បរទេស ៖ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ មេដឹកនាំប្រទេសប៊ុលហ្ការី បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍បាញ់បង្ហោះផ្កាយរណបថ្មីៗចំនួន១០គ្រឿងទៀតរបស់ខ្លួនចូលទៅក្នុងលំហអាកាស។
យោងតាមការចេញផ្សាយរបស់ Novinata បានឱ្យដឹងថា ប្រធានាធិបតី ប៊ុលហ្ការី លោកស្រី Iliana Yotova រួមជាមួយឧបនាយករដ្ឋមន្ត្រី លោក Atanas Pekanov និងគណៈប្រតិភូបានទៅបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលអវកាសរបស់ក្រុមហ៊ុនប៊ុលហ្គារី EnduroSat ដែលជាមជ្ឈមណ្ឌលធំជាងគេបំផុតនៅក្នុងតំបន់អឺរ៉ុបខាងកើត ដើម្បីទស្សនាព្រឹត្តិការណ៍ផង ព្រមទាំងស្វែងយល់ពីសកម្មភាពអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្ម និងគម្រោងថ្មីៗផង។
ប្រតិបត្តិការ និងគម្រោងអនាគត បើទោះបីជាមានការិយាល័យនៅបរទេស ប៉ុន្តែមជ្ឈមណ្ឌលអភិវឌ្ឍន៍ការផលិត និងការវាយតម្លៃជើងហោះហើរចុងក្រោយ គឺធ្វើឡើងនៅរដ្ឋធានីសូហ្វៀទាំងស្រុង។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងផលិតផ្កាយរណបដោយខ្លួនឯងដែលមានទម្ងន់ពី ១៥០ គីឡូក្រាម ដល់ ៥ តោន ជាពិសេស ផែនការពង្រីកខ្លួនចូលទៅក្នុងវិស័យការពារជាតិតែម្ដង។ លើសពីនេះ ក្រុមហ៊ុនក៏មានគម្រោងកែប្រែអតីតព្រលានយន្តហោះ Dobroslavtsi ឱ្យទៅជាបរិវេណបច្ចេកវិទ្យា និងអវកាសខ្នាតធំ ព្រមទាំងវិនិយោគលើការបណ្តុះបណ្តាលវិស្វករអវកាសនៅតាមសកលវិទ្យាល័យផងដែរ។
ក្នុងសកម្មភាពនៃការបង្ហោះផ្កាយរណបនាពេលបច្ចុប្បន្នរបស់ប៊ុលហ្គារី លោកស្រីប្រធានាធិបតី និងក្រុមការងារក្រុមហ៊ុន បានទស្សនាការផ្សាយផ្ទាល់
នៃការបង្ហោះផ្កាយរណបចំនួន ១០ គ្រឿង ដែលផលិតឡើងដោយ EnduroSat ប៉ុន្តែ ការបង្ហោះនេះត្រូវបានធ្វើឡើងចេញពីមូលដ្ឋានទ័ពអាកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា តាមរយៈគ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ុន SpaceX ។
គួរឱ្យដឹងដែរថា បច្ចុប្បន្ន ក្រុមហ៊ុន EnduroSat កំពុងសហការជាមួយបណ្តាស្ថាប័នឈានមុខគេក្នុងឧស្សាហកម្មអវកាសពិភពលោក និងធ្លាប់បានបំពេញបេសកកម្មជោគជ័យក្នុងគន្លងតារាវិថីជាង ១០០ រួចមកហើយ៕




វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content