ការត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ ២០២២ បានបង្ហាញថា អង្គភាពថវិកាកំពុងផ្លាស់ប្តូរឆ្ពោះទៅរកការទទួលខុសត្រូវ

ភ្នំពេញ ៖ ការត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ ២០២២ បានបង្ហាញថា អង្គភាពថវិកាក្រោមឱវាទ និងក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងធ្វើការផ្លាស់ប្តូរដើម្បីឆ្ពោះទៅការទទួលខុសត្រូវ ខណៈការដាក់ឱ្យអនុវត្តនីតិវិធីចំណាយតាមប្រព័ន្ធ FMIS ទាំងស្រុង ជាចំណុចរបត់ថ្មីនៃការអនុវត្តថវិកានៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារគ្រប់គ្រងគម្រោង FMIS អាចដកពិសោធន៍ សម្រាប់ការពង្រីកវិសាលភាពទៅក្រសួង-ស្ថាប័នដទៃ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីសប្ដាហ៍កន្លងទៅបានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដើម្បីពិភាក្សាលើ “របាយការណ៍ត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ២០២២” របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមាន ការចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំអង្គភាពនានាៗ ក្រោមឱវាទ និងក្រោមអាណា ព្យាបាលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ដែលបានចេញផ្សាយកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា កិច្ចប្រជុំបានរៀបចំឡើងដើម្បីពិភាក្សាលើលទ្ធផលនៃការតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកា ដែលអង្គភាពក្រោមឱវាទ និងក្រោមអាណាព្យាបាលរបស់ក្រសួងសម្រេចបានក្នុងឆ្នាំ ២០២២ ដោយពិនិត្យលើទិដ្ឋភាព ហិរញ្ញវត្ថុ, ទិដ្ឋភាពសមិទ្ធកម្ម, អនុលោមតាមលិខិតបទដ្ឋានពាក់ព័ន្ធនឹងការអនុវត្តថវិកាកម្មវិធី និងថវិកាសមិទ្ធកម្ម, ព្រមទាំងកំណត់បញ្ហាប្រឈម និងវិធានការដោះស្រាយ ដើម្បីជំរុញការអនុវត្តការងារនៅឆ្នាំបន្តបន្ទាប់ឱ្យសម្រេចបានតាមគោលដៅដែលបានដាក់ចេញ ដូចដែលក្រសួងបានរៀបចំជារៀងរាល់ឆ្នាំ ចាប់ពីការិយបរិច្ឆេទថវិកាឆ្នាំ ២០១៥ មក។

ជាមួយគ្នានេះ កិច្ចប្រជុំពិនិត្យផងដែរនូវបទពិសោធន៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការអនុវត្តនីតិវិធី ចំណាយតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Financial Management Information System – FMIS) ទាំងស្រុង ក្នុងខណៈដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាក្រសួងមួយ ក្នុងចំណោមក្រសួងចំនួនពីរ ដែលត្រូវបានដាក់ឱ្យអនុវត្តនីតិវិធីចំណាយតាមប្រព័ន្ធ FMIS ទាំងស្រុង កាលពីថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២២ កន្លងទៅ។

សម្រាប់ទិដ្ឋភាពហិរញ្ញវត្ថុ ឆ្នាំ ២០២២ នេះ, ក្នុងអំឡុងពេលដែលប្រទេសកម្ពុជានៅបន្តរងផលប៉ះពាល់ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ និងស្ថានភាពនយោបាយ និងសេដ្ឋកិច្ចសកល ការប្រមូលចំណូលរបស់ក្រសួងជារួម (ដោយមិនបូកចំណូលពន្ធដារថ្នាក់ក្រោមជាតិ) សម្រេចបានលទ្ធផលល្អគួរកត់សម្គាល់ ក្នុងទំហំ ២៨,៨ ទ្រីលាន៛ ស្មើនឹង ៩៩,១% ធៀបច្បាប់ ( លទ្ធផលប្រចាំឆ្នាំ២០២១ សម្រេចបាន ៩៨,៥% ធៀបច្បាប់) ក្នុងនោះ ថ្នាក់កណ្ដាល សម្រេចបាន ២៨,៧៧ ទ្រីលាន៛ ស្មើនឹង ៩៩,១% ធៀបច្បាប់ រីឯថ្នាក់មូលដ្ឋានសម្រេចបាន ៦៣៣,៥ លាន៛ ស្មើនឹង ១៥៧,៦% ធៀបច្បាប់ ។

ចំណូលសារពើពន្ធ ដែលប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ សម្រេចបានលើសផែនការ ក្នុងរង្វង់ ១១១,៥% ធៀបច្បាប់ (គយនិងរដ្ឋាករ ១០៤,៩%, ពន្ធដារថ្នាក់ជាតិ ១១៧,៥% និងពន្ធដារថ្នាក់ក្រោមជាតិ ១២៤,៦%)។ ដោយឡែក ចំណូលប្រមូលបានសរុបរបស់ក្រសួងទាបជាងផែនការបន្តិច ដោយសារចំណូលមិនមែនសារពើពន្ធ និងចំណូលមូលធន ប្រមូលបានទាបជាងច្បាប់កំណត់ ត្រឹម ៨២,២% និង ៧១,៣% ធៀបច្បាប់រៀងគ្នា។

សម្រាប់ការអនុវត្តចំណាយប្រចាំឆ្នាំ ២០២២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានប្រមាណ 96,0% នៃឥណទានថ្មី (តួលេខធានាចំណាយ) និងប្រមាណ 89,7% នៃឥណទានថ្មី (តួលេខអាណត្តិទូទាត់)។

សម្រាប់សមិទ្ធកម្មប្រចាំឆ្នាំ ២០២២, ជារួម សម្រេចបានពិន្ទុប្រមាណ 94/100 ធៀបនឹងគោលដៅស្ទូចនាករ កម្រិតអនុកម្មវិធីដែលបានកំណត់ក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ក្នុងនោះ គោលបំណងគោលនយោបាយទី ១ សម្រេច បានក្នុងរង្វង់ 93/100 និងគោលបំណងគោលនយោបាយទី ២ សម្រេចបានក្នុងរង្វង់ 95/100 រីឯសមិទ្ធកម្មគ្រប់អង្គភាព ថវិកាសម្រេចបានប្រសើរ ចាប់ពី 85/100ឡើងទៅ។ បើពិនិត្យមើលស្ថានភាពគោលដៅស្ទូចនាករ កម្រិតអនុកម្មវិធី ឃើញថាក្នុងចំណោម គោលដៅស្ទូចនាករសរុបចំនួន 211, សម្រេចស្ថាពរបានចំនួន 171 និងសម្រេចមិនបានពេញលេញ ប៉ុន្តែមានវឌ្ឍនភាពបង្គួរ ចំនួន 40។

ជារួម ការត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ ២០២២ បានបង្ហាញថា អង្គភាពថវិកាក្រោមឱវាទ និងក្រោមអាណា ព្យាបាលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងធ្វើការផ្លាស់ប្តូរដើម្បីឆ្ពោះទៅការទទួលខុសត្រូវចំពោះសមិទ្ធកម្ម ។ ការចាប់ផ្តើមអនុវត្តសូចនាករសមិទ្ធកម្មគន្លឹះជាវិញ្ញាសាថ្មីសម្រាប់គ្រប់អង្គភាព។ ដោយឡែក, នីតិវិធីចំណាយថ្មី នៅតែជាកម្មវត្ថុនៃការកែលម្អដើម្បីភាពទាន់ពេល និងគណនេយ្យភាព។ ទន្ទឹមនេះ, ការដាក់ឱ្យអនុវត្តនីតិវិធីចំណាយតាមប្រព័ន្ធ FMIS ទាំងស្រុង ជាចំណុចរបត់ថ្មី នៃការអនុវត្តថវិកានៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលអគ្គនាយកដ្ឋានជំនាញ និងក្រុមការងារគ្រប់គ្រងគម្រោង FMIS អាចដកពិសោធន៍ សម្រាប់ការពង្រីកវិសាលភាពទៅក្រសួង ស្ថាប័នដទៃ។ លទ្ធផលនៃការត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ ២០២២នេះ បានបង្ហាញអំពីការបន្តកសាងភាពជាគំរូ ក្នុងការអនុវត្តថវិកាកម្មវិធី ស្របតាមទិសដៅកំណត់ដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបង្ហាញពី ការត្រៀមលក្ខណៈបានសមស្រប សម្រាប់ការអនុវត្តថវិកាសមិទ្ធកម្មនៅឆ្នាំ ២០២៣៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

NBC​៖​ ​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៣,៩​% ​ក្នុង​ឆ្នាំ​២០២៦​ ​និង​ ​៥​% ​ក្នុង​ឆ្នាំ​២០២៧​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​អត្រា ​៣,៩​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦​ ​មុនពេល​រំពឹង​ថា​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧​ ​បើ​ទោះបី​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​បញ្ហា​ប្រឈម​ខាងក្នុង​ក៏ដោយ

ស្វែងយល់​បន្ថែម​ពី​ «ពន្ធលើចំណេញមូល​ធន» ដែលកម្ពុជានឹង​ផ្ដើមអនុវត្តន៍ចាប់ពីដើមឆ្នាំ២០២៧​ តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ពន្ធលើ​ចំណេញ​មូល​ធន ​ជា​ប្រភេទពន្ធលើ​ប្រាក់ចំណេញដែល​រូបវន្ត​បុគ្គល ឬនីតិបុគ្គល​ ទទួលបានពីការលក់​ ផ្ទេរទ្រព្យសកម្មមូល​ធន​ផ្សេងៗ ដូចជា អចលនទ្រព្យ កិច្ច​សន្យា​ភតិសន្យា​(ជួល ) ទ្រព្យវិនិយោគ​ កម្មសិទ្ធិ​បញ្ញា កេរ្តិ៍ឈ្មោះអាជីវកម្ម និង​រូបិយវត្ថុ​បរទេស ជាដើម

កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ​គយ​ថ្មី​ ​១០​ ​ភាគរយ​ ​សម្រាប់​ការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា

ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និង​យកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​អំពាវនាវ​ដល់​អាជ្ញាធរ​នៅជាប់​ព្រំដែន​ ​ទប់ស្កាត់​ការ​នាំចូល​កង្កែប​សាច់​ពី​ប្រទេស​វៀតណាម ​ខណៈ​​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាប់​គ្នា​ៗ​ ​ពោលគឺ​នៅ​ត្រឹម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

​AMRO​ ​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​% ​នៅក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ +​៣​ ​(​AMRO​) ​សប្តាហ៍​នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំ​ត្រីមាស ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៃ​របាយការណ៍​ស្តីអំពី​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក​បី ​(​AREO​) ​ដោយ​បាន​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី ​(​ASEAN​+​3​)​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ២០២៦ ​នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ