ខេត្តតាកែវ ប្រមូលផលបង្កងជិត ៧០តោនក្នុងមួយឆ្នាំៗ ខណៈបង្កងគ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ដ្រ​ទំនិញ

ភ្នំពេញ៖  អភិបាលខេត្តតាកែវបានឱ្យដឹងថា មន្រ្តីជំនាញកំពុងសិក្សាលក្ខណៈបច្ចេកទេសក្នុងការកំណត់អត្ដសញ្ញាណរវាងបង្កងធម្មជាតិ និងបង្កងចិញ្ចឹម ខណៈក្រសួងពាណិជ្ជកម្ម គ្រោងរៀបចំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ដ្រ​ ​«បង្កងទឹកសាបខេត្តតាកែវ» នៅពាក់កណ្តាលខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តតាកែវ» នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ​ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវបានថ្លែងថា ភាពលំបាកក្នុងការកំណត់អត្ដសញ្ញាណបង្កងគឺដោយសារតែបង្កងធម្មជាតិ និងបង្កងចិញ្ចឹម មានលក្ខណៈមិនសូវខុសគ្នាប៉ុន្មាននោះទេ ហើយរសជាតិវិញក៏ប្រហាក់ប្រហែលគ្នាដែរ ខុសត្រង់តែបង្កងធម្មជាតិមានខួរច្រើនជាងបង្កងចិញ្ចឹម ទើបធ្វើឱ្យអ្នកទទួលទានចូលចិត្តបង្កងធម្មជាតិជាង។

ឯកឧត្តម បានមានប្រសាសន៍ថា ៖

“ការចុះបញ្ជីជាម៉ាកទំនិញសម្គាល់ភូមិសាស្ត្រនេះ គឺធ្វើឡើងដើម្បីកំណត់ថា មួយណាជាបង្កងធម្មជាតិ និងមួយណាជាបង្កងចិញ្ចឹម តែក៏មិនមានភាពលំបាកពេកក្នុងការចំណាំនោះដែរ។ ដូច្នេះ មន្ត្រីជំនាញកំពុងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដើម្បីងាយស្រួលក្នុងការកត់សម្គាល់ និងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ដ្រឱ្យបានត្រឹមត្រូវ”

លោក ​សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានឱ្យដឹងថា ក្រសួងពា​ណិជ្ជកម្ម បានចុះបញ្ជីសម្គាល់ម៉ាកភូមិសាស្ត្រនូវផលិតផលមួយចំនួនហើយ ដោយឡែកចំពោះ«បង្កងតាកែវ» ក្រសួងក៏គ្រោងនឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ​ នៅពាក់កណ្តាលខែមេសា ឆ្នាំ២០២៣ ខាងមុខនេះដែរ ប៉ុន្តែត្រូវរង់ចាំការបោះឆ្នោតជ្រើសរើសប្រធាន, អនុប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិនៃសមាគមនេះសិន​ និងការរៀប​ចំមហាសន្និបាតរបស់សមាគមអាជីវករបង្កងទឹកសាបខេត្តតាកែវ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ។

​បន្ទាប់ពីមហាសន្និបាតសមាគមនេះ ក៏ត្រូវបំពេញបែបបទពាក្យស្នើសុំចុះបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ​ និងបន្ទាប់មកត្រូវបំពេញពាក្យស្នើសុំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនៅក្រសួងពាណិជ្ជកម្ម ដោយភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រ ចុះបញ្ជីសមាគម និងសៀវភៅលក្ខន្តិកៈសមាគមនៅក្រសួងមហាផ្ទៃ សៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងឯកសារតម្រូវផ្សេងៗទៀត។

លោកបានឱ្យដឹងថា ​បន្ទាប់ពី​បង្កងទឹកសាបខេត្តតាកែវ ​បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនឹងផ្តល់នូវអត្ថប្រយោជន៍​ ដូចជា ទប់ស្កាត់ការក្លែងបន្លំកេរ្តិ៍ឈ្មោះ និងលើកកម្ពស់គុណភាពទំនិញ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ទាក់ទាញភ្ញៀវទេសចរផងដែរ។

​​យោងតាមការការលើកឡើងរបស់អភិបាលខេត្តតាកែវ បច្ចុប្បន្ននេះ នៅខេត្តតាកែវមានកសិដ្ឋានចិញ្ចឹមបង្កងចំនួន ១០កន្លែងប្រសិនបើទឹកជំនន់ឡើងរយៈពេលកាន់តែយូរ នឹងធ្វើឱ្យបង្កងកាន់តែសម្បូរ។ បង្កងខេត្តតាកែវក្នុងមួយឆ្នាំៗ ផ្តល់ទិន្នផលបានប្រមាណ ៦៧តោន ហើយក្នុងរយៈពេល៥ឆ្នាំកន្លងមក ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ​ការប្រមូលផលបង្កងតាកែវមានចំនួន ៣៣៥តោន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី