អស់រយៈពេលជាង២០ឆ្នាំមកហើយដែលក្រុមការងាររបស់ស្ថានីយ៍ទីអវកាសអន្តរជាតិ ISS ប្រើប្រាស់វិធីសាស្ត្រខ្ចប់អាហារសម្រាប់ក្រុមអវិកាសយានិក ប៉ុន្តែអ្នកជំនាញបានរកឃើញថាអាហារប្រភេទនេះបានធ្វើឲ្យសារជាតិចិញ្ចឹមបាត់បង់ជាច្រើនមុនពេលដែលវាត្រូវបានយកមកទទួលទាន។

ជាផ្នែកមួយនៃកិច្ចខិតខំរបស់ ISS ផងក្នុងការដែលអាចធ្វើឲ្យពេលវេលារស់នៅដោយនិរន្តភាពរបស់អវកាសយានិកជាមួយនឹងតុល្យភាព ចំណីអាហារនោះ ខណៈដែលការធ្វើតេស្តសាកល្បងជាច្រើនត្រូវបានធ្វើឡើង ជាពិសេសវិធីសាស្ត្រនៃការដាំដុះអាហារនៅក្នុងទីអវកាស។
មួយក្នុងចំណោមរុក្ខជាតិ និងដំណាំជាច្រើនប្រភេទ ដែលកំពុងត្រូវបានអ្នកវិទ្យសាស្ត្រសាកល្បងនោះ ដំណាំម្ទេសបានស្ថិតនៅក្នុងបញ្ជីធ្វើតេស្តជោគជ័យរបស់ក្រុមការងារ ហើយក៏ត្រូវបានទទួលស្គាល់ថាជាដំណាំអាចផ្តល់នូវអត្ថប្រយោជន៍ដ៏លើសលប់សម្រាប់ក្រុមអវកាសយានិកនិងបេសកកម្ម ដើម្បីការរស់នៅរបស់មនុស្សលោកទៅកាន់ភពផ្សេងទៀតនាពេលអនាគតផងដែរ។

ចាប់តាំងតែពីពេលបានសិក្សាស្រាវជ្រាវរួចមកអ្នកជំនាញបានណែនាំថា ផ្លែម្ទេសគឺជាដំណាំដំបូងបំផុត និងត្រូវតែគិតគូរចំពោះការងារដាំដុះនៅលើទីអវកាស ពីព្រោះថាក្រៅតែពីបានផ្តល់ប្រយោជន៍សុខភាពចំពោះអវកាសយានិក និងផ្តល់ស្ថិរភាពចំណីអាហារនាពេលអនាគតសម្រាប់បេសកកម្មស្រាវជ្រាវអវកាសប៉ុណ្ណោះទេ វាថែមទាំងអាចផ្តល់នូវភាពចាំបាច់ផ្សេងទៀតផងដែរ។

ដំណាំម្ទេសមានផ្ទុកទៅដោយសារជាតិវិតាមីន និងសារជាតិចិញ្ចឹមដ៏សំបូរបែប មិនចាំបាច់ចំណាយពេលច្រើនក្នុងការរៀបចំ ឬចំអិនក៏អាចទទួលបានភ្លាមៗ ហើយកាន់តែពិសេសនោះគឺរសជាតិដ៏ខ្លាំងរបស់វា ពីព្រោះថាការរស់នៅក្នុងលំហអាកាសដែលមិនមានទំនាញភពផែនដីបានធ្វើឲ្យជីវិតមនុស្សធម្មតាអាចប្រឈមមុខទៅនឹងការបាត់បង់រសជាតិ។ គួរឲ្យដឹងដែរថា នៅលើស្ថានីយអវកាសអន្តរជាតិ ISS ដំណាំម្ទេរត្រូវបានគេដាំនៅក្នុងប្រអប់កែច្នៃយ៉ាងពិសេសម្យ៉ាង ដែលមានទំហំប៉ុននឹងម៉ាស៊ីនដុតអាហារ (Oven) ដែលម៉ាស៊ីននេះមានឈ្មោះថា Advanced Plant Habitat មានបំពេញដោយដីដ៏មានជីជាតិ និងពន្លឺ LED ជំនួសឲ្យពន្លឺព្រះអាទិត្យសម្រាប់ការលូតលាស់ដំណាំ ឬរុក្ខជាតិ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content