ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនមានតម្លៃប្រមាណ ១០ ៩៨០ លានដុល្លារអាមេរិក ក្នុងរយៈពេល ១០ ខែនៃឆ្នាំ២០២១ កើនឡើង ៤៥,៩ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ នេះបើយោងតាមក្រសួងពាណិជ្ជកម្មចិន ដកស្រង់ដោយស្ថានទូតចិនប្រចាំកម្ពុជា ដែលតួលេខនេះត្រូវបានសម្រេចមុនផែនការ ដែលមេដឹកនាំទាំងពីរបានប្តេជ្ញាចិត្តក្នុងការជំរុញនៅឆ្នាំ២០២៣។

ទំនិញដែលកម្ពុជាបានធ្វើការនាំចេញរួមមានកសិផលភាគច្រើន ដូចជា អង្ករ ស្វាយ និងដំឡូងមីចំណិត ដំឡូងក្រៀម ស្វាយស្រស់ គ្រាប់ស្វាយចន្ទី និងទំនិញផ្សេងជាច្រើនមុខទៀតទៅកាន់ប្រទេសចិន ខណៈទំនិញនាំចូលពីចិនមកវិញ មានដូចជា ផលិតផលឧស្សាហកម្ម វត្ថុធាតុដើម គ្រឿងអេឡិចត្រូនិក សម្ភារសំណង់ និងគ្រឿងបរិភោគកែច្នៃជាដើម។ លើសពីនេះទៀត ភាគីកម្ពុជា ចិន កំពុងសិក្សាអំពីលទ្ធភាពនាំចេញមៀនប៉ៃលិន និងត្រីប្រាពីកម្ពុជា ទៅប្រទេសចិនបន្ថែមទៀត។

យោងតាម China Daily ប្រទេសចិននឹងកាត់បន្ថយពន្ធលើទំនិញជាច្រើនមុខដែលនាំចូលពីប្រទេសចំនួន៩ ចាប់ពីថ្ងៃទី១ ខែមករា ក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ដែលនឹងជំរុញកំណើននៃពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ នេះបើយោងតាមក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ។ បន្ទាប់ពីមានការយល់ព្រមពីក្រុមប្រឹក្សារដ្ឋ ពន្ធគយរបស់ប្រទេសចិនលើទំនិញនាំចូលពីប្រទេសជប៉ុន អូស្ត្រាលី នូវែលសេឡង់ ប្រ៊ុយណេ កម្ពុជា ឡាវ សិង្ហបុរី ថៃ និងវៀតណាម នឹងត្រូវកាត់បន្ថយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានអបអរសាទរចំពោះលទ្ធផលដែលទទួលបានកើនលើសពីការរំពឹងទុករបស់កម្ពុជា-ចិន ដោយពួកគេក៏នឹងបង្រួបបង្រួម និងលើកកម្ពស់ការធ្វើសមាហរណកម្មនៃឧស្សាហកម្ម ការផ្គត់ផ្គង់ និងខ្សែច្រវ៉ាក់តម្លៃនៅក្នុងតំបន់ និងជំរុញទំនុកចិត្តរបស់សមាជិកចំពោះកំណើនសេដ្ឋកិច្ចនាពេលអនាគត។
លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ថា ៖
« ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិននេះ នៅតែមានកំណើនខ្ពស់ទៅថ្ងៃខាងមុខ ហើយស្ទុះលូតលាស់លឿនជាងការរំពឹងទុក ក្រោយពីជំងឺកូវីដកាន់តែកាត់បន្ថយទៅ ព្រោះភាគីទាំងពីរនៅមានកិច្ចព្រមព្រៀង RCEP និង CCFTA ចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២»
លោកបណ្ឌិត ក៏បានបញ្ជាក់ថា ជាលទ្ធផលនៃការផ្លាស់ប្តូរចុងក្រោយនេះ ជាង៩០ភាគរយនៃពាណិជ្ជកម្មលើទំនិញក្នុងចំណោមសមាជិក RCEP នឹងមិនយកពន្ធ ហើយពួកគេនឹងរីករាយជាមួយឱកាសទីផ្សារថ្មីៗ ដែលរំពឹងថានឹងជំរុញឱ្យមានសកម្មភាពពាណិជ្ជកម្ម និងវិនិយោគកាន់តែកើនឡើងថែមទៀតរវាងកម្ពុជា និងចិន។
សូមបញ្ជាក់ថា ប្រទេសចិននឹងអនុម័តអត្រាពន្ធបណ្តោះអាសន្នសម្រាប់ទំនិញចំនួន ៩៥៤មុខនៃទំនិញនាំចូលដែលចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ។ ការកាត់បន្ថយពន្ធក្នុងចំណោមសមាជិក RCEP នឹងជួយលើកកម្ពស់កំណើននៃពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ និងធ្វើឱ្យប្រសើរឡើងនូវសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់នៅអាស៊ីបូព៌ា។
កាលពីឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចបានជាង ៨ ១១៨លានដុល្លារ ពោលគឺមានការធ្លាក់ចុះ ៥.២ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មានចំនួនជាង ៨ ៥៦៣លានដុល្លារ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីររំពឹងថា ទំហំនេះនឹងកើនដល់ ១០ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ខាងមុខ ប៉ុន្តែក្នុងរយៈពេល ១០ ខែនៃឆ្នាំ២០២១ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនមានតម្លៃប្រមាណ ១០ ៩៨០ លានដុល្លារអាមេរិក៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 17/07/2026
អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ» ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 17/07/2026
ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ចិនដើរមួយជំហានមុនក្រុមហ៊ុនលោក Elon Musk លើបច្ចេកវិទ្យាវះកាត់ដាក់បន្ទះឈីបភ្ជាប់ខួរក្បាល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/07/2026
ក្រុមគ្រូពេទ្យវះកាត់ជនជាតិចិនថ្មីៗនេះ បានទទួលជោគជ័យក្នុងការវះកាត់ដាក់ឧបករណ៍ភ្ជាប់ខួរក្បាលនឹងកុំព្យូទ័រ (BCI ឬ brain-computer interface) ជាលក្ខណៈពាណិជ្ជកម្មដំបូងគេបង្អស់លើពិភពលោកទៅលើអ្នកជំងឺម្នាក់




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content