KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ភ្នំពេញ​ ​៖ ​ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​។

​ក្រុមហ៊ុន​ ​KNN​ ​GROUP​ ​គឺជា​ក្រុមហ៊ុន​ដែល​បង្កើតឡើង​ និង​គ្រប់គ្រង​ ភាគហ៊ុន​ ​១០០​% ​ដោយ​ ​ជនជាតិ​ខ្មែរ​ ​ហើយ​ការ​វិនិយោគ​រោងចក្រ​ដំឡើង​រថយន្ត​នេះ​ ​នឹង​ផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​ប្រទេស​យើង​ ​រួមមាន​ជួយ​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល​ ​ព្រមទាំង​ផ្តល់​នូវ​ការ​ផ្ទេរ​បច្ចេកវិទ្យា​ទំនើប​ និង​ជំនាញ​បច្ចេកទេស​ដល់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​។​

​លើស​ពី​នេះ​គឺ​ចូលរួម​អភិវឌ្ឍ​ធនធាន​មនុស្ស​ ​បង្កើត​បុគ្គលិក​ជំនាញ​ ​និង​ឱកាស​ការងារ​រាប់​រយ​កន្លែង​សម្រាប់​សហគមន៌​យើង​ផងដែរ​ » ​នេះ​ជា​ការ​ថ្លែង​របស់​អ្នក​ឧកញ៉ា ​ជា​ម ​ឃុន​ណាត ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ ក្រុមហ៊ុន​ ​KNN​ ​GROUP​ ​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​បើក​ការ​ដ្ឋាន​សាងសង់​រោងចក្រ​ដំឡើង​រថយន្ត​ ​ដែល​ប្រារព្ធ​ឡើង​នា​ថ្ងៃទី​២៦​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ស្ថិត​ក្នុង​ស្រុក​ខ្សាច់​កណ្តាល ​ខេត្ត​កណ្តាល​។

​ពិធី​ដ៏​ឱឡារឹក​នេះ​ ទទួលបាន​ការ​ផ្តល់​កិត្តិយស​ចូលរួម​ជា​អធិបតីភាព​ដោយ​ ​ឯកឧត្តម​ ​ជា​ ​វុទ្ធី ​អគ្គ​លេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ ​ដែល​បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​ការ​សម្រេចចិត្ត​វិនិយោគ​ដ៏​ធំ​សម្បើម​នេះ​ ​នៅក្នុង​តំបន់​ដែល​នឹង​ចូលរួមចំណែក​យ៉ាង​សកម្ម​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​។ ​ក្នុង​កម្មវិធី​នេះ​ ​ក៏​មាន​ការ​ចូលរួម​ពី​អ្នក​ឧកញ៉ា ​ជា​ម ​ឃុន​ណាត ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ ​KNN​ ​Group​ ​និង​លោកជំទាវ​, ​គណៈ​គ្រប់គ្រង​ជាន់​ខ្ពស់​, ​បុគ្គលិក​, ​ដៃគូ​អាជីវកម្ម​, ​អ្នកសារព័ត៌មាន​ និង​ភ្ញៀវ​កិត្តិយស​ជាច្រើន​កុះករ​។

​ឆ្លៀត​ក្នុង​ឪកាស​នេះ​ដែរ​ ​ឯកឧត្តម​ ​ជា​ ​វុទ្ធី​ ​បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា​«​ ​ខ្ញុំ​សូម​អរគុណ​ចំពោះ​ក្រុមហ៊ុន​ ​KNN​ ​GROUP​ ​ដែល​បាន​ជឿជាក់​លើ​រដ្ឋាភិបាល​កម្ពុជា​ ​និង​សូម​អះអាង​ថា​ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ ​ដើម្បី​ធានា​ឲ្យ​គម្រោង​នេះ​អនុវត្ត​បាន​ដោយ​រលូន​ ​និង​ទទួលបាន​ជោគជ័យ​ស្រប​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ ​សម្តេច​ធិបតី​ នាយក​រដ្ឋមន្ត្រី​ ​ដែល​សម្តេច​បាន​គូសបញ្ជា​ថា​ ​កម្ពុជា​មិន​មែន​ចង់បាន​តែ​ការ​វិនិយោគ​នោះ​ទេ ​តែ​ក៏​ចង់បាន​ភាព​រីកចម្រើន​នៃ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​ផងដែរ​។​»

​គម្រោង​រោងចក្រ​ដំឡើង​រថយន្ត​ ​JETOUR​ ​មាន​ទុន​វិនិយោគ​សរុប​ ​២៨​ ​លាន​ដុល្លារ​អាមេរិក ​លើ​ផ្ទៃដី​សរុប​ ​១០​ ហិកតា ​ដែល​រំពឹង​ថា​នឹង​ចាប់ផ្តើម​ខ្សែ​សង្វាក់​ផលិតកម្ម​នៅ​ដើម​ឆ្នាំ​ ​២០២៧​។ ​រោងចក្រ​នេះ​ត្រូវបាន​រចនា​ឡើង​ជាមួយនឹង​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយ​ ​ដែល​មាន​សមត្ថភាព​ផលិត​ ​និង​ដំឡើង​រថយន្ត​បាន​ជាង​ ​២០,០០០​ ​គ្រឿង​ក្នុង​មួយ​ឆ្នាំ​។​

​រោងចក្រ​នេះ​មាន​សមត្ថភាព​អាច​ផ្គុំ​ដំឡើង​រថយន្ត​ច្រើន​ប្រភេទ​ ​រួមមាន​ រថយន្ត​ប្រភេទ​ចំហេះ​ក្នុង​ (​សាំង​) ​ប្រភេទ​អគ្គីសនី​លាយ​សាំង ​(​PHEV​) ​និង​ប្រភេទ​អគ្គីសនី​សុទ្ធ ​(​EV​) ​គ្រប់​ប្រភេទ​ ​ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​ ​ក៏​ដូចជា​ការ​ត្រៀមខ្លួន​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​តំបន់​អាស៊ាន​នា​ពេល​អនាគត​។

​ចំណុច​ពិសេស​របស់​រោងចក្រ​នេះ​ ​គឺ​ការ​បំពាក់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​កម្រិត​ខ្ពស់​ ​(​AGV​) ​នៅ​គ្រប់​ដំណាក់កាល​ផលិត​ ​ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ និង​ភាព​ជាក់លាក់​ខ្ពស់​។​ ក្រៅពី​ខ្សែ​សង្វាក់​ផលិតកម្ម​ដ៏​ទំនើប​ ​KNN​ ​Group​ ​ក៏​បាន​វិនិយោគ​លើ​ផ្លូវ​សាកល្បង​រថយន្ត​ ​(​Test​ ​Track​) ​ប្រវែង​ ​១,៣៣៥​ ​ម៉ែត្រ ​ដែល​ជា​ផ្លូវ​សាកល្បង​វែង​តាម​ស្តង់ដារ​អន្តរជាតិ​ ​ដើម្បី​ធ្វើតេស្ត​គុណភាព​រថយន្ត​គ្រប់គ្រឿង​មុនពេល​បញ្ជូន​ទៅដល់​ដៃ​អតិថិជន​។​

​លើស​ពី​នេះ​ ​រោងចក្រ​ផ្តោត​សំខាន់​លើ​និរន្តរភាព​បរិស្ថាន​ តាមរយៈ​ការ​ប្រើប្រាស់​ថាមពល​ស្អាត​ ​(​Green​ ​Energy​) ​និង​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការ​គ្រប់គ្រង​សំណល់​ ​ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​បៃតង​នៅ​កម្ពុជា​។

​គម្រោង​នេះ​ត្រូវបាន​រំពឹង​ថា​នឹង​ក្លាយជា​កម្លាំង​ចលករ​ថ្មី​ដ៏​សំខាន់​មួយ​ទៀត​ ​ក្នុង​ការ​រុញច្រាន​កំណើន​សេដ្ឋកិច្ច​របស់​ខេត្ត​កណ្តាលឱ្យ​មាន​សន្ទុះ​កាន់តែ​រឹងមាំ​ និង​ប្រកបដោយ​ចីរភាព​។ ​គម្រោង​នេះ​នឹង​ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​បង្កើន​គុណភាព​ធនធាន​មនុស្ស​ ​លើកកម្ពស់​ជំនាញ​វិជ្ជាជីវៈ​ និង​បង្កើន​ប្រាក់​ចំណូល​គ្រួសារ​ ​ទាំងនេះ​សុទ្ធតែ​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ ​និង​ជំរុញ​ឧស្សាហកម្ម​ក្នុង​ស្រុក​៕

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទំនាក់ទំនង​៖​ ​017​ ​713​ ​713​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/10/2026

រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា


Leave a Reply

Your email address will not be published.Required fields are marked *