លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម – សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ!

ភ្នំពេញ ៖ សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសរៀបចំពិព័រណ៍ផលិតផលក្នុងស្រុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែឧសភា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅផ្សារអុីអន សាខាភ្នំពេញ សែនសុខ និងមានជ័យ។ ព្រឹត្តិការណ៍រយៈពេលពីរសប្តាហ៍នេះ ផ្ដោតលើការបង្ហាញ និងផ្សព្វផ្សាយផលិតផលកម្ពុជាដែលមានគុណភាពខ្ពស់ ដោយមានម៉ាកថ្មីៗជាច្រើន ប្រភេទ ចាប់ពីផលិតផលស្រស់ៗ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់ទំនិញវេចខ្ចប់ និងមុខម្ហូប ពិសេសក្នុងស្រុក។

ពិព័រណ៍​ឆ្នាំនេះ​ក៏ស្វាគមន៍​​សហគ្រាស​ធុនតូច និងមធ្យម​ថ្មីមួយ​ក្រុម ​ដែល​បាន​ចូលរួម​តាមរយៈ​កម្មវិធី​ផ្សារ​ភ្ជាប់​ទីផ្សារ​ ដោយ​ទទួលបាន​ការគាំទ្រ​ពីសហគ្រិនខ្មែរ ដើម្បី​បំពេញតាម​ស្តង់ដារ​អនុលោមភាព និង​គុណភាព​របស់​ផ្សារអុីអន។ នេះ​ជា​ឆ្នាំ​ទីប្រាំមួយ​ហើយ​ចាប់តាំងពី​ការបង្កើតឡើង​ក្នុង​ឆ្នាំ២០២១ នូវភាពជាដៃគូ​ជាបន្តបន្ទាប់​រវាង​សហគ្រិន​ខ្មែរ និង​ផ្សារអុីអន ដែល​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​រួមគ្នា​​ក្នុង​ការគាំទ្រ​សហគ្រាស​ធុនតូច និងមធ្យម​ និង​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុងការ​ពង្រឹង​ទីផ្សារ​ក្នុងស្រុក​តាមរយៈ​ការផ្សព្វផ្សាយ​ទំនិញ​ក្នុងស្រុក។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជានាយកប្រតិបត្តិ នៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ សហគ្រិនខ្មែរគាំទ្រសហគ្រាសធុនតូច និងមធ្យមមិនត្រឹមតែលើការកសាងសមត្ថភាព និងការផ្តល់ហិរញ្ញប្បទានឥតសំណងនោះទេ កម្មវិធីទាំងនោះបានភ្ជាប់អាជីវកម្មទៅបណ្តាញចែកចាយជាមួយផ្សារទំនើប និងប្រតិបត្តិករទីផ្សារធំៗ។ ពិព័រណ៍ផលិតផលក្នុងស្រុកជាមួយផ្សារអុីអននេះ បង្ហាញពីការប្ដេជ្ញាចិត្ដរបស់រដ្ឋាភិបាលក្នុងការគាំទ្រ និងពង្រឹងសហគ្រាសធុនតូច និងមធ្យម។

លោក ស៊ិន ពិសី អគ្គនាយកក្រុមហ៊ុន អុីអន (ខេមបូឌា) បានមានប្រសាសន៌ថា៖ ពិព័រណ៍ផលិតផលក្នុងស្រុកមានតួនាទីសំខាន់ក្នុងការពង្រឹងផលិតកម្មក្នុងស្រុក តាមរយៈការលើកទឹកចិត្ត អ្នកប្រើប្រាស់ឱ្យបន្តគាំទ្រអាជីវកម្មក្នុងស្រុក។ ជាមួយនឹងការកើនឡើងនៃតម្រូវការទំនិញក្នុងស្រុកប្រកបដោយគុណភាព ជាក់ស្ដែងពីមួយឆ្នាំទៅមួយឆ្នាំសន្ទុះនៃការគាំទ្រផលិតផលខ្មែរកាន់តែកើនឡើងយ៉ាងខ្លំាងក្លា។​ លោកបានបន្តទៀតថា យើងមានមោទនភាពក្នុងការចូលរួមជាចំណែកក្នុងការគាំទ្រ ក៏ដូចជាការផ្តល់នូវទីតាំងមួយដែលមានការតាំងលក់ផលិតផលក្នុងស្រុកជាច្រើនដើម្បីឲ្យអតិថិជនគ្រប់រូបបានស្គាល់ និងប្រើប្រាស់កាន់តែទូលំទូលាយ។ ពិព័រណ៍នេះឆ្លុះបញ្ចាំងពីភាពរឹងមាំ ភាពច្នៃប្រឌិត និងភាពរីកចម្រើននៃផលិតផលក្នុងស្រុក ក្នុងទីផ្សារទំនើប។

លោក គីមូរ៉ា អេអ៊ីស៊ុគេ អគ្គនាយកអធិការរបស់ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) មានប្រសាសន៍ថា៖ អ៊ីអន ម៉ល (ខេមបូឌា) ប្តេជ្ញាចិត្តគាំទ្រសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដោយបង្កើតឱកាសអាជីវកម្មបន្ថែមតាមរយៈកម្មវិធីដូចជាពិព័រណ៍ផលិតផលក្នុងស្រុកនេះ។ កម្មវិធីនេះជួយផ្សារភ្ជាប់ទីផ្សារកម្ពុជាជាមួយអតិថិជនកាន់តែច្រើន លើកកម្ពស់ផលិតផលក្នុងស្រុក និងគាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាពរបស់អាជីវកម្មក្នុងស្រុក។ ជាមួយនឹងនេះ វាក៏ជួយបង្កើនបទពិសោធន៍នៃការទិញទំនិញ ដោយផ្តល់ជូនអតិថិជននូវជម្រើសផលិតផលដែលមានគុណភាព និងសម្បូរបែបកាន់តែច្រើន។

សូមសាធារណជនអញ្ជើញមកទស្សនាពិព័រណ៍ផលិតផលក្នុងស្រុក និងស្វែងរកផលិតផលកម្ពុជាដែលមានគុណភាពខ្ពស់ជាច្រើនប្រភេទ ចាប់ពីបន្លែស្រស់ៗ ផលិតផលទឹកដោះគោ និងអង្ករ រហូតដល់វត្ថុអនុស្សាវរីយ៍ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។ អ្នកចូលរួមក៏អាចរីករាយជាមួយការបញ្ចុះតម្លៃផ្តាច់មុខ និងមានឱកាសឈ្នះរង្វាន់គួរឱ្យរំភើប ជាមួយនឹងការទិញទំនិញនីមួយៗចាប់ពី ១៥ ដុល្លារ ឬច្រើន ជាងនេះ។


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីនីតិវិធី និ​ងឯកសារ​ត្រៀម ដើម្បីកែតម្រូវ​លើប្លង់រឹងដែលខុស​ឈ្មោះ ឬអក្ខរាវិរុទ្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/05/2026

នីតិវិធី​ដើម្បីកែតម្រូវឈ្មោះដែលខុស​នៅលើ​ប្លង់រឹង សាមីខ្លួន​ត្រូវយក​ឯកសារ​ផ្លូវការទៅដាក់ពាក្យស្នើសុំកែតម្រូវឈ្មោះនៅការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និង​សុរិយោដីស្រុក/ខណ្ឌ ឬក៏មន្ទីររាជធានី/ខេត្ត​

អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម – សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/05/2026

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម - សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់អាម៉េរិក Amazon សម្រេចចិត្តបញ្ឈប់ការលក់ និងដឹកជញ្ជូនទំនិញក្នុងស្រុកនៅប្រទេសសិង្ហបុរី ដោយសារពិបាកក្នុងការជ្រៀតចូលទីផ្សារនៅអាស៊ីអាគ្នេយ៍ និងមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់មួយនេះ

សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ប្រាប់បណ្ដាញព័ត៌មាន AMS  នៅអង្គារទី ១៩ ខែ  ឧសភា នេះថា សហព័ន្ធ ត្រៀមថវិកាប្រមាណ ១៥០ លានដុល្លារ សម្រាប់វិនិយោគលើការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំម្ងួតបន្ថែម សម្រាប់រយៈ ពេល ២ ទៅ ៣ឆ្នាំខាងមុខ

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានកើនឡើងដល់ជាង ៣០ ពាន់តោនក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ទោះបីជាមានភាពតានតឹងជាសកលដែលនាំឱ្យមានការដំឡើងថ្លៃប្រេងឥន្ធនៈក៏ដោយ ក៏ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនរហូតដល់ ៣០ ៤៤៨ តោន កើនឡើង ៣៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥

អគារតាំងបង្ហាញរថយន្ត​ទំនើបៗស្ទើរ​តែគ្រប់ម៉ាកយីហោ​ កំពុង​រីកដុះដាល​តាម​បណ្ដាយផ្លូវ​៦០ម៉ែត្រ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2026

អគារ​តាំង​បង្ហាញរថយន្តស្ទើរ​តែគ្រប់ម៉ាកយីហោ​ បាន ​និងកំពុង​លេច​វត្តមាន​នៅតាមបណ្ដោយផ្លូវ​៦០ម៉ែត្រ ដែលធ្វើឱ្យមហាវិថីមួយនេះកាន់តែមានសក្ដានុពលក្នុងការទាក់ទាញការ​វិនិយោគថ្មីៗជា​បន្តបន្ទាប់

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *