ការសិក្សា ៖ ការបំពុលបរិយាកាសនៅឥណ្ឌាអាចកាត់បន្ថយអាយុប្រជាជន ៩ឆ្នាំ

បរទេស ៖ របាយការណ៍​ពី​ក្រុម​ស្រា​វ​ជ្រា​វ​មួយ​រប​​ស់អា​មេ​រិកនិយា​យថា​ ការ​បំ​ពុ​ល​ខ្យ​ល់​អា​ច​កា​ត់​ប​ន្ថ​យ​អា​យុ​កាល​រ​ប​ស់​​ប្រជាជ​ន​ឥ​ណ្ឌាបា​នរហូតដល់​ ​៩ឆ្នាំ​។ នេះបើតាម​ឱ្យ​ដឹងពីសារព័ត៌មាន​ BBC។

ការសិក្សាដដែលបានបង្ហាញ​ថា​ ប្រ​ជា​ជ​ន​ចំ​នួន ៤៨០ ​លា​ន​នាក់​​នៅភា​គខា​ង​ជើ​​​ង​ប្រ​ទេ​ស​ឥ​ណ្ឌា​ប្រ​ឈ​ម​នឹងកម្រិត​នៃ​កា​រ​បំ​ពុ​ល​​ប​រិ​យាកា​ស​ធ្ង​ន់​ធ្ង​របំ​ផុ​​ត​នៅលើ​ពិភព​លោក​ ហើ​យ​យូ​រៗទៅ​កម្រិត​ខ្ពស់​ទាំ​ងនេះ បាន​ព​ង្រី​ក​​ដ​ល់​ផ្នែ​ក​ផ្សេងទៀ​ត​នៃ​ប្រទេស​ឥណ្ឌា​ផង​ដែរ។​

ប្រភពដដែល​បាន​បន្ថែម​ថា គោ​ល​​ន​យោ​បា​យការពារ​ការ​បំពុល​​អា​កាស​អាច​បន្ថែម​អាយុជី​វិត​មនុស្ស​រហូត​ដល់​ ៥ឆ្នាំ ។ ទីក្រុង​នា​​នា​នៅក្នុ​ង​ប្រ​ទេ​ស​​ឥណ្ឌា​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តំបន់​ដែល​មាន​កា​រ​បំ​​ពុ​ល​ប​រិយាកាស​ច្រើន​ជាង​គេ​នៅ​លើ​​ពិ​ភ​​​​​ព​លោក ហើ​យ​​ខ្យ​ល់អា​​កា​សអា​ក្រ​ក់​បា​ន​ស​ម្លា​ប់​ម​នុ​ស្ស​ជា​ង ១​លា​ន​នា​ក់​ជា​រៀ​ង​រា​ល់ឆ្នាំ​។

របាយការ​ណ៍​រ​ប​ស់​វិ​ទ្យា​ស្ថាន​គោ​ល​ន​យោ​បា​យ​ថា​ម​ព​លនៅ​សា​ក​ល​វិ​ទ្យា​ល័​យ​ឈី​កា​ហ្គោ​ ​(​E​​PIC) ​និយាយថា តំបន់​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ ត្រូវ​ទទួល​រង​ក​ម្រិត​បំ​​ពុល​ប​រិ​ស្ថានច្រើន​ជាង​តំបន់​នានា​លើ​ពិភព​លោក​ ដល់​ទៅ​​ ១០ដងឯណ្ណោះ។

ការបំពុល​ប​រិ​យា​កា​ស​នេះ​ បាន​រី​ក​រា​ល​ដា​ល​អស់​ជា​ច្រើ​ន​ទ​សវត្សរ៍​មក​ហើយ​តាំងពី​តំប​ន់​​នេះទៅ​រ​ដ្ឋ​ភា​គ​ខា​ងលិច និងភាគ​កណ្តាលឥ​ណ្ឌា ដូច​ជា​ម៉ា​ហា​រ៉ា​សត្រា​ និង​ម៉ា​ឌាប្រា​ដេ​​ស ដែល​ប​ច្ចុ​ប្ប​ន្ន​ម​នុ​ស្សជាម​ធ្យម ត្រូវ​បាន​កាត់​បន្ថយ​​​អា​យុ​ជី​​វិ​ត​ពី​ ​២​ ​ទៅ​ក​ន្លះ​ទៅ​​ ​៣ឆ្នាំ បើប្រៀ​ប​ធៀ​ប​ទៅ​នឹងដើមឆ្នាំ២០០០ ។

ទិន្នន័យថ្មី​ពីរ​​បា​យ​ការណ៍បានធ្វើសន្ទស្សន៍គុណភាពខ្យល់​​អា​កា​ស​រប​ស់ EPIC បាននិយាយ​ថា ប្រជា​ជ​ន​នៅ​រ​​ដ្ឋ​ធានី​ដេ​លីអាច​នឹងបន្ថែម​អាយុ​​​​​​ជីវិតរបស់ពួកគេរហូត​ដល់ ១០ឆ្នាំ ប្រសិ​ន​បើ​កា​រ​បំ​ពុ​ល​ប​រិ​យា​កាស​ត្រូ​វ​បា​ន​កា​ត់ប​ន្ថយ ​តាមការ​ណែនាំ​រ​ប​ស់​អ​ង្គ​កា​រ​សុ​ខ​ភា​ព​ពិ​ភ​​ព​លោ​​ក​ (WHO)៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី