កសិកម្មបាន​ផ្លាស់ប្តូរជីវភាពប្រជាជនខេត្តក្រចេះ

ក្រចេះ ៖ ផ្លូវធំទូលាយ ផ្ទះថ្មី និងសំឡេងម៉ាស៊ីនដែលកំពុងដំណើរការលើកសិដ្ឋាន កំពុងធ្វើឱ្យ​សេដ្ឋកិច្ចស្រុកស្នួល ខេត្តក្រចេះ​មានការផ្លាស់​ប្តូរ​ថ្មី​ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយនឹងការ​ធ្វើឱ្យ​ប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់​ក៏កាន់​តែ​មានភាព​ប្រសើរ​ឡើងផងដែរ ដោយសារតែការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនភាគហ៊ុនកសិកម្មTruong Hai (THACO AGRI) ដែលរួមមានក្រុមហ៊ុនតូចចំនួន ៣ (ក្រុមហ៊ុនទទួលខុសត្រូវមានកំរិត Eastern Rubber , ក្រុមហ៊ុន Binh Phuoc Kratie , ក្រុមហ៊ុន Sovannvuthy) ដែលកំពុង​វិនិយោគ​ជាច្រើនលើវិស័យ​កសិកម្ម​នៅខេត្តក្រចេះ។​

ពីមុនស្រុកស្នួលជាតំបន់លំបាកមួយរបស់ខេត្តក្រចេះ ប្រជាជនរស់នៅ​ប្រកបមុខរបរ​ដាំដុះ ការធ្វើដំណើរពិបាកខ្លាំងណាស់ ចំនួនគ្រួសារដែល​ប្រើប្រាស់​អគ្គិសនី​តិចតួចណាស់។​ ប៉ុន្តែ ចាប់ពីឆ្នាំ២០១៩មក​ ហេដ្ឋារចនាសម្ព័ន្ធស្រុកស្នួល មានការ​ផ្លាស់ប្ដូរថ្មី​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ ជាក់​ស្តែង ផ្លូវលំដែលមាន​យានជំនិះធ្វើដំណើរជា​បន្តបន្ទាប់គ្នា​ពីកណ្តាល​ខេត្តទៅតំបន់ផលិតកម្ម និង​ទីលំនៅ​។ នៅសងខាងផ្លូវជាជួរផ្ទះដ៏រឹងមាំ បំពាក់​ដោយឧបករណ៍​ប្រើប្រាស់យ៉ាងពេញលេញ ជាប់មន្ទីរពេទ្យ និង​សាលារៀន…ប្រការទាំងនេះ បាន និងកំពុង​នាំមកនូវ​ភាពរំភើបរីករាយ​ដល់​ប្រជាពលរដ្ឋនៅទីនេះ។​

អ្នកស្រី ហួន ចន្ធី កម្មកក្រុមហ៊ុនទទួលខុសត្រូវមានកំរិត Eastern Rubber បានឱ្យដឹងថា៖ ការងារនៅក្នុងចំការ​នេះគឺមិនមាន​ភាពពិបាក​នោះទេ​សម្រាប់អ្នកស្រី ក៏ដូចជាកម្មករដទៃទៀត ជាក់ស្ដែងការងារដែលកំពុងធ្វើនេះ គឺស្រាលៗប៉ុណ្ណោះ ដូចជាដកស្មៅ ដាំស្មោះ សម្រាប់គោ និងការងារកសិកម្មផ្សេងៗទៀត ។

អ្នកស្រីបន្តថា ៖ ក្រៅពីប្រាក់ខែសមរម្យហើយ កម្មករនៅក្នុងក្រុមហ៊ុន Thaco ក៏ទទួលបាននូវការស្នាក់នៅដោយឥតគិតថ្លៃ ពោលគឺក្រុមហ៊ុន​មាន​ផ្ដល់ផ្ទះស្នាក់សម្រាប់កម្មករទាំងអស់ ទឹក ភ្លើង ក៏ត្រូវបានប្រើប្រាស់ដោយមិនគិតថ្លៃដែរ កម្មករ ប្រើអស់ប៉ុន្មានគឺខាង​ក្រុមហ៊ុនជា​អ្នក​ចំណាយ។ នៅពេលកម្មករមានបញ្ហាសុខភាព ឈឺថ្កាត់ក៏ក្រុមហ៊ុនផ្ដល់ការថែទាំដោយមិនគិតថ្លៃ ដោយក្នុងចំការមានពេទ្យសម្រាប់មើលថែ  ឬក៏កម្មក​រអាចប្រើប្រាស់ប័ណ្ណ ប.ស.ស អាចព្យាបាលមិនអស់ថ្លែផងដែរ ។​

អ្នកស្រី សែម ចន្នី មកពីស្រុកឈូក ខេត្តកំពត បានចូលធ្វើការនៅក្នុងចំការរបស់ក្រុមហ៊ុន​រយៈពេលជាង២ឆ្នាំមកហើយនោះបាន​និយាយឱ្យ​ដឹង​ថា អ្នកស្រីស្រលាញ់ពេញចិត្តនឹងការងារនៅក្នុងចំការនេះណាស់ ហើយគាត់ទំនងជាត្រូវធ្វើការនៅក្នុងក្រុមហ៊ុននេះយូរបន្តទៀត ពីព្រោះ​ថា​ក្រុមហ៊ុនបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់រូបគាត់ ក៏ដូចជាកម្មករផ្សងៗទៀត។ អ្នកស្រីបានមកធ្វើការនៅក្នុងចំការនេះ ២នាក់កូនស្រី និង​ទទួលបានប្រាក់ខែសមរម្យដោយក្នុងម្នាក់អាចទទួលបានប្រាក់ខែជាធម្យមជាង២០០ដុល្លារអាមេរិក និងមានប្រាក់ដំណាច់​ឆ្នាំបន្ថែមផង​ដែរ។

អ្នកស្រីនិយាយថា ៖

“ខ្ញុំស្រលាញ់ក្រុមហ៊ុននេះ ខ្ញុំនឹងបន្តធ្វើការជាមួយក្រុមហ៊ុនយូរអង្វែងតទៀត ហើយខ្ញុំក៏សូមផ្ដាំផ្ញើចំពោះអ្នកដែល​មិនមាន​ការងារធ្វើអាចមកធ្វើការនៅក្នុងចំការរបស់ក្រុមហ៊ុន Thaco  ពីព្រោះក្រុមហ៊ុនមានផ្ដល់អត្ថប្រយោជន៍ជាច្រើនក្រៅប្រាក់កម្រៃប្រចាំថ្ងៃ។​”

អគ្គនាយករងប្រតិបត្តិនៃក្រុមហ៊ុន Thaco Agri​ ប្រចាំ​ស្រុកស្នួលបានឱ្យដឹងថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានចាប់ដំណើរ​ការ​រយៈ​ពេល​ប្រមាណជាង ៣ឆ្នាំមកហើយ ដោយបច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គលិកប្រមាណ ៣ពាន់នាក់ ដោយបុគ្គលិក​ទាំងអស់​ត្រូវបានក្រុមហ៊ុន​ផ្ដល់​កន្លែងស្នាក់នៅ ការថែទាំសុខភាព ហើយសម្រាប់​បុគ្គលិក​កម្មករនៅក្នុងក្រុមហ៊ុនដែលមានកូនៗឈានដល់អាយុចូលរៀន ក៏ក្រុមហ៊ុនបាន​បង្កើត​សាលា​រៀន​នៅ​ក្នុងចំការ និងផ្ដល់ការអប់រំដល់កូនៗរបស់កម្មករដោយមិនគិតថ្លៃ ។

គួរបញ្ជាក់ដែរថា ក្រៅពីការវិនិយោគអាជីវកម្ម ក្រុមហ៊ុនក៏ផ្តោតសំខាន់ទៅលើ​សុខុមាលភាពសង្គមក្នុងតំបន់ផងដែរ។ ជាក់ស្ដែង កន្លង​មក​ក្រុមហ៊ុន​​បាន​ជួយ​ដល់អាជ្ញាធរ​​មូលដ្ឋាន​ក្នុង​ការ​សាងសង់​សាលារៀន មន្ទីរពេទ្យ វត្ត​អារាម…។ល។​ ខណៈដែលទិសដៅរបស់ក្រុមហ៊ុន​គឺជំរុញ​ការអភិវឌ្ឍផ្សារភ្ជាប់ជាមួយ​នឹងការ​ចែករំលែក​ផលលំបាក និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាពលរដ្ឋនៅទីនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច