ក្រុងប៉ោយប៉ែត នឹងរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបែបទំនើប ពិសេសដំបូងមិនធ្លាប់មាន ដើម្បី​ផ្សព្វផ្សាយពី​សក្ដានុពលវិនិយោគ និងទេសចរណ៍​

បន្ទាយ​មានជ័យ​ ៖ នៅក្នុង​ឱកាស​នៃពិធី​បុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណីជាតិខ្មែរ​ខាងមុខ​នេះ នៅក្រុងប៉ោយប៉ែត នឹងរៀប​ចំព្រឹ​ត្តិ​កា​រ​ណ៍ដ៏ពិសេសមួយ ដែលមិនធ្លាប់មាននៅក្នុង​ប្រវ​ត្តិ​សាស្ត្រ​នៃ​ទីក្រុ​ង​ប៉ោ​យ​ប៉ែតពីមុននោះទេ ដោយ​​នឹ​​ងធ្វើ​ពិធីបុណ្យសង្រ្កាន្តបែបទំនើប ដែលមានរួមបញ្ចូលនូវកម្មវិធីយន្តហោះឋានសួគ៌ និង​ទស្ស​នីយ​ភា​ព​ថ្មី​ដែ​លពុំធ្លាប់មាន។

កម្មវិធីថ្មីអស្ចារ្យដំបូងគេនេះ នឹង​ត្រៀមបង្ហាញព្រឹត្តិការណ៍ដ៏ពិសេស​ដែល​មិនធ្លាប់មានក្នុងប្រ​វត្តិសា​ស្ត្រ​នៃ​ទី​ក្រុង​ប៉ោ​យ​ប៉ែតនោះឡើយ។ ព្រឹត្តិការណ៍​ដែល​នឹង​រៀបចំ​នៅក្រុង​ប៉ោយ​ប៉ែតនាឱកាស​ក្នុងពិធី​បុណ្យ​ចូ​លឆ្នាំខ្មែរ​នេះ មានឈ្មោះថា HEAVEN 747 ដែល​មិនមែនគ្រា​ន់​តែ​ជា​ពិធី​បុ​ណ្យ​ស​ង្ក្រា​​ន្ត​ប៉ុណ្ណោះ​ទេ ប៉ុ​ន្តែ គឺជាកម្មវិធីយន្តហោះឋានសួគ៌ដែលប្រារព្ធឡើងរួមជាមួយនឹងពិធីបុណ្យ​សង្ក្រា​ន្ត​ទំ​នើ​បដ៏​អ​ស្ចា​រ្យ​រួម​បញ្ចូ​ល​ដោ​យព្រឹត្តិ​ការណ៍ចែក​រំលែ​ក​វប្ប​ធ​ម៌​ និង​រី​ករា​យសាទរជាមួ​យគ្នានូវទស្សនី​យភាព​ថ្មី​ដែ​ល​ពុំធ្លា​ប់​មា​​នពី​មុ​​នម​ក​។​ ដូចនេះ សម្រាប់លោក លោកស្រីដែលចង់អភិវឌ្ឍ និងផ្តល់ថាមពលថ្មីៗដល់ខ្លួន សូមអញ្ជើញ​ចូល​រួម​បង្កើត​ភាពសប្បាយ​រីករាយ ទទួល​យកលាភ​សំណាងដ៏​អស្ចា​រ្យ​ជា​មួយ​នឹងយ​ន្ត​ហោះ​យ​ក្ស Boeing747 ដែលជាយ​ន្ត​ហោះ​ដំបូង​គេក្នុងប្រវត្តិសាស្ត្រ «ក្រុងប៉ោយប៉ែត» អ​ម​ជា​មួយ​ទ​ស្ស​នី​យ​​ភា​​ពឆា​​កបណ្តែ​ត​លើអា​កា​ស​ទៀត​ផង ។

ព្រឹត្តិការណ៍ Heaven 747’s Rain- Praying Ceremony នឹង​​បង្ហាញពីភាព​ភ្ញាក់​ផ្អើលជា​មួ​យ​នឹង​ព​ន្លឺ​ភ្លើ​ង​ជ្រួន 747គ្រឿង ដែលចាំងបង្ហាញអក្សរដ៏អស្ចារ្យនៅលើមេឃបាញ់កាំជ្រួច 747 គ្រាប់ “Pure RO Rain” ដែលអ្នកអា​ចផឹ​កបា​ន​ភ្លៀ​ងធ្លាក់ពីលើជញ្ចៀនបណ្តែតលើអាកាស សប្បាយខ្លាំងបំផុតកន្លែងលេងទឹក 360 ដឺក្រេ​ជុំវិញ​យន្តហោះ។

បើតាម​សេចក្ដី​ប្រកាសព័ត៌មាន​មួយឱ្យដឹងថា ព្រឹត្តិការណ៍នេះ​បើក​អោ​យ​ចូ​លរួ​ម​ស​ប្បាយ​ជាមួ​យ​គ្នា​ដោយ​សេ​រី​ ជាមួយ Line Up MC DJ លំដាប់ពិភពលោកចំនួន​ ២៣រូបដែលសុទ្ធិ​តែ​ MC និង DJ ល្បីៗ​ ហើយនឹងធ្វើ​ឱ្យក្រុងប៉ោយ​ប៉ែត​ឆ្នាំនេះ កាន់តែមានភាពអធិកអធម​នា​ឱកាស​បុណ្យ​ឆ្នាំខ្មែរ ។

គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍នេះមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែវាកើតចេញពីការតាំ​ងចិ​ត្តរ​បស់​ក្រុម​ការ​ងា ដែលបានប្តេជ្ញាបង្កើតតំបន់ថ្មី ក្នុង​គោលបំ​ណងអ​ភិវឌ្ឍ​ន្លែង​នេះឱ្យ​ក្លាយ​ជា​ទី​ក្រុង​ប៉ោយ​ប៉ែត​ថ្មី​សម្រាប់​មនុ​ស្ស​ទូទៅ លាយឡំដោយវប្បធម៌ចំរុះដែលអ្នកទាំងអស់គ្នាអាចមកចូលរួមជាចំណែករបស់ជាមួយគ្នាបាន ជា​ទី​ក្រុងប៉ោយប៉ែតថ្មីនៅកម្ពុជា ។​

បើតាមអ្នកជំនាញនៃ​វិស័យ​អចលនទ្រព្យ​ជាច្រើន​បានមើលឃើញថា​ ក្រុង​ប៉ោយ​ប៉ែត​ជា​តំបន់​មួយ​មានការទាក់ទាញការ​វិនិយោគ​ថ្មីៗគួរឱ្យកត់សម្គាល់ ដោយ​ក្នុងរយៈ​ពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ​ ប៉ោយ​ប៉ែត​មានអគារ​ខ្ពស់ៗលេច​រូបរាង​ជា​បន្ត​បន្ទាប់ ខណៈការ​វិនិយោគថ្មីៗ ក៏​នៅតែបន្ត​រីកដុះដាល​នៅក្នុង​ក្រុង​មួយនៃខេត្ត​បន្ទាយ​មានជ័យ​នេះផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

Leave a Reply

Your email address will not be published.Required fields are marked *