ភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ច ក៏ដូចជាអ្នកជំនួញផ្នែកដំណាំកៅស៊ូនៅកម្ពុជាបានបង្ហាញពីភាពសុទិដ្ឋិនិយមថា តម្រូវការទីផ្សារកៅស៊ូ រួមជាមួយនឹងតម្លៃអាចនឹងកើនឡើងជាងពេលបច្ចុប្បន្នបន្ទាប់ពីបណ្តារោងចក្រផលិតសម្បកកងឡានខ្នាតធំរបស់ចិន ក៏ដូចជាមកពីបណ្តាប្រទេសផ្សេងទៀតបង្ហាញវត្តមាន និងសកម្មភាពនៅក្នុងប្រទេសកម្ពុជានៅពេលដ៏ខ្លីខាងមុខនេះ។

ជាទូទៅមានការលើកឡើងថា កម្ពុជាគឺជាប្រទេសមួយស្ថិតនៅក្នុងចំណោមបណ្តាប្រទេសផ្សេងទៀតនៅតំបន់អាស៊ីដែលដាំដំណាំកៅស៊ូ ប៉ុន្តែហាក់នៅតែជាមិនទាន់មានតម្រូវការទីផ្សារក្នុងស្រុកធំធេង និងច្បាស់លាស់ក្នុងការទទួលទិញកៅស៊ូពីសហគ្រាស ឬពីគ្រួសារនៅឡើយ ដោយភាគច្រើនកៅស៊ូដែលប្រមូលបានត្រូវនាំចេញទៅកាន់ទីផ្សារប្រទេសជិតខាង។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមើលឃើញថា ភាពល្អប្រសើរនៃទីផ្សារកៅស៊ូក្នុងស្រុកនឹងកើតមានឡើងបន្ទាប់ពីរោងចក្រផលិតសម្បកកងឡានខ្នាតធំរបស់អន្តរជាតិ ជាពិសេសមកពីប្រទេសចិនចាប់ផ្តើមដំណើរការដូចការគ្រោងទុក។

លោកឧកញ៉ាបានមានប្រសាសន៍ថា ៖
«តម្លៃកៅស៊ូបច្ចុប្បន្ននៅថេរគ្រាន់បើ តែការប្រមូលទិញក្នុងស្រុកនៅមិនទាន់មាននៅឡើយ ! តែយ៉ាងណា ខ្ញុំសង្ឃឹមថាក្រោយរោងចក្រនេះដំណើរការ នឹងមានការប្រមូលទិញកៅស៊ូក្នុងស្រុក កៅស៊ូគ្រួសារ ក៏ដូចជាកៅស៊ូពីក្រុមហ៊ុនកែច្នៃផងដែរ ដែលនាំឲ្យយើងមានទីផ្សារថែមទៀត»
លោកឧកញ៉ាបានសង្កត់ធ្ងន់ថា កម្ពុជាក៏មានផងដែរនូវច្បាប់វិនិយោគថ្មីដែលសំដៅបង្កើតឲ្យមានតំណភ្ជាប់សហគ្រាសធុនតូច និងមធ្យម ទៅកាន់រោងចក្រកែច្នៃនាំចេញ ដោយសម្រួលទៅដល់វិនិយោគិនតាមរយៈការលើកលែងអាករលើតម្លៃបន្ថែម (VAT) ១០%។ នេះជាការលើកទឹកចិត្តទៅដល់ក្រុមហ៊ុនកែច្នៃឲ្យទទួលទិញវត្ថុធាតុដើមដែលមាននៅក្នុងស្រុកស្រាប់ ជួយទៅដល់សេដ្ឋកិច្ចកសិករក្នុងស្រុក ព្រមទាំងកាត់បន្ថយការនាំចូលវត្ថុធាតុដើមពីបរទេស ដោយត្រូវឆ្លងកាត់ពន្ធនាំចូល។

យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូដែលចេញកាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅនេះបានឲ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០២១នេះ កម្ពុជារកចំណូលបានជាង ៣៨០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ដែលចំនួននេះមានការកើនឡើង ៨% បើធៀបនឹងរយៈពេលដដែលនៃឆ្នាំមុន ប៉ុន្តែចំណូលទាំងនោះសុទ្ធសឹងបានពីការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
គួរបញ្ជាក់ថា ក្រុមហ៊ុនយក្សរបស់ចិនមួយឈ្មោះថា Jiangsu General Science បានជ្រើសរើសមកដាក់ទីតាំងរោងចក្រផលិតកង់រថយន្ដនៅកម្ពុជាជាមួយទុនប្រមាណ ២០០លានដុល្លារ និងលទ្ធភាពផលិតកង់ឡានបាន ៦លានឯកតាក្នុងមួយឆ្នាំ គិតជាចំណូលប្រចាំឆ្នាំប្រមាណ ២៥លានដុល្លា៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋាភិបាលខាតបង់ប្រាក់ចំណូលជាង ៣០០លានដុល្លារហើយ ដើម្បីទប់ស្កាត់ការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 07/09/2026
ក្នុងរយៈពេលប្រមាណជិតកន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខាតបង់ថវិកាប្រមាណ ២៥០លានដុល្លារហើយក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

មេដឹកនាំប៊ុលហ្គារី ៖ អឺរ៉ុបអាចរស់បានដោយគ្មានរុស្ស៊ី គ្រាន់តែលំបាកខ្លាំងបើធ្វើសត្រូវជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/09/2026
បើទោះបីជាគ្មានរុស្ស៊ី ក៏អឺរ៉ុបអាចរស់នៅបានដែរ គ្រាន់តែមិនអាចឈរជើងបានយូរអង្វែងប៉ុណ្ណោះប្រសិនបើជ្រើសរើសធ្វើជាសត្រូវជាមួយរុស្ស៊ី

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content