល និងសេដ្ឋកិច្ចរបស់ថៃយ៉ាងខ្លាំង ដោយសារតម្លៃប្រេង និងជីគីមីនាំចូលឡើងថ្លៃ ខណៈអ្នកជំនាញបានជំរុញឱ្យរដ្ឋាភិបាលបោះបង់ចោលនូវវិធានការបណ្តោះអាសន្ន ហើយពន្លឿនការរៀបចំយុទ្ធសាស្ត្រកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចរយៈពេលវែង និងការផ្លាស់ប្តូរទៅរកថាមពលបៃតងជាបន្ទាន់។

យោងតាម East Asia Forum បានបង្ហាញថា ប្រទេសថៃ បានពឹងផ្អែកខ្លាំងលើការនាំចូលពីមជ្ឈិមបូព៌ា ដោយក្នុងនោះរួមមានការនាំចូលប្រេងឆៅ ៦០%, ប្រេងធុនស្រាល ៩០%, ជីអ៊ុយរ៉េ ៧០% និងហ្គាសធម្មជាតិ ២៨%។ ជាលទ្ធផល តម្លៃប្រេងលក់រាយឡើងថ្លៃ ៣៤% និងតម្លៃជីអ៊ុយរ៉េឡើងថ្លៃពី ៥០ ភាគរយទៅ ៧៥ ភាគរយក្នុងចន្លោះខែមករា-ឧសភា។

គោលនយោបាយបណ្តោះអាសន្នរបស់ទីក្រុងបាងកក បានរងការរិះគន់ដូចជា ការកាត់បន្ថយប្រាក់ឧបត្ថម្ភធនសម្រាប់ប្រេងភ្លាមៗ ដែលផ្តល់ផលប្រយោជន៍ដល់រោងចក្រចម្រាញ់ប្រេង និងក្រុមបក្ខពួករបស់រដ្ឋាភិបាល ខណៈជំនួយសម្រាប់អ្នកងាយរងគ្រោះមានភាពយឺតយ៉ាវ។ លើសពីនេះ កម្មវិធីជួយជ្រោមជ្រែងផ្នែកថវិកា ហាក់ខ្វះប្រសិទ្ធភាព ដោយសារវាគឺជាក្រឹត្យអាសន្នសម្រាប់ខ្ចីលុយចំនួន ៤០០ ពាន់លានបាត (១២ ពាន់លានដុល្លារ) បង្កឱ្យមានការប្តឹងតវ៉ាពីសំណាក់គណបក្សប្រឆាំងថា រដ្ឋាភិបាលកំពុងរំលោភអំណាចប្រើផ្លូវកាត់តាមរយៈការអនុម័តក្រឹត្យអាសន្ន ដើម្បីជៀសវាងការត្រួតពិនិត្យ និងដេញដោលពីសភា។ គេព្រួយបារម្ភថា ទំហំថវិកាធំពេកអាចធ្វើឲ្យជំនួយធ្លាក់មិនចំគោលដៅដែលជាពលរដ្ឋក្រីក្រ ឬ ក្រុមជនងាយរងគ្រោះបំផុតដែលកំពុងត្រូវការជំនួយពិតប្រាកដនោះទេ ប៉ុន្តែបែរជាបានទៅលើអ្នកដែលមានលទ្ធភាពស្រាប់ទៅវិញ។ ក្តីព្រួយបារម្ភមួយទៀត គឺគោលបំណងនៃការជួយឧបត្ថម្ភធនរបស់រដ្ឋាភិបាលចង់ឱ្យពលរដ្ឋបង្កើនការចំណាយ ដើម្បីឲ្យចរន្តក្នុងស្រុកដើរជំរុញសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង ពលរដ្ឋអាចយកលុយជំនួយទាំងនោះទៅទិញទំនិញនាំចូលពីបរទេស ជាពិសេសទំនិញតម្លៃថោកពីប្រទេសចិន។ កត្តានេះធ្វើឱ្យប្រាក់ជំនួយរបស់រដ្ឋាភិបាលថៃហូរធ្លាយទៅក្រៅប្រទេសវិញ ដែលបាត់បង់ឱកាសក្នុងការជួយស្តារអាជីវកម្មខ្នាតតូច និងមធ្យម (SMEs) នៅក្នុងស្រុក។ មួយវិញទៀតនោះ គឺរដ្ឋាភិបាលកាត់បន្ថយពន្ធសម្រាប់ឡានអគ្គិសនី EV ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋបង្កើនប្រើប្រាស់កាន់តែច្រើន ខណៈដែលគ្មានផែនការផលិតឡានអគ្គិសនី EV ក្នុងស្រុកច្បាស់លាស់។​ បញ្ហានេះអាចបំផ្លាញមហិច្ឆតារបស់ថៃក្នុងការក្លាយជាមជ្ឈមណ្ឌលផលិត និងផ្គត់ផ្គង់រថយន្តកែច្នៃបៃតងប្រចាំតំបន់ ដោយសារការកើនឡើងនៃការនាំចូលឡាន EV ពីបរទេស ជាពិសេសពីប្រទេសចិន។

យ៉ាងណាក្ដី បើទោះបីជារដ្ឋាភិបាលថៃប្រកាសពីបំណងស្វែងរកដៃគូផ្គត់ផ្គង់ប្រេងថ្មីៗ និងត្រៀមថវិកាប្រមាណ ២០០ ពាន់លានបាត (៦ ពាន់លានដុល្លារ) សម្រាប់ការកែទម្រង់សេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍជំនាញកម្លាំងពលកម្មក៏ដោយ ប៉ុន្តែមិនទាន់មានផែនការជាក់លាក់នៅឡើយ។ ដូច្នេះហើយ អ្នកជំនាញបានលើកឡើងថា រដ្ឋាភិបាលថៃ គួរបោះបង់ចោលនូវវិធានការបណ្តោះអាសន្ន ហើយពន្លឿនការរៀបចំយុទ្ធសាស្ត្រកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចរយៈពេលវែង និងផ្លាស់ប្តូរទៅរកថាមពលបៃតងជាបន្ទាន់ ដោយសារថៃចង់ក្លាយជាមជ្ឈមណ្ឌលសម្រាប់បញ្ញាសិប្បនិម្មិត AI, ទិន្នន័យ, ឈីបគ្រឿងពាក់កណ្តាលចម្លង, និងឡានអគ្គិសនី EV ។ វិស័យទាំងនេះមានតម្រូវការថាមពលខ្ពស់ ដែលទាមទារឲ្យថៃត្រូវពង្រឹងហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញ។ លើសពីនេះ ការគ្រប់គ្រងទឹក ដូចជា ការកែច្នៃទឹកកខ្វក់ និងការចម្រោះទឹក ត្រូវតែជាអាទិភាព ព្រោះឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ត្រូវការទឹកច្រើនសម្រាប់ប្រព័ន្ធត្រជាក់។ យ៉ាងណាមិញ បច្ចុប្បន្ននេះ ថៃកំពុងជួបនឹងវិបត្តិកង្វះខាតទឹក គំរាមកំហែងដល់វិស័យកសិកម្ម ដែលមានកម្លាំងពលកម្មជិត ១/៣ នៃប្រជាជនសរុប៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក

អបអរសាទរ សាខាទាំង ១៦ អតីតសាខារបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ទទួលបានការអនុម័តពីធនាគារជាតិ នៃកម្ពុជា បំប្លែងទៅជាសាខារបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

អបអរសាទរ សាខាទាំង ១៦ អតីតជាសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា បំប្លែងទៅជាសាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការព្រមគ្នាក្នុងថ្ងៃតែមួយ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ននេះ សាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា សរុបកើនឡើងទៅចំនួន ៨០ សាខាទូទាំងប្រទេស។ សាខាថ្មីទាំង

ការលើកកម្ពស់ស្តង់ដារសុវត្ថិភាពអគ្គិភ័យសម្រាប់អគារនៅកម្ពុជា ជាមួយគណៈស្ថាបត្យករកម្ពុជា និង Jotun

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

ភ្នំពេញ ៖ Jotun Cambodia កាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធី Fire Protection Insight Series 2026 ដោយបានប្រមូលផ្តុំសមាជិកនៃ Board of Architects Cambodia (គណៈស្ថាបត្យករកម្ពុជា) សមាគមស្ថាបត្យករខ្មែរ Architects Association


Leave a Reply

Your email address will not be published.Required fields are marked *