ដំណឹងល្អសម្រាប់ពិភពលោក ! ចិនបង្កើតបានផែនទីភពព្រះច័ន្ទដែលមានព័ត៌មានលម្អិតជាងគេបំផុត

ផែនទីខ្នាត ១/២ – ៥០០ ០០០ ថ្មីរបស់ភពព្រះច័ន្ទត្រូវបានដាក់បង្ហាញជាផ្លូវការដោយប្រទេសចិន និងត្រូវបានគេចាត់ទុកថាជាផែនទីដែលបានបង្ហាញព័ត៌មានលំអិតបំផុត និងព័ត៌មានច្រើនជាងគេបំផុតមិនធ្លាប់មានពីមុនមកឡើយ។

ផែនទីភូមិសាស្ត្រនៃភពព្រះច័ន្ទនេះនឹងក្លាយទៅជាទំព័រប្រវត្តិសាស្ត្រថ្មីរបស់ចិន ហើយក៏ជាដំណឹងដ៏គួរឲ្យរីករាយបំផុតសម្រាប់ភពផែនដីយើងផងដែរ។ ផែនទីនេះត្រូវបានបង្កើតឡើងដោយក្រុមការងារស្រាវជ្រាវនៃអ្នកវិទ្យាសាស្ត្រចិនមានប្រភពមកពីសកលវិទ្យាល័យកំពូលប្រចាំប្រទេសចិន និងវិទ្យាស្ថានជាតិជាច្រើនទៀត។

រូបភាពដែលមាននៅលើផែនទីអាចឲ្យគេមើលឃើញពីសណ្ឋានដីក្នុងកម្រិតគុណភាពខ្ពស់មួយដែលទិន្នន័យទាំងនេះត្រូវបានប្រមូលចេញពីបេសកកម្មស្រាវជ្រាវឋានព្រះច័ន្ទរបស់ចិន ជាពិសេសយានអវកាសចិន Chang’e កន្លងមក ក៏ដូចជាទិន្នន័យដែលមាននៅក្នុងការងារស្រាវជ្រាវរបស់ទីភ្នាក់ងារស្រាវជ្រាវអន្តរជាតិជាច្រើនផ្សេងទៀតផង។

តាមរយៈផែនទីថ្មីនេះបានបង្ហាញថា រណ្តៅដែលបណ្តាលមកពីអាចម៍ផ្កាយតូច ឬ impact craters មានចំនួនសរុបដល់ទៅ ១២ ៣៤១ទីតាំង ហើយចំណែកឯរណ្តៅដែលបណ្តាមកពីអាចម៍ផ្កាយធំៗមានសរុប ៨១ទីតាំង ព្រមទាំងទីតាំងផ្ទាំងថ្មតូច និងធំផ្សេងទៀតសរុបតូប្រមាណ ៣១ទីតាំង។

ទិន្នន័យនេះត្រូវបានអ្នកស្រាវជ្រាវវិទ្យាសាស្ត្រជឿជាក់ថានឹងអាចផ្តល់ជាព័ត៌មានយ៉ាងច្រើនអំពីភូគព្ភសាស្ត្រនៃព្រះច័ន្ទ និងការវិវត្តនៃភពនេះ ហើយលើសពីនេះវានឹងអាចរួមចំណែកយ៉ាងធំធេងចំពោះការស្រាវជ្រាវវិទ្យាសាស្ត្រ ការរុករក និងការជ្រើសរើសទីតាំងចុះចតនៅលើព្រះច័ន្ទនាពេលអនាគត។

ផែនទីខ្នាតថ្មីលំអិតមួយនេះគឺជាសមិទ្ធផលនៃកិច្ចខិតខំធ្វើការក្រោមការដឹកនាំដោយវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រចិន The Institute of Geochemistry of Chinese Academy of Sciences ហើយត្រូវបានដាក់តាំងបង្ហាញជាផ្លូវការតាំងតែពីថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២២ ខណៈដែលផែនទីចុងក្រោយដែលធ្លាប់បានធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រអាមេរិកត្រូវបានបង្ហាញតាំងតែពីឆ្នាំ២០២០ ប៉ុន្តែផ្នែកលើមាត្រដ្ឋានត្រឹមតែ ១/៥០០ ០០០ប៉ុណ្ណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់