អតិថិជនវិនិយោគ​ដីឡូត៍ ​និ​ងលំនៅឋាន​នៅតំបន់​ផ្លូវ៥១​មានភាព​ឆ្លាត​វៃជាង​មុន​

ភ្នំពេញ ៖ ការ​វិនិយោគ​ដីធ្លី​ និង​ផ្ទះ​សំបែ​ង​នៅក្នុង​ប្រទេស​កម្ពុជា​នៅតែ​បន្តមាន​សកម្មភាពបើ​ទោះបីជា​ក្នុងរយៈ​ពេល​​ប្រមាណជាង២0ឆ្នាំមកនេះ ស្ថានភាពសេដ្ឋកិច្ច​កម្ពុជា ​និ​ងពិភពលោកបានជួបបញ្ហាក៏ដោយ ហើយក្នុងនោះ​ការ​​វិនិយោគ​ដីធ្លីនៅក្នុងស្រុក ជាពិសេសនៅតំបន់ផ្លូវ៥១ រាប់ទាំងប្រភេទ​​ដីឡូត៍​និង​ផ្ទះ​សំបែង ហាក់​មានការពេញនិយ​ម​ជាងមុនក្នុងនាមជាតំបន់ជាយក្រុង និងស្ថិតនៅជិតគម្រោងអភិវឌ្ឍន៍នានាជាច្រើន ។

​អ្នកជំនាញ ​និង​ជាអ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​នៅ​តំបន់​ផ្លូវ​៥១​ជាច្រើន​បានលើកឡើងថា អតិថិជនដែលមកទិញគម្រោងអភិវឌ្ឍន៍នៅពេលនេះ មិនថាចំពោះអ្នក​ទិញ​ដើម្បីតម្រូវការជាក់ស្ដែង ឬអ្នកទិញដើម្បីទុកលក់ក្រោយពេលបានវចំណេញនោះទេ ​ពួកគេមានភាពឆ្លាត​វៃជាងមុន ខុសកាលពីមុនពេលមានស្ថានភាពកូវីដ​ ដោយ​ពួកគាត់​មានការ​គិត​ត្រិះរិះ​ពិចារណាច្រើន​មុននឹង​សម្រេច​បណ្ដាក់ទុន​វិនិយោគ ។​

លោក ​ផូន​ សុអុន​ដែន ប្រធាន​ផ្នែក​លក់​នៃក្រុមហ៊ុន ​KH Land នៅតំបន់​ផ្លូវ​៥១​បានមានប្រសាសន៍​ប្រាប់​ AMS ថា ពលរដ្ឋ​ដែល​វិនិយោគទិញ​ដីឡូត៏​ និងផ្ទះ​នៅផ្លូវ​​៥១ ​ឬតំបន់ផ្សេ​ង​ទៀត​​​កាល​ពីមុន​ ​គាត់មិនសូវ​គិតគូរវែង​ឆ្ងាយ​នោះទេ គឺគាត់ទិញតាមគ្នា ឱ្យ​តែឮថា​តំបន់នោះអាចទិញទៅ​បាន​​​ចំណេញនៅពេលអនាគត ពួកគាត់ចាប់ផ្ដើមបោះទុន​វិនិយោគភ្លាមមិនថា​ដីឡូត៍ ​ឬក៏​ផ្ទះ​ឡើយ ។ ប៉ុន្តែ​មក​​​ដល់​សព្វថ្ងៃវិញ ពួកគាត់​មានការ​គិតគូរ​វែង​ឆ្ងាយ​ ដោយមុននឹង​សម្រេច​ចិត្ត​ទិញ​ឬបណ្ដាក់ទុន ពួកគាត់បានត្រូ​វចុះទៅមើលដល់ទីតាំង​សាក​សួរព័ត៌មានច្រើនពីអ្នកអភិវឌ្ឍន៍ ។​

លោកបន្តថា នៅតំបន់​ផ្លូវ​៥១​ជា​តំបន់ដែល​មានការអភិវឌ្ឍ​ទៅលើ​ដីឡូត៍ ​និង​ផ្ទះ​សំបែង​ច្រើន ពីព្រោះតែ​តំបន់​នេះ​ត្រូ​វបានចាត់ទុកជា​តំបន់​ឧស្សាហកម្ម​ដ៏មានសក្ដានុពល​ និងកំពុង​មានការទាក់ទាញខ្លាំងពី​សំណាក់​វិនិ​​យោ​​គិនក្នុង និងក្រៅប្រទេស​ដោយយើងឃើញមាន​​គម្រោងវិនិយោគ​ឧស្សាហកម្ម​ច្រើន​ចាប់ផ្ដើមបោះទុន​​ និង​ដំ​ណើរការ​នៅតំបន់នោះ ។​

លោកឧកញ៉ា​​ នួន រឹទ្ធី​ ប្រធានក្រុមប្រឹក្សា​ភិបាល​នៃក្រុមហ៊ុន​អចលនទ្រព្យ​ KFA Group បានលើក​ឡើ​ងផងដែរថា​ ​ការ​​​​វិនិយោគ​នាពេលប​ច្ចុប្បន្ន​នេះ​ ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បន្តិច​ ​ហើយចំពោះការ​វិនិយោគ​ផ្ទះ​សំបែង ក្នុងពេលនេះ មិនគួរធ្វើនោះទេ ។ លោកឧកញ៉ា​បានលើក​ទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ដែលមានលុយគ្រប់គ្រាន់អាច​ដាក់ទុនវិនិយោគលើ​ដីធ្លី​បាន ពី​ព្រោះដីធ្លី​អាច​មានលទ្ធភាពក្នុងការ​ឡើង​ថ្លៃ​បន្តទៀត តែវា​ត្រូវការពេលវេលា​បន្តិច​ បើសិនជា​តំបន់​នោះ​មាន​​សក្ដា​នុពល​វា​អាច​ប្រើពេលខ្លីដើម្បីទទួល​ផល​ចំណេញ​ តែយ៉ាងណាការ​វិនិយោគដីធ្លីនៅតែទទួល​បានផល​ចំណេញដដែល​។

ជាមួយគ្នានេះ លោកឧកញ៉ា នួន រិទ្ធី ក៏បាន​បង្ហាញពី​គន្លឹះ​នៃការ​វិនិយោគ​អចលនទ្រព្យ​ដើម្បីឱ្យ​ទទួលបានផល​ចំនេញនៅពេលអនាគ​ ដោយ​អ្នកវិនិយោគគួរ​ចេះ​មើល​ទីតាំង​សក្ដានុពល ក្នុងនោះដែរ​អ្នក​វិនិយោគដីធ្លី​មិនគួ​រវិនិយោគ​ដីដែលនៅជិត​ភ្នំពេញពេកទេ ពីព្រោះឱកាស​នៃការ​ឡើង​ថ្លៃដី​មានកម្រិតតិចតួច តែបើសិនជា​ដីនៅរាង​ឆ្ងាយ​ពីភ្នំពេញ ៣០​គីឡូម៉ែត្រ​ឡើង​ទៅអាច​នឹង​ទទួ​ល​បា​ន​​​​ផល​​ចំណេញ​ក្នុងអត្រា​ខ្ពស់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“ក្រូចពោធិ៍សាត់” ក្លាយជាម៉ាកសមូហភាពផ្លូវការ ជួយពង្រឹងអត្តសញ្ញាណផលិតផលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

​ក្រសួង​ពាណិជ្ជកម្ម ​បាន​សម្រេចចុះ​បញ្ជី ​“​ក្រូច​ពោធិ៍សាត់​” ​ជាម៉ាក​សមូហភាព​ ​(​Collective ​Mark​)​ ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៩​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដែល​ជា​ជំហាន​មួយ​ក្នុង​ការ​ពង្រឹង​អត្តសញ្ញាណ ​និង​លើកកម្ពស់​ការ​ទទួល​ស្គាល់​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ

OPE​C+​ ​រក្សា​កម្រិត​ផលិតកម្ម​ប្រេង ​ខណៈ​សង្គ្រាម​បង្ក​ភាព​មិន​ប្រាកដប្រជា​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ក្រុម​ប្រទេស​ផលិត​ប្រេង ​និង​សម្ព័ន្ធមិត្ត​ OPE​C+​ ​បាន​ព្រមព្រៀង​គ្នា​រក្សា​គោលដៅ​ផលិតកម្ម​ប្រេង​ឱ្យ​នៅ​ដដែល​សម្រាប់​ខែ​វិច្ឆិកា​ ​ខណៈ​ទីផ្សារ​ប្រេង​នៅតែ​ប្រឈម​នឹង​ភាព​តានតឹង​ ​និង​ភាព​មិន​ប្រាកដប្រជា ​ដោយសារ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បន្តប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេង

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​