មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច រៀបចំសិក្ខាសាលាស្ដីពី «ការលើកទឹកចិត្តពន្ធ និងអាករ សម្រាប់សហគ្រាសធុនតូច និងមធ្យម»

ភ្នំពេញ ៖ ក្នុងគោលបំណងបន្តលើកកម្ពស់ការយល់ដឹង បង្កើនសមត្ថភាព និងជំរុញការចូលរួម​របស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាអនុវត្តត្រឹម​ត្រូវ​ស្របតាមច្បាប់ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច បានរៀបចំសិក្ខា​សាលា​​ស្ដីពី «ការលើកទឹកចិត្តពន្ធ និងអាករ សម្រាប់សហគ្រាសធុនតូច និងមធ្យម» ក្រោមអធិប​តីភាពរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខា​ធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាលមជ្ឈមណ្ឌល​អភិវឌ្ឍ​ធុរកិច្ច។

មានប្រសាសន៍នៅក្នុងអង្គពិធីទាំងមូល លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានលើកឡើងថា សិក្ខាសាលានេះ គឺជាសកម្មភាព គាំទ្រធុរកិច្ចមួយ​របស់មជ្ឈ​មណ្ឌលអភិវឌ្ឍធុរកិច្ចដែលត្រូវបានបង្កើតឡើង ក្រោមគំនិតផ្តួចផ្តើម និងអនុសាសន៍ ដឹកនាំជាបន្ត​បន្ទាប់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សិក្ខាសាលានេះ គឺជាសកម្មភាពលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមរបស់​វិស័យឯកជន ក្នុងការអនុវត្តគោលនយោបាយ និងបទប្បញ្ញត្តិ​របស់រា​ជ​រដ្ឋា​ភិបាល ក្រោមការដឹកនាំ​ដ៏ខ្ពង់ខ្ពស់ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់អាទិភាពខ្ពស់ក្នុងការអភិវឌ្ឍ​សហគ្រាស​ធុនតូច និងមធ្យម។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ៖

“រាជរដ្ឋាភិបាលមានគោលដៅបន្តពង្រឹងការអភិវឌ្ឍ​សហគ្រាសធុនតូច និងមធ្យម, លើកកម្ពស់សហគ្រិនភាព និង​សហគ្រាសបង្កើតថ្មី ដើម្បីជំរុញ​ផលិតកម្មក្នុងស្រុកតភ្ជាប់សហគ្រាសធុនតូច និងមធ្យម ជាមួយនឹងក្រុមហ៊ុនវិនិ​យោគផ្ទាល់​ពីបរទេស និងជំរុញការ​នាំ​ចេញ។ រាជរដ្ឋាភិបាលបានដាក់​ចេញ «គោលនយោបាយអភិវឌ្ឍន៍វិស័យ​ឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥» ក្នុងនោះការពង្រឹង និងទំនើបកម្ម​សហគ្រាស​ធុនតូច និងមធ្យម គឺជាវិធានការគោលនយោបាយអាទិភាព”

តាមរយៈនេះ រាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្ត ក្នុងការបង្កើតចង្កោមសហគ្រាសធុនតូច និងមធ្យម (SME Cluster) និងបង្កើតយន្តការនានា ដើម្បី​គាំទ្រ រួមមាន ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា, ក្រុមហ៊ុនសាជីវកម្មធានាឥណទានកម្ពុជា, មូលនិធិអភិវឌ្ឍសហគ្រិន, មូលនិធិ​អភិវឌ្ឍន៍ជំនាញ, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ», មជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច, ព្រមទាំងរៀប​ចំលិខិតបទដ្ឋានគតិយុត្ត ពិសេសអនុក្រឹត្យស្តីពីការលើកទឹកចិត្តផ្នែក​ពន្ធដារ និងគយ សម្រាប់​សហគ្រាសធុនតូច និងមធ្យម។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងថា ទោះបីយ៉ាងណា, សហគ្រាសធុនតូច និងមធ្យមនៅជួបប្រទះបញ្ហាប្រឈមមួយចំនួនជាអាទិ៍ ការទទួលបានឥណទាននៅមានកម្រិត, ប្រភពទុនវិនិយោគនៅមានភាពចង្អៀត, កង្វះសហគ្រិនភាព និងសមត្ថភាពគ្រប់គ្រងសហគ្រាស​ខ្លួនឯងផ្ទាល់ និងការលើកទឹកចិត្តពន្ធអាករមិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយ។ បញ្ហាប្រឈមទាំងនេះត្រូវបានដោះស្រាយជាបន្តបន្ទាប់ តាមរយៈការដាក់ចេញគោល​នយោបាយ និងយន្តការនានា ។ ជាមួយនេះ រាជរដ្ឋាភិបាល​ក៏បាន​ផ្តល់​ការ​លើកទឹកចិត្តជារួម តាមវិស័យអាទិភាព ពិសេសវិស័យកសិកម្ម និងការលើកទឹកចិត្ត​ដោយ​ឡែក សម្រាប់សហគ្រាសធុនតូច និងមធ្យម។

ពាក់ព័ន្ធនឹងការរៀបចំសិក្ខាសាលានេះ ឯកឧត្តម អ៊ឹម សុខធី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល​អភិវឌ្ឍធុរកិច្ចបានមានប្រសាសន៍ថា ការរៀបចំសិក្ខា​សាលា​នេះ​ឡើង គឺក្នុងគោលបំណងទី១ លើកកម្ពស់ការយល់ដឹងសហគ្រាសធនតូច និងមធ្យមដែលជាអ្នកទទួលផលពីការលើកទឹកចិត្ត ឬក៏គោល​នយោបាយ​គាំទ្រ​ផ្សេងៗរបស់រាជរដ្ឋាភិបាល។ ទី២គឺដើម្បីផ្សព្វផ្សាយបន្ថែមទៀត ឱ្យកាន់តែទូលំ​ទូលាយ​នូវគោលនយោបាយ ក៏ដូចជាច្បាប់បញ្ញត្តិពាក់ព័ន្ធ​របស់រាជរដ្ឋាភិបាល​ពាក់​ព័ន្ធនឹងការលើកទឹកចិត្តសម្រាប់​សហគ្រាស​ធនតូច និងមធ្យម ទី៣គឺក្នុងគោលបំណងសម្រាប់ការផ្ដល់នូវ កិច្ចសហការ ឬក៏ទំនាក់ទំនង​ផ្សេងៗ​​​​​ក្នុង​ចំណោម​តួអង្គពាក់ព័ន្ធ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ សហគ្រាសធនតូច និងមធ្យមនៅ​កម្ពុជាទៅមុខទៀត។

ឯកឧត្តមក៏បានបន្តសង្កត់ធ្ងន់ដែរថា ៖

“សិក្ខាសាលានេះគឺជាសកម្មភាពមួយក្នុងការចូលរួមចំណែកគាំទ្រ​បំពេញបន្ថែមទៅលើ​អ្វីដែលរដ្ឋាភិបាលបាន​អនុវត្ត​កន្លង​មក ហើយសកម្មភាព​នេះក៏ទទួល​បាននូវ​ការគាំទ្រច្រើនពីអ្នកចូលរួមផងដែរ ហើយទៅមុខទៀត មជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ចប្ដេជ្ញាខិតខំ​បន្តនូវបេសកម្ម ភារកិច្ចរបស់ខ្លួនដើម្បីចូលរួមចំណែកអនុវត្តនូវគោលនយោបាយរបស់រដ្ឋាភិបាល ក៏ដូចជាជំរុញការអនុវត្តច្បាប់ និងបទបញ្ញត្តិទាំងឡាយរបស់រាជរដ្ឋាភិបាល។ “

សូមបញ្ជាក់ថា មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច គឺជាអង្គភាពមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវបានបង្កើតឡើង ដើម្បីផ្តល់កន្លែងប្រមូលផ្តុំគំនិត​ផ្តួច​ផ្តើម​នានា ឲ្យនៅក្រោម​ហេដ្ឋារចនា​សម្ព័ន្ធតែមួយ និងផ្តល់សេវាកម្ម និងអនុវត្តកម្មវិធី ឬគម្រោងគាំទ្រធុរកិច្ច ព្រមទាំងធ្វើការសម្រប​សម្រួល និងកិច្ចសហការ​ក្នុង​ការអភិវឌ្ឍធុរកិច្ច។ ក្នុងន័យនេះ សិក្ខាសាលានេះ ត្រូវបានរៀប​ចំឡើងដោយមានកិច្ចសម្របសម្រួល និងកិច្ចសហការក្នុងចំណោមតួអង្គពាក់ព័ន្ធ ព្រមទាំង​កិច្ច​សហការ និងការគាំទ្រពីសហគ្រិនខ្មែរ, អគ្គនាយកដ្ឋានពាក់ព័ន្ធ និងវិស័យឯកជន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក