ដំណឹង​ល្អ!​ កម្ពុជា​ទទួលបានគម្រោងវិនិយោគថ្មី​ចំនួន​១៣ ​មានទឹកប្រាក់សរុប ​៤២៥​​លានុដល្លារ​

ភ្នំពេញ ៖ ក្រោយ​បង្កើតរាជរដ្ឋាភិបាល​ថ្មីបានតែប៉ុន្មានថ្ងៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានប្រកាស​ពីការ​អនុ​ម័ត​គម្រោ​ងវិនិយោគ​ដល់​ក្រុមហ៊ុន​វិនិយោគ​ចំនួន១៣គម្រោង មានទឹកប្រាក់​រហូតដល់​ជាង​៤២០​លានដុល្លារ​អា​មេរិកនេះ ។​ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន​របស់ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​នៅព្រឹកថ្ងៃទី​២៥ សីហា ២០២៣ ។

នៅក្នុង​សេចក្ដីប្រកាស​បានបង្ហាញពីគម្រោងទាំង​១៣​នោះរួមមាន ៖

១- គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិមនោរម្យ ឃុំហោមសំណង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៥៨លានដុល្លារអាម៉េរិក និង​អាច​បង្កើត​ការ​ងារ​​បានចំ​នួន​ ៤៦៨កន្លែង។

២- គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន ២៣៧បន្ទប់ ដែល​មានទី​តាំង​វិនិ​យោ​គ​ស្ថិ​ត​នៅ​កាច់ជ្រុងមហាវិថីព្រះមុនីវង្ស (៩៣) កែងផ្លូវលេខ ៨៨ និងលេខ ៧៥ ភូមិ៩ សង្កាត់ស្រះចក ខណ្ឌ​ដូន​ពេញ​ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៨៤,៥ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៨៥៥កន្លែង។

៣-គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាសែន ឃុំសូទិប ស្រុ​ក​ជើងព្រៃ ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ ២០,៥លានដុល្លារអាម៉េរិក និង​អាច​បង្កើ​ត​កា​រ​​ងា​រ​បា​ន​ចំ​នួ​ន ៤.៨៧០កន្លែង។

៤-គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ (ធ្នើ កន្ត្រក…) ពីដែក និងប្លាស្ទីក ដែល​មា​ន​ទី​តាំ​ង​វិ​និយោ​គស្ថិ​ត​នៅ​ភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ១០,៧លាន​ដុ​ល្លា​រអា​ម៉េរិក និងអាចបង្កើតការងារបានចំនួន ៤.៨៧០កន្លែង។

៥- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិ​ស្នាម​ព្រះ​ ​ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគប្រមាណ ៨លានដុល្លារអាម៉េរិក និង​អាចបង្កើតការងារបានចំនួន ២.៥៩១កន្លែង។

៦-គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៦,១លានដុល្លារអាម៉េរិក និ​ងអា​ច​ប​ង្កើ​ត​ការ​ងារបានចំនួន ១.២៦០កន្លែង។

៧- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុ​កគ​ង​ពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.០៨៦កន្លែង។

៨-គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំរោងទាវ ស​ង្កាត់​ក្រាំង​ធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិក និ​ងអា​ច​ប​​ង្កើត​ការ​​ងា​របានចំនួន ១២៥កន្លែង។

៩-គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិក និ​ងអា​ច​បង្កើ​ត​កា​រងារបានចំនួន ៣៦៨កន្លែង។

១០-គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាច​ប​ង្កើ​តកា​រ​ងា​របា​ន​​ចំនួន ៣១០កន្លែង។

១១- គម្រោងបង្កើតរោងចក្រផលិតកាបូប និងសានូគ្រប់ប្រភេទ ដែល​មា​នទី​តាំ​ង​វិ​និ​យោ​គស្ថិ​ត​​នៅភូ​​មិស​ណ្តុល​​ ឃុំ​ជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចប​ង្កើ​ត​កា​រងា​របានចំនួន ១.៩៣១កន្លែង។

១២-  គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិម័ល សង្កា​ត់​ដ​ង្កោ ​ខ​ណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអា​ចប​ង្កើ​ត​កា​រ​ងា​រ​​បានចំនួន ២.០៤១នាក់។

១៣- គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្ពា​​នពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណ ៥,២លា​ន​ដុល្លា​​រ​អាម៉េរិ​ក និងអាចបង្កើតការងារបានចំនួន ១.៤៨១នាក់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​

ទឹកជំនន់​នៅ​បាង​កក​ប៉ះ​ចំណូល​អាជីវកម្ម​ខ្នាត​តូច ​និង​បង្កើន​បន្ទុក​បំណុល​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

គ្រោះ​ទឹកជំនន់​នៅ​ទីក្រុង​បាងកក​កំពុង​បង្ក​សម្ពាធ​កាន់តែ​ខ្លាំង​លើ​សេដ្ឋកិច្ច​ថៃ ​ដោយ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​អាជីវកម្ម​ខ្នាត​តូច ​កម្មករ​ប្រចាំ​ថ្ងៃ ​និង​គ្រួសារ​ដែល​មាន​បំណុល​ ​ហើយ​បង្ខំឱ្យ​រដ្ឋាភិបាល​បញ្ចេញ​ថវិកា​បន្ទាន់​សម្រាប់​ការ​សង្គ្រោះ​

អតិផរណា​នៅ​បណ្ដា​ប្រទេស​ធំ​ៗ​ក្នុង​តំបន់​អឺរ៉ុប ​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

អត្រា​អតិផរណា​នៅ​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​ក្នុង​តំបន់​ចាយ​លុយ​អឺរ៉ូ​បាន​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​ក្នុង​ខែ​កញ្ញា​ ​ដែល​បង្កើន​សម្ពាធ​លើ​ធនាគារ​កណ្តាល​អឺរ៉ុប ​(​ECB​)​ ​ក្នុង​ការ​ពិចារណា​ដំឡើង​អត្រា​ការប្រាក់​បន្ថែម​នៅ​ឆ្នាំ​នេះ​