ក្អមយក្ស តូបលក់នំបញ្ចុករសជាតិឆ្ងាញ់ប្លែក តម្លៃសមរម្យ កំពុងមានប្រជាប្រិយភាពនៅក្នុងផ្សារបោះដុំឃ្លាំងរំសេវថ្មី សែនសុខ 

ក្អមយក្ស ជាឈ្មោះយីហោតូបលក់នំបញ្ចុកឆ្ងាញ់មួយកន្លែង ដែលកំពុងមានប្រជាប្រិយភាព និងមានអតិថិជនគាំទ្រយ៉ាងច្រើន ដោយសារមានរសជាតិឈ្ងុយឆ្ងាញ់ តម្លៃសមរម្យ ទីតាំងល្អធំទូលាយស្អាត ងាយស្រួលអង្គុយទទួលទាន ស្ថិតនៅក្នុងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ដែលបើកលក់ចាប់ពីម៉ោង ៦កន្លះព្រឹករហូតដល់ម៉ោង៧យប់។ 

លោក ឈុន ចិន្ដា វ័យ ៤៥ឆ្នាំ ជាម្ចាស់តូបលក់នំបញ្ចុកឆ្ងាញ់ខាងលើនេះបានរៀបរាប់ប្រាប់ AMS ឱ្យដឹងថា មុខរបរលក់នំបញ្ចុកនេះលោកទើបតែចាប់ប្រកបរយៈពេលជិត១ឆ្នាំប៉ុណ្ណោះ ដោយសារតែមានចំណូលចិត្ត មានជំនាញផ្នែកដាំស្ល និងមើលឃើញពីការពេញនិយមទទួលទានរបស់មនុស្សទូទៅ ជាពិសេសក្រោយពេលផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខចាប់បើកដំណើរការ ដែលវាជាឱកាសល្អសម្រាប់អាជីវកម្មមួយនេះ ខណៈដែលការចំណាយដើមទុនលើកដំបូងត្រឹមតែ៧០០ដុល្លារតែប៉ុណ្ណោះ។ 

A picture containing text

Description automatically generated

លោកបន្តទៀតថា ៖

“ការលក់នៅទីនេះគឺមានភាពងាយស្រួល ដោយសារនៅក្នុងផ្សារមានទីធ្លាធំទូលាយ មានខ្យល់ចេញចូលគ្រប់គ្រាន់ ហើយអតិថិជនក៏មានច្រើនរាប់ទាំងបងប្អូនអាជីវករដែលលក់ដូរនៅក្នុងផ្សារស្រាប់ និងមានអ្នកមកពីខាងក្រៅ ជាពិសេសអ្នកធ្វើការនៅក្បែរផ្សារ និងបណ្តាកម្មកររោងចក្រក្នុងតំបន់ផងដែរ”

A restaurant with tables and chairs

Description automatically generated with low confidence

លោកបានបញ្ជាក់ឱ្យដឹងដែរថា មូលហេតុដែលធ្វើឱ្យអតិថិជននិយមគាំទ្រច្រើនបែបនេះដោយសារតែរសជាតិឈ្ងុយឆ្ងាញ់អាចទទួលយកបាន​ ហើយតម្លៃក៏សមរម្យ ខណៈដែលភ្ញៀវភាគច្រើនជាបងប្អូនកម្មកររោងចក្រក៏ដូចជាអ្នករស់នៅក្នុងបុរីជិតៗនេះ ដែលពួកគាត់និយមដើរផ្សារ អាចមកទិញ និងទទួលទានផ្ទាល់ ឬអាចកម្ម៉ង់ឱ្យដឹកដល់បុរីក៏បាន។ 

A picture containing text, building, outdoor, road

Description automatically generated

ចំពោះនំបញ្ចុកក្អមយក្សដែលកំពុងដំណើរការលក់យ៉ាងមមាញឹកនេះមានពីរប្រភេទគឺ ប្រភេទនំបញ្ចុកសម្លរប្រហើរ មានតម្លៃត្រឹមតែ ៤ ០០០រៀលសម្រាប់មួយចាន និងប្រភេទសម្លរការី ដែលមានតម្លៃ ៦ ០០០រៀល សម្រាប់មួយចាន ហើយជារៀងរាល់ថ្ងៃអាចលក់បានជាមធ្យមជាង ១០គីឡូក្រាមសាច់នំបញ្ចុក ស្មើនឹងប្រមាណ ៤០ម៉ឺនរៀល ហើយថ្ងៃខ្លះអាចលក់អស់ដល់ ២០គីឡូក្រាមសាច់នំក៏មាន។ 

A person standing in front of a store front

Description automatically generated with medium confidence

លោកបន្តថា ៖  

“សម្រាប់ការធ្វើអាជីវកម្មប្រចាំថ្ងៃនៃនំបញ្ចុកក្អមយក្សរបស់ខ្ញុំដូចជាមិនមានអ្វីដែលពិបាកនោះទេ ពោលគឺព្រឹកឡើងបើកទ្វារតូបគឺមានអតិថិជនមកដល់ ហើយការស្វែងរកវត្ថុធាតុដើមសម្រាប់ដាំស្ល និងគ្រឿងផ្សំផ្សេងៗដូចជាបន្លែស្រស់ ត្រី សាច់ ជាដើមក៏មានភាពងាយស្រួល ព្រោះមានម៉ូយដែលជាអ្នកលក់នៅផ្សារនេះស្រាប់​ គ្រាន់តែទូរស័ព្ទទៅប្រាប់ពួកគាត់ គឺគាត់យកមកដាក់ឱ្យដល់តូបតែម្ដង ពោលគឺមិនចាំបាច់ពិបាកទៅរកទិញនៅឯណានោះឡើយ”

A person standing in a kitchen

Description automatically generated with low confidence

ជាមួយនឹងភាពងាយស្រួលក្នុងការប្រកបអាជីវកម្មនំបញ្ចុកក្អមយក្សដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនទូទៅនេះ លោក ឈុន ចិន្តា ក៏បានបង្ហាញពីភាពរីករាយផងដែរ ដែលក្រៅពីអាចរកបានចំណូលគួរសមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារបានយ៉ាងប្រសើរនោះ ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខបានបំពេញក្ដីស្រមៃរបស់លោកដែលចង់បើកអាជីវកម្មមួយនេះជាយូរណាស់មកហើយ ប៉ុន្តែមិនអាចមានលទ្ធភាពដំណើរការបានដោយសារតែតម្លៃជួលទីតាំងថ្លៃពេក ប៉ុន្តែពេលនេះអាជីវកម្មដែលលោកប្រាថ្នាត្រូវបានលេចចេញជារូបរាងហើយ។ 

ជាមួយគ្នានេះ លោក ចិន្ដា ក៏បានប្រាប់ពីគោលបំណងទៅថ្ងៃអនាគតផងដែរ ដោយលោកចង់ពង្រីកអាជីវកម្ម នំបញ្ចុកក្អមយក្សឱ្យបានធំទូលាយ និងមានសាខាបន្ថែម រួមជាមួយនឹងការបង្កើតប្រភេទទឹកសម្លរថ្មីៗឱ្យបាន៤មុខ​ សម្រាប់បំពេញតម្រូវការ និងចំណង់ចំណូលចិត្តរបស់អតិថិជន។ ជាចុងក្រោយ លោក និងក្រុមគ្រួសារក៏សូមអរគុណដល់អតិថិជនដែលតែងតែគាំទ្រដល់ «នំបញ្ចុកក្អមយក្ស» ជាពិសេស គណៈគ្រប់គ្រងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ដែលបានជួយបំពេញក្ដីស្រមៃរបស់លោក៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ