លទ្ធផលសំខាន់ៗពីកិច្ចប្រជុំកំពូលចិន-អាស៊ាន លើកទី ២៩ ដែលប្រព្រឹត្តទៅនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

បរទេស៖ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានជំរុញឱ្យប្រទេសចិន និងអាស៊ានរួមគ្នាការពារ និងអភិវឌ្ឍសហគមន៍រួម ដើម្បីផ្តល់នូវស្ថិរភាព និងភាពប្រាកដប្រជាកាន់តែខ្លាំងដល់ការអភិវឌ្ឍ និងវិបុលភាពរបស់ពិភពលោក នេះបើយោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានស៊ីនហួ។

នៅក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ាន លើកទី២៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានថ្លែងថា ឆ្នាំនេះ គឺជាខួបលើកទី៥ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងអាស៊ាន។ ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ មានការកើនឡើងនៃនិន្នាការឯកតោភាគីនិយម និងការការពារនិយម ខណៈជម្លោះភូមិសាស្ត្រនយោបាយបានផ្ទុះឡើងជាបន្តបន្ទាប់។ ស្ថិតក្នុងបរិបទនេះ កិច្ចសហប្រតិបត្តិការចិន-អាស៊ាន នៅតែបន្តបោះជំហានទៅមុខ ដោយសម្រេចបានទាំងកំណើន និងការកែលម្អគុណភាព ព្រមទាំងបានពង្រឹងយន្តការសហប្រតិបត្តិការ និងបង្កើនការតភ្ជាប់យ៉ាងរឹងមាំ។

ទន្ទឹមនឹងនេះ បណ្តាមេដឹកនាំនៃប្រទេសអាស៊ានក៏បានកោតសរសើរចំពោះសមិទ្ធផលជាផ្លែផ្កាដែលសម្រេចបានក្នុងរយៈពេល ៥ឆ្នាំមកនេះ និងបានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ និងទំនុកចិត្តផ្នែកនយោបាយទៅវិញទៅមកជាមួយចិន។ អាស៊ាន ប្តេជ្ញាអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិនកម្រិត ៣.០ (FTA 3.0) និងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការតភ្ជាប់ បច្ចេកវិទ្យា AI ថាមពលស្អាត សេដ្ឋកិច្ចឌីជីថល និងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន។

ក្នុងឱកាសនៃកិច្ចប្រជុំនោះ គេប្រកាសថា ពិធីសារដំឡើងកម្រិតនៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ នឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៦ ខណៈដែលឆ្នាំ២០២៧ ត្រូវបានកំណត់ជា «ឆ្នាំនៃកិច្ចសហប្រតិបត្តិការបញ្ញាសិប្បនិម្មិត (AI)»។

លោក Li Qiang បានបញ្ជាក់ថា ចិនត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយអាស៊ាន ដើម្បីធានាបាននូវភាពជោគជ័យនៃឆ្នាំកិច្ចសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតនៅឆ្នាំ២០២៧ ហើយចិនមានឆន្ទៈអនុវត្តកិច្ចសហប្រតិបត្តិការ «AI plus» ជាមួយអាស៊ាន ដើម្បីកសាងក្បាលម៉ាស៊ីនដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ប្រកបដោយគុណភាពខ្ពស់។

សូមជម្រាបថា ភាគីទាំងពីរបានកសាងស្នាដៃដ៏រឹងមាំរួចមកហើយលើកិច្ចសហប្រតិបត្តិការផ្នែក AI នេះ។ ជាក់ស្តែង មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងនៅទីក្រុងព្រំដែន Chongzuo នៃតំបន់ស្វយ័តក្វាងស៊ី (Guangxi) របស់ចិន បានសហការជាមួយបណ្តាខេត្តជិតខាងរបស់វៀតណាម ដើម្បីដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ AI ចំនួន ២ភាសា សម្រាប់ការរកឃើញជំងឺដំបូង។ ដោយឡែកនៅប្រទេសឡាវ និងកម្ពុជា ប្រព័ន្ធដែលបង្កើតឡើងដោយដៃគូក្នុងស្រុករួមជាមួយសហគ្រាសមកពីតំបន់ក្វាងស៊ី បានចាប់ផ្តើមប្រើប្រាស់រូបភាពពីផ្កាយរណប ដ្រូន និងឧបករណ៍ចាប់សញ្ញាលើដី ដើម្បីបង្កើនប្រសិទ្ធភាពនៃការដាំដុះដំណាំតំបន់ត្រូពិក។

អ្នកវិភាគលើកឡើងថា បញ្ញាសិប្បនិម្មិត គឺជាវិស័យថ្មីមួយនៃកិច្ចសហប្រតិបត្តិការចិន-អាស៊ាន ហើយការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ត្រូវបានរំពឹងថានឹងជំរុញវិស័យនេះឱ្យកាន់តែរីកចម្រើនថែមទៀត។ ចិនមានភាពខ្លាំងផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត AI ព្រមទាំងការរួមបញ្ចូលបច្ចេកវិទ្យា ខណៈដែលអាស៊ានផ្តល់នូវទីផ្សារប្រើប្រាស់យ៉ាងទូលំទូលាយ ដែលបង្កើតបានជាសក្តានុពលដ៏ខ្លាំងក្លាសម្រាប់កិច្ចសហប្រតិបត្តិការ។ AI អាចជួយលើកកម្ពស់វិស័យភស្តុភារកម្មបែបប្រពៃណី តាមរយៈការបង្កើនប្រសិទ្ធភាពដឹកជញ្ជូន និងការគ្រប់គ្រង ខណៈដែលការអនុវត្តក្នុងវិស័យអប់រំអាចជួយពង្រឹងគុណភាពនៃការបង្រៀន ហើយការពង្រីកការប្រើប្រាស់ AI ជាក់ស្តែងនឹងបង្កើតឱកាសអភិវឌ្ឍន៍កាន់តែច្រើនសម្រាប់បណ្តាប្រទេសអាស៊ាន។

ក្រៅពីនេះ អភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) ដែលជាការគ្រប់គ្រង និងដាក់បទប្បញ្ញត្តិ ក៏ជាចំណុចសំខាន់មួយទៀតដែរ។ អាស៊ានអាចចូលរួមយ៉ាងសកម្មជាមួយចិនក្នុងការជំរុញឱ្យមានយន្តការគ្រប់គ្រង AI ជាលក្ខណៈអន្តរជាតិ ដោយសារការអនុវត្តជាក់ស្តែង និងការគ្រប់គ្រងបច្ចេកវិទ្យា AI ត្រូវបានរំពឹងថានឹងក្លាយជាវិស័យអាទិភាពពីរ ដែលនាំមកនូវសមិទ្ធផលលេចធ្លោថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ាននាពេលអនាគត។ ដូច្នេះហើយ ការអភិវឌ្ឍ និងការផ្លាស់ប្តូរធនធានមនុស្សដែលមានទេពកោសល្យ អាចដើរតួនាទីនាំមុខគេក្នុងការចាក់គ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ។ ស្របពេលដែលអាទិភាពត្រូវបានកំណត់យ៉ាងច្បាស់លាស់រួចហើយ ចំណុចសំខាន់គឺភាគីទាំងពីរត្រូវរួមគ្នាប្រែក្លាយផែនការទាំងនោះឱ្យទៅជាលទ្ធផលជាក់ស្តែង។

ទាក់ទងនឹងបញ្ហាតំបន់ នាយករដ្ឋមន្ត្រីចិន លោក Li ថ្លែងថា ចិនទន្ទឹងរង់ចាំការបញ្ចប់ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ឱ្យបានឆាប់រហ័ស ដែលនឹងផ្តល់នូវការធានាផ្នែកស្ថាប័នដ៏រឹងមាំសម្រាប់សន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងសមុទ្រចិនខាងត្បូង។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Ma. Theresa Lazaro ថ្លែងថា អ្នកចរចាពេលនេះកំពុងឈានចូលដល់ដំណាក់កាលចុងក្រោយនៃកិច្ចពិភាក្សាសម្រាប់ COC នៅសមុទ្រចិនខាងត្បូង ដោយសេចក្តីព្រាងប្រមាណ ៨០ ភាគរយបានឈានដល់ «កិច្ចព្រមព្រៀងបណ្តោះអាសន្ន» ក្នុងចំណោមភាគីពាក់ព័ន្ធ។ ជុំវិញបញ្ហានេះ អ្នកវិភាគលើកឡើងថា ការសម្រេចបានកិច្ចព្រមព្រៀងប្រមាណ ៨០ ភាគរយ មិនមែនជារឿងងាយស្រួលនោះទេ ដោយសារឧបសគ្គចម្បងសម្រាប់ការចរចានាពេលបច្ចុប្បន្ន គឺមានការជ្រៀតជ្រែកពីសំណាក់ប្រទេសមួយចំនួននៅក្រៅតំបន់ដែលព្យាយាមពង្រីកសំឡេង និងឥទ្ធិពលរបស់ខ្លួនលើបញ្ហាសមុទ្រចិនខាងត្បូង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លទ្ធផលសំខាន់ៗពីកិច្ចប្រជុំកំពូលចិន-អាស៊ាន លើកទី ២៩ ដែលប្រព្រឹត្តទៅនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/11/2026

នាយករដ្ឋមន្ត្រីចិន លោក Li Qiang ជំរុញឱ្យប្រទេសចិន និងអាស៊ានរួមគ្នាការពារ និងអភិវឌ្ឍសហគមន៍រួម ដើម្បីផ្តល់នូវស្ថិរភាព និងភាពប្រាកដប្រជាកាន់តែខ្លាំងដល់ការអភិវឌ្ឍ និងវិបុលភាពរបស់ពិភពលោក

សូហ្វី​ណា ​ហ្វាម​ ​បោះ​ទុន​ ​៦​,​៥​ ​លាន​ដុល្លារ​ ​បង្កើត​កសិដ្ឋាន​មាន់​ពង ​និង​កែច្នៃ​សាច់​ខ្នាត​ធំ​នៅ​ព្រៃ​វែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

​ក្រុមហ៊ុន​ សូហ្វី​ណា ​ហ្វាម ​ដែល​ជា​ក្រុមហ៊ុន​មាន​ម្ចាស់​ជា​ជនជាតិ​ខ្មែរ​ទាំងស្រុង​ ​បាន​វិនិយោគ​ទុន​ចំនួន​ ៦​,​៥ ​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​មាន់​ពង ​និង​រោងចក្រ​កែច្នៃ​សាច់​មាន់​ខ្នាត​ធំ​ ​នៅ​ស្រុក​កញ្ចៀច ​ខេត្ត​ព្រៃវែង ​ដោយ​គ្រោង​ចាប់ផ្ដើម​ដំណើរការ​នៅ​ថ្ងៃ​ទី​៤​ ​ខែ​មេសា ​ឆ្នាំ​២០២៧

សម្ដេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅខេត្តសៀមរាប ចំនួន ១៧៥ ៣៦៤ បណ្ណ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/11/2026

សៀមរាប ៖ សម្ដេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលសៀមរាប នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជានិមិត្តរូបជូនម្ចាស់កម្មសិទ្ធិករក្នុងខេត្តសៀមរាប សរុបចំនួន ១៧៥ ៣៦៤ បណ្ណ ស្មើនឹង ៨ស្រុកស្មើនឹង ២៣ឃុំ ដែលក្នុងនោះ៖

អាស៊ាន​ ចុះ MOU ស្តីពី បណ្តាញអគ្គិសនី និងសេដ្ឋកិច្ចឌីជីថល ខណៈប្រទេសចំនួន ៥ ចាប់អារម្មណ៍លើការស្តុកប្រេងក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

បរទេស ៖ រដ្ឋាភិបាលបណ្តាប្រទេសជាសមាជិកអាស៊ានបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ខណៈដែលប្រទេសចំនួន ៥ បង្ហាញចំណាប់អារម្មណ៍លើការស្តុកប្រេងទុកក្នុងតំបន់។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោកស្រី Cristina Roque កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី ២៨។ លោកស្រី

សហគ្រិនខ្មែរ, Canadia Impact Fund, La French Tech Phnom Penh, Krya Global និង មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP ពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងនវានុវត្តន៍នៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/11/2026

ភ្នំពេញ ៖ សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាបរធនបាលកិច្ចរបស់រាជរដ្ឋាភិបាល បង្កើតឡើងក្នុងគោលបំណង ជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព តាមរយៈការពង្រឹងធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា កំពុងបង្កើនកិច្ចសហការយុទ្ធសាស្ត្រជាមួយដៃគូក្នុងស្រុក និងអន្តរជាតិ ដើម្បីពង្រីកឱកាសសម្រាប់សហគ្រិន និងធុរកិច្ចថ្មី។ ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សហគ្រិនខ្មែរ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពមួយដែល

រដ្ឋមន្ត្រី កសិកម្ម អញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាទី៤ ក្នុងព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច-FrancoTech»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/11/2026

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាទី៤ ស្តីពី «AgriTech and Food Security» ក្នុងព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច-FrancoTech» នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦។

ប្រមុខ UN ជំរុញឱ្យបង្កើនការវិនិយោគលើសន្តិភាពក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅ កម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/11/2026

ភ្នំពេញ ៖ ការបង្កើនការវិនិយោគលើសន្តិភាព ពិសេសគោរពតាមច្បាប់អន្តរជាតិ និងប្រព័ន្ធអន្តរជាតិ នឹងធ្វើឱ្យប្លុកហ្វ្រង់កូហ្វូនី ក្លាយជាកន្លែងរស់នៅកាន់តែប្រសើរឡើង នេះបើតាមការអះអាងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres កាលពីថ្ងៃ អាទិត្យ ក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅកម្ពុជា ។ ក្នុងនាមជាអគ្គលេខាធិការយូអិន មុនពេលចាកចេញពីតំណែង តាមរយៈសារជាវីដេអូទៅកាន់មេដឹកនាំហ្វ្រង់កូហ្វូនី លោក

វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ Black swan កម្ពុជា ២០២៦ បង្ហាញ​ចក្ខុវិស័យចំនួន ៤

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/11/2026

ភ្នំពេញ៖ វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុប្លែកស្វន (Black swan) កម្ពុជា ២០២៦ បាន​ឈាន​ចូល​ដល់ថ្ងៃ​ទី២ហើយ នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា នេះ ដោយ​បាន​ពិភាក្សា​ស៊ីជម្រៅ​លើ​ចក្ខុវិស័យ​ចំនួន ៤ ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​​ ជាមួយ​នឹង​បច្ចេកវិទ្យាទំនើប កាន់​តែងាយស្រួល និងមាន​សុវត្ថិភាព។ យោង​តាម​សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹង​ថា កិច្ច​ពិភាក្សា​ចំណុច​ទី១ បានផ្ដោត​លើប្រធាន​បទ

ធនាគារ​ជាតិ​នៃ​កម្ពុជា ​ចាប់​ដៃ Visa ​និង​ Mastercard ​ពង្រីក​ការ​ទូទាត់​ KHQ​R ​សម្រាប់​ភ្ញៀវ​អន្តរជាតិ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/11/2026

​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​ចុះ​អនុស្សរណៈ​យោគ​យល់​ចំនួន​ពីរ​ដាច់ដោយឡែក​ពី​គ្នា​ជាមួយ​ក្រុមហ៊ុន​បណ្ដាញ​បណ្ណ​ទូទាត់​អន្តរជាតិ​ Visa ​និង​ Mastercard ​ដើម្បី​សហការ​អភិវឌ្ឍ​មុខងារ​ ​QR ​Connector ​ក្នុង​គោលដៅ​ពង្រីក​លទ្ធភាព​ទូទាត់​តាម​ K​HQR ​និង​សម្រួល​ដល់​ការ​ទូទាត់​ឆ្លង​ប្រទេស​

​CSX​ ​ទទួល​បាន​សញ្ញា​បណ្ណ​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង​ថ្មី​​ កៀរ​គរ​ទុន​រយៈពេល​វែង​ជិត​ ​១០០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/11/2026

ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​ទទួល​ក្រុមហ៊ុន​ SchneiTec ​Jupiter ​Co​.​,​ Ltd​. ​ចុះ​បញ្ជី​លក់​សញ្ញា​បណ្ណ​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង ​ដោយ​អាច​កៀរ​គរ​ទុន​រយៈពេល​វែង​បាន​ប្រមាណ​ ​១០០​ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​នឹង​រួមចំណែក​គាំទ្រ​ដល់​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ស្អាត ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង​នៅ​កម្ពុជា