កាលពីថ្ងៃទី19 ខែមីនា ឆ្នាំ2025 គណៈប្រតិភូធនាគារជាតិកាណាដា និងធនាគារ ABA មានកិតិ្តយស បានជួបពិភាក្សាជាមួយ ធនាគារជាតិនៃកម្ពុជា បង្ហាញពីការគាំទ្រឥតងាករេរបស់ខ្លួននៅក្នុងវិស័យហិរញ្ញវត្ថុរបស់ កម្ពុជា។ ធនាគារជាតិកាណាដា ជាធនាគារធំមួយក្នុងប្រទេសកាណាដា និងជាភាគហ៊ុនិករបស់ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំបំផុតមួយនៅកម្ពុជា។
គណៈប្រតិភូ ដែលដឹកនាំដោយលោក Laurent Ferreira អគ្គនាយក និងជានាយកប្រតិបត្តិ ធនាគារជាតិកាណាដា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពី លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ ជំនួបពិភាក្សានេះ បានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា ខណៈដែលភាគីបានពិភាក្សាលើប្រធានបទជាច្រើន រួមមានវឌ្ឍនភាពឌីជីថល ហិរញ្ញវត្ថុបៃតង ឱកាសវិនិយោគនានា និងតួនាទីរបស់ធនាគារ ABA ដែលកំពុងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស និងទាក់ទាញបណ្ដាវិនិយោគិនមកព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះ លោក Laurent Ferreira បានកោតស្ញប់ស្ញែងចំពោះកិច្ចខិតខំប្រឹងប្រែងឥតងាករេរបស់ធនាគារជាតិនៃកម្ពុជាក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ហើយលោកបានលើកឡើងពីឧត្តមភាពរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ជាមួយនឹងទំនុកចិត្តខ្ពស់ ចាប់តាំងពីឆ្នាំ ២០១៤ មក ធនាគារជាតិកាណាដា បានធ្វើការវិនិយោគ 900 លានដុល្លារអាមេរិក ហើយតែងតែរក្សាប្រាក់ចំណេញទាំងអស់របស់ ABA បន្តដាក់វិនិយោគនៅក្នុង ABA វិញ ដើម្បីពង្រឹងមូលដ្ឋានមូលធនរបស់ធនាគារ ដែលជំរុញការប្ដេជ្ញាចិត្តរបស់ ABA ឲ្យកាន់តែមោះមុតបន្ថែមទៀត ចំពោះការអភិវឌ្ឍ និងកំណើនប្រកបដោយចីរភាពរបស់កម្ពុជា។
លោក Laurent Ferreira មានប្រសាសន៍ថា
“ធនាគារជាតិកាណាដាឲ្យតម្លៃខ្ពស់ចំពោះឱកាសប្រតិបត្តិការនៅ ប្រទេសកម្ពុជាតាមរយៈធនាគារ ABA ដែលជាបុត្រសម្ពន្ធពេញលេញរបស់ខ្លួន។” លោកបានបន្ថែមផងដែរថា “សេដ្ឋកិច្ចកំពុងបន្តរីកច្រើនទៅមុខ និងបរិយាកាសធុរកិច្ចអំណោយផលល្អរបស់កម្ពុជា បានផ្ដល់ជាមូលដ្ឋានអនុគ្រោះដ៏ប្រសើរ នាំមកនូវភាពរីកចម្រើនរបស់ ABA។ ចាប់ពីធ្វើការវិនិយោគតាំងពីឆ្នាំ 2014 មក ធនាគារ ABA ជាមួយថ្នាក់ដឹកនាំមានសមត្ថភាព និងបុគ្គលិកបម្រើការយ៉ាងមោះមុត បានបន្តរីកចម្រើនលូតលាស់យ៉ាងល្អ ធ្វើឲ្យយើងខ្ញុំកាន់តែមានភាពជឿជាក់លើបរិយាកាសវិនិយោគដ៏ទាក់ទាញរបស់កម្ពុជា។”

ទន្ទឹមនឹងនេះ ធនាគារ ABA បានបន្តវឌ្ឍនភាពទៅជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏រឹងមាំមួយ ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ ធនាគារបានបន្ដផ្តល់ប្រាក់កម្ចីចំនួន 8.6 ពាន់លានដុល្លារ ដល់វិស័យសំខាន់ៗដូចជា វិស័យពាណិជ្ជកម្ម ទេសចរណ៍ កម្មន្ដសាល និងកសិកម្ម។
ABA ក៏បានផ្តល់ហិរញ្ញប្បទានយ៉ាងសកម្ម ដល់គម្រោងហេដ្ឋារចនាសម្ពន្ធនានា ដើម្បីការអភិវឌ្ឍ ក៏ដូចជាភាពរីកចម្រើនរបស់ប្រទេសជាតិ។ ហិរញ្ញប្បទានថ្មីៗរបស់ធនាគាររួមមាន សញ្ញាបណ្ណបៃតង សំដៅគាំទ្រដល់កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ ដែលនឹងជួយឲ្យប្រជាពលរដ្ឋកម្ពុជា ទទួលបានថាមពលអគ្គិសនីក្នុងតម្លៃធូរថ្លៃ កាត់បន្ថយថ្លៃចំណាយលើផលិតកម្ម ឬការផលិត និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់។ បន្ថែមពីលើនេះ ABA ក៏បានផ្ដល់ហិរញ្ញប្បទាន ដល់គម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាគំនិតផ្តួចផ្តើមដ៏ធំ និងមានសារៈសំខាន់មួយ សម្រាប់បង្កើនការតភ្ជាប់សេដ្ឋកិច្ច និងជំរុញកំណើនទេសចរណ៍ និងវិស័យភស្តុភារកម្ម។
លោក Laurent Ferreira បានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃការវិនិយោគរបស់ធនាគារជាតិកាណាដា នៅក្នុងធនាគារកម្ពុជា បានលើកមុខមាត់របស់កម្ពុជានៅប្រទេសកាណាដា ក្នុងនាមជាគោលដៅវិនិយោគដ៏ទាក់ទាញ។ ធនាគារជាតិកាណាដាចូលរួមយ៉ាងសកម្ម ក្នុងការណែនាំអំពីកម្ពុជាដល់អតិថិជនរបស់ខ្លួនដែលស្វែងរកការពង្រីកវិសាលភាពទៅក្រៅប្រទេស ដោយពង្រឹងទំនុកចិត្តបន្ថែមទៀតចំពោះសក្តានុពលរបស់ព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកផងដែរថា កាលពីខែសីហា ឆ្នាំ 2024 ធនាគារជាតិកាណាដា បានរៀបចំកិច្ចប្រជុំកំពូលរវាងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងបណ្ដាធុរជន និងវិនិយោគិនឆ្នើមរបស់កាណាដា។ កម្មវិធីជំរុញ និងទាក់ទាញវិនិយោគិន (Investment Roadshow) ដែលដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី1 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីឱកាសវិនិយោគដ៏ទាក់ទាញរបស់កម្ពុជា នៅសហរដ្ឋអាមេរិក និងកាណាដា។
ធនាគារ ABA មានមោទនភាពយ៉ាងក្រៃលែងចំពោះជំនួបកាលពីពេលថ្មីៗនេះរវាងគណៈប្រតិភូនៃធនាគារជាតិកាណាដា និងទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលពង្រឹងការប្តេជ្ញាចិត្តក្នុងការគាំទ្រវិស័យធនាគាររបស់កម្ពុជា តាមរយៈសេវាកម្មធនាគារនវានុវត្ត ផ្តោតលើអតិថិជនជាចម្បង។

ក្នុងនាមជានិយតករវិស័យធនាគារកម្ពុជា ធនាគារជាតិនៃកម្ពុជា កំពុងដើរតួយ៉ាងសំខាន់បំផុតក្នុងការធានាស្ថិរភាពហិរញ្ញវត្ថុ ពង្រឹងនវានុវត្តន៍ ឆ្ពោះទៅកាន់កំណើនប្រកបដោយចីរភាព។ ធនាគារ ABA សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិនៃកម្ពុជា សម្រាប់ការបន្តណែនាំ ចង្អុលបង្ហាញ និងភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងភាពជោគជ័យរបស់ធនាគារយើងខ្ញុំ។
ដំណើរវឌ្ឍនភាពរបស់ធនាគារ ABA គឺពិតណាស់ បានផ្សារភ្ជាប់ទៅនឹងវិបុលភាពរុងរឿងរបស់ប្រទេសកម្ពុជា។ ABA នឹងបន្ដចូលរួមកសាងវិស័យធនាគាររបស់កម្ពុជាឲ្យកាន់តែរឹងមាំ និងរីកចម្រើនប្រកបដោយចីរភាព ស្របតាមគោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់ជាតិយើង។ ជាមួយការបន្តគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ធនាគារ ABA ប្ដេជ្ញារួមចំណែកសម្រេចចក្ខុវិស័យរួម ដើម្បីកម្ពុជាកាន់តែមានវិបុលភាពរីកចម្រើន ពេញដោយបរិយាបន្នហិរញ្ញវត្ថុ។
អំពីធនាគារ ABA
ABA (www.ababank.com) ជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា គិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល និងប្រាក់ចំណេញផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 ដល់ 2023 របស់ធនាគារជាតិនៃកម្ពុជា។ ជាមួយបណ្ដាញសាខាចំនួន 99, ទីតាំងស្វ័យសេវាចំនួន 46, ម៉ាស៊ីនស្វ័យសេវាជាង 1700+ នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប ធនាគារ ABA បម្រើអតិថិជនបានកាន់តែច្រើនឡើងៗ ជាមួយសេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែប គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ ធនាគារ ABA គឺជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដាដែលជាគ្រឹះស្ថានធនាគារដ៏ធំបំផុតមួយនៅប្រទេសកាណាដា។
អំពីធនាគារជាតិកាណាដា
ធនាគារជាតិកាណាដា (www.nbc.ca) គឺជាគ្រឹះស្ថានហិរញ្ញវត្ថុមួយដែលមានទ្រព្យសកម្មប្រមាណ 334 ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី 31 ខែមករា ឆ្នាំ 2025 និងមានបណ្តាញធនាគារឆ្លើយឆ្លងដ៏ធំនៅទូទាំងពិភពលោក ។ ធនាគារជាតិកាណាដា ទទួលបានចំណាត់ថ្នាក់ឥណទាន “A” ពី S&P “A+” ពី Fitch និង “A1” ពី Moody’s។
ធនាគារជាតិកាណាដាមានទីស្នាក់ការកណ្តាលនៅទីក្រុងម៉ុងរ៉េអាល់ ហើយមានសាខានៅស្ទើរតែគ្រប់ខេត្តនៃប្រទេស កាណាដា ដែលបម្រើអតិថិជនចំនួន 2.8 លាននាក់ ។ ធនាគារជាតិកាណាដា គឺជាធនាគារឈានមុខគេនៅខេត្តកេប៊ិច ដែលជាជម្រើសដៃគូរបស់សហគ្រាសធុនតូច និងមធ្យម ។ មូលបត្ររបស់ធនាគារ ត្រូវបានចុះបញ្ជីនៅផ្សារហ៊ុនតូរ៉ុនតូ (TSX: NA) ។ ធនាគារមានអតិថិជននៅក្នុងសហរដ្ឋអាមេរិក អឺរ៉ុប និងតំបន់ជាច្រើនទៀតរបស់ពិភពលោក តាមរយៈការបម្រើសេវាពីការិយាល័យតំណាង ក្រុមហ៊ុនបុត្រសម្ពន្ធ និងដៃគូរបស់ខ្លួន។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
IMF ព្រមានថា អឺរ៉ុបនឹងធ្លាក់ខ្លួនទទួលរងគ្រោះធ្ងន់ធ្ងរ បើឈប់រត់ប្រណាំងវិស័យ AI
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/09/2026
អគ្គនាយកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានព្រមានដល់បណ្តាប្រទេសនៅអឺរ៉ុបថា ប្រសិនបើអឺរ៉ុបអាក់ខាន ឬបង្អាក់ល្បឿនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នោះអឺរ៉ុបនឹងធ្លាក់ខ្លួនទទួលរងគ្រោះធ្ងន់ធ្ងរ

ចិន ពង្រីកពាណិជ្ជកម្មតាមរយៈប្រព័ន្ធស្រាវជ្រាវអវកាស BeiDou ទៅទីផ្សារអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/09/2026
បរទេស ៖ បច្ចុប្បន្ន ក្រុងប៉េកាំង កំពុងផ្តោតយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យាអវកាសដែលមានឈ្មោះថា BeiDou ឱ្យកាន់តែទូលំទូលាយ ជាពិសេស ការបង្កើតប្រព័ន្ធអេកូឡូស៊ីជាអន្តរជាតិឲ្យបានកាន់តែធំនៅជុំវិញវិស័យប្រព័ន្ធផ្កាយរណបរបស់ចិន។ អត្ថបទមួយដែលត្រូវបានចេញផ្សាយដោយកាសែត Novinata បានសរសេរថា ប្រទេសចិនកំពុងរុញច្រានយ៉ាងឆាប់រហ័សនូវការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធរុករកតាមបណ្តាញរណប BeiDou របស់ខ្លួនទៅទីផ្សារអន្តរជាតិ តាមរយៈការបង្កើនទំហំផ្គត់ផ្គង់ផលិតផល បច្ចេកវិទ្យា និងកម្មវិធីដែលពាក់ព័ន្ធទៅក្នុងពាណិជ្ជកម្មជួញដូរ។ យោងតាមទិន្នន័យដែលបានបង្ហាញ សេវាកម្មរបស់ប្រព័ន្ធ

មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្រ្តីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 22/09/2026
មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្ត្រីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម ដើម្បីជំរុញផ្តល់លទ្ធភាពឱ្យស្រ្តីអាច ចាប់ផ្តើមរក្សាលំនឹង ការពង្រីក និងការដឹកនាំអាជីវកម្មរបស់ខ្លួន ប្រកបដោយភាពធន់ និងចីរភាព។ លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាគណៈកម្មការវាយតម្លៃ និងផ្តល់ពិន្ទុ លើកឡើងនៅក្នុងការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ ក្រោមប្រធាន

ត្រឹមមួយសប្តាហ៍បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីកម្ពុជាទស្សនកិច្ចនៅ Shenzhen, BYD Sealion 6 EV FLASH Charge Edition តម្លៃ 32,800 ដុល្លារ ប្រកាសដាក់លក់ជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 22/09/2026
ភ្នំពេញ ៖ នៅថ្ងៃទី 20 ខែកញ្ញា BYD បានរៀបចំពិធីសម្ពោធដាក់លក់ជាផ្លូវការនូវ Sealion 6 EV FLASH Charge Edition នៅ BYD & Denza Flagship Showroom ក្នុងរាជធានីភ្នំពេញ។





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content