អ្នកជំនាញទេសចរណ៍៖ ការបោសសម្អាតការឆបោកតាមប្រព័ន្ធអនឡាញជួយស្តារមុខមាត់កម្ពុជាឡើងវិញ

ភ្នំពេញ៖ ការឆបោកតាមប្រព័ន្ធអនឡាញ និងជម្លោះព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាថមថយ។ នេះជាការលើកឡើងរបស់លោក Stephen Higgings ស្ថាបនិក ស្ថាប័ន Mekong Strategic Capital បាននិយាយនៅក្នុងវេទិកា Industry Views and Outlook for 2026 នៅសណ្ឋគារ រូសវូត រាជធានីភ្នំពេញកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។

លោក Stephen បានឱ្យដឹងថា ចំនួនទេសចរនៅខែកក្កដា ឆ្នាំ២០២៥ ថយចុះ១៨ភាគរយ ខែសីហា ថយចុះ ២៥% ខែកញ្ញា ថយចុះ ២៦% ខែតុលាថយ ១៩ភាគរយ ខែវិច្ឆិកា ថយ ១៨ភាគរយ និងនៅខែធ្នូ ឆ្នាំ២០២៥ ធ្លាក់ចុះដល់ទៅ ៣០ភាគរយ។

យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ កម្ពុជារកចំណូលបានជាង ៤៤លានដុល្លារ(៤៤ ៧១១ ៦៧៥ ដុល្លារ)នៅឆ្នាំ២០២៥ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរទៅដល់ភ្ញៀវទេសចរអន្តរជាតិជាង៩៥ ម៉ឺននាក់(៩៥ ៥១៣១នាក់)។ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤ ចំណូលនេះបានធ្លាក់ចុះ ៦,៥១% ខណៈចំនួនទេសចរអន្តរជាតិបានថយចុះ​ ៦,៧០% ។

ទោះយ៉ាងណាក៏ដោយ វិស័យទេសចរណ៍របស់កម្ពុជាកំពុងចាប់ផ្ដើមបង្ហាញសញ្ញាវិជ្ជមានឡើងវិញ ក្រោយរាជរដ្ឋាភិបាល បានបោសសម្អាតមេខ្លោងឆបោកតាមប្រព័ន្ធអនឡាញជាបន្តបន្ទាប់ ដែលជាការស្តារមុខមាត់កម្ពុជាឡើងវិញនៅលើឆាកអន្តរជាតិ។ វិធានការនេះនឹងជួយស្រូបទាញភ្ញៀវទេសចរបរទេសបន្ថែមឱ្យមកកម្សាន្តនៅកម្ពុជា ក៏ដូចជាទាក់ទាញវិនិយោគិនកាន់តែច្រើននៅឆ្នាំនេះ។

ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍ បានបង្ហាញគំនិតសុទិដ្ឋិនិយមថា តាមរយៈសកម្មភាពទាំងនេះ នឹងជួយឲ្យវិស័យទេសចរណ៍កម្ពុជាកាន់តែល្អប្រសើរ និងអាចទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើននៅឆ្នាំ២០២៦នេះ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកការចាប់ខ្លួនលោក ចេន ហ្ស៊ី ដែលជាមេខ្លោងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ និងការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន គឺជាអំណោយដ៏ធំសម្រាប់វិស័យ​ទេសចរណ៍កម្ពុជា។ តាមរយៈវិធានការទាំងនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជឿជាក់ថា វិស័យទេសចរណ៍កម្ពុជានៅឆ្នាំនេះនឹងទទួលបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេស កំណើនភ្ញៀវទេសចរជនជាតិចិនតែម្តង។

លោក ធួន ស៊ីណាន ប្រធានសមាគមអាស៊ីប៉ាស៊ីហ្វិកកម្ពុជា ជឿជាក់ថា តាមរយៈយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ជាពិសេសការចាប់ខ្លួនលោក ចេន ហ្ស៊ី ដែ​ល​​ត្រូវបានចិនចោទប្រកាន់ពីបទធ្វើជាមេខ្លោងដំណើរការឧក្រិដ្ឋឆបោកតាមប្រព័ន្ធអនឡាញវានឹងជួយផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរបរទេសក្នុងការមកកម្សាន្តនៅកម្ពុជាបន្ថែមទៀត​។


លោក លី សែ ប្រធានគ្រឹះស្ថានអង្គរ យល់ឃើញថា យុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញក្នុងតំបន់គឺជារឿងសំខាន់បំផុតសម្រាប់វិស័យទេសចរណ៍របស់កម្ពុជា​។ ក្រៅពីការចាប់ខ្លួនមេក្លោងឆបោកតាមប្រព័ន្ធអនឡាញ និងផែនការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទ្រង់ទ្រាយធំនៅទូទាំងប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួង​ទេសចរណ៍ បាននិងកំពុងធ្វើកិច្ចការជាច្រើន ដើម្បីស្ដារឡើងវិញនៃវិស័យទេសចរណ៍៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នក​ចិញ្ចឹម​សត្វ ​បារម្ភ​ស៊ុត​មាន់​ចាល់​ទីផ្សារ​នៅ​ឆ្នាំ ​​២០២៧​ ​ស្នើ ​CD​C ​ពិចារណាផ្អាក​ផ្ដល់​អាជ្ញាបណ្ណ​

ជំនួញ, ព្រឹត្តិការណ៍

• 10/11/2026

សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​ ​គ្រោង​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​នៅ​ថ្ងៃ​ទី​១២​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦ ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ក្ដី​បារម្ភ​អំពី​ការ​ផ្គត់ផ្គង់​ស៊ុត​មាន់​លើស​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​នៅ​ឆ្នាំ​២០២៧

កម្ពុជា​ពង្រីក​ប្រព័ន្ធ​ទូទាត់​បាគង​ដល់ ​៩ ​ប្រទេស​ ​អាច​ស្កេន​ ​QR​Code ​ទូទាត់​នៅ​ ២​៥០ ​លាន​ទីតាំង​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/11/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​ពង្រីក​ការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែន​តាម​ប្រព័ន្ធ​បាគង ​(​Bakong​)​ ​ជាមួយ​ប្រទេស​ចំនួន​ ៩ ​ដែល​អនុញ្ញាតឱ្យ​អតិថិជន​កម្ពុជា​ប្រើប្រាស់​កម្មវិធី​បាគង​ ​ឬ​កម្មវិធី​ធនាគារ​ចល័ត​ ស្កេន​ ​QR ​Code ​ដើម្បី​ទូទាត់​ថ្លៃ​ទំនិញ​ ​និង​សេវាកម្ម​នៅ​ពាណិជ្ជករ​ប្រមាណ​ ​២៥០ លាន​ទីតាំង​ក្នុង​ប្រទេស​ជា​ដៃគូ​

BYD ដាក់សម្ពោធស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ជាផ្លូវការ៖ កម្ពុជាឈានចូលយុគសម័យ «សាកថ្មពេញក្នុងរយៈពេល ៩ នាទី»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/11/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ស្ថានីយ FLASH Charge អាជីវកម្មដំបូងបង្អស់របស់ BYD នៅកម្ពុជា (ស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ខណ្ឌជ្រោយចង្វារ ហៅកាត់ថា

ប្តូរទម្លាប់សន្សំប្រាក់ ៖ ហេតុអ្វីបានជាមូលប័ត្របំណុលជាពាក្យគន្លឹះថ្មីសម្រាប់គ្រួសារកម្ពុជា?

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្ងាយពីខ្លួន។ ប៉ុន្តែ បើក្រឡេកមើលវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ទីផ្សារមូលធនរបស់កម្ពុជាកំពុងមានការផ្លាស់ប្តូរយ៉ាងស្ងប់ស្ងាត់តែមានសារៈសំខាន់ ព្រោះរាជរដ្ឋាភិបាលបានចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋរួចទៅហើយ។ រាជរដ្ឋាភិបាលក៏បានអនុម័តឱ្យមានការបោះផ្សាយបន្ថែមទៀតក្រោមក្របខ័ណ្ឌថវិកាឆ្នាំ២០២៦។ ជាមួយគ្នានេះ និយ័តករមូលបត្រក៏កំពុងជំរុញឱ្យមានការបោះផ្សាយមូលបត្រសាជីវកម្មថ្មីៗជាច្រើន ដោយមានការគាំទ្រពីវិធានការលើកទឹកចិត្តផ្នែកពន្ធថ្មីៗ ដើម្បីទាក់ទាញទាំងក្រុមហ៊ុន និងអ្នកសន្សំប្រាក់។ មូលបត្ររដ្ឋ គឺជាអ្វីទៅ? និយាយឱ្យងាយយល់

យុវជនជំនាន់ថ្មីមួយក្រុមបង្កើតកម្មវិធីទូរសព្ទ អាចវាស់ស្ទង់សារធាតុក្នុងចំណីអាហារ មានឈ្មោះថា Nham Health

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/11/2026

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី​ ជាមួយប្រាក់រង្វាន់សរុបរហូតដល់ ៥០០០ដុល្លារអាម៉េរិក ក្រោយការបង្កើតកម្មវិធីទូរសព្ទដៃ ដែលអាចវាស់ស្ទង់សារធាតុដែលមាននៅក្នុងចំណីអាហារ។ កញ្ញា តាំង ស៊ីវអេង ជាបេក្ខជនក្នុងក្រុមជ័យលាភីម្នាក់ក្នុងចំណោមសមាជិកចំនួន៣នាក់ មកពីសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលបង្កើតកម្មវិធីទូរសព្ទដៃឈ្មោះថា Nham Health បានឱ្យដឹងថា

រដ្ឋមន្ត្រីក្រសួងដែនដី ណែនាំឱ្យ​ស្ថាបត្យករ ​និ​ងវិស្វករ​ គូសប្លង់​និងសាងសង់​ត្រូវគិតពីបរិយាកាស ​និង​ទំនៀម​ទម្លាប់ប្រពៃណីរបស់ប្រជាជន​តាមតំបន់​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/11/2026

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករ​និ​ងវិស្វករ​គិតគូរ​ពីសំណង់​នៅតាម​តំបន់​ឱ្យស្របតាម​បរិយាកាស​និងប្រពៃណី ...

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

ស្ពៃ​បូក​គោ​ពូជ​ជប៉ុន​នៅ​មណ្ឌលគិរី​​ហក់​ចូល​ទីផ្សារ​ភ្នំពេញ​ ​តម្លៃ​លក់​រាយ​ ​១២​,​០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​

ជំនួញ, ព្រឹត្តិការណ៍

• 06/11/2026

ដំណាំ​ស្ពៃ​បូក​គោ​ពូជ​ជប៉ុន ​ដែល​ដាំដុះ​លើ​ទឹកដី​ខេត្ត​មណ្ឌលគិរី ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន ​និង​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​ ​ទាំង​ក្នុង​ខេត្ត​ ​និង​រាជធានី​ភ្នំពេញ


Leave a Reply

Your email address will not be published.Required fields are marked *