ថ្នាក់ដឹកនាំរបស់ អិលអូអិលស៊ី បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជន តាមរយៈការទទួលស្វាគមន៍ផ្ទាល់ នៅសាខាប្រាំពីរមករា

ភ្នំពេញថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤៖ នៅ អិលអូអិលស៊ី ការផ្តល់ជូនសេវាអតិថិជនដ៏ល្អ មិនមែនគ្រាន់តែជាកាតព្វកិច្ចរបស់បុគ្គលិកជួរមុខនោះទេ ប៉ុន្តែគឺជាការចូលរួមពីបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់របស់ អិលអូអិលស៊ី។ តួយ៉ាង លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ និងលោកស្រីឈាង កញ្ញា ប្រធាននាយិកាប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុ រួមជាមួយក្រុមការងារជាន់ខ្ពស់របស់ អិលអូអិលស៊ី បានអញ្ជើញទៅសាខាប្រាំពីរមករា រាជធានីភ្នំពេញ ដើម្បីទទួលស្វាគមន៍ និងជជែកសំណេះសំណាលផ្ទាល់ជាមួយអតិថិជន ដែលបានអញ្ជើញមកទទួលសេវាកម្មនៅ អិលអូអិលស៊ី។

កាយវិការដ៏ពិសេសនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់គណៈគ្រប់គ្រង អិលអូអិលស៊ី ក្នុងការបង្កើតទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយអតិថិជន និងធានាបានថាពួកគាត់ពេញចិត្តមកលើការប្រើប្រាស់សេវាកម្ម អិលអូអិលស៊ី។ សម្រាប់ អិលអូអិលស៊ី អតិថិជនម្នាក់ប្រៀបបានដូចជាសមាជិកគ្រួសារមួយ ហេតុដូចនេះទើបថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ តែងតែខិតខំប្រឹងប្រែងធ្វើការ ស្វែងយល់ពីតម្រូវការអតិថិជនបន្ថែមពីមួយថ្ងៃទៅមួយថ្ងៃ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបម្រើជូននូវសេវាកម្មដែលល្អបំផុតសម្រាប់អតិថិជន។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ មានប្រសាសន៍ថា

“អតិថិជនរបស់ អិលអូអិលស៊ី គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលអាចឱ្យយើងទទួលបានភាពជោគជ័យមកទល់សព្វថ្ងៃនេះ ហើយការជួបសំណេះសំណាលនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់ថ្នាក់គ្រប់គ្រងបានស្តាប់ពីចំណាប់អារម្មណ៍ និងមតិយោបល់ដោយផ្ទាល់ពីអតិថិជន។”

អិលអូអិលស៊ី មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានទទួលស្វាគមន៍ និងជួបសំណេះសំណាលដោយផ្ទាល់ជាមួយអតិថិជន ជាពិសេសបានស្វែងយល់អំពីការវិវត្តនៃភាពរីកចម្រើនរបស់អតិថិជនតាមរយៈការប្រើប្រាស់សេវាហិរញ្ញវត្ថុបានចំគោលដៅ និងបំពេញតម្រូវការរបស់ពួកគាត់បានគ្រប់គ្រាន់ មិនថាទៅការពង្រីកអាជីវកម្ម ការបង្កើនប្រាក់សន្សំ ឬការប្រើប្រាស់សេវាធនាគារចល័ត LOLC Mobile ដើម្បីសម្រួលដល់ការគ្រប់គ្រងប្រាក់កាសប្រចាំថ្ងៃនោះទេ។  ជំនួបមួយនេះពិតជាសំខាន់សម្រាប់ អិលអូអិលស៊ី​ ផ្ទាល់ ពីព្រោះយើងមានឱកាសក្នុងទទួលបាននូវមតិយោបល់មកលើផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី ជារួមដើម្បីយកមកអភិវឌ្ឍ បំពេញបន្ថែមនូវរាល់សេវាកម្មរបស់យើងឱ្យកាន់តែប្រសើរឡើង។​

អិលអូអិលស៊ី បេ្តជ្ញាចិត្តថានឹងបន្តខិតខំប្រឹងប្រែងក្នុងការពង្រឹងគុណភាពសេវាកម្ម និងបន្តយកចិត្តទុកដាក់ខ្ពស់ទៅកាន់អតិថិជន អិលអូអិលស៊ី ទាំងអស់។ យើងសង្ឃឹមថាអតិថិជននឹងនៅតែគាំទ្រ និងប្រើប្រាស់សេវាហិរញ្ញវត្ថុ របស់ អិលអូអិលស៊ី ជាបន្តទៀត៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)