ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរយៈការរៀបចំកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ដោយផ្តើមពីការស្គាល់ពីខ្លួនឯង ស្គាល់ពីសមត្ថភាពសេដ្ឋកិច្ច និងសក្តានុពលក្នុងតំបន់យើង ធ្វើឱ្យត្រូវ ដោយមានផែនការច្បាស់លាស់។

យ៉ាងណាក៏ដោយ ការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីសម្រាប់ខេត្តកំពត នឹងត្រូវការរៀបចំជាគម្រោងរួមសម្រាប់តំបន់ឆ្នេរទាំងមូល ដោយនឹងអនុវត្តគម្រោងប្រែក្លាយតំបន់ទេសចរណ៍ទាំងអស់ជាជំហាន ធ្វើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច ដូចជា ផ្លូវ ចំណតឡាន បន្ទប់ទឹក និងវិនិយោគតាមសហគមន៍ ធ្វើឱ្យពេញសក្តានុពលតំបន់នីមួយៗដើម្បីឱ្យទេសចរទៅលេង ជំរុញសេដ្ឋកិច្ចឲ្យរីកចម្រើន។
ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់បងប្អូនទាំងអស់ដែលបានចូលរួមតាក់តែងនូវសេចក្តីព្រាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីស្រុកកំពង់ត្រាចនៅថ្ងៃនេះ។ ទៅមុខទៀត ការងារនេះនឹងជាមុខងារចម្បងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនឹងត្រូវរៀបចំដោយ ឃុំ-ស្រុក ផ្ទាល់ ។
សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងចុងក្រោយប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីស្រុកកំពង់ត្រាចចក្ខុវិស័យឆ្នាំ២០៥០។
ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦

























វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content