World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

បរទេស៖ ធនាគារពិភពលោក (World Bank) បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត។

តាមការចេញផ្សាយដោយសារព័ត៌មានល្បីឈ្មោះ Al Jazeera បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ធនាគារពិភពលោកបានចេញរបាយការណ៍ដែលបង្ហាញពីទស្សនវិស័យសេដ្ឋកិច្ចសកលថ្មី ដោយកាត់បន្ថយការព្យាករណ៍កំណើនជាសកលសម្រាប់ឆ្នាំ២០២៦ មកនៅត្រឹម ២,៥ ភាគរយ ដែលធ្លាក់ចុះពីអត្រាព្យាករណ៍លើកមុន ២,៩ ភាគរយ ដោយសារការឡើងថ្លៃនៃតម្លៃថាមពល ការកើនឡើងអតិផរណា និងការចំណាយលើប្រាក់កម្ចីខ្ពស់។ ប្រសិនបើការរំខានដល់ការផ្គត់ផ្គង់ថាមពលកាន់តែអាក្រក់ទៅៗ កំណើនសេដ្ឋកិច្ចពិភពលោកអាចធ្លាក់ចុះដល់កម្រិតទាបបំផុតត្រឹម ១,៣ ភាគរយនៅឆ្នាំនេះ និងជំរុញឱ្យអតិផរណាកើនដល់ ៤,៤ ភាគរយ ហើយប្រទេសកំពុងអភិវឌ្ឍន៍គឺស្ថិតនៅជួរមុខនៃផលប៉ះពាល់។ ការកើនឡើងនៃការចំណាយគឺដោយសារហានិភ័យនៃជម្លោះដែលអាចនឹងផ្ទុះឡើងម្តងទៀត ខណៈដែលបទឈប់បាញ់រវាងអាម៉េរិក និងអ៊ីរ៉ង់ មានភាពផុយស្រួយខ្លាំង។ ការបិទច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់កាន់តែធ្វើឱ្យមានភាពតានតឹងយ៉ាងខ្លាំងលើវិស័យថាមពលពិភពលោក និងខ្សែសង្វាក់ផ្គត់ផ្គង់ផ្សេងៗទៀត។

ធនាគារពិភពលោកបានប៉ាន់ប្រមាណថា ប្រេងឆៅ Brent មានតម្លៃជាមធ្យម ៩៤ ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំនេះ ដែលខ្ពស់ជាងឆ្នាំមុនរហូតដល់ ៣៦ ភាគរយ។ តម្លៃ​ជី​ក៏នឹង​ឡើងថ្លៃ​​ខ្លាំង​នៅ​ឆ្នាំ​នេះផងដែរ ហើយនឹងមាន​ផល​ប៉ះពាល់​ដល់​តម្លៃ​អាហារបន្ថែមទៀត។ ជាលទ្ធផល ការបិទច្រក Hormuz ដែលជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សមខាន់ នឹងជំរុញអតិផរណាពិភពលោកកើនឡើងដល់ ៤ ភាគរយនៅឆ្នាំ២០២៦ ដែលជាការកើនឡើងយ៉ាងខ្លាំងពីអត្រា ៣,៣ ភាគរយកាលពីឆ្នាំ២០២៥ ហើយប្រសិនបើស្ថានភាពកាន់តែអាក្រក់ អត្រាអតិផរណានឹងកើនឡើងដល់ ៤,៤ ភាគរយ។

យ៉ាងណាមិញ ធនាគារពិភពលោកបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងប្រសើរឡើងវិញនៅឆ្នាំ២០២៧ ប៉ុន្តែនឹងទាបជាងអំឡុងពេលដែលសេដ្ឋកិច្ចពិភពលោកងើបឡើងពីវិបត្តិហិរញ្ញវត្ថុសកលកាលពីទសវត្សរ៍ឆ្នាំ២០១០ ។ ធនាគារពិភពលោកបង្ហាញក្តីព្រួយបារម្ភថា ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើន (មិនរាប់ចិន និង ឥណ្ឌា) នឹងកាន់តែមានគម្លាតជាមួយនឹងប្រទេសអ្នកមាន។ ទន្ទឹមនឹងនេះ ធនាគារពិភពលោកក៏បានសន្យាជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ណាមួយដែលកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចដែលរងគ្រោះពីជម្លោះមជ្ឈិមបូព៌ាផងដែរ ជាមួយនឹងការ​ត្រៀម​កញ្ចប់ថវិកា​ចំនួន ៦០ ពាន់​លាន​ដុល្លារ​ដើម្បី​ជួយសង្គ្រោះ ប៉ុន្តែ ប្រសិនបើជម្លោះនៅតែបន្ត ស្ថាប័នមួយនេះអាចបង្កើនការគាំទ្ររហូតដល់ ១០០ ពាន់លានដុល្លារ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ថាមពល​ស្អាត​អាច​កាត់​ថ្លៃ​ដើម​ផលិតកម្ម ​១០​-​២០​%​ ​និង​ជំរុញ​ការ​ប្រកួតប្រជែង​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ការ​ប្រើប្រាស់​ថាមពល​ស្អាត​អាច​កាត់បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម​ពី​ ​១០​ ​ទៅ​ ​២០​ ​ភាគរយ ​និង​ជួយ​ពង្រឹង​ភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​កម្ពុជា ​ជា​ពិសេស​ក្នុង​វិស័យ​កាត់​ដេរ​ ​សម្លៀកបំពាក់​ ​វាយនភណ្ឌ​ ​ស្បែកជើង​ ​និង​ការ​កែច្នៃ​ផលិតផល​កសិកម្ម​

ហ្វីលីពីនប្រដេញចិន ក្លាយជាទីផ្សារធំសម្រាប់អង្ករខ្មែរ ខណៈការនាំចេញ ៨ខែឈានដល់ជាង ១២ ម៉ឺនតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

ទីផ្សារហ្វីលីពីនកំពុងឡើងមកប្រដេញទីផ្សារចិន ក្នុងការនាំចូលអង្ករពីកម្ពុជា ជាក់ស្តែង កម្ពុជាបាននាំចេញអង្ករទៅប្រទេសនេះចំនួន ១២២,១០២តោន ក្នុងរយៈពេល ៨ខែឆ្នាំ២០២៦

ចិនជំរុញការកែលម្អប្រព័ន្ធសុខាភិបាល ឱ្យមានគុណភាពខ្ពស់ និងកាន់តែជិតប្រជាជន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/09/2026

ចិននឹងពន្លឿនការកសាង និងកែលម្អប្រព័ន្ធថែទាំសុខភាព និងវេជ្ជសាស្ត្រ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយផ្តោតលើការផ្តល់សេវាដែលមានគុណភាពខ្ពស់ ប្រសិទ្ធភាព និងកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជននៅជិតទីកន្លែងរស់នៅ

ក្រសួងការងារ លើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនល្បឿនក្នុងការចូលរួមអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

(ភ្នំពេញ)៖ ក្រសួងការងារ បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនល្បឿនក្នុងការចូលរួមអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារការងារ និងសម្រេចគោលដៅថាមពលស្អាតឆ្នាំ២០៣០។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទជំនាញថាមពលស្អាត៖ “ការកសាងកម្លាំងពលកម្មជំនាញថាមពលស្អាតដែលត្រៀមខ្លួនសម្រាប់អនាគតនៅកម្ពុជា” នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La Phnom Penh។ សន្និសីទដែលមានការអញ្ជើញចូលរួមពីតំណាងរាជរដ្ឋាភិបាល

​រដ្ឋាភិបាល​អនុញ្ញាតឱ្យកែប្រែអតីតព្រលានយន្តហោះ​ភ្នំពេញ​ទៅជា​សួនលំហែ ខណៈក្នុងមួយឆ្នាំរដ្ឋចំណាយថវិកា​ជាង​ ៤លានដុល្លារ​អាម៉េរិកលើការថែទាំ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/09/2026

ភ្នំពេញ ៖ នៅទីបំផុត​ ប្រមុខរាជរដ្ឋាភិបាល​បាន​ប្រកាស​អនុញ្ញាតឱ្យ​អាជ្ញា​ធរ​រាជធានីភ្នំពេញ រៀបចំ​ទីតាំង​អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ ជា​សួន​ច្បារ​សម្រាប់ពលរដ្ឋ​លំហែ​ ខណៈអស់រយៈពេលជាង​១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានចំណាយថវិកា​ប្រមាណជាង​៤លានដុល្លារអាម៉េរិកលើ​ការថែទាំ ។ យោងតាមប្រសាសន៍សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធបើក​ឱ្យប្រើប្រាស់​មន្ទីរពេទ្យហ្លួង​ម៉ែ កាលពីព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា អតីតព្រលានយន្តអន្តរជាតិ​-ភ្នំពេញ

កាណាដា នាំទំនិញទៅកាន់ទីផ្សារចិន​ កើនឡើង ៣០% ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២៩ ឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

ត្រឹមរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ការនាំចេញពីកាណាដាទៅចិនកើនឡើង ៣០ ភាគរយកើនដល់ ២១.៧៤ ពាន់លានដុល្លារកាណាដា (ប្រហែល ១៥,៦ ដុល្លារអាម៉េរិក) ដែលជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ២៩ ឆ្នាំ

រដ្ឋមន្ត្រីទេសចរណ៍ ៖ សវនកម្មសមិទ្ធកម្ម មានសារៈសំខាន់ក្នុងការកែលម្អប្រព័ន្ធការងារ ពង្រឹងវិន័យរដ្ឋបាល លើកកម្ពស់គុណភាពសេវាសាធារណៈ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានលើកឡើងថា​ «សវនកម្មសមិទ្ធកម្ម មានសារៈសំខាន់ក្នុងការកែលម្អប្រព័ន្ធការងារ ពង្រឹងវិន័យរដ្ឋបាល លើកកម្ពស់គុណភាពសេវាសាធារណៈ និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើស្ថាប័នរដ្ឋ»។ ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ការណែនាំ សវនកម្មសមិទ្ធកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ»នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងទេសចរណ៍។ ថ្លែងក្នុងអង្គពិធី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា

កម្ពុជាត្រូវការកម្លាំងពលកម្មរាប់ពាន់នាក់ ដើម្បីសម្រេចគោលដៅថាមពលស្អាត

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/09/2026

កម្ពុជាចាំបាច់ត្រូវបណ្តុះបណ្តាលបុគ្គលិកផ្នែកថាមពលពន្លឺព្រះអាទិត្យជាង ១១.០០០ នាក់ជារៀងរាល់ឆ្នាំ និងបុគ្គលិកផ្នែកប្រសិទ្ធភាពថាមពលរាប់ពាន់នាក់ទៀត ដើម្បីសម្រេចគោលដៅថាមពលកកើតឡើងវិញសម្រាប់ឆ្នាំ ២០៣០។

ចិន​ត្រៀម​ដោះស្រាយ​កង្វល់​ឱនភាព​ពាណិជ្ជកម្ម ១១២ ពាន់​លាន​ដុល្លារ​ជាមួយ​ឥណ្ឌា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/09/2026

ប្រទេស​ចិន​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ឥណ្ឌា ​និង​ចូលរួម​ដោះស្រាយ​កង្វល់​ពាណិជ្ជកម្ម​របស់​ទីក្រុង​ញូវដេលី ​ស្រប​ពេល​ឱនភាព​ពាណិជ្ជកម្ម​របស់​ឥណ្ឌា​ជាមួយ​ចិន​បាន​កើន​លើស ១១២ ពាន់​លាន​ដុល្លារ​ក្នុង​តួលេខ​ប្រចាំ​ឆ្នាំ​នា​ពេល​ថ្មី​ៗ​នេះ

អាម៉េរិកខាតបង់ប្រាក់ ៣៨ ពាន់លានដុល្លារ លើសង្គ្រាមជាមួយអ៊ីរ៉ង់ គិតត្រឹមខែសីហា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

ក្រសួងការពារជាតិអាម៉េរិកបានខាតបង់ប្រាក់ប្រមាណ ៣៨ ពាន់លានដុល្លារ លើសង្គ្រាមជាមួយអ៊ីរ៉ង់ គិតត្រឹមថ្ងៃទី១ ខែសីហា ហើយការចំណាយអាចកើនឡើងបន្ថែម ប្រសិនបើជម្លោះបន្តអូសបន្លាយ


Leave a Reply

Your email address will not be published.Required fields are marked *