ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិឃ្លាំមើលសកម្មភាពសត្វផ្សោតទន្លេមេគង្គ

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គ្រោងបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិជាលើកដំបូងសម្រាប់ឃ្លាំមើលសកម្មភាពរស់នៅរបស់សត្វផ្សោតទន្លេមេគង្គ និងតាមដានរាល់សកម្មភាពបទល្មើសនេសាទនានាដែលកើតមានក្នុងដែនអភិរក្សផ្សោតក្នុងខេត្តក្រចេះ។

លោកបណ្ឌិត អ៊ុក វិបុល ប្រធាននាយកដ្ឋាន​អភិរក្សជលផលនៃរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ការប្រើប្រាស់ប្រព័ន្ធត្រួត​ពិនិត្យ​ពីចម្ងាយនេះ ធ្វើឡើងក្នុងគោលដៅឃ្លាំមើលសកម្មភាពប្រចាំថ្ងៃ​របស់សត្វផ្សោត និងបទល្មើសនេសាទ​នៅក្នុងតំបន់​អភិរក្សសត្វផ្សោត តាមរយៈការបំពាក់ម៉ាស៊ីនថតស្វ័យ​ប្រវត្តិ និង​ការបង្ហោះដ្រូនជាប់ជាប្រចាំ ក្រោមកិច្ចសហការគាំទ្រថវិកាពីអង្គការ WWF ប្រចាំនៅកម្ពុជា និងគាំទ្របច្ចេកទេសពីវិទ្យាស្ថានវារីសាស្ត្រ (IHB)នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រប្រទេសចិន។

តាមរយៈបច្ចេកទេសខាងលើ ក្រសួងគ្រោងនឹងបំពាក់ Screen Digital តភ្ជាប់ជាមួយប្រព័ន្ឋយន្តហោះខ្នាតតូច (ឬហៅដា​ដ្រូន) និងតភ្ជាប់ប្រព័ន្ឋកមេរ៉ាស្វ័យ​ប្រវត្តិ ដែលបំពាក់លើបង្គោលតាមដងទន្លេមេគង្គ ជាទីតាំងដែលមានសត្វផ្សោតរស់នៅច្រើន។

លោកបានបញ្ជាក់ថា ៖

«ឧបករណ៍ទាំងនោះវានឹង connect ចូលមកដល់ស្រ្គីនយើងនៅខាងក្នុងអាគារតែម្តង ដូច្នេះយើងងាយស្រួលក្នុងការតាមចលនាសត្វផ្សោត តាមដានអ្នកនេសាទដែលគេចូលទៅធ្វើនេសាទនៅតំបន់ហ្នឹងដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ ហើយប្រសិនបើមានរឿងអីកើតឡើងឆ្មាំរបស់យើងអាចចេញប្រតិបត្តិការតែម្តង»។

សូមជម្រាបថា ក្នុងដំណាក់កាលដំបូងនេះ ក្រសួងគ្រោងនឹងអនុវត្តន៍គម្រោងសាកល្បងលើផ្ទៃទន្លេប្រមាណជា ៣០គីឡូម៉ែត្រ មានបំពាក់កាមេរ៉ាស្វ័យប្រវត្តិចំនួន ០៦គ្រឿង និងយន្តហោះដ្រូនចំនួន ០៤គ្រឿង បង្ហោះជាប្រចាំដើម្បីផ្តិតយកសកម្មភាពពីផ្ទៃទន្លេ តភ្ជាប់បណ្តាញ Screen Digital នៅក្នុងមជ្ឈមណ្ឌល ដែលជាបន្ទប់ផ្តល់ពត៌មានប្រចាំនៅទីតាំងខាងលើ។

លោកបន្តថា ៖

ផ្អែកតាមទីតាំងភូមិសាស្រ្តអន្លង់កាំពីមានភាពមិនសូវអំណោយផលសម្រាប់ធ្វើសកម្មភាពល្បាតដោយផ្ទាល់របស់មន្រ្តីឆ្មាំ និងអភរិក្សនោះទេ ដែលតម្រូវឱ្យប្រើវិធីសាស្រ្តថ្មី មានភាពងាយស្រួលជាងមុន និងមានប្រសិទ្ធភាពជាងមុនដែលអាចត្រួតពិនិត្យ ល្បាតបាន ២៤ម៉ោង លើ ២៤ម៉ោង។

គួរបញ្ជាក់ថា​ វត្តមានសត្វផ្សោតទន្លេមេគង្គបានទាក់ទាញទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាកម្សាន្តនៅទីនោះជាហូរហែរ ដែលធ្វើឱ្យអន្លង់កាំពីក្លាយជារមណីយដ្ឋានទេសចរណ៍ដ៏មានសក្តានុពលមួយនៅក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះ។ អន្លង់ផ្សោតកាំពី ជាអន្លង់មួយធំជាងគេក្នុងចំណោមអន្លង់ទាំង៥ទីតាំង នៅក្នុងខេត្តក្រចេះ ហើយគិតមកទល់ដើមឆ្នាំ២០២៦នេះ មានសត្វផ្សោតរស់នៅនិងបង្ករកំណើតសរុបចំនួន ១១២ ក្បាល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *