Genki Sushi បើកសាខាថ្មីនៅផ្សារទំនើប អ៊ីអន ម៉ល ទី ១ និងនាំអាហារស៊ូស៊ី Kaiten ដ៏ល្បី​របស់ជប៉ុនសម្រាប់​ប្រជាជនកម្ពុជា​

ភ្នំពេញ ៖ ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៦ Genki Sushi បានប្រកាសបើកសាខាថ្មីរបស់ខ្លួននៅផ្សារទំនើប អ៊ីអន ម៉ល ទី ១ ក្នុងរាជធានីភ្នំពេញ ដែលធ្វើឱ្យប្រជាជនកម្ពុជាកាន់តែមានភាពងាយស្រួលក្នុងការទទួលបានអាហារស៊ូស៊ី​ដ៏ពេញនិយមពី​ភោជនីយដ្ឋាន Genki Sushi នេះ​។

ភោជនីយដ្ឋាន Genki Sushi សាខាថ្មីទី ៥ ដែលស្ថិតនៅជាន់ទីពីរនៃផ្សារទំនើបអ៊ីអនម៉លទី ១ នេះ ជាទីតាំង​ងាយស្រួលសម្រាប់ប្រជាពលរដ្ឋកម្ពុជាបានទទួលទានអាហារជប៉ុនដ៏មានឱជារស​ ក្នុងបរិយាកាសជាទី​មនោរម្យ និងសប្បាយ​រីករាយ ។ ការបើកសាខាថ្មីនៃភោជនីយដ្ឋាន Genki Sushi គឺជាការឆ្លុះបញ្ចាំងពីស្មារតីនៃការបង្កើតបរិយាកាសរីករាយ និងបង្កើនភាពកក់ក្តៅពីភោជនីយដ្ឋាននេះ​ សម្រាប់ក្រុមគ្រួសារប្រជាពលរដ្ឋ​ខ្មែរ និង​អ្នកធ្វើការ​ ក៏ដូចជាយុវជននានា​ ដែលនិយមចូលចិត្តពិសាអាហារជប៉ុនជាប្រចាំ និងការជួបជុំ។ ផ្សារទំនើបអ៊ីអនម៉លទី ១ ជាទី​កន្លែងពេញនិយមរបស់បងប្អូននៅរាជធានីភ្នំពេញ និងអ្នកនិយមចូលចិត្តដើរទិញទំនិញនានា  ដូច្នេះ ភោជនីយដ្ឋាន​ Genki Sushi រំពឹងថានឹងទាក់ទាញអតិថិជនច្រើន​មកទទួលទានអាហារក្នុងភោជនីយដ្ឋាន។

ភោជនីយដ្ឋាន Genki Sushi បង្កើតឡើងនៅប្រទេសជប៉ុនក្នុងឆ្នាំ១៩៦៨ ហើយបានពង្រីកខ្លួនក្លាយ​ជាម៉ាកយីហោលំដាប់ពិភពលោក ដោយ​មានហាងចំនួន ៤២៣ ទីតាំង កំពុង​បម្រើអតិថិជននៅតំបន់​អាស៊ី មជ្ឈិមបូព៌ា អូស្ត្រាលី និងសហរដ្ឋអាមេរិក។ ម៉ាកយីហោភោជនីយដ្ឋាន Genki Sushi នេះ ត្រូវបានបង្កើតឡើងដោយផ្អែកលើគុណតម្លៃស្នូល ដែលផ្តល់ជូននូវអាហារស្រស់ៗដែល​មានគុណភាពល្អ ភាពស្និទ្ធស្នាលសម្រាប់ក្រុមគ្រួសារ និងតម្លៃសមរម្យ ដែលធានាថាប្រជាជនខ្មែរគ្រប់ៗគ្នា​អាចទទួលទានអាហារស៊ូស៊ីដ៏ឈ្ងុយឆ្ងាញ់បាន ។

ម្ហូបអាហារនៅភោជនីយដ្ឋាន Genki Sushi ចម្អិ​នឡើងដោយផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើគុណភាពគ្រឿងផ្សំ និងស្តង់ដារម្ហូបអាហារជប៉ុនពិតៗ ស្របតាមបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ជូននូវម្ហូបអាហារប្រកបដោយគុណភាពខ្ពស់ និង​បង្កើនទំនុកចិត្តរបស់អតិថិជន។ គ្រឿងផ្សំសំខាន់ៗត្រូវបាននាំចូលពីប្រទេសជប៉ុន រួមមាន៖ ទឹកខ្មេះអង្ករស៊ូស៊ី ដើម្បីរក្សារសជាតិដើម​របស់គ្រប់មុខ​ម្ហូប​អាហារ។ នៅភោជនីយដ្ឋាន Genki Sushi មានផ្ដល់នូវ​មុខម្ហូបចម្រុះ ជាពិសេសសម្រាប់​អតិថិជន​ដែល​កាន់តែ​គិតគូរពីសុខភាព ហើយ​ចង់ទទួលទានអាហារ​ឲ្យបានច្រើនមុខផង និងទទួលបានទាំងភាពរីករាយ​ផង ។

លោកស្រី Patricia Tan នាយកប្រតិបត្តិក្រុមហ៊ុន ខេ ខនសិប (ខាមបូឌា) (K CONCEPTS (CAMBODIA) CO., LTD.) មានប្រសាសន៍ថា ៖

«ការបើកសាខាថ្មីនៅផ្សារទំនើបអ៊ីអនម៉លទី ១ នេះ​ គឺឆ្លុះបញ្ចាំងពីការបន្តយកចិត្តទុកដាក់លើគុណភាព ការជឿទុកចិត្ត​ និង​​អតិថិជន។ នៅភោជនីយដ្ឋាន “Genki Sushi អតិថិជននឹងបានទទួលអាហារស៊ូស៊ីស្រស់ៗ និងមានគុណភាព ក្នុងបរិយាកាសជាទីមេត្រីសម្រាប់ក្រុមគ្រួសារ។ យើងខ្ញុំ​ចង់​ធ្វើឱ្យអតិថិជនទាំងអស់ដែលមកទទួលទានអាហារនៅភោជនីយដ្ឋាន “Genki Sushi ទទួលបាននូវអារម្មណ៍ស្រស់ស្រាយ រីករាយ  និង​ការចងចាំ មិនថាអតិថិជន​មកទទួលទានអាហារជាមួយក្រុមគ្រួសារ មិត្តរួមការងារ ឬមិត្តភក្តិនោះទេ»។

ភោជនីយដ្ឋាន Genki Sushi នៅប្រទេសកម្ពុជា ត្រូវបានដំណើរការដោយក្រុមហ៊ុន ខេ ខនសិប (ខាមបូឌា) (K CONCEPTS (CAMBODIA) CO., LTD.) ដែលជាដៃគូទទួលសិទ្ធិបន្ត​ក្នុងការដំណើការម៉ាកយីហោលំដាប់ពិភពលោកនេះ។ ភោជនីយដ្ឋាន Genki Sushi សាខាអ៊ីអនម៉លទី ១ គឺជាសាខាមួយទៀតរបស់​ភោជនីយដ្ឋាន Genki Sushi ដែលកំពុង​មានស្រាប់នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ, អ៊ីអនម៉ល មានជ័យ, FUN Mall និងបឹងកេងកងទី ១ ហើយនេះជាការ​ពង្រីកវត្តមានរបស់ខ្លួននៅតាមទីតាំង​សំខាន់ៗក្នុង​រាជធានីភ្នំពេញ។ ភោជនីយដ្ឋាន Genki Sushi មិនត្រឹមតែជាភោជនីយដ្ឋានជប៉ុនដែលផ្តល់ជូនអាហារជប៉ុនដ៏ឆ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវបានរចនាឡើងសម្រាប់ជាទីកន្លែង​អបអរសាទរពិធីផ្សេងៗ​ ដែលអតិថិជនអាចទទួលទានអាហារឈ្ងុយឆ្ងាញ់ មានបរិយាកាសដ៏សែនមនោរម្យ និងទទួលបានបទពិសោធន៍ថ្មីៗដែលមិនអាចបំភ្លេច។ ការដឹកជញ្ជូនអាហារជូនអតិថិជនប្រើដោយប្រព័ន្ធរថភ្លើងអេឡិចត្រូនិកប្រកបដោយភាពច្នៃប្រឌិត ដែលកាន់តែជំរុញបរិយាកាសទទួលទានអាហារកាន់តែរីករាយ អមដោយបទចម្រៀង “រីករាយថ្ងៃខួបកំណើត” នៅពេលកំពុង​ដឹកជញ្ជូនអាហារនោះ​។

តាមរយៈការ​ផ្តល់ជូនអាហារជប៉ុនរសជាតិដើម របៀបរបប​ទទួលទាន​អាហារបែបទំនើប បរិយាកាសរស់រវើក និងមានផាសុកភាព ដូច្នេះ ភោជនីយដ្ឋាន Genki Sushi នៅផ្សារទំនើបអ៊ីអនម៉លទី ១ គឺជា​ទីតាំង​ពេញនិយមថ្មីសម្រាប់​អតិថិជន​ដែល​ត្រូវការ​ម្ហូបអាហារ​មានគុណភាព និងទទួលបានភាពរីករាយ​ក្នុងពេលទទួលទានអាហារ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រ Genki Sushi Cambodia៖

គេហទំព័រ៖ https://www.genkisushi.com.kh/

ហ្វេសប៊ុក៖ https://www.facebook.com/GenkiSushiKH


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

Leave a Reply

Your email address will not be published.Required fields are marked *