តោះ ! មកដឹងពីភាពចាំបាច់នៃការជំរុញឲ្យប្រើប្រាស់ប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចជាតិ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដូច្នេះធនាគារជាតិនៃកម្ពុជា ធនាគារឯកជន និងគ្រឹះស្ថានហិរញ្ញវត្ថុនានាបានរួមគ្នាលើកកម្ពស់ប្រើប្រាស់ប្រាក់រៀលឱ្យចរាចរកាន់តែទូលំទូលាយក្នុងសេដ្ឋកិច្ច និងសង្គមជាតិ ហើយតាមរយៈធនាគារឯកជន និងគ្រឹះស្ថានហិរញ្ញវត្ថុ ការផ្តល់កម្ចី និងការទូទាត់ជាប្រាក់រៀលត្រូវបានលើកទឹកចិត្តខ្ពស់ ដើម្បីរួមចំណែកជំរុញការប្រើប្រាស់ប្រាក់រៀលឲ្យបានកាន់តែច្រើន។

ការប្រើប្រាស់ប្រាក់រៀលគឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះប្រាក់រៀលបានជួយលើកស្ទួយអត្តសញ្ញាណជាតិ។ ប្រាក់រៀលកសាងជំនឿទុកចិត្ត ជំរុញសាមគ្គីភាព និងបណ្តុះការបង្រួបបង្រួម និងស្មារតីជាតិនិយមនៅក្នុងប្រទេស។ ក្នុងន័យសេដ្ឋកិច្ច ការចរាចរប្រាក់រៀលកាន់តែច្រើននឹងជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ។ ធនាគារជាតិនៃកម្ពុជានឹងមានលទ្ធភាពកាន់តែច្រើនក្នុងការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ដោយសារការផ្គត់ផ្គង់រូបិយវត្ថុមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងផលិតកម្ម និងអត្រាអ្នកមានការងារ។

ការពឹងផ្អែកលើការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកបណ្តាលឱ្យកម្ពុជាងាយទទួលរងការប៉ះទង្គិចពីសេដ្ឋកិច្ចសហរដ្ឋអាមេរិក។ ប្រសិនបើប្រាក់រៀលជារូបិយវត្ថុចម្បង ធនាគារកណ្តាលអាចដើរតួនាទីជាអ្នកឱ្យខ្ចីចុងក្រោយ។ ម្យ៉ាងវិញទៀត ការប្រើប្រាស់ប្រាក់រៀល ក៏នឹងជួយឲ្យរដ្ឋាភិបាលទទួលបានប្រាក់ចំណេញក្នុងការបោះផ្សាយរូបិយវត្ថុផងដែរ។ លើសពីនេះ ប្រសិនបើប្រាក់រៀលតែមួយមុខត្រូវបានប្រើប្រាស់ក្នុងទីផ្សារ តម្លៃប្រតិបត្តិការក្នុងការប្តូរប្រាក់នឹងត្រូវបានកាត់បន្ថយ។

ជាមួយគ្នានេះដែរ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ប្រាក់រៀលត្រូវបានបង្កើនតួនាទីជាលំដាប់នៅក្នុងសេដ្ឋកិច្ច និងសង្គម ប្រកបដោយនិរន្តរភាព និងជំនឿទុកចិត្ត ដែលបម្រើផលប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ និងសេដ្ឋកិច្ចជាតិទាំងមូល។ កន្លងមក ដើម្បីបង្កើនការយល់ដឹង និងលើកកម្ពស់គុណតម្លៃរបស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា ក៏បានផ្សព្វផ្សាយអំពីរបៀបនៃការទុកដាក់ និងប្រើប្រាស់ប្រាក់រៀល តាយរយៈវីដេអូខ្លីៗ និងឯកសារអប់រំផ្សេងៗ។

លើសពីនេះទៅទៀត គេសង្កេតឃើញថា បច្ចុប្បន្ន ស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូជាច្រើនបាន និងកំពុងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (ដែលគេស្គាល់ Fintech) ដើម្បីសម្រួលដល់ការទូទាត់របស់ប្រជាជនតាមរយៈប្រព័ន្ធ QR Code ពិសេសការទូទាត់ជាប្រាក់រៀល ដើម្បីលើកកម្ពស់រូបិយវត្ថុក្នុងស្រុក។ ជាពិសេស កាលពីថ្មីៗនេះ ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការប្រ័ព័ន្ធ KHQR Code ដែលជាកូតស្តង់ដាររួម (EMV) ដែលអាចឱ្យកម្មវិធីទូរស័ព្ទរបស់សមាជិក (បច្ចុប្បន្ន ៣៧គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ) អាចស្កេន KHQR និងធ្វើការទូទាត់ប្រាក់បាន ពិសេសការទូទាត់ជាប្រាក់រៀលត្រូវបានលើកទឹកចិត្ត ។ កម្មវិធីទូរស័ព្ទរបស់គ្រឹះស្ថានជាសមាជិកបាគងនីមួយៗក៏មានស្តង់ដារ KHQR ដែរ ព្រមទាំងអាចស្កេនទូទាត់គ្នាទៅវិញទៅមកបានផងដែរ។  ទោះជាយ៉ាងនេះក្តី ប្រាក់ដុល្លារនៅតែទទួលបានការពេញនិយម និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ស្ទើរគ្រប់សកម្មភាពជំនួញ ជាពិសេស ប្រតិបត្តិការដែលមានទំហំទឹកប្រាក់ធំ និងនៅតាមទីប្រជុំជន ហើយផ្អែកតាមការស្ទាបស្ទង់មតិមួយចំនួនបានបង្ហាញថា ប្រាក់រៀលជាតិត្រូវបានប្រើប្រាស់យ៉ាងសកម្មនៅតាមទីជនបទ និងក្នុងប្រតិបត្តិការដែលមានទំហំទឹកប្រាក់តូច សម្រាប់ជាមធ្យោបាយទូទាត់ សន្សំ និងផ្តល់ឥណទាន ខណៈដែលតម្រូវការប្រាក់រៀលមានការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលពីរទស្សវត្សរ៍ចុងក្រោយនេះ និងកំពុងបន្តកើនឡើងបន្ថែមទៀត៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/10/2026

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន​ មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

JI​CA ​​ជំរុញ​ឱ្យ​កម្ពុជាបន្ត​​ពង្រឹង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 30/10/2026

វិទ្យាស្ថាន​ស្រាវជ្រាវ​ JI​CA Ogata ​បាន​ជំរុញ​ឱ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ផ្លាស់ប្តូរ​ទិសដៅ​ពី​ការ​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ ​មក​ផ្តោត​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​និង​ចីរភាព​ ​ព្រមទាំង​ពង្រឹង​វិធានការ​ការពារ​អ្នក​ប្រើប្រាស់​កម្ចី​ ​ខណៈ​ក្តី​បារម្ភ​អំពី​បំណុល​លើស​លុប ​និង​ការ​ខ្ចី​ប្រាក់​ច្រើន​ស្ថាប័ន​នៅតែ​ជា​បញ្ហា​ប្រឈម​

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

គម្រោង​ ៥​១១ ​ចាក់​បញ្ចូល​ទុន ​​៨​,​៥ ​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​រយៈពេល​ជិត​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ ​បាន​សម្រេច​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​គម្រោង​វិនិយោគ​សរុប​ចំនួន​ ៥១១ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ ៨​,​៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​ជំរុញ​ការ​អប់រំ​ឌីជីថល​ ខណៈ​រោងចក្រ​ថេប្លេត​តម្លៃ​ ១០០ ​លាន​ដុល្លារ​ត្រៀម​ដំណើរការ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/10/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​គ្រោង​ពង្រីក​ការ​សិក្សា​ឌីជីថល​ដល់​សាលា​បឋមសិក្សា​ប្រមាណ ៧​,​០០០​ ​សាលា​ទូទាំង​ប្រទេស ​ស្រប​ពេល​ក្រុមហ៊ុន​ KH ​Haitech ​កំពុង​ពន្លឿន​ការ​សាងសង់​រោងចក្រ​ដំឡើង​ថេប្លេត (tablet) ​នៅ​រាជធានី​ភ្នំពេញ​ ​ក្រោម​ទុន​វិនិយោគ​សរុប​ ១០០ ​លាន​ដុល្លារ