សៀមរាប ៖ ផលិតផលប្រើប្រាស់កែច្នៃចេញពីសរសៃអំបោះជាវត្ថុធាតុដើមភាគច្រើនត្រូវបានគេយល់ថា ជាផលិតផលដែលពិបាកបង្កើត និងផលិតឡើងបំផុត ដែលក្រៅពីមានចំណេះ ជំនាញ ផ្នែកអំបោះចាក់ដោយដៃ គឺតម្រូវឲ្យមានភាពអំណត់ អត់ធ្មត់ ផ្ចិតផ្ចង់ និងត្រូវការចំណាយពេលវេលាយូរក្នុងការផលិតចេញជាផលិតផលសម្រេចដែលអាចប្រើប្រាស់បាន និងប្រាកដថាល្អស្អាត មានសោភ័ណភាពគួរជាទីទាក់ទាញ។

កញ្ញា សៃ អមរាម៉ារី បុច្ចុប្បន្នជាបុគ្គលិកបម្រើការងារនៅស្ថាប័នធនាគារឯកជនមួយកន្លែងនៅក្រុងសៀមរាប ដោយទំនេរពីការងារ កញ្ញាក៏បានព្យាយាមបន្ថែមមុខរបរមួយទៀតគឺការចាក់សម្លៀកបំពាក់ ក៏ដូចជាសម្ភារប្រើប្រាស់ និងលម្អរផ្សេងៗទៀត ដែលជាការងារចំណូលចិត្ត សម្រាប់ដាក់លក់តាម បណ្ដាញសង្គម facebook ដោយទទួលបានចំណូលគួរសមបន្ថែមពីលើប្រាក់បៀរវត្សរ៍។
កញ្ញា ម៉ារី បានបញ្ជាក់ប្រាប់ AMS ថា ៖
« កាលដំបូងឡើយដែលខ្ញុំសម្រេចចិត្តចាប់យកផ្នែកនេះ ដោយហេតុថាការស្រលាញ់នូវរបស់អ្វីដែលធ្វើឡើងដោយដៃ ហើយណាមួយវាក៏ជាមុខរបរមួយ ដែលមិនសូវមានអ្នកចាប់យកធ្វើជាអាជីព ដូច្នេះហើយទើបខ្ញុំចង់ធ្វើឲ្យគ្រប់គ្នាបានស្គាល់ពីការងារ និងជំនាញក្នុងវិស័យចាក់សរសៃអំបោះមួយនេះឲ្យបានកាន់តែច្រើន »

ជាការគួរឲ្យកត់សម្គាល់ ចំពោះផលិតផលសម្រេច ក៏ដូចជាសម្ភារប្រើប្រាស់នានាដែលបង្កើតចេញពីសរសៃអំបោះក្រោយទឹកដៃដ៏ប៉ុនប្រសប់របស់កញ្ញា ម៉ារី ដែលបានដាក់លក់នាពេលបច្ចុប្បន្ននេះរួមមានដូចជា អាវ សំពត់ បូរ កាបូបដៃ កាបូបស្ពាយ ខ្សែរចងសក់ មួក សម្លៀកបំពាក់ឈុតសមហរាប់កូនក្មេង សម្លៀកបំពាក់ឈុតហែលទឹករបស់មនុស្សពេញវ័យជាដើម ដោយស្ទើរតែគ្រប់ម៉ូតទាំងអស់សុទ្ធតែមានភាពស្រស់ស្អាត និងទាក់ទាញសម្រាប់អ្នកនិយមសម្លៀកបំពាក់ និងផលិតផលសរសៃអំបោះ ហើយគ្រប់អតិថិជនទាំងអស់ក៏អាចកម្ម៉ង់បានចំពោះទំហំ ម៉ូដ និងពណ៌តាមសេចក្ដីត្រូវការ។

ទាក់ទងទៅនឹងតម្លៃវិញ ផលិតផលដែលត្រូបានផលិតឡើងដោយដៃក្រោមការចាក់សរសៃអំបោះទាំងអស់ដូចដែលបានរៀបរាប់ខាងលើនេះត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៩-៣២ ដុល្លារ អាស្រ័យទៅតាមម៉ូដ និងទំហំ។ សម្រាប់អតិថិជនដែលធ្វើការកម៉្មង់ត្រូវរង់ចាំរយៈពេលចន្លោះពី ៣-៤ ថ្ងៃ ដើម្បីចាក់ទៅតាមការចង់បាន និងប្រកបដោយសោភ័ណភាពគួរជាទីពេញចិត្ត ដែលយ៉ាងហោចណាស់ក្នុងរយៈពេល១ខែ កញ្ញាអាចទទួលចាក់បានប្រមាណ ៨-១០អាវ ឬសំពត់ ដែលជាប្រភពចំណូលបន្ថែមប្រចាំខែរបស់កញ្ញាបានយ៉ាងរីករាយ។

ពាក់ព័ន្ធទៅនឹងសម្ភារៈសម្រាប់ចាក់ និងវត្ថុធាតុដើមនៅក្នុងមុខអាជីពមួយនេះត្រូវបានកញ្ញាបញ្ជាក់ប្រាប់ថា ហាក់មិនមានអ្វីច្រើនពេកនោះទេ ពោលគឺត្រូវការចាំបាច់បំផុតនូវសរសៃអំបោះ (អាស្រ័យតាមពណ៌ដែលមានតម្រូវការ) ម្ជុល(ពីលេខតូចដល់លេខធំ) ម៉ែត្រ កន្ត្រៃ និងសម្ភារៈបន្ទាប់បន្សំមួយចំនួនដែលកញ្ញាអាចទិញនៅតាមផ្សារក្នុងស្រុក ហើយសម្ភារៈចាំបាច់មួយចំនួនទៀតត្រូវកម្ម៉ង់ទិញពីក្រៅប្រទេសបន្ថែម។
ជាមួយនឹងការបង្ហើបប្រាប់ពីការចាប់យកអាជីពខាងលើធ្វើជាមុខរបររកចំណូលបន្ថែមនេះ កញ្ញា អមរាម៉ារី បានប្រាប់ឲ្យដឹងថា កញ្ញាបានចេះជំនាញចាក់សរសៃអំបោះនេះតាមរយៈបងស្រីម្នាក់បង្ហាត់បង្ហាញ ហើយក៏បានព្យាយាម និងរៀនបន្ថែមតាមរយៈបណ្តាញ Youtue។ គិតរហូតមកដល់ពេលបច្ចុប្បន្ន កញ្ញា ម៉ារី ទើបតែបានចាប់ដំណើរការអាជីវកម្មខ្នាតតូចមួយនេះបានប្រមាណ ៩ខែប៉ុណ្ណោះ ដែលគាត់បានធ្វើវាតែម្នាក់ឯងនៅពេលទំនេរពីការងារដោយប្រើដើមទុនដំបូងត្រឹមតែ ៤ម៉ឺនរៀលប៉ុណ្ណោះទៅលើការទិញសរសៃអំបោះចំនួន ២ដុំ ជាមួយនឹងម្ជុលចំនួន១ប៉ុណ្ណោះ ហើយក្រោយមកក៏បានទិញបន្ថែមនូវវត្ថុធាតុដើមចាំបាច់ផ្សេងៗជាបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្ននេះ។
យ៉ាងណាមិញ នៅក្នុងអាជីវកម្ម ក៏ដូចជាអាជីពមួយនេះក៏មានផលវិបាកខ្លះដែរ ជាពិសេសពាក់ព័ន្ធទៅនឹងពេលវេលានៃការចាក់ ព្រោះនៅពេលមានភ្ញៀវកម្ម៉ង់អាវចាក់ ឬជាឈុតច្រើន គឺត្រូវការប្រើពេលយូរទម្រាំចាក់គ្រប់ការកម្ម៉ង់របស់ភ្ញៀវម្នាក់។ ម៉្យាងវិញទៀត ដោយសារតែកញ្ញាជាប់រវល់ជាមួយនឹងការងារជាបុគ្គលិកស្ថាប័នធនាគារឯកជនដែលត្រូវបំពេញការងារប្រចាំថ្ងៃផងនោះ បានជះឥទ្ធិពល ឬបង្កឲ្យមានភាពយឺតយ៉ាវ ក្នុងការចាក់ជូនភ្ញៀវ ប៉ុន្តែភ្ញៀវ ឬអតិថិជនភាគច្រើនក៏យល់ពីភាពលំបាក ហើយស្ម័គ្រចិត្តរង់ចាំ ក្រោមភាពយោគយល់ផងដែរ។ នេះគឺជាអ្វីដែលកញ្ញា ម៉ារី បានលើកឡើង។
ជាការចូលរួម និងលើកទឹកចិត្តឲ្យមានការបង្កើតឡើងនូវអាជីវកម្មខ្នាតតូចផ្ទាល់ខ្លួន កញ្ញា សៃ អមរាម៉ារី បានបង្ហាញពីទស្សនទានថា ៖
« សម្រាប់អ្នកដែលស្រឡាញ់អាជីពមួយនេះ នាងខ្ញុំសូមលើកទឹកចិត្តឱ្យខិតខំ ជឿជាក់លើខ្លួនឯង កុំបោះបង់ក្តីស្រម៉ៃ ឱ្យតែយើងចង់ចេះ ចង់ដឹង ចង់រៀន ថ្ងៃណាមួយយើងនឹងអាចទទួលបាននូវភាពជោគជ័យដែលយើងចង់បាន ទោះតិច ឬច្រើន ប៉ុន្តែវាជាសមិទ្ធលដែលយើងបានបង្កើតឡើង »
« ដោយឡែក ចំពោះបងៗ ឬប្អូនៗ ដែលកំពុងចាប់យកជំនាញនេះធ្វើជាអាជីព ខ្ញុំក៏សូមលើកទឹកចិត្ត រួមគ្នាបង្កើតនូវម៉ូដថ្មី ឬរបស់ប្លែកៗបន្ថែមទៀត ដើម្បីបង្ហាញឱ្យគេឃើញថាស្នាដៃកូនខ្មែរ ជាពិសេសស្នាដៃស្ត្រីខ្មែរ ក៏មិនអន់ជាងសាសន៍គេដទៃ ឬផលិតផលដែលបង្កើតចេញដោយម៉ាស៊ីននោះដែរ យើងត្រូវរួមគ្នាដើម្បីធ្វើឱ្យវិស័យមួយនេះកាន់តែមានអ្នកស្គាល់ច្រើន និងឲ្យតម្លៃកាន់តែទូលំទូលាយជាងនេះ»

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content