ប្រព័ន្ធទូទាត់សងប្រាក់ដើរតួនាទីយ៉ាងសំខាន់ដើម្បីរក្សាប្រសិទ្ធភាពរបស់ប្រព័ន្ធហិរញ្ញវត្ថុ និងសេដ្ឋកិច្ច

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ស្របតាមវឌ្ឍនភាពនៃសេដ្ឋកិច្ចកម្ពុជា ក៏ដូចការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យធនាគារ ប្រព័ន្ធទូទាត់សងប្រាក់ដើរតួនាទីយ៉ាងសំខាន់ដើម្បីរក្សាប្រសិទ្ធភាពរបស់ប្រព័ន្ធហិរញ្ញវត្ថុ និងសេដ្ឋកិច្ចទាំងមូល ខណៈហេដ្ឋារចនាសម្ព័ន្ធទូទាត់ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ លើប្រព័ន្ធផាត់ទាត់ជាតិ និងប្រព័ន្ធសេវាទូទាត់រហ័សក្នុងគោលចំណងសម្រួលដល់គ្រឹះស្ថានសមាជិក និងអ្នកប្រើប្រាស់។

ហេដ្ឋារចនាសម្ព័ន្ធទូទាត់ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ តាមរយៈការធ្វើបច្ចុប្បន្នកម្មលើមុខងារបន្ថែមចាំបាច់មួយចំនួនលើប្រព័ន្ធផាត់ទាត់ជាតិ និងប្រព័ន្ធសេវាទូទាត់រហ័សក្នុងគោលចំណងសម្រួលដល់គ្រឹះស្ថានសមាជិក និងអ្នកប្រើប្រាស់។ ស្តង់ដា KH កូដ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ដើម្បីលើកកម្ពស់ការទូទាត់តាម QR កូដ ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព កាត់បន្ថយចំណាយប្រតិបត្តិការ និងជំរុញបរិយាបន្នហិរញ្ញវត្ថុ។

ក្នុងគោលដៅធានាបានស្ថិរភាព បង្កើនជំនឿទុកចិត្តពីសាធារណជនលើប្រព័ន្ធទូទាត់ ជំរុញការទូទាត់ជាអេឡិចត្រូនិកក្នុងសេដ្ឋកិច្ច និងពង្រឹងភាពរឹងមាំរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ការត្រួតពិនិត្យលើឯកសារ និងដល់ទីកន្លែងត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃពីស្ថានភាពជាក់ស្វែងរបស់គ្រឹះស្ថានផ្ដល់សេវាទូទាត់ តាមដានពីវឌ្ឍនភាពអាជីវកម្ម និងបញ្ហាប្រឈមនានា និងដាក់ចេញនូវអនុសាសន៍ ដើម្បីទប់ស្កាត់នូវហានិភ័យ។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ២០២២ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ចំនួន ៣៥ ទទួលបានអាជ្ញាប័ណ្ណ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ២ ទទួលបានលិខិតអនុញ្ញាតធ្វើប្រតិបត្តិការទូទាត់សងប្រាក់ ដែលមានអតិថិជនចុះឈ្មោះបង្កើតគណនីអីវ៉ាឡេតសរុប ១៧,៥ លានគណនី។ គ្រឹះស្ថានធនាគារនឹងហិរញ្ញវត្ថុ ៤១ បានចេញផ្សាយប័ណ្ណទូទាត់ គ្រឹះស្ថានចំនួន ៣៧ ផ្ដល់សេវាធនាគារតាមអ៊ីនធឺណេត និងគ្រឹះស្ថានចំនួន ៣៣ ផ្តល់សេវាធនាគារចល័ត។ ចំនួនប្រតិបត្តិការរបស់សេវាទូទាត់សងប្រាក់បានកើនឡើងពី ៧០៨ លានប្រតិបត្តិការដល់ ១ ពាន់លានប្រតិបត្តិការ ហើយទំហំប្រាក់ក៏បានកើនឡើងដល់ ២៧២,៥ ពាន់លានដុល្លារអាមេរិក (កើន ៣៤%) ស្មើនឹងជាង ១០ ដង នៃផ.ស.ស។

ទន្ទឹមនេះ ការទូទាត់ឆ្លងដែនជាមួយបណ្តាប្រទេសដទៃទៀតក្នុងតំបន់ក៏ត្រូវបានបន្តជំរុញជាលំដាប់ ដោយបាននិងកំពុងបន្តភ្ជាប់ការទូទាត់ឆ្លងដែនជាមួយធនាគារកណ្តាលឡាវ និងធនាគាររដ្ឋវៀតណាម បន្ទាប់ពីកិច្ចសហការជោគជ័យជាមួយធនាគារកណ្ដាលថៃ ដើម្បីសម្រួលការទូទាត់ឆ្លងដែនឱ្យកាន់តែមានភាពងាយស្រួល រហ័ស សុវត្ថិភាព និងជំរុញបរិយាបន្នហិរញ្ញវត្ថុ។

ប្រតិបត្តិការសរុបរបស់ប្រព័ន្ធទូទាត់សងប្រាក់បានកើនពី ១០,៤ លានប្រតិបត្តិការ ដល់ប្រមាណ ២៦,៦ លានប្រតិបត្តិការ ហើយទំហំទឹកប្រាក់ក៏បានកើនឡើងដល់ប្រមាណ ១៧២,៦ ពាន់លានដុល្លារអាមេរិក (កើន ៣១,៣%) ស្មើនឹងជាង ៦ដង នៃ ផ.ស.ស។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា ចាប់តាំងពីវិបត្តិកូវីដ-១៩មក ការជួញដូរតាមប្រព័ន្ធអនឡាញមាននិន្នាការកើនឡើងយ៉ាងឆាប់រហ័ស ហើយមធ្យោបាយទូទាត់អេឡិចត្រូនិកកាន់តែពេញនិយមនៅទូទាំងប្រទេស ស្របពេលដែលចំនួនការប្រើប្រាស់ទូរស័ព្ទចល័តមាន ១៩,៦លានគ្រឿង និងអ្នកប្រើប្រាស់អ៊ីនធឺណែតកើនដល់ ១៨ លាននាក់។ ដើម្បីដើរឱ្យទាន់ការវិវត្តដ៏ឆាប់រហ័សនេះ ប្រព័ន្ធទូទាត់ត្រូវបានធ្វើទំនើបកម្មជាលំដាប់ សម្រាប់ការសម្រួលដល់ការទូទាត់នៅក្នុងសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងឆាប់រហ័ស ។

ឯកឧត្តម ជា ចាន់តូ បានបន្តថា បច្ចុប្បន្ននេះ ប្រព័ន្ធទូទាត់កម្ពុជា ជាពិសេសប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) បានសម្រួលដល់ការទូទាត់ឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជំរុញបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងបានលើកមុខមាត់នៃប្រព័ន្ធទូទាត់កម្ពុជានៅលើឆាកអន្តរជាតិចំពោះភាពច្នៃប្រឌិត និងនវានុវត្តន៍ខ្ពស់ ស្របពេលដែលគណនីអ៊ីវ៉ាឡេតបានកើនគួរឡើងឱ្យកត់សម្គាល់ដល់ ១៧,៩ លានគណនី។

លើសពីនេះ ការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសផ្សេងទៀតនៅក្នុងតំបន់ ត្រូវបានជំរុញជាលំដាប់ សំដៅរួមចំណែកលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការបង្វែរប្រាក់ពីក្រៅប្រទេស។ កន្លងមកធនាគារជាតិនៃកម្ពុជាបានភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ និងម៉ាឡេស៊ី និងកំពុងបញ្ចប់ការតភ្ជាប់ជាមួយប្រទេសឡាវ និងវៀតណាម ដើម្បីដាក់ឱ្យដំណើរការនាពេលឆាប់ៗនេះ ។

ឯកឧត្តម ជា ចាន់តូ មានប្រសាសន៍ដូច្នេះថា អត្ថប្រយោជន៍នៃទំនើបកម្មប្រព័ន្ធទូទាត់ ត្រូវបានបង្ហាញយ៉ាងជាក់ច្បាស់ក្នុងអំឡុងពេលបិទខ្ទប់ ដោយបានគាំទ្រដល់ដំណើរការអាជីវកម្មនានាតាមប្រព័ន្ធអនឡាញ និងវិធានការគាំពារសង្គម-សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលក្នុងការផ្ទេរប្រាក់ឧបត្ថម្ភដល់កម្មករ-និយោជិតនិងប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ បានភ្លាមៗ និងមានតម្លាភាព។

ទោះយ៉ាងណា ធនាគារជាតិនៃកម្ពុជាក៏បានយកចិត្តទុកដាក់លើការការពារហានិភ័យពីឧក្រិដ្ឋកម្មបច្ចេកវិទ្យា (Cybercrime) តាមរយៈការតាមដានជាប្រចាំលើដំណើរការប្រព័ន្ធទូទាត់ ការពង្រឹងបទប្បញ្ញតិ្តពាក់ព័ន្ធ និងការត្រួតពិនិត្យគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ