ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ កំពុងផ្តល់ឱកាសចំណេញ និងទីតាំងល្អសម្រាប់អាជីវករលក់ដុំ

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានសេចក្ដីសម្រេច និងអនុញ្ញាតពីសំណាក់រដ្ឋបាលសាលារាជធានីភ្នំពេញឱ្យរៀបចំដំណើរការផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខនៅពេលនេះ គណៈគ្រប់គ្រងផ្សារបានធ្វើការរៀបចំទីតាំងសម្រាប់ត្រៀមចាំទទួលបណ្តាអាជីវករទូទៅដែលជាអ្នកផ្គត់ផ្គង់ទំនិញបោះដុំជាមួយការបែងចែកទីតាំង និងស្តង់ធំៗ មានសណ្ដាប់ធ្នាប់ល្អប្រកបដោយអនាម័យ ស្របតាមស្ដង់ដារ រក្សាសោភ័ណភាព សុវត្ថិភាពខ្ពស់ ជាពិសេសមានការកំណត់ចំនួនស្តង់បោះដុំយ៉ាងត្រឹមត្រូវ។

ជាមួយនឹងការរៀបចំ និងត្រៀមដំណើរការជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ គណៈគ្រប់គ្រងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខបានកំណត់បែងចែកទីតាំង និងចំនួនស្តង់ទៅតាមប្រភេទមុខទំនិញផ្សេងៗគ្នា ដូចជា ស្ដង់សម្រាប់អ្នកបោះដុំបន្លែមានចំនួនត្រឹម ២០កន្លែង, ស្តង់បោះដុំផ្លែឈើចំនួន ២០កន្លែង, ស្ដង់បោះដុំ និងផ្គត់ផ្គង់ត្រីចំនួន ៤កន្លែង, ស្តង់អ្នកបោះដុំសាច់ជ្រូក សាច់គោ និងសាច់មាន់ចំនួន ២០កន្លែងតែប៉ុណ្ណោះ។

លោក សោម កែវម៉ាលីដា​ នាយកប្រតិបត្តិក្រុមហ៊ុន សាន់រ៉ាយ ស៊ីធី អ៊ីនវេសម៉ិន ដែលជាអ្នកអភិវឌ្ឍន៍ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា វត្តមានផ្សារបោះដុំទំនិញគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញគឺពិតជាសំខាន់ណាស់ ជាពិសេសប្រភេទផ្សារដែលមានរបៀបរៀបរយ មានស្តង់ត្រឹមត្រូវ មានសណ្ដាប់ធ្នាប់ អនាម័យខ្ពស់ និងផាសុកភាពខ្ពស់។

លោក សោម កែវម៉ាលីដា បានមានប្រសាសន៍ថា ៖

“ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ មានទីតាំងស្ថិតនៅតំបន់មានសក្ដានុពលអំណោយផលដល់ការប្រកបអាជីវកម្មទូទៅ ជាពិសេសប្រភេទទំនិញលក់បោះដុំ ដែលតម្រូវមានការដឹកជញ្ជូនក្នុងទ្រង់ទ្រាយមធ្យម និងទ្រង់ទ្រាយធំ ដោយសារតែនៅជុំវិញផ្សារមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងច្រើនងាយស្រួលដឹកជញ្ជូន និងស្ថិតនៅចំកណ្តាលនៃខណ្ឌចំនួន៣ រួមមាន ខណ្ឌសែនសុខ ខណ្ឌទួលគោក និងខណ្ឌឫស្សីកែវ”

លោកបន្តថា សម្រាប់ទីធ្លាផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខមួយនេះ មានភាពធំទូលាយរហូតដល់ ៤ហិកតា ក្រាលបេតុង មានដំបូលត្រឹមត្រូវ មានទីចំណតធំទូលាយដែលអាចផ្ទុករថយន្តបានរាប់រយគ្រឿងប្រកបដោយសុវត្ថិភាព មានបន្ទប់ទឹកស្អាតអនាម័យ មានអគ្គិសនីផ្គត់ផ្គង់គ្រប់គ្រាន់ ២៤ម៉ោង លើ២៤ម៉ោង ហើយហេដ្ឋារចនាសម្ព័ន្ធនៅក្នុងផ្សាររួមមានផ្លូវសម្រាប់ចរាចរណ៍យ៉ាងទូលាយរហូតដល់ប្រមាណ៦០ភាគរយនៃចំនួនតូបសរុប ដោយបែងចែកចេញជា២ប្រភេទ គឺប្រភេទផ្លូវមេមានទំហំរហូតដល់៦ម៉ែត្រ ប្រភេទផ្លូវតូចមានទំហំ៣ម៉ែត្រ ដែលកាន់តែផ្តល់ភាពងាយស្រួលដល់ដំណើរការអាជីវកម្មរបស់អាជីវករទាំងអស់។

ដូច្នេះ សម្រាប់អ្នកដែលមានបំណងលក់ផលិតផល និងទំនិញគ្រប់ប្រភេទនៅផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ អាចទំនាក់ទំនងមកកាន់ទីស្នាក់ការផ្សារដោយផ្ទាល់ដែលមានទីតាំងស្ថិតនៅ ភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ឬតាមរយៈទូរស័ព្ទលេខ 012 52 68 69 / 087 52 68 69 ដើម្បីទទួលបានទីតាំងល្អ ការបញ្ចុះតម្លៃថ្លៃជួលស្ដង់ ជាពិសេសអាចទទួលបានការផ្តល់ជូនទីតាំងសម្រាប់លក់ដោយមិនគិតថ្លៃផងដែរ។

គួរបញ្ជាក់ថា ដោយមើលឃើញពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក៏ដូចជាបណ្តាអាជីវករទូទៅចំពោះប្រភេទទំនិញលក់បោះដុំ និងរៀបចំសណ្ដាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញឱ្យមានរបៀបរៀបរយ មានបង្កើនសោភ័ណភាព សាលារាជធានីភ្នំពេញ បានសម្រេច និងអនុញ្ញាតឱ្យវិស័យឯកជនរៀបចំដំណើរការជាផ្លូវការផ្សារបោះដុំថ្មីមួយកន្លែងមានទីតាំងស្ថិតនៅដីឡូត៍ទំហំ ៤ហិកតា ភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ដែលមានឈ្មោះថា ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ។  នេះបើយោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ៤៥៩ / ២២ ឆត.អ ដែលចុះហត្ថលេខាដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញកាលពីចុងខែមេសា ឆ្នាំ២០២២កន្លងទៅនេះ៕

រួសរាន់ឡើង ទីតាំងល្អមានចំនួនកំណត់ អ្នកមកមុនទទួលបានឱកាសច្រើន !


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣ ក្លាយជាវេទិកាចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/04/2026

ក្រុមហ៊ុន Apsara Media Services (AMS) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយនឹងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ដោយមានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធី វេទិកាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជា កិច្ចពិភាក្សា កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» នៅស្រុកបន្ទាយមាស ខេត្តកំពត។

អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/04/2026

ព្រលានយន្តហោះពោធិ៍ចិន​តុង ដែលរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ធ្វើជា​សួ​នសាធារណៈ នឹងត្រូវ​បើ​កសាកល្បង​ឱ្យ​សាធារណជន​ចូល​ទស្សនា​កម្សាន្ត ហាត់ប្រាណ និងលេង​កីឡា ដោយឥតគិតថ្លៃរយៈពេល​០៩​ថ្ងៃ​

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

កម្ពុជាដាក់​ដំណើរការកម្មវិធីថ្មីមួយ​ ដើម្បីជួយ​សហគ្រិន​ខ្មែរ​ឱ្យ​មានភាពប្រកួត​ប្រជែងទាំង​ក្នុងស្រុក​និងអន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/04/2026

កម្ពុជា​បានដាក់ឱ្យដំណើរការ​កម្មវិធី​ថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការ​ធ្វើ​ធុរកិច្ចតាមបច្ចេកវិទ្យា​បៃតង ​ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» និងបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។

ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

កសិករ​ជាច្រើននៅកម្ពុជា​​ កំពុង​ប្រឈម​នឹង​ការលំបាក ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ និង​ជីសកិកម្ម​កើនឡើង​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ថ្លៃដើម​ផលិតរបស់​ពួកគេ កើនឡើង ​ចាប់តាំងពី​ជម្លោះ​នៅមជ្ឈិមបូព៌ាចាប់ផ្តើម​។ នេះបើយោងតាមការផ្សាយរបស់កាសែត BERNAMA ប្រទេសម៉ាឡេស៊ី ចេញផ្សាយកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ។

តម្រូវការនិងតម្លៃស្ករត្នោតខ្មែរហក់ឡើងខ្ពស់​ ប៉ុន្តែ​ចំនួនអ្នកផលិតធ្លាក់ចុះ

ជំនួញ, ព្រឹត្តិការណ៍

• 06/04/2026

ស្ករត្នោ​ត​ធម្មជាតិរបស់​ខ្មែរ កំពុង​មានតម្រូវការ​ខ្ពស់លើ​ទីផ្សារ ទាំង​ក្នុង​និងក្រៅប្រទេស ស្របគ្នានឹង​តម្លៃរបស់វា ក៏ហក់​ឡើង​ខ្ពស់ដែរ​ ប៉ុន្តែបែរជាមិន​សូវ​មានអ្នក​ផលិតស្ករ​ត្នោត​​ច្រើន​ដូច​មុន ជាពិសេស​ស្ករត្នោត​កំពង់ស្ពឺ ​

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី