ពន្ធ​គយ​អាម៉េរិក ​​១៨​%​ ​នឹង​ផ្ដល់​ឱកាស​ឱ្យ​កម្ពុជា​បង្កើន​ភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​នាំចេញ​

​ភ្នំពេញ​៖​ ​សំណើ​កំណត់​អត្រា​ពន្ធ​គយបដិការ​របស់​សហរដ្ឋ​អាម៉េរិក​ត្រឹម​ ​១៨​%​ ​លើ​ទំនិញ​នាំចេញ​ពី​កម្ពុជា​ ​នឹង​ផ្តល់​ឱកាស​ឱ្យ​កម្ពុជា​ពង្រឹង​ភាព​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​អាម៉េរិក ​ជាពិសេស​ក្នុង​វិស័យ​កាត់ដេរ​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ ​ដោយ​មាន​អត្រា​ពន្ធ​ទាប​ជាង​ប្រទេស​វៀតណាម ​និង​អាច​រក្សា​បាន​ប្រៀប​ប្រកួត​ប្រជែង​ធៀប​នឹង​ប្រទេស​បង់ក្លាដែស​។

​កាលពី​ថ្ងៃ​ទី ​២៥ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦ ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាម៉េរិក​ ​(​USTR​)​ ​លោក​ ​Jamieson ​Greer ​បាន​សម្រេច​ក្រោម​មាត្រា​ ​៣០១ ​នៃ​ច្បាប់​ពាណិជ្ជកម្ម​ឆ្នាំ​ ១៩៧៤​ ថា​ ​សកម្មភាព​ ​គោល​នយោបាយ ​និង​ការ​អនុវត្ត​របស់​ប្រទេស​ចំនួន​ ​១៤ ពាក់ព័ន្ធ​នឹង​អតិរេក​សមត្ថភាព​ផលិតកម្ម​តាម​រចនាសម្ព័ន្ធ​ក្នុង​វិស័យ​កម្មន្ត​សាល ​គឺ​មិន​សម​ហេតុផល ​និង​បង្ក​បន្ទុក​ ​ឬ​រឹតត្បិត​ដល់​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាម៉េរិក​ ​ដែល​តម្រូវឱ្យ​ចាត់វិធានការ​ក្រោម​មាត្រា​ ​៣០១​(​b​)​ ​នៃ​ច្បាប់​នេះ​។

​បន្ទាប់ពី​ការ​សម្រេច​នេះ​ ​លោក​ប្រធានាធិបតី​ ​Donald ​Trump ​បាន​ប្រកាស​អំពី​ការ​ដាក់​ពន្ធ​គយបដិការ​ថ្មី​លើ​អតិរេក​សមត្ថភាព​ឧស្សាហកម្ម​។ ​ក្នុង​ចំណោម​ប្រទេស​សេដ្ឋកិច្ច​ទាំង ​១៤ ​ដែល​ត្រូវ​បាន​ប្រកាស​ដោយ​ ​USTR ​កម្ពុជា​ត្រូវ​បាន​ស្នើ​កំណត់​អត្រា​ពន្ធ​ ១៨​%​ ​សម្រាប់​ទំនិញ​នាំចេញ​ទៅកាន់​ទីផ្សារ​អាម៉េរិក​ ​រួម​ជាមួយ​ប្រទេស​ឥណ្ឌូនេស៊ី ​ម៉ាឡេស៊ី ​ថៃ​ ​និង​បង់ក្លាដែស​។​

ពាក់ព័ន្ធ​នឹង​ការ​ស្នើ​កំណត់​អត្រា​ពន្ធ​នេះ ​លោក​ កាំង​ ​ម៉ូនីកា ​អគ្គ​លេខាធិការ​រង​នៃ​សមាគម​វា​យនភណ្ឌ​ ​សម្លៀកបំពាក់​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា​ ​(​TA​FTAC​)​ ​បាន​ចាត់ទុក​ថា​ ​នេះ​គឺជា​លទ្ធផល​វិជ្ជមាន​សម្រាប់​កម្ពុជា​នៅក្នុង​ដំណាក់កាល​នេះ​។

​លោក​បាន​ថ្លែង​ថា​៖​ «​សំណើ​ពន្ធ​គយ​របស់​សហរដ្ឋ​អាម៉េរិក​រហូតដល់​ ១៨​%​ ​ធ្វើឱ្យ​យើង​ស្ថិត​នៅ​លើ​កម្រិត​ស្មើគ្នា​ជាមួយ​បង់​ក្លាដែស ​និង​ឥណ្ឌូនេស៊ី ​ហើយ​ផ្តល់ឱ្យ​វិស័យ​កាត់ដេរ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​របស់​យើង​នូវ​ឧត្តមភាព​ពន្ធ​គយ​កម្រិត​មធ្យម​លើ​ប្រទេស​វៀតណាម​ ​ទោះបីជា​វៀតណាម​ទទួល​បាន​អត្រា​ពន្ធ​មាន​លក្ខខណ្ឌ​ ​២០​%​ ​ក៏ដោយ​»​។

T​AFTA​C ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​ពាណិជ្ជកម្ម​អន្តរ​ក្រសួង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​និង​ដៃគូ​ពាក់ព័ន្ធ​ ​ជាពិសេស​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​ ​ចំពោះ​ការ​ចូលរួម ​និង​ការ​ដាក់​ស្នើ​ឯកសារ​នានា​ក្នុង​អំឡុងពេល​នៃ​ការ​ស៊ើបអង្កេត​ផងដែរ​។

​លោក​ កាំង​ ម៉ូនីកា ​បាន​បញ្ជាក់​បន្ថែម​ថា​ ​អត្រា​ពន្ធ​ទាំង​នេះ​នៅតែ​ជា​អត្រា​បណ្តោះ​អាសន្ន​ ​ហើយ​សមាគម​នឹង​បន្ត​ធ្វើការ​ជាមួយ​រាជ​រដ្ឋាភិបាល​ ​និង​ភាគី​ពាក់ព័ន្ធ​ ​ដើម្បី​រក្សា​អត្រា​ពន្ធ​ចុងក្រោយ​របស់​កម្ពុជា​ឱ្យ​ស្ថិត​នៅ​ត្រឹម​ ​១៨​%​ ​ឬ​ទាប​ជាង​នេះ​។ ​សម្រាប់​ជំហាន​បន្ទាន់ កម្ពុជា​ត្រូវ​បន្ត​ចូលរួម​ជាមួយ​ ​USTR ​ដើម្បី​ផ្តល់​មតិ​យោបល់ ​និង​សក្ខីកម្ម​ពាក់ព័ន្ធ​នានា​។​

​ទន្ទឹម​នឹង​នេះ​ ​លោក​បណ្ឌិត​ ជ័យ​ តិច ​អ្នក​វិភាគ​សង្គម ​និង​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​អត្រា​ពន្ធ​ ​១៨​%​ ​ដែល​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ដាក់​លើ​ប្រទេស​ដៃគូ​ទាំង​១៤ ​រួមទាំង​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ាន ​គឺ​ពាក់ព័ន្ធ​នឹង​ការ​ដែល​តុលាការ​កំពូល​សហរដ្ឋ​អាម៉េរិក​បាន​លុបចោល​ពន្ធ​គយ​សកល​ដែល​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​កាលពី​ពេល​មុន​។ កាល​នោះ​ ​កម្ពុជា​បាន​ប្រឈម​នឹង​អត្រា​ពន្ធ​ដំបូង​រហូតដល់​ ៤៩​%​ ​មុនពេល​ចរចា​បញ្ចុះ​មក​ត្រឹម​ ​១៩​%​។

​លោក​បណ្ឌិត​ បាន​ពន្យល់​ថា ​ដើម្បី​ឆ្លើយតប​នឹង​សាលក្រម​របស់​តុលាការ​កំពូល​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​បង្កើត​យន្តការ​ចំនួន​ពីរ​សម្រាប់​ការ​វាយតម្លៃ​ ​និង​ការ​ដាក់​ពន្ធ​។ ​ក្រោម​យន្តការ​ទាំងនេះ​ ​កម្ពុជា​បាន​ឆ្លងកាត់​ការ​វាយតម្លៃ​ទី​មួយ​ពាក់ព័ន្ធ​នឹង​ពលកម្ម​ដោយ​បង្ខំ ​ដែល​នាំឱ្យ​មាន​អត្រា​ពន្ធ​ ​១០​%​ ​និង​ការ​វាយតម្លៃ​ទី​ពីរ​ពាក់ព័ន្ធ​នឹង​អតិរេក​សមត្ថភាព​ឧស្សាហកម្ម ​ដែល​នាំឱ្យ​មាន​អត្រា​ពន្ធ​ ៨​%​។​ ​អត្រា​ទាំង​ពីរ​បូក​បញ្ចូល​គ្នា​ស្មើនឹង​ ​១៨​%​ ​ដែល​ទាប​ជាង​អត្រា​ ​១៩​%​ ​កាលពី​ពេល​មុន​។

​លោក​បណ្ឌិត​ ​ជ័យ​ តិច ​បាន​សង្កត់ធ្ងន់​ថា​ ​បើ​ប្រៀបធៀប​នឹង​ប្រទេស​ប្រកួតប្រជែង​ដែល​នាំចេញ​ផលិតផល​ស្រដៀង​គ្នា​ទៅកាន់​ទីផ្សារ​អាម៉េរិក​ ​កម្ពុជា​នៅតែ​មាន​សក្តានុពល​ប្រកួតប្រជែង​ ​ហើយ​អាច​ពង្រឹង​សក្តានុពល​នេះ​បន្ថែម​ទៀត​នា​ពេល​អនាគត​។

​ជាក់ស្តែង ​ប្រទេស​វៀតណាម​អាច​ប្រឈម​នឹង​អត្រា​ពន្ធ​ចុងក្រោយ​រហូតដល់​ ​៣៥​%​ អាស្រ័យ​លើ​ប្រភេទ​ផលិតផល​ ​និង​លក្ខខណ្ឌ​ជាក់លាក់ ​ដែល​តាម​ការ​វិភាគ​របស់​លោក​ ​គឺ​ជា​បន្ទុក​ពន្ធ​ខ្ពស់​ជាង​កម្ពុជា​។ ​ចំណែក​ប្រទេស​បង់ក្លាដែស ​ទោះ​បី​ទទួល​បាន​អត្រា​ពន្ធ​ ១៨​%​ ដូច​កម្ពុជា​ក៏ដោយ​ ​ក៏​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​ការ​កើនឡើង​ថ្លៃ​ដើម​ផលិតកម្ម ​ដែល​អាច​ប៉ះពាល់​ដល់​ភាព​ប្រកួតប្រជែង​របស់​ខ្លួន​។

​លោក​បណ្ឌិត​បាន​បញ្ជាក់​ថា​៖​ «​នេះ​គឺ​ដោយសារតែ​បង់​ក្លាដែស​ទើបតែ​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០២៧ ​លើស​ពី​ ​៣០​%​ ​ដែល​ជំរុញ​ឱ្យ​ថ្លៃ​ដើម​ផលិតកម្ម​កើនឡើង ​និង​ធ្វើឱ្យ​ថម​ថយ​ឧត្តមភាព​ប្រកួតប្រជែង​របស់​ខ្លួន​។ ​ដូច្នេះ​ ​កម្ពុជា​នៅតែ​រក្សា​បាន​ ​និង​ថែមទាំង​ពង្រឹង​សក្តានុពល​ប្រកួតប្រជែង​របស់​ខ្លួន​ក្នុង​ការ​នាំចេញ​ទំនិញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ ​ដែល​នៅតែ​ជា​ទីផ្សារ​នាំចេញ​ធំ​បំផុត​តែ​មួយ​គត់​របស់​កម្ពុជា​»​។

​ទោះជា​យ៉ាងណា ​លោក​បណ្ឌិត​ ​ជ័យ​ តិច ​បាន​គូសបញ្ជាក់​ថា​ ​កម្ពុជា​ចាំបាច់​ត្រូវ​ពិនិត្យ​លក្ខខណ្ឌ​ដែល​សហរដ្ឋ​អាម៉េរិក​បាន​កំណត់​ឱ្យ​បាន​ម៉ត់ចត់ ​ដោយសារ​ភាគី​អាម៉េរិក​បាន​ផ្តល់​ឱកាស​ឱ្យ​កម្ពុជា​ដាក់​មតិ​កែលម្អ​ ​និង​បន្ត​ចរចា​បន្ថែម ​មុនពេល​អត្រា​ពន្ធ​ចុងក្រោយ​ចូល​ជា​ធរមាន​នៅ​ចុង​ខែ​មករា​ ​ឆ្នាំ​២០២៧​។

​លោក​បណ្ឌិត​ ​បាន​ផ្តល់​អនុសាសន៍​ថា​ រាជ​រដ្ឋាភិបាល​គួរ​ពិនិត្យ​ឡើង​វិញ​នូវ​លក្ខខណ្ឌ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​វត្ថុធាតុ​ដើម​ពី​សហរដ្ឋ​អាម៉េរិក​ ​ដូចជា​ ​ក្រណាត់ អំបោះ ​និង​កប្បាស ​ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​លក្ខខណ្ឌ​អនុគ្រោះ ​និង​អត្រា​ពន្ធ​ ០​%​ ​សម្រាប់​ការ​នាំចេញ​ផលិតផល​វាយនភណ្ឌ​ដែល​ប្រើប្រាស់​វត្ថុធាតុដើម​ពី​សហរដ្ឋ​អាម៉េរិក​។​

​លោក​បណ្ឌិត​ ​បាន​បន្ត​ថា​៖​ «​នេះ​ក៏​រួមបញ្ចូល​ទាំង​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​ស្តង់ដារ​ការងារ​ ការ​ដោះស្រាយ​លក្ខខណ្ឌ​ពលកម្ម​ដោយ​បង្ខំ ​និង​ការ​ធានា​ឱ្យ​បាន​នូវ​ការ​អនុលោម​តាម​វិធានដើមកំណើត​ទំនិញ​»​។

​បន្ថែម​ពី​នេះ ​លោក​បណ្ឌិត​ ​បាន​លើកឡើង​ថា​ ​កម្ពុជា​គួរ​ធ្វើ​ការ​រួមគ្នា​ជាមួយ​វិស័យ​ឯកជន ​ដើម្បី​ពិនិត្យ​កំណត់​មុខ​ទំនិញ​ដែល​មាន​សក្តានុពល​អាច​នាំចេញ​ក្រោម​ឋានៈ​ប្រទេស​ដែល​ទទួល​បាន​ការ​អនុគ្រោះ​ពាណិជ្ជកម្ម ​(​MFN​)​។ ​ផលិតផល​ដែល​មាន​សក្តានុពល​ខ្ពស់​ ​និង​អាច​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ទទួល​បាន​អត្រា​ពន្ធ​ ០​% ​រួម​មាន​ ​ផលិតផល​សិប្ប​កម្ម​ធ្វើ​ដោយ​ដៃ ​ផលិតផល​សរីរាង្គ ​និង​កសិផល​កែច្នៃ​មួយចំនួន​របស់​កម្ពុជា ​ដូចជា​គ្រាប់​ស្វាយ​ចន្ទី​ជាដើម​។

​លោក​បណ្ឌិត​ ជ័យ​ តិច ​បាន​សង្កត់ធ្ងន់​ថា​ ​វិស័យ​ទាំងនេះ​មាន​សក្តានុពល​ទាំង​ក្នុង​ការ​ផលិត ​និង​ការ​នាំចេញ​ទៅកាន់​ទីផ្សារ​អាម៉េរិក​ ​ដែល​អាច​ជួយ​ឱ្យ​កម្ពុជា​ពង្រីក​ការ​នាំចេញ​ផលិតផល​ដែល​ទទួល​បាន​អត្រា​ពន្ធ​ទាប ​ឬ​ការ​លើកលែង​ពន្ធ​ ០​%​ ​ពេញលេញ​បន្ថែម​ទៀត​។

យោង​តាម​ទិន្នន័យ​របស់​អគ្គ​នាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា​ ​(​GD​C​E​)​ ​បង្ហាញ​ថា​ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​ ​និង​សហរដ្ឋ​អាម៉េរិក​ ​សម្រេច​បាន​ ១៣​,​៨២ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ក្នុង​រយៈពេល​ ១០ ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦​។

​ក្នុង​នោះ​ ​កម្ពុជា​នាំចេញ​ទំនិញ​ទៅកាន់​អាម៉េរិក​ក្នុង​ទំហំ​ទឹកប្រាក់​ ​១៣​,​២៧ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​កើនឡើង​ ​២៧​,​៨ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ​២០២៥​។ ​ចំណែក​ការ​នាំចូល​ទំនិញ​ពី​សហរដ្ឋ​អាម៉េរិក​មក​កម្ពុជា​ ​មាន​ទំហំ​ជិត ៥៥០ លាន​ដុល្លារ​អាម៉េរិក​ ​កើនឡើង​ ​៦៨​,​២​ ​ភាគរយ​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ពន្ធ​គយ​អាម៉េរិក ​​១៨​%​ ​នឹង​ផ្ដល់​ឱកាស​ឱ្យ​កម្ពុជា​បង្កើន​ភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​នាំចេញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/11/2026

សំណើ​កំណត់​អត្រា​ពន្ធ​គយបដិការ​របស់​សហរដ្ឋ​អាម៉េរិក​ត្រឹម​ ​១៨​%​ ​លើ​ទំនិញ​នាំចេញ​ពី​កម្ពុជា​ ​នឹង​ផ្តល់​ឱកាស​ឱ្យ​កម្ពុជា​ពង្រឹង​ភាព​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​អាម៉េរិក ​ជាពិសេស​ក្នុង​វិស័យ​កាត់ដេរ​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ ​ដោយ​មាន​អត្រា​ពន្ធ​ទាប​ជាង​ប្រទេស​វៀតណាម ​និង​អាច​រក្សា​បាន​ប្រៀប​ប្រកួត​ប្រជែង​ធៀប​នឹង​ប្រទេស​បង់ក្លាដែស

ក្រសួងរៀបចំដែនដី ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យសំណង់ឆ្នាំ២០២៦ ដើម្បីបង្ហាញផ្លូវលើវិស័យសំណង់ ក្នុងការចូលរួមកសាងខឿនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/11/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យសំណង់ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ គោលបំណង់នៃការរៀបចំអង្គសិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ​ ជាចន្លុះបង្ហាញផ្លូវលើវិស័យសំណង់

សហ​ភាព​អឺរ៉ុប​​គ្រោង​បង្កើត​មូលនិធិ​បច្ចេកវិទ្យា​ ​៥០ ​ពាន់​លាន​អឺរ៉ូ ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​អាម៉េរិក​​និង​ចិន​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/11/2026

សហភាពអឺរ៉ុបគ្រោងប្រមូលថវិការហូតដល់ ៥០ ពាន់លានអឺរ៉ូ (ប្រមាណ ៥៤ ពាន់លានដុល្លារ) សម្រាប់បង្កើតមូលនិធិថ្មីមួយដើម្បីវិនិយោគរយៈពេលវែងទៅលើក្រុមហ៊ុនបញ្ញាសិប្បនិម្មិត និងកុំព្យូទ័រកង់ទិច ខណៈដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យារបស់អាម៉េរិក និងចិន

តម្លៃ​មាស​ធ្លាក់ចុះ​ខ្លាំង​!​​ អ្នក​ជំនាញ​ពន្យល់​ពី​កត្តា​ដែល​កំពុង​ដាក់​សម្ពាធ​លើ​ទីផ្សារ​មាស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/11/2026

តម្លៃ​មាស​បាន​បន្ត​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ជាង​មួយ​ខែ​កន្លងមក​នេះ​ ​ដែល​ធ្វើឱ្យ​អ្នក​ទិញ​មាស​ក្នុងពេល​តម្លៃ​ខ្ពស់​ប្រឈម​នឹង​ការ​ខាតបង់ ខណៈ​អ្នក​ដែល​មាន​បំណង​ទិញ​មាស​កំពុង​រង់ចាំ​មើល​ទិសដៅ​ទីផ្សារ

បច្ចេកទេស​ដាំ​ល្ហុង​វិល​ជុំ​ ជួយ​កសិករ​នៅ​មណ្ឌលគិរី​ផ្គត់ផ្គង់​ទីផ្សារ​ ២ តោន​ក្នុង​មួយ​ថ្ងៃ​

ជំនួញ, ព្រឹត្តិការណ៍

• 26/11/2026

ការ​អនុវត្ត​បច្ចេកទេស​ដាំ​ដុះ​វិលជុំ ​និង​ការ​សិក្សា​តម្រូវការ​ទីផ្សារ​ជាមុន ​បាន​ជួយ​ឱ្យ​ចម្ការ​ល្ហុង​ពូជ​ទឹកឃ្មុំ​ទំហំ​ ៥​ ​ហិកតា ​របស់​លោក​ស្រី​ មុយ វល័ក្ខ ​នៅ​ខេត្ត​មណ្ឌលគិរី ​អាច​រក្សា​ការ​ផ្គត់ផ្គង់​បាន​ជា​ប្រចាំ​ប្រមាណ​ ២ តោន​ក្នុង​មួយ​ថ្ងៃ ​ដោយ​មិន​ប្រឈម​នឹង​បញ្ហា​ផលិតផល​សល់​ច្រើន​ ឬ​ស្ទះ​ទីផ្សារ

​​APE​C ​២០​២៦ ​ក្លាយជា​វេទិកា​ប្រកួត​ប្រជែង​ឥទ្ធិពល​មហា​អំណាច​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/11/2026

៖​ វេទិកា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក ​(​APEC​) ​ដែល​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៨៩ ​ដើម្បី​ជំរុញ​ការ​កាត់បន្ថយ​ពន្ធ​គយ ​និង​សម្រួល​ពាណិជ្ជកម្ម​ក្នុង​តំបន់ ​បាន​ក្លាយជា​ចំណុច​ប្រសព្វ​នៃ​ការ​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​រវាង​មហា​អំណាច​ពិភពលោក​ ​នៅក្នុង​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ​ ​២០២៦ ​ដែល​រៀបចំ​នៅ​ទីក្រុង​សិន​ជិន ​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​ ​១៨​-​១៩​ ​ខែ​វិច្ឆិកា

កសិករ​នៅ​បាត់ដំបង​​ ប្រើ​ដី​កន្លះ​ហិកតា​ដាំ​តា​សក់ រក​ចំណូល​ប្រមាណ​ ​៤០ ​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​

ជំនួញ, ព្រឹត្តិការណ៍

• 26/11/2026

កសិករ​មួយ​គ្រួសារ​នៅ​ខេត្ត​បាត់ដំបង​ ​អាច​ប្រមូល​ផល​តា​សក់​បាន​ជា​មធ្យម​ប្រមាណ ៥០០​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ ​ពី​ផ្ទៃដី​ត្រឹម​ ​៥០​ ​អា ​ឬ​កន្លះ​ហិកតា ​ដោយ​ទទួល​បាន​ចំណូលប្រមាណ ​៤០​ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ ​ឬ​ស្មើនឹង​ប្រមាណ​ ​១២ លាន​រៀល​ក្នុង​មួយ​ខែ ​តាមរយៈ​ការ​ដាំដុះ​ដោយ​អនុវត្ត​បច្ចេកទេស​កសិកម្ម​ត្រឹមត្រូវ

កែច្នៃ​ដំឡូង​មី​ស្រស់​ជា​ដំឡូង​ក្រៀម​​ ជួយ​កសិករ​លក់​លើស ១ ០០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/11/2026

កសិករ​ដាំ​ដំឡូង​មី​នៅ​កម្ពុជា​ជា​ច្រើន​កំពុង​ងាក​មក​កែច្នៃ​ដំឡូង​មី​ស្រស់ជា​ដំឡូង​មី​ក្រៀម ​ដើម្បី​ទទួល​បាន​តម្លៃ​លក់​ខ្ពស់​ជាង​មុន​ ​ដោយ​ដំឡូង​មីក្រៀម​អាច​លក់​បាន​ជាង​ ​១ ០០០​ រៀល​ក្នុង​មួយ​គីឡូក្រាម

ការ​ស្ទង់​មតិ​៖​ពល​រដ្ឋ​អាម៉េរិក​ភាគ​ច្រើន​ ​ចង់​ឱ្យ​បញ្ចប់​សង្គ្រាម​អ៊ីរ៉ង់​ជា​បន្ទាន់ ​ដោយ​គ្មាន​លក្ខខណ្ឌ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/11/2026

ការ​ស្ទាបស្ទង់​មតិ​ថ្មី​មួយ​របស់​សាកលវិទ្យាល័យ​ ​Maryland ​និង​ក្រុមហ៊ុន​ស្រាវជ្រាវ​ Ipsos ​បង្ហាញ​ថា​ ពល​រដ្ឋ​អាម៉េរិក​ពេញ​វ័យ​ចំនួន​ ៥៥ ​ភាគរយ​ គាំទ្រ​ឱ្យ​បញ្ចប់​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ជា​បន្ទាន់ ​ដោយ​មិន​ដាក់​លក្ខខណ្ឌ​ណាមួយ​ឡើយ​

លោក​ Putin ​បង្ហាញ​ឱកាស​វិនិយោគ​ដ៏​មាន​សក្តានុពល​នៅ​តំបន់​អាក់ទិក​​ និង​ចុង​បូព៌ា​រុស្ស៊ី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/11/2026

​ប្រធានាធិបតី​រុស្ស៊ី ​លោក​ Vladimir ​Putin ​បាន​បង្ហាញ​ពី​ឱកាស​វិនិយោគ​ ​និង​សក្តានុពល​ចំណេញ​សម្រាប់​វិស័យ​ធុរកិច្ច ​ដើម្បី​ទាក់ទាញ​ដើមទុន ​និង​ដៃគូ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ​ឱ្យ​មកវិនិយោគ​នៅ​តំបន់​អាក់ទិក ​និង​តំបន់​ចុង​បូព៌ា​របស់​រុស្ស៊ី