ភ្នំពេញ ៖ តាមរយៈមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ (AYE Carnival) ដែលនឹងប្រព្រឹត្តិឡើងចំនួន២ថ្ងៃ ពីថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២២)” នៅទីក្រុងភ្នំពេញ ធុរកិច្ចជន និងសហគ្រិនវ័យក្មេង ពិសេសសហគ្រិនស្ត្រីវ័យក្មេងអាស៊ាន នឹងទទួលបាននូវធាតុចូល និងការផ្លាស់ប្តូរបទពិសោធន៍ ដើម្បីទៅរកភាពរីកចម្រើនកាន់តែខ្លាំងទាំងអស់គ្នា ក្រោយវិបត្តិជំងឺកូវីដ១៩។

មហោស្រពយុវជនអាស៊ានលើកទី៧ ដែលត្រូវបានរៀបចំឡើងក្នុងទីក្រុងភ្នំពេញ គឺជាការប្រមូលផ្តុំនៃសហគ្រិនវ័យក្មេងមកពីសមាជិកសមាគម AYEC (ក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន) និងដៃគូសន្ទនារបស់ខ្លួន។
ព្រឹត្តិការណ៍ មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ (ASEAN YOUNG ENTREPRENEURS CARNIVAL)ក្រោមប្រធានបទ “រីកចម្រើនកាន់តែខ្លាំងទាំងអស់គ្នា (RISE STRONGER TOGETHER)” នឹងជួយឱ្យធុរកិច្ចជន និងសហគ្រិនវ័យក្មេងទទួលបានធាតុចូល ដើម្បីដោះស្រាយលើបញ្ហារំខានដោយវិបត្តិជំងឹកូវីដ១៩ តាមរយៈឌីជីថលូបនីយកម្ម ភាពជាអ្នកដឹកនាំ កិច្ចសហការ និងការចូលរួមរបស់ស្ត្រីក្នុងការដោះស្រាយបញ្ហាប្រឈមធំៗនៃសម័យកាលបច្ចុប្បន្ន នៅពេលដែលយើងសម្របខ្លួនទៅនឹងការរស់នៅតាមរបៀបគន្លងថ្មី។

ព្រឹត្តិការណ៍ AYE Carnival លើកទី ៧ នឹងត្រូវរៀបចំឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាប្រធាន AYEC ឆ្នាំ២០២២ ក្រោមភាពជាដៃគូជាមួយបណ្តាញសហគ្រិនសកល (GEN) កម្ពុជា និងក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN -BAC) កម្ពុជា។
AYEC គឺត្រូវបានទទួលថាជាសំឡេងផ្លូវការរបស់សហគ្រិនវ័យក្មេងក្នុងដំណើរការបង្កើតគោលនយោបាយអាស៊ាន។ AYEC ត្រូវបានស្នើឡើងដោយជោគជ័យដោយក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) ទៅកាន់មេដឹកនាំអាស៊ានក្នុងឆ្នាំ២០១៥ ហើយក្រោយមកនៅឆ្នាំនោះដែរ បានបើកដំណើរការនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។ AYEC មានបណ្តាញរបស់រដ្ឋាភិបាលដែលគាំទ្រសមាគមសហគ្រិនវ័យក្មេងមកពីរដ្ឋសមាជិកអាស៊ានទាំង ១០។
ក្រៅពីការចូលរួមនៅក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន AYEC ក៏មានតួនាទីជាបណ្តាញសហគ្រិនវ័យក្មេង ដោយមានទំនាក់ទំនងផ្ទាល់ជាមួយសមាគមថ្នាក់ជាតិរៀងៗខ្លួន និងលេខាធិការដ្ឋានអាស៊ាន។ ជារៀងរាល់ឆ្នាំ AYEC រៀបចំព្រឹត្តិការណ៍ មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ (ASEAN Young Entrepreneurs Carnival) ចាប់តាំងពីឆ្នាំ២០១៦។ AYEC ក៏បានបង្កើតសមាគមសហគ្រិនវ័យក្មេងអាស៊ាន (AYEA) ក្នុងឆ្នាំ២០១៦ ដើម្បីជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការរវាងសហគ្រិនវ័យក្មេង និងអ្នកវិនិយោគនៅក្នុងរដ្ឋជាសមាជិកអាស៊ានផងដែរ។
តាមរយៈ AYEC ក្លឹបសហគ្រិនស្ត្រីវ័យក្មេងអាស៊ានត្រូវបានបង្កើតឡើងក្នុងខែកក្កដា ឆ្នាំ២០២១ ជាវេទិកាមួយដើម្បីប្រមូលផ្តុំ និងអភិវឌ្ឍសហគ្រិនស្ត្រីវ័យក្មេង និងសហគមន៍ធុរកិច្ចដែលគ្រប់គ្រងដោយស្ត្រីនៅក្នុងអាស៊ាន ក្នុងគោលបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមអាស៊ាន។
សូមបញ្ជាក់ផងដែរថា មហោស្រពយុវជនអាស៊ាន ត្រូវបានរៀបចំជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១៦ ៖ លើកទី១. ២០១៦ នៅកូឡាឡាំពួរ ម៉ាឡេស៊ី លើកទី២ឆ្នាំ២០១៧ នៅទីក្រុងម៉ានីល ហ្វីលីពីន លើកទី៣ ឆ្នាំ២០១៨ នៅសិង្ហបុរី លើកទី៤ ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ លើកទី៥ ឆ្នាំ២០២០ នៅទីក្រុងហាណូយ ប្រទែសវៀតណាម (ប្រជុំតាមប្រព័ន្ធអនឡាញ) លើទី៦ ឆ្នាំ ២០២១ នៅប្រ៊ុយណេ (ប្រជុំតាមប្រព័ន្ធអនឡាញ) និងលើកទី៧ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 16/10/2026
ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

អាម៉េរិកស្នើប្រគល់ទ្រព្យបង្កកទាំងអស់ឱ្យរុស្ស៊ីវិញ ជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាព
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
សហរដ្ឋអាម៉េរិកបានស្នើឱ្យមានការដោះបម្រាមបង្កកលើទ្រព្យសម្បត្តិរុស្ស៊ីតម្លៃរាប់ពាន់លានអឺរ៉ូ ដែលកំពុងរក្សាទុកក្នុងសហភាពអឺរ៉ុប ក្នុងគោលបំណងជំរុញកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ជម្លោះអ៊ុយក្រែន

លោក Trump ទំនងពិចារណាបណ្ដេញរដ្ឋមន្ត្រីសង្គ្រាម ដើម្បីគេចពីការទទួលខុសត្រូវលើសង្គ្រាមអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump ទំនងជាកំពុងពិចារណាលើលទ្ធភាពបណ្តេញរដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth ចេញពីតំណែង បន្ទាប់ពីការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិខាងមុខនេះ ដើម្បីជួយដកខ្លួនចេញពីការទទួលខុសត្រូវចំពោះសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content