លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន បរិច្ចាគថវិកាចំនួន ៩៩៩.៩៩៩ ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា

ភ្នំពេញ ៖ លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង បានបរិច្ចាគទឹកប្រាក់ចំនួន ៩៩៩.៩៩៩ ដុល្លារអាមេរិកជូនកាកបាទក្រហមកម្ពុជា ដើម្បីជួយទ្រទ្រង់ចំពោះបុព្វេហេតុកិច្ចការជំនួយមនុស្សធម៌។

នៅព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសដ៏វិសេសវិសាលនៃការប្រារព្ធខួបលើកទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម នៅថ្ងៃទី៨ ឧសភា ឆ្នាំ២០២៤ ខាងមុខនេះ លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនជូនដល់កាកបាទក្រហមកម្ពុជា ក្នុងគោលបំណងចូលរួមជាមួយកាកបាទក្រហមកម្ពុជាដើម្បីបន្តនូវកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌ដែលចាំបាច់ទៅដល់សហគមន៍នានា។

លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អគ្គនាយិកាប្រតិបត្តិការនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងធនាគារ វីង (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖ “នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជាសម្រាប់ការខិតខំប្រឹងប្រែងដែលមិនគិតពីការនឿយហត់ក្នុងការជួយទៅដល់សហគមន៍របស់យើង។ ការលះបង់ និងការខិតខំប្រឹងប្រែងរបស់កាកបាទក្រហមកម្ពុជា ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះសហគមន៍របស់យើង ក្នុងការលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាផ្តល់នូវក្តីសង្ឃឹមសម្រាប់ពលរដ្ឋដែលមានជីវភាពខ្វះខាត។”

ដោយមានការចូលរួមអមដំណើរពីគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងធនាគារ វីង លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន បានប្រគល់ដោយផ្ទាល់នូវជំនួយសប្បុរសធម៌នេះដល់ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហិរញ្ញិកកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលរបស់កាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅវេលាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន បានបង្ហាញពីកាយវិការគាំទ្រឥតងាករេចំពោះគំនិតផ្តួចផ្តើមនានារបស់កាកបាទក្រហមកម្ពុជាក្នុងការជួយទៅដល់សហគមន៍។ កាយវិការគាំទ្រនេះ បានបង្ហាញឱ្យឃើញតាមរយៈការចូលរួមផ្តល់ភាគទានក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហមជារៀងរាល់ឆ្នាំ។ ចាប់តាំងពីឆ្នាំ ១៩៩៥ រហូតមកដល់បច្ចុប្បន្ន អ្នកឧកញ៉ា គិត ម៉េង ព្រមទាំងក្រុមគ្រួសារ បានបរិច្ចាគថវិកាសរុបប្រមាណ ៥ លានដុល្លារអាមេរិក អង្ករ២០០តោន និងរថយន្ត២គ្រឿង ដល់កាកបាទក្រហមកម្ពុជា។

វិភាគទានរបស់លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារ នឹងជួយឱ្យកាកបាទក្រហមកម្ពុជាអាចបន្តបំពេញបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ជំនួយមនុស្សធម៌សំខាន់ៗ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ពង្រឹងភាពធន់របស់សហគមន៍ និងសម្រាលទុក្ខលំបាករបស់ប្រជាជនដែលងាយរងគ្រោះបំផុតនៅក្នុងសង្គម។

លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន លើកទឹកចិត្តដល់សប្បុរសជននានាដែលមានបំណងចង់ជួយដល់សហគមន៍ដែលខ្វះខាត ចូលរួមបរិច្ចាគដល់កាកកបាទក្រហមកម្ពុជាដោយផ្ទាល់។ លោកជំទាវមានប្រសាសន៍ថា៖ “បើយើងរួមគ្នា យើងអាចជួយដល់ពិភពលោកបានយ៉ាងច្រើន”។

កាកបាទក្រហមកម្ពុជានៅតែចូលរួមយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ ដោយអនុវត្តកម្មវិធីនានាដើម្បីបង្កើនភាពធន់របស់សហគមន៍ និងកាត់បន្ថយការលំបាក់របស់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត ដែលរួមមានដូចជា៖មនុស្សចាស់ជរា ជនពិការ អ្នកគ្មានផ្ទះសម្បែង ស្ត្រីមេម៉ាយ កុមារកំព្រា និងគ្រួសារដែលកំពុងស្ថិតក្នុងស្ថានការណ៍ដ៏លំបាកផ្សេងៗ។
ដោយត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ កាកបាទក្រហមកម្ពុជា ត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) នៅថ្ងៃទី ៧ ខែតុលាឆ្នាំ ១៩៦០ ហើយត្រូវបានបញ្ចូលជាសមាជិកសហព័ន្ធអន្តរជាតិនៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦

មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង​ ជូនដំណឹងពីការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដល់ពលរដ្ឋក្នុងស្រុកបុរីអូរ​ស្វាយសែនជ័យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/07/2026

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង​ ប្រកាសប្រគល់វិញ្ញា​បន​បត្រជូនម្ចាស់កម្មសិទ្ធិដីធ្លីនៅស្រុកបុរីអូរស្វាយ​សែនជ័យ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៦

អាម៉េរិក​បង្វិល​សង​ប្រាក់​ ​៨១​ ​ពាន់​លាន​ដុល្លារ​ ក្រោយ​តុលាការ​កំពូល​សម្រេច​ថា​ ​ពន្ធ​បដិការ​របស់​ ត្រាំ ​ខុស​ច្បាប់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

រដ្ឋាភិបាល​អាម៉េរិក​សង​ប្រាក់​ពន្ធ​គយ​ ​៨១​ ​ពាន់​លាន​ដុល្លារ​ត្រឡប់​ទៅវិញ​ បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​ថា​ ​ការ​ប្រមូល​ពន្ធ​គយ​បដិការ ​ដែល​ដាក់ចេញ​ដោយ​លោកប្រធានាធិបតី​ ​Donald​ ​Trump​ ​(​ដូណាល់ ​ត្រាំ​) ​ទាំងនោះ​ ​គឺ​ខុស​ច្បាប់

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ប៊ុល​ហ្ការី​-​អាល្លឺម៉ង់​ ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត​ ​និង​មនុស្ស​យន្ត​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

លោក​នាយក​រដ្ឋមន្ត្រី​ប៊ុលហ្ការី​  ​លោក​ ​Rumen​ ​Radev​ ​នៅសប្តាហ៍​នេះ​ ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ធំ​ៗ​របស់​ប្រទេស​អាល្លឺម៉ង់​ ​នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ ​ដើម្បី​ពិភាក្សា​អំពី​ការ​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​លើ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់​ខ្ពស់​ ន​វានុវត្តន៍​ និង​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

កសិករ ​សេល ​រក្សា​ ​អាច​រក​ចំណូល​បាន​ដល់​ ​៣០០០​ ​ដុល្លារ​/​មួយ​ខែ ​ពីរបរ​ចិញ្ចឹម​កង្កែប

ជំនួញ, ព្រឹត្តិការណ៍

• 14/07/2026

ការ​ការ​ចិញ្ចឹម​កង្កែប​លក្ខណៈ​គ្រួសារ​ ​គឺជា​មុខរបរ​មួយ​ជួយ​លើកកម្ពស់​ជីវភាព​បាន​យ៉ាង​ល្អ ​ដោយសារ​កង្កែប​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ ជាក់ស្តែង​ កសិករ​ចិញ្ចឹមកង្កែបមួយ​រូប​ ​នៅ​ស្រុក​សង្កែ ​ខេត្ត​បាត់ដំបង​ ​កំពុង​ទទួលបាន​ជោគជ័យ​យ៉ាង​ខ្លាំង​។

ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ ​ប្រើប្រាស់​ម៉ាស៊ូត​ផ្ទុក​កម្រិត​ល្បាយ​ឥន្ធនៈ​ពី​ដូង​ប្រេង​ដល់​ ​៥០​ ​ភាគរយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ឥណ្ឌូណេស៊ី​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក​ ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ម៉ាស៊ូត​ដែល​មាន​ផ្ទុក​កម្រិត​ល្បាយ​ជីវឥន្ធនៈ​ខ្ពស់​ពី​ដូង​ប្រេង​ ​(​ប្រេង​ដូង​ឆៅ​) ​រហូត​ទៅដល់​ ​៥០​ ​ភាគរយ​

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/07/2026

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

មុខរបរចិញ្ចឹមក្តាមថ្ម កំពុងជួយឱ្យប្រជាសហគមន៍នេសាទជាប់មាត់សមុទ្រមានជីវភាពកាន់តែប្រសើរ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 13/07/2026

ក្រៅពីរបរនេសាទតាមបែបប្រពៃណី ប្រជាសហគមន៍នេសាទជ្រលងក្នុងខេត្តព្រះសីហនុ បានចាប់យករបរចិញ្ចឹមក្តាមថ្មបន្ថែមមួយទៀត ដើម្បីបង្កើនចំណូលគ្រួសារ