បរទេស ៖ របាយការណ៍ពីក្រុមស្រាវជ្រាវមួយរបស់អាមេរិកនិយាយថា ការបំពុលខ្យល់អាចកាត់បន្ថយអាយុកាលរបស់ប្រជាជនឥណ្ឌាបានរហូតដល់ ៩ឆ្នាំ។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន BBC។
ការសិក្សាដដែលបានបង្ហាញថា ប្រជាជនចំនួន ៤៨០ លាននាក់នៅភាគខាងជើងប្រទេសឥណ្ឌាប្រឈមនឹងកម្រិតនៃការបំពុលបរិយាកាសធ្ងន់ធ្ងរបំផុតនៅលើពិភពលោក ហើយយូរៗទៅកម្រិតខ្ពស់ទាំងនេះ បានពង្រីកដល់ផ្នែកផ្សេងទៀតនៃប្រទេសឥណ្ឌាផងដែរ។

ប្រភពដដែលបានបន្ថែមថា គោលនយោបាយការពារការបំពុលអាកាសអាចបន្ថែមអាយុជីវិតមនុស្សរហូតដល់ ៥ឆ្នាំ ។ ទីក្រុងនានានៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេស្គាល់ថាជាតំបន់ដែលមានការបំពុលបរិយាកាសច្រើនជាងគេនៅលើពិភពលោក ហើយខ្យល់អាកាសអាក្រក់បានសម្លាប់មនុស្សជាង ១លាននាក់ជារៀងរាល់ឆ្នាំ។

របាយការណ៍របស់វិទ្យាស្ថានគោលនយោបាយថាមពលនៅសាកលវិទ្យាល័យឈីកាហ្គោ (EPIC) និយាយថា តំបន់ភាគខាងជើងប្រទេសឥណ្ឌា ត្រូវទទួលរងកម្រិតបំពុលបរិស្ថានច្រើនជាងតំបន់នានាលើពិភពលោក ដល់ទៅ ១០ដងឯណ្ណោះ។
ការបំពុលបរិយាកាសនេះ បានរីករាលដាលអស់ជាច្រើនទសវត្សរ៍មកហើយតាំងពីតំបន់នេះទៅរដ្ឋភាគខាងលិច និងភាគកណ្តាលឥណ្ឌា ដូចជាម៉ាហារ៉ាសត្រា និងម៉ាឌាប្រាដេស ដែលបច្ចុប្បន្នមនុស្សជាមធ្យម ត្រូវបានកាត់បន្ថយអាយុជីវិតពី ២ ទៅកន្លះទៅ ៣ឆ្នាំ បើប្រៀបធៀបទៅនឹងដើមឆ្នាំ២០០០ ។
ទិន្នន័យថ្មីពីរបាយការណ៍បានធ្វើសន្ទស្សន៍គុណភាពខ្យល់អាកាសរបស់ EPIC បាននិយាយថា ប្រជាជននៅរដ្ឋធានីដេលីអាចនឹងបន្ថែមអាយុជីវិតរបស់ពួកគេរហូតដល់ ១០ឆ្នាំ ប្រសិនបើការបំពុលបរិយាកាសត្រូវបានកាត់បន្ថយ តាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO)៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ណាតូ លុបចោលកិច្ចប្រជុំកំពូលឆ្នាំ ២០២៧ ចំពេលភាពតានតឹងអាម៉េរិក-អឺរ៉ុបកើនឡើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/11/2026
អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានសម្រេចមិនរៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំនៅឆ្នាំ ២០២៧ តាមផែនការដើមឡើយ ដោយសារការខ្វែងគំនិតគ្នាកាន់តែខ្លាំងឡើងក្នុងចំណោមសម្ព័ន្ធមិត្ត ជាពិសេសរវាងសហរដ្ឋអាម៉េរិក និងប្រទេសជាសមាជិកអឺរ៉ុប

កម្មវិធីសហគ្រិនចុងភៅ ឆ្នាំ២០២៦ ! អបអរសាទរទេពកោសល្យចុងភៅជំនាន់ថ្មី និងសហគ្រិនភាពក្នុងវិស័យម្ហូបអាហារ ចាប់ផ្តើមពីគំនិតច្នៃប្រឌិតម្ហូបអាហារ ឆ្ពោះទៅកាន់ឱកាសក្លាយជាសហគ្រិន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 17/11/2026
ភ្នំពេញ ៖ សហគ្រិនខ្មែរបានបញ្ចប់កម្មវិធី «សហគ្រិនចុងភៅ» (Chefpreneur) ឆ្នាំ២០២៦ តាមរយៈការប្រកួតចម្អិនអាហារវគ្គផ្តាច់ព្រ័ត្រ្រ ដោយមានការចូលរួម ពីយុវជនដែលមានទេពកោសល្យ គណៈកម្មការជំនាញ ដៃគូធុរកិច្ច និងអ្នកប្រឹក្សាជំនាញ ក្នុងវិស័យសេវាកម្ម។ កម្មវិធីនេះបានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រអភិវឌ្ឍសហគ្រិនភាពក្នុងវិស័យម្ហូបអាហារ តាមរយៈការរួមបញ្ចូល ការបណ្តុះបណ្តាលអំពីគំនិតអាជីវកម្ម ការគ្រប់គ្រងថ្លៃដើម ការប្រើប្រាស់គ្រឿងទេសចម្រុះ និងការកសាង ម៉ាកយីហោ

លទ្ធផលសំខាន់ៗពីកិច្ចប្រជុំកំពូលចិន-អាស៊ាន លើកទី ២៩ ដែលប្រព្រឹត្តទៅនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/11/2026
នាយករដ្ឋមន្ត្រីចិន លោក Li Qiang ជំរុញឱ្យប្រទេសចិន និងអាស៊ានរួមគ្នាការពារ និងអភិវឌ្ឍសហគមន៍រួម ដើម្បីផ្តល់នូវស្ថិរភាព និងភាពប្រាកដប្រជាកាន់តែខ្លាំងដល់ការអភិវឌ្ឍ និងវិបុលភាពរបស់ពិភពលោក

សម្ដេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅខេត្តសៀមរាប ចំនួន ១៧៥ ៣៦៤ បណ្ណ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 17/11/2026
សៀមរាប ៖ សម្ដេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលសៀមរាប នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជានិមិត្តរូបជូនម្ចាស់កម្មសិទ្ធិករក្នុងខេត្តសៀមរាប សរុបចំនួន ១៧៥ ៣៦៤ បណ្ណ ស្មើនឹង ៨ស្រុកស្មើនឹង ២៣ឃុំ ដែលក្នុងនោះ៖

សហគ្រិនខ្មែរ, Canadia Impact Fund, La French Tech Phnom Penh, Krya Global និង មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP ពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងនវានុវត្តន៍នៅកម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 17/11/2026
ភ្នំពេញ ៖ សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាបរធនបាលកិច្ចរបស់រាជរដ្ឋាភិបាល បង្កើតឡើងក្នុងគោលបំណង ជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព តាមរយៈការពង្រឹងធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា កំពុងបង្កើនកិច្ចសហការយុទ្ធសាស្ត្រជាមួយដៃគូក្នុងស្រុក និងអន្តរជាតិ ដើម្បីពង្រីកឱកាសសម្រាប់សហគ្រិន និងធុរកិច្ចថ្មី។ ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សហគ្រិនខ្មែរ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពមួយដែល





វិថីហិរញ្ញវត្ថុ























































Account
Security
Favourite Content